ស្រុកសិរីសោភ័ណ

ស្រុកសិរីសោភ័ណជាស្រុកមួយស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យឋិតក្នុងភូមិភាគពាយ្យ័ពនៃព្រះរាជាណាចក្រកម្ពុជា។​ សិរីសោភ័ណ ជាស្រុកប្រជុំជនធំបំផុតនៃខេត្តបន្ទាយមានជ័យ ហើយ ទីប្រជុំជនស្រុកនេះដែលត្រូវបានហៅថា ក្រុង សិរីសោភ័ណ គឹជាបណ្តុំរដ្ឋបាលរបស់ខេត្ត។​ ទីក្រុងនេះ ស្ថិតនៅចំងាយ ៣៥៩គ.ម ខាងជើងរាជធានីភ្នំពេញ និង ៤៨គ.ម ពីចំនុចព្រំដែនកម្ពុជាថែ ប៉ោយប៉ែត។ ស្រុកសិរីសោភ័ណជាស្រុកឋិតនៅចំកណ្តាលខេត្តបន្ទាយមានជ័យ និង មាន​ព្រំប្រទល់ជាប់នឺងស្រុកដទៃផ្សេងទៀតនៃខេត្តបន្ទាយមានជ័យ។ ខ្សែរត់ភ្លើងនៃប្រទេសកម្ពុជា ពីភ្នំពេញ ទៅ ប៉ោយប៉ែត កាត់ចូលស្រុកនេះពីទិសខាងត្បូង ចេញទៅទិសខាងលិច។ ស្រុកនេះមានបណ្តាញតភ្ជាប់យ៉ាងងាយ ជាមួយ រាជធានីភ្នំពេញ​(៣៥៩គ.ម) បាត់ដំបង​ (៦៨គ.ម) និង សៀមរាប​ (១០២គ.ម)តាមរយៈផ្លូវជាតិ។ សិរីសោភ័ណ មានទំហំតូចបើធៀបនឺងស្រុកដទៃក្នុងខេត្ត​ ប៉ុន្តែមានចំនួនប្រជាជនលើសគេក្នុងខេត្ត ដោយសារទីតាំងភូមិសាស្ត្រកណ្តាលខេត្ត និង ភាពងាយស្រួលក្នុងការធ្វើដំណើរ។ ផ្លូរជាតិលេខ៥ និង ខ្សែរត់ភ្លើងពីភ្នំពេញ ទៅ ប៉ោយប៉ែត មកប្រសព្វទន្ទឹមគ្នាត្រង់ប្រជុំជនស្រុក។ ផ្លូវជាតិលេខ៦ ចេញពីភ្នំពេញ ក៏មកបញ្ចប់ត្រង់ក្រុងសិរីសោភ័ណនៃស្រុកសិរីសោភ័ណនេះដែរ។ ផ្លូវជាតិលេខ៥៦ ចាប់ផ្តើមចេញពីក្រុងសិរីសោភ័ណ បន្តឆ្ពោះតាមទិសឧត្តរ ទៅកាន់ក្រុងសំរោង នៃខេត្តឧត្តរមានជ័យ

ស្រុកនេះមាន៨ឃុំ[][]

មណ្ឌលអភិរក្សត្រីក្នុងស្ទឹងសិរីសោភ័ណ
កូដឃុំ ឃុំ ឈ្មោះឃុំជាអក្សរឡាតាំង ភូមិ
០១០៦០១ ឃុំបុស្បូវ Bos Sbov ត្របែក, កណ្តាល, គោកធំ, បុសស្បូវ, សូត្រមន្ត, ស្រះខ្ទុំ, កាបៅ, ក្បាលខ្ទីង, ស្មាច់, បឹងវែង, បន្ទាត់បោះ, ព្រីងកោង, ខ្ចាស់, ខែ្ញរ, ឃូស្វាយ, ខ្វាវ, តែ្បង
០១០៦០២ ឃុំកំពង់ស្វាយ Kampong Svay កំពង់ស្វាយ, កងវ៉ា, ភូមិ២, ពង្រ, សូភី
០១០៦០៣ ឃុំកោះពងសត្វ Kaoh Pong Satv កោះពងសត្វ, តាសុខ, ព្រះអង្ក, ស្នាយដង្កត់, អង្គាបុស្ប
០១០៦០៤ ឃុំម្កាក់ Mkak ម្កាក់, ក្បាលស្ពាន, តាម៉ា, គោកលៀប, ឈូក, ដូនឡី, បែកចាន
០១០៦០៥ ឃុំអូរអំបិល Ou Ambel សែសិន, គោរដ្ឋាន, រោងម៉ាស៊ីន, ព្រហ៊ូត, អូរអំបិល
០១០៦០៦ ឃុំភ្នៀត Phniet កន្ទួត, កំព្រីង, ភ្នៀត, អ្នកតា, ថ្មី, បង្រុះ, សាលាក្រៅ
០១០៦០៧ ឃុំព្រះពន្លា Preah Ponlea ចក, ភូមិ១, ភូមិ៣, ភូមិ៤, ព្រៃប្ញស្សី, ព្រះពន្លា, ក្បាលស្ពាន
០១០៦០៨ ឃុំទឹកថ្លា Tuek Thla គាប, ទំនប់ជ្រៃ, ទឹកថ្លា, បាណយ, ភ្នំបាក់, ដីឡូតិ៏

ឯកសារយោង

កែប្រែ
  1. "ប្រភពពីគេហទំព័ររដ្ឋាភិបាលខ្មែរ www.cambodia.gov.kh". Archived from the original on 2008-11-22. Retrieved 2008-08-18.
  2. ប្រភពពីវិទ្យាស្ថានសេដ្ឋកិច្ចកម្ពុជា[តំណភ្ជាប់ខូច]

សូមមើលផងដែរ

កែប្រែ