ស្រុកអង្គរជ័យ
ស្រុកអង្គរជ័យ (អង់គ្លេស: Angkor Chey District) ជាដែនរដ្ឋបាលស្ថិតនៅ ខេត្តកំពត ដែលមានរដ្ឋបាល ១១ឃុំ និង ៧៩ភូមិ៖
ស្រុកអង្គរជ័យ | |||
---|---|---|---|
លេខកូដឃុំ | ឈ្មោះឃុំជាអក្សរខ្មែរ | ឈ្មោះឃុំជាអក្សរអង់គ្លេស | ចំនួនភូមិ |
០៧០១០១ | ឃុំអង្គភ្នំតូច | Angk Phnum Touch Commune | ៥ |
០៧០១០២ | ឃុំអង្គរជ័យ | Ankor Chey Commune | ៦ |
០៧០១០៣ | ឃុំចំប៉ី | Champei Commune | ៨ |
០៧០១០៤ | ឃុំដំបូកខ្ពស់ | Dambouk Khpos Commune | ១១ |
០៧០១០៥ | ឃុំដានគោម | Dan Koum Commune | ៦ |
០៧០១០៦ | ឃុំដើមដូង | Daeum Doung Commune | ៤ |
០៧០១០៧ | ឃុំម្រោម | Mroum Commune | ៦ |
០៧០១០៨ | ឃុំភ្នំកុង | Phnum Kong Commune | ១០ |
០៧០១០៩ | ឃុំប្រភ្នំ | Praphnum Commune | ៩ |
០៧០១១០ | ឃុំសំឡាញ | Samlanh Commune | ៧ |
០៧០១១១ | ឃុំតានី | Tani Commune | ៧ |
ចំនួនភូមិសរុប | ៧៩ |
ស្ថិតិប្រជាជនស្រុកអង្គរជ័យក្នុងឆ្នាំ២០២៤(បញ្ចូលដោយរដ្ឋបាលស្រុកអង្គរជ័យ)
ល.រ | ឃុំ-សង្កាត់ | ប្រជាពលរដ្ឋរួម | |
សរុប | ស្រី | ||
១ | អង្គភ្នំតូច | 5,855 | 3008 |
២ | អង្គរជ័យ | 5,128 | 2,610 |
៣ | ចំប៉ី | 11,343 | 5788 |
៤ | ដំបូកខ្ពស់ | 17,785 | 9161 |
៥ | ដានគោម | 6,684 | 3,595 |
៦ | ដើមដូង | 3,206 | 1658 |
៧ | ម្រោម | 5,547 | 2836 |
៨ | ភ្នំកុង | 12,113 | 6271 |
៩ | ប្រភ្នំ | 5,668 | 2,998 |
១០ | សំឡាញ | 7,410 | 3,911 |
១១ | តានី | 9,908 | 4,999 |
សរុបរួម | 90,647 | 46,835 |
- យោងតាម ប្រកាសលេខ ៤៩៣ ប្រ.ក របស់ក្រសួងមហាផ្ទៃ
ឯកសាតស្រុកចាស់
កែប្រែស្រុកអង្គរជ័យរួមមាន១១ឃុំ ៖
- ឃុំអង្គភ្នំតូច
- ឃុំអង្គរជ័យ
- ឃុំចំប៉ី
- ឃុំដំបូកខ្ពស់
- ឃុំដានគោម
- ឃុំដើមដូង
- ឃុំម្រោម
- ឃុំភ្នំកុង
- ឃុំប្រភ្នំ
- ឃុំសំឡាញ
- ឃុំតានី
ប្រវត្តិ
កែប្រែរដ្ឋបាលស្រុកអង្គរជ័យ ជាស្រុកមួយក្នុងចំណោមស្រុក/ក្រុង ទាំង៩ នៃខេត្តកំពត ដែលមានព្រំប្រទល់ខាងលិចទល់នឹងស្រុកឈូក ខាងកើតទល់នឹងស្រុកទ្រាំង និងស្រុកគីរីវង់ខេត្តតាកែវ ខាងជើងទល់នឹង ស្រុកត្រាំកក់ ខេត្តតាកែវ ខាងត្បូងទល់នឹងស្រុកបន្ទាយមាស ។
ស្រុកអង្គរជ័យចែកចេញជា ១១ឃុំ ៧៩ ភូមិ មានផ្ទៃដីសរុប ៣១៥.៧៦ គ.ម២ មានប្រជាជនសរុប ៩០,៦៤៧នាក់ ស្រី ៤៦,៨៣៥នាក់ មានដង់ស៊ីតេប្រជាជន ១៨២ នាក់ ក្នុងមួយគីឡូម៉ែត្រការ៉េ ។ ប្រជាជនប្រមាណ ៨០% ជាកសិករ រស់នៅពឹងផ្អែកលើវិស័យកសិកម្ម ដែលជាវិស័យចម្បងក្នុងការទ្រទ្រង់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ក្នុងស្រុកអង្គរជ័យ ។ ក្រៅពីវិស័យកសិកម្ម ដែលជាការងារស្នូល និងជាចម្បងក៏មានវិស័យផ្សេងទៀត ដូចជា អាជីវកម្ម សេវាកម្ម ពាណិជ្ជកម្ម សិប្បកម្ម ដែលជាមូលដ្ឋានបង្កើតការងារជូនប្រជាពលរដ្ឋ ។
សេដ្ឋកិច្ចស្រុកអង្គជ័យ
កែប្រែប្រជាជនមានជីវភាពមធ្យម មានប្រជាជន៧៥%ប្រកបរបរជាកសិករ ៣០%ជាអាជីវករលក់ដូរ ២៥%ជាមន្រី្តរាជការ។ការប្រកបរបរកសិករគឺដាំដុះទៅលើផ្ទៃដីប្រហែជា៥០០ហិចតា ក្នុងឆ្នាំនេះប្រជាជនបានទទួលទិន្នផលកើនជាងឆ្នាំកន្លងទៅ៤០%។ ក្រៅពីដំណាំស្រូវ មានដាំដំណាំបន្តប់បន្សំជាច្រើនទៀតដូចជា ស្វាយ ទាប ឆៃថាវ ម្រេច ...ល។ ជាពិសេសគឺដំណាំម្រេច ដែលជាដំណាំសនាំមុខគេបង្អស់នៅតំបន់នោះ ចំនែកដំណាំម្រេចវាមានតម្លៃខ្ពស់ ទាំងនៅទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ បច្ចុប្បន្ននេះវាកំពុងមានគុណភាពខ្ពស់ខ្លាំងណាស់ ដែលបាននាំចេញទៅក្រៅប្រទេស ជាពិសេសនាំចេញទៅប្រទេសសហរដ្ឋអាមេរិចដែលជាកិត្យានុភាពកសិកម្ម របស់ប្រទេសកម្ពុជា។ ហើយនៅក្នុងឃំុគឺកំពុងតែសាងសង់ប្រឡាយទឹកជាច្រើន ប្រព័ន្ធធារាសាស្រ្ត សំរាប់ធ្វើ ស្រែប្រាំង ដើម្បីធ្វើអោយប្រជាជនទទួលបានទិន្នផល់ខ្ពស់ និងមានជីវភាពធូរធារ។ចំនែកឯអាជីវករលក់ដូរវិញ ឃើញថាសេដ្ឋកិច្ចគ្រួសារមានសំទុះយ៉ាងខ្លាំង ព្រោះការប្រកបរបរនេះមានការរៀបចំសមល្មមងាយស្រួលរកស៊ីជាងរបរផ្សេងៗ និងមានអាជីវកម្មក្នុងផ្សារស្ដុក ចំនែកឯមន្រ្តីរាជការវិញ រយះពេលប៉ុន្មានឆ្នាំនេះមានសំទុះរីកចំរើនគួរអោយគាត់សំគាល់ ជាពិសេស គ្រូបង្រៀន ប៉ូលីស ទាហាន និង ធ្វើការនៅអង្គការផងដែរ ព្រោះយុវជន យុវនារីបានរៀនច្រើន និងមានចំនេះដឹងច្រើនផងដែរ។
វិស័យអប់រំ
កែប្រែចំពោះវិស័យអប់រំក្នុងស្រុកអង្គជ័យមានការរីនចម្រើនយ៉ាងរហ័សដោយសារក្នុងភូមិមានការសាកសង់សាលារៀន ជាច្រើនតាំងពីថ្នាក់មតេយ្យ រហូតដល់ ថ្នាក់វិទ្យាល័យក្នងនោះ មេត្តយ្យសិក្សាមាន ១សាលា,បឋមសិក្សាមាន ៤៣សាលា ,អនុវិទ្យាល័យមានចំនួនៈ ១០សាលា និងវិទ្យាល័យមានចំនួនៈ ៥សាលា និងមានលោកគ្រូអ្នកគ្រូ ចាំបង្ហាត់បង្រៀនដល់សិស្សានុសិស្សា ដោយយកចិត្តទុកដាក់ ។ ហើយដោយសារតែប្រជាជន មានចំណេះដឺង ពួកគេបានបញ្ទូនកូនៗរបស់ពួកគេ មកសាលារៀន ដើម្បីក្រេបជញ្ជក់ចំណេះវិជ្ចា អោយបានខ្ពង់ខ្ពស់ ដើម្បីយកចំណេះដឺងទាំងនេះយកទៅអភិវឌ្ឃន៍ ប្រទេសជាតិ និង គ្រូសារ អោយការរីនចម្រើន។ បើនិយាយពីវិស័យអប់រំវិញមានការឈានទៅមុខដោយមាន សាលារៀនជាច្រើនសំរាប់អោយ យុវជន យុវនារី ទៅសិក្សាដើម្បីក្រេបជញ្ជក់យកចំណេះ និងក្លាយជាពលរដ្ឋល្អនៅក្នុងសង្គម ហើយក្លាយជាសរសទ្រូងសំរាប់ប្រទេសជាតិផងដែរ ។
រមណីដ្ឋាន
កែប្រែ ស្រុកអង្គរជ័យមានភ្នំ៦គឺ
- ភ្នំខ្ញា
- ភ្នំស្នាយអញ្ជិត
- ភ្នំកុង
- ភ្នំត្នោត
- ភ្នំសែនហាន
- ជួរភ្នំច្រកសៀម
វិស័យសុខាភិបាល
កែប្រែចំពោះវិស័យសុខាភិបាល ក្នុងស្រុកនេះឃើញមានការរីនចម្រើនដែរ ដែលគ្រូពេទ្យ មានចំណេះដឺងខ្ពស់ក្នុងការព្យាបាលជំងឺ និងចេះរាក់ទាក់ដល់ប្រជាជនក្នុងភូមិ នៅតំបន់នោះមានមន្ទីរពេទ្យបង្អែក មួយដែលជួយសំរួលដល់ប្រជាជននៅពេលមានជំងឺឈឺថ្កាត់ ហើយមានពេទ្យជំនាញដើម្បីពិនិត្យនិងពិគ្រោះជំងឺ និងមានភាពងាយស្រួលក្នុងការ សង្រ្គោះបន្ទាន់ ដូចជានៅពេលសំរាលបុត្រមានពេទ្យជំនាញសំរាប់ធ្វើការសំរាល និងមានបទពិសោធក្នុងការធ្វើការងារច្រើន។
ការអភិវឌ្ឃន៍
កែប្រែចំពោះការអភិវឌ្ឈន៍ ស្រុកអង្គជ័យវិញបើនិយាយពីផ្លូវមានភាពងាយស្រួលក្នុងការធ្វើដំណើរជាងមុន ដោយមានផ្លូវលំ មន្ទីរពេទ្យ សាលារៀន ជាច្រើន មានប្រពន្ទ័ធារាសាស្រ្ត សំរាប់ផ្គត់ផ្គង់ ដល់ការធ្វើស្រែប្រាំង ចំការ និង ដំណាំផ្សេងៗជាច្រើនទៀតនៅក្នុងភូមិ ។ ជាពិសេសជាងនេះទៅទៀត នៅក្នុងតំបន់នោះនិងមានគម្រោងអភិវឌ្ឍន៍នូវផ្លូវគមនាគមន៍សម្រាប់អោយប្រជាពលរដ្ឋនៅតំបន់នោះងាយស្រួលក្នុងការធ្វើដំណើរនិងប្រកបរបររកស៊ីផងដែរ។
ដំណាំស្រូវ
កែប្រែដោយសារលក្ខ័ណ្ឌអាកាសធាតុអំណោយផល (២៦,២៧ oC) ភ្លៀងធ្លាក់ជាមធ្យម ២ ១៤៨ ម.ម. ក្នុងមួយឆ្នាំ និងការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា អង្គការ ដៃគូអភិវឌ្ឍធំៗ និងក្រសួងស្ថាប័នពាក់ព័ន្ធនានាទៅលើវិស័យកសិកម្ម ខេត្តកំពតមានសមត្ថភាពអាចផលិតស្រូវបានគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការ ក្នុងស្រុក។ ការអភិវឌ្ឍប្រព័ន្ធធារាស្រ្ត គឺជាគន្លឹះដ៏ចម្បងមួយក្នុងការបង្កើននូវផលិតកម្មស្រូវ និងទប់ស្កាត់ រាល់ហានិភ័យទាំងឡាយ ដែលបណ្តាលមកពីគ្រោះធម្មជាតិ។ ផ្ទៃដីដាំដុះទាំងឡាយ ត្រូវបានពង្រីក ព្រម ជាមួយនិងការបណ្តុះបណ្តាលចំណេះដឹងដល់ប្រជាកសិករខេត្ត អំពីការប្រើប្រាស់ពូជ ប្រភេទដី និងវិធានការ នានាដើម្បីទប់ស្កាត់ការបំផ្លាញដំណាំស្រូវពីសត្វល្អិតចង្រៃ ជាពិសេសសត្វមមាចត្នោត គឺជាអ្វីដែលខេត្ត កំពតសម្រេចបានក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។
សន្តិសុខ
កែប្រែចំពោះផ្នែកសន្ដិសុខក្នុងស្រុកវិញ មានសណ្ដាប់ធ្នាប់ល្អ គ្នានអំពើលួចឆក់ប្លន់ គ្នានការជួរដូរគ្រឿងញៀន គ្នានក្មេងទំនើង ដែលមិនធ្វើអោយប៉ះពាល់ដល់ការប្រកបរបរប្រជាជនឡើយ ។
តំណភ្ជាប់ក្រៅ
កែប្រែ- ទំព័រវិបសាយខេត្តកំពត Archived 2007-07-01 at the វេយប៊ែខ ម៉ាស៊ីន.
- ទំព័រគ្រប់គ្រងភូមិបាល Archived 2009-07-15 at the វេយប៊ែខ ម៉ាស៊ីន.
ឯកសារពិគ្រោះ
កែប្រែ- គណកម្មការជាតិរៀបចំការបោះឆ្នោត Archived 2010-09-11 at the វេយប៊ែខ ម៉ាស៊ីន.
- ខេត្ត/ក្រុងនៅប្រទេសកម្ពុជា
- ក្រសួងទេសចរកម្ពុជា