ស្រីសុគន្ធចក្រ
ស្រីសុគន្ធចក្រ | |||||
---|---|---|---|---|---|
ព្រះ | |||||
ស្វាមី/មហេសី | សិរីទិព្វមាលី | ||||
បុត្រ | ស្រីសុរិយោវង្ស | ||||
| |||||
វង្ស | អង្គជ័យ | ||||
សន្តតិវង្ស | ព្រះទេវង្សអស្ចារ្យ | ||||
បិតា | និព្វានបាទ | ||||
ប្រសូត | មហានគរ | ||||
សុគត | មហានគរ |
ព្រះស្រីសុគន្ធចក្រ ទ្រង់ត្រូវជាបុត្រព្រះបាទនិព្វានបាទ។ តាមឯកសារ ព្រះបរមនិព្វានចក្រ ជាព្រះរាជបុត្រច្បងមានព្រះរាជបុត្រាមួយព្រះអង្គទ្រង់ព្រះនាម ព្រះស្រីសុគន្ធចក្រ។ តាមឯកសារមហាបុរសខ្មែរ។
នាកាលព្រះរាជពិធី រំលាយព្រះសព ចប់សព្វគ្រប់ជាសូរេចហើយ សម្ដេចព្រះភគវតី ព្រះសិរីទិព្វមាលី ទេវីចក្រពត្តិ ជាព្រះអគ្គមហេសី នៃព្រះបាទសិរីសុគន្ធចក្រ ព្រះអង្គសុំយកព្រះបរមធាតុសម្ដេចព្រះស្វាមី ដើម្បីនឹងដង្ហែទៅបញ្ចុះ នៅនគរបានជ័យ បានការដែលជាស្រុកកេរ្តិ៍របស់ព្រះអង្គ។ សម្ដេចបានឲ្យជាងសាងព្រះបដិមាករមួយ ស្នងព្រះរូបសម្ដេចព្រះស្វាមី ទុកក្នុងគុហាមួយ នៅទីនោះគ្រាន់ជាទីប្រតិបត្តិ របស់ព្រះអង្គជាអចិន្ត្រៃយ៍ទៅ ដោយហេតុថាព្រះអង្គលោកអាឡោះអាល័យ ព្រះស្វាមី ពន់ប្រមាណណាស់។ អាស្រ័យហេតុនេះ ព្រះបដិមាករអង្គនេះ បានព្រះនាមថា : ព្រះរូបព្រះបាទ បរមសុគន្ធចក្រ តែអ្នកស្រុកហៅយារៗមកថា : អ្នកតាសុគន្ធចក្រទៅវិញ។ អ្នកស្រុករាប់អាន ព្រះរូបនេះណាស់។ ទោះគេទៅបន់ស្រន់សុំការអ្វីៗ ក៏គេរមែងតែងបានដូចសេចក្ដីប្រាថ្នា។ ព្រះបាទសម្ដេចព្រះលំពង្សរាជា ព្រះចៅក្រុងកម្ពុជាធិបតី ក្រោយដែលបានអភិសេក ជាឯកអគ្គមហាបុរសរដ្ឋ ក្នុងប្រទេសកម្ពុជាធិបតីរួចហើយ ព្រះអង្គទ្រង់ប្រោសប្រទានព្រះអនុជ ទ្រង់ព្រះនាមព្រះសុរិយោទ័យ ឲ្យតាំងឡើងជាសម្ដេច ព្រះមហាឧបរាជ។ ព្រះមហាឧបរាជ ព្រះអង្គមានព្រះរាជបុត្រាមួយព្រះអង្គ (សាស្ត្រាខ្លះថា ព្រះសុរិយោវង្ស ជាព្រះរាជបុត្រ ព្រះសុគន្ធចក្រទេ គឺថាព្រះសុរិយោវង្ស ជាព្រះអនុជព្រះអយ្យកាមួយ (ប្អូនជីដូនមួយ) និងព្រះលំពង្សរាជារាជាព្រះស្រីសុរិយោទ័យ) ព្រះនាមព្រះស្រីសុរិយោវង្ស ព្រះអង្គគង់ជាសុខ ក្នុងរាជសម្បត្តិរៀងមក។
ឯកសារយោង
កែប្រែ- ប្រវត្តិសាស្ត្រខ្មែរភាគរឿងនិទាន ដោយលោកបណ្ឌិតសភាចារ្យ រស់ ចន្ទ្រាបុត្រ
- ឯកសារមហាបុរសខ្មែរ