ស្ដង់ដា
បច្ចេកវិទ្យាទំនើបៗ ឧបករណ៏ប្រើប្រាស់សព្វថ្ងៃនេះសុទ្ធសឹង តែធ្វើឡើងដោយមានសោភណ្ឌ័ភាពល្អ មានគុណភាព ព្រមទាំងមានស្ដង់ដាអន្ដរជាតិ សំរាប់ធ្វើ ពាណិជ្ជកម្ម ទូទាំងសកលលោក។ជាទូទៅ អ្វីៗទាំងអស់សុទ្ធតែមាន ស្ដង់ដារៀងៗខ្លួន ចាប់រាប់ពី មនុស្ស រចនាសម្ព័ន្ធ យាន្ដជំនិះ របស់ប្រើប្រាស់ ម្ហូបអាហារ សំលៀកបំពាក់ កីឡា ខ្សែភាពយន្ដ...។ចំពោះនយ័របស់ ពាក្យ ស្ដង់ដានេះ មាននយ័ថា អ្វីដែលធ្វើទៅតាមលក្ខណៈ ក្បួនខ្នាតបច្ចេកទេសត្រឹមត្រូវមាន ការទទួលស្គាល់ដឹងលឺជាសកល។
•ស្ដង់ដា តំរូវទៅតាមផ្នែក នីមួយៗ
· និមិត្ដសញ្ញា: ទង់ជាតិ ផ្លាកសញ្ញា ផ្លាកសំគាល់ផលិតនានា។
· បច្ចេកទេស: ផលិតទៅតាម បទដ្ឋាន ឬ អ្វីដែលតម្រូវឲ្យមានតាមប្រព្ធន័បច្ចេកទេស។
· អន្ដរជាតិ: ដែលធ្វើទៅតាម សលកលោក។
· ចំហរ : ដែលធ្វើទៅបានដោយសេរី ជាសាធារណៈ។
· អង្គការ : អង្គភាពខាងដើមដែលជាប់ទាក់ទងជាមួយ ការអភិវឌ្ឍ ការសម្របសម្រួល ការប្រកាសឲ្យប្រើ ការបន្ថែម ការកែតំរូវ ការបញ្ចេញម្ដងទៀត ...។
· មូលដ្ឋាន: របៀបនៃការបង្កើត ប្រព្ធន័បច្ចេកទេស។ មាត្រសាស្រ្ត : ជាការថ្លឹងថ្លែងសំរាប់កំណត់ឲ្យបានត្រូវច្បាស់ទៅតាមទំនាក់ទំនងក្បួនខ្នាត(រយះពេល ចំនួនសរុប ទំហំ គុណភាព)។
·ការរៀន ស្ដង់ដា: ដែលអនុវត្ដ ស្ដង់ដាទៅ ជាអត្ថបទនៃការអប់រំ។
•ស្ដង់ដា គណិតសាស្រ្ត ( Mathematics )
·ស្ដង់ដា ភាសា: ជាទំរង់នៃការផ្លាស់ ប្ដូរបែបបទ ភាគច្រើននៃភាសាមួយដែលត្រូវបានផ្ដល់ឲ្យ នីត្យានុកូលតាមច្បាប់ ឬ ស្ទើរតែតាមច្បាប់តែម្ដង។
·ភាពទៀងទាត់ : ភាពរយ៉េរយ៉ាយជាច្រើននៃ ការគិតលេខត្រូវបានធ្វើការរៀបចំ ទៅតាមប្រភេទនីមួយៗ ជាក្រុមៗ។
·ការបំបែក: ជាការបំបែក ទំហំ មាឌ ចំនួន និង រូបរាងរបស់វា។
·ពិន្ទុ ស្ដង់ដា : ជាស្ថិតិលេខ នៃការកំណត់។
•ស្ដង់ដា នៃចំបាំង:
·តួយ៉ាង នាវាចំបាំង ដំបូងចាប់តាំងពីឆ្នាំ ១៩១២ សំរាប់ជាមធ្យាបាយក្នុងការប្រយុទ្ធ និងជាសំភារៈទំនើប។
·ការការពារ: គឺជាការប្រុងប្រយ្នត័ សត្រូវ ដែលតំរូវឲ្យមានស្មារតី រឹងប៉ឹង ដើម្បីចេញល្បាត។
១ ស្ដង់ដារ ខ្សែភាពយន្ដ
បច្ចេកទេស ការសំដែង និងសាច់រឿង គឺជាចំនុចសំខាន់នៅក្នុងរឿង ដែលទាមទារឲ្យមានសមត្ថភាពដើម្បីឈានចេញជាលទ្ធផលសំរាច់ ។ ទន្ទឹមនិងនោះ ការបង្កើតខ្សែភាពយន្ដនីមួយៗ ត្រូវតែឆ្លងកាត់ការត្រួតពិនិត្យដោយ ក្រសួងវិចិត្រសិល្បះដើម្បី ធានាបាននូវគុណភាពរឿង និងធ្វើការដាក់បញ្ចាំងចេញ ជាសាធារណៈ។ អ្វីជាការដែលធ្វើឲ្យកាន់តែជោគជយ័ ទៀតនោះគឺខ្សែភាពយន្ដត្រូវតែធ្វើការ ប្រកួតប្រជែង ជាមួយបណ្ដាខ្សែភាពយន្ដ ផ្សេងៗទៀត ទាំងក្នុងស្រុក និងក្រៅស្រុក។
២ ស្ដង់ដារ ម្ហូបអាហារ
ម្ហូបអាហារ គឺជាតំរូវការយ៉ាងចាំបាច់សំរាប់មនុស្សដើម្បីទ្រទ្រង់សារពាង្គកាយ និងការលូតលាស់របស់មនុស្ស។ សព្វថ្ងៃនេះ តំរូវការម្ហូបអាហារត្រូវបានកើនឡើងរៀងរាល់ថ្ងៃ ដែលជះឥទ្ធិពលទៅដល់សុខភាព របស់មនុស្ស។ បញ្ហាអនាម័យ គឺជាកត្ដាសំខាន់ និងត្រូវយកចិត្ដទុកដាក់ខ្ពស់ ព្រោះបញ្ហានេះ វាអាច ប៉ះពាល់ទៅដល់សុខភាព និងធ្វើឲ្យមានភាព អស្ថេរភាពផ្នែកចំនីអាហារ ។ ហេតុនេះហើយ កត្ដាដែលធ្វើម្ហូប មិនសូវត្រូវបានគិតថា ឲ្យមានលក្ខណៈ ស្ដង់ដារ នោះទេ ហេតុនេះផលប៉ះពាល់ដល់សុខភាព និងភាពគ្មានអនាម័យបានបង្ករឲ្យមានមនុស្សឈឺ និងស្លាប់ជារៀងរាល់ឆ្នាំ។ ភាពចាំបាច់ ក្នុងការធ្វើម្ហូបអាហារ ដើម្បីបំពេញនូវគុណភាព និងភាពមានអនាម័យ សំរាប់ធ្វើការលក់ចេញប្រកបដោយប្រសិទ្ធ ភាពខ្ពស់ ហើយមានលក្ខណៈ ស្ដង់ដារពិតប្រាកដ ត្រូវបាន កំពុងត្រួតពិនិត្យយ៉ាងម៉ឹងម៉ាត់ពីសំណាក់ រាជរដ្ឋាភិបាល និង អង្គការសុខភាពពិភពលោក ដើម្បីធ្វើការទប់ស្កាត់ ទំនិញខុស ស្ដង់ដារ។ នៅក្នុងទ្វីបអឺរ៉ុប រល់នូវម្ហូបអាហារ នំចំនីផ្សេងៗបានត្រួត ពិនិត្យជាច្រើនលើកជាច្រើនសារ ដើម្បីធានាបានគុណភាព គ្មានជាតិគីមី ដោយបានទទួលស្គាល់ពីស្ថាប័នធំៗជាច្រើនខាងផ្នែកស្ដង់ដារ រួមមានៈ
- ស្ថាប័ន ISO (9001-2000)
- ស្ថាប័ន ISO (9002-2000) ព្រមទាំងស្ថប័នផ្សេងៗជាច្រើនទៀត ដែលទទួលស្គាល់ ទៅលើគុណភាពនិង ការធ្វើតាមក្បួនខ្នាតបច្ចេកទេសត្រឹមត្រូវ ច្បាស់លាស់។បើយើងមើលស្ដង់ដារ ម្ហូបអាហារ នៅអាស៊ី វាមានលក្ខណៈស្រដៀងគ្នាដែរទៅ និងសហគមន៏អ៊ឺរ៉ុប ដែលត្រូវត្រួតពិនិត្យជាច្រើនសារ ក៏ប៉ុន្ដែវាមានលក្ខណៈ អវិជ្ជមានដោយសារតែវាការក្លែងបន្លំ ផលិតនូវចំនីអាហារគ្មានគុណភាព រឺលក់នូវចំនីអាហារ ហួសការបរិឆ្ឆាគ និងការផលិតហួសតំរូវការប្រើប្រាស់។
៣ ស្ដង់ដារ ពានិជ្ជកម្ម
រល់ការងារទាំងអស់ តែងតែមានទំនាក់ទំនងមិនថាការងារនោះ តូចឬធំក៏ដោយតែងប្រស្រ័យទាក់ទងដើម្បីចង់សម្ពន័្ពភាព មិត្ដភាព និងដើម្បីមុខរបរ ការងាររបស់ខ្លួនជាដើម។ នៅក្នុងនោះទំនាក់ទំនងនេះ ជាផ្នែកដ៏សំខាន់សំរាប់ពានិជ្ជកម្ម សំរាប់លក់នូវទំនិញ ក៏ដូចជាការជួយដូរទៅវិញទៅមក។ដូចនេះហើយ បានជាការទំនាក់ទំនង និងការសហប្រតិ្ដការណ៏រវាងគ្នានេះ បានធ្វើឲ្យមុខជំនួញទទួលបានជោគជ័យ ហើយធ្វើឲ្យមានការអភិវឌ្ឈន៏ ជាលក្ខណៈអន្ដរជាតិ ដែលឈានទៅដល់ ស្ដង់ដារពានិជ្ជកម្ម ដែលមានការប្រកួតប្រជែងគ្នាក្នុងទីផ្សារទូទាំងពិភពលោក។ ជាទូទៅបណ្ដាលប្រទេសអភិវឌ្ឈន៏ មានការរីកចំរើន ជាខ្លាំងទៅលើមុខជំនួញរបស់ខ្លួន ដែលមានទីផ្សារខ្លួនគ្រប់ទ្វីប គ្រប់ប្រទេស ហើយសុទ្ធសឹងតែមាន ស្ដង់ដារនិងគុណភាព ព្រមទាំងមានបណ្ឌ័ធានារួមជាមួយ ទើបធើ្វឲ្យពួកគេមានដៃគូ ពានិជ្ជកម្មគ្រប់ទីកន្លែង។ ចំនែកនូវប្រទេសកំពុងអភិវឌ្ឈន៏ ក៏មិនខុសគ្នាប៉ុន្មានដែរ គឺការធ្វើពានិជ្ចកម្មមានលក្ខណៈរីកចំរើនព្រមទាំងមាន ដៃគូពានិជ្ជកម្មរបស់ខ្លួននោះ ចំនែកឯការទំនងវិញមានភាពល្អប្រសើរ ជាមួយបណ្ដាប្រទេសផ្សេងៗហើយ បាននិងកំពុងរៀបចំទំរង់ពានិជ្ជកម្មរបស់ខ្លួនឲ្យមាន ស្ដង់ដារនិងគុណភាព ព្រមទាំងមានទ្រង់ធំជាងមុន សំរាប់ការប្រជែងយកទីផ្សារ នៅគ្រប់ប្រទេសក្នុងសកលលោក។