ស្រុកគឺជាប្រភេទនៃបំណែងចែករដ្ឋបាលមួយ ក្នុងប្រទេសមួយចំនួនដែលត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាលដែនដី។ អង្គភាពខ្លះដែលត្រូវបានគេស្គាល់ថាជាស្រុកប្រែប្រួលយ៉ាងខ្លាំងទៅតាមទំហំ ដែលលាតសន្ធឹងអាស្រ័យទៅតាមបណ្ដាតំបន់អាណាស្រុក ក្រុងជាច្រើន ឬ បំណែងចែករងនៃបណ្ដាក្រុងទាំងមូល។

កម្ពុជា

កែប្រែ

ស្រុក តាមច្បាប់រដ្ឋបាលថ្មីរបស់កម្ពុជាវាជាបំណែងចែករដ្ឋបាលថ្នាក់ទីពីរបន្ទាប់ពីខេត្ត ដែលមានឋានៈស្មើនឹង ក្រុង និង ខណ្ឌ នៃរាជធានីភ្នំពេញបំណែងចែករដ្ឋបាលនេះមានជាយូរមកហើយ ដែលកាលពីជំនាន់​មុន បើតាមសៀវភៅអរិយធម៌ខ្មែររបស់លោក ត្រឹង-ងារ បានសរសេរថានៅសម័យក្រោយអង្គរ បំណែ​ង​ចែករដ្ឋបាលខ្មែរ ត្រូវបានបែងចែកដូចតទៅ គឺ តំបន់ទាំងឡាយផ្ដុំគ្នាទៅជា ដី ហើយ​ដែ​ល​ត្រូវបានបែងចែកបន្តទៅទៀត ជា ស្រុក ស្រុកក៏ចែកទៅទៀតជា ភូមិ កាលសម័យនោះ​ចៅហ្វាយស្រុក គេហៅថា ចៅមឿង ហើយ មេភូមិ គេហៅថា ចៅបាន ចំណែកចៅហ្វាយខេត្ត គេហៅ​ថា​ចៅហ្វាយស្រុក ឧទាហរណ៍ ចៅពញាឧទ័យធិរាជ (ជាងារស្ដេចត្រាញ់មួយរូបក្នុងចំណោម​ស្ដេចត្រាញ់​ទាំង​ប្រាំ ស្ថិតក្នុងសម័យស្ដេចកន) ជាចៅហ្វាយស្រុកខេត្តអាសន្ទុក។ តាមរយៈច្បាប់ខាងលើស្រុកអាចចែកទៅជា ឃុំ និង សង្កាត់។ ក្នុងពេលសម័យក្រោយមកទៀតអ្នកដែលកាន់ស្រុកមួយ គេហៅថា មេស្រុក មកដល់​សម័​យ​ក្រោយមកៗ ដល់ឥឡូវហៅថា អភិបាលស្រុក

កាណាដា

កែប្រែ

កូឡុំប៊ីប៊្រីថឹន

កែប្រែ

នៅក្នុងខេត្តកូឡុំប៊ីប៊្រីថឹន មានស្រុករដ្ឋបាលច្រើនប្រភទទៅតាមឈ្មោះរបស់វា។ ការប្រើប្រាស់ជាធម្មតាគឺជាការយោងទៅតាមក្រុងស្រុកនានា ដែលមានថ្នាក់ក្រុងមួយក្នុងឋានានុក្រមដូចគ្នា ដូចជា ទីក្រុង ទីប្រជុំជន រឺ ភូមិ។ ភាគច្រើនត្រូវបានគេហៅថាស្រុកមិសឝឹន រឺ ស្រុកវែលស៍ ទោះបីជាខ្លះបានហៅថាសាជីវកម្មឌែលតា រឺ ទីប្រជុំជនភាពលែងលី ក៏ដោយក្ដី។

ក្នុងតំបន់នៃអំណាចក្រុង ស្រុកតំបន់ ដែលមានភាពស្រដៀងគ្នាខ្លះទៅនឹងអាណាស្រុកក្នុងយុត្តាធិការផ្សេងៗ ក្រុងមួយចំនួន និង ផ្ទៃនានាដែលមិនរួមបញ្ចូល និងត្រូវញែកស្រុកទាំងនោះពីបណ្ដាក្រុងស្រុក និងប្រភេទស្រុកដទៃទៀតដែលតែងតែសំដៅយោងថាជាស្រុកតំបន់

ប្រភេទផ្សេងៗទៀតនៃស្រុក(ស្រុករដ្ឋបាល)នៅកូឡុំប៊ីគឺ:

នៅកេបិ ស្រុកនានាគឺជាបំណែងចែករងអ្នកបោះឆ្នោតក្រុងនៃបណ្ដាភារា ដែលជាបំណែងចែករងនៃទីក្រុងមួយចំនួន។ ពួកស្រុកទាំងនោះធ្វើមុខងារក្នុងលក្ខណៈស្រដៀងគ្នាទៅនឹងអ្វីដែលនៅកន្លែងផ្សេង ដែលគេស្គាល់ថាជាយាម

ទឹកដីពាយព្យ

កែប្រែ

នៅកាណាដាភាគខាងលិច និង ភាគខាងជើង រដ្ឋាភិបាលសហព័ន្ធបានបង្កើតស្រុកឡើងជាបំណែងចែករងនៃទឹកដីពាយព្យ ១៨៧០-១៩០៥ ដោយអន្លើៗ តាមគំរូនៃស្រុកមួយចំនួនដែលបានបង្កើតក្នុងខេត្តនៃកាណាដានេះ[ត្រូវការអំណះអំណាង]។ ស្រុកដំបូងដែលបានបង្កើតគឺស្រុកគីវ៉ាទីននៅឆ្នាំ១៨៧៦ បន្តបន្ទាប់ដោយស្រុកបួនទៀតនៅឆ្នាំ១៨៨២។ បន្តិចម្ដងៗ ស្រុកទាំងនេះបានក្លាយជាទឹកដីដែលបែកខ្ញែកគ្នា (ដូចជាយុកុន) ខេត្តដែលបែកខ្ញែកនានា (ដូចជាអ៊ែលបឺរថឹ និង សាស្កាតជេវ៉ាន) រឺ ត្រូវបានស្រូបចូលទៅក្នុងខេត្តដទៃទៀត។

អន់ធាំររ្យ៉ូ

កែប្រែ

នៅអន់ធាំររ្យ៉ូ ស្រុកមួយគឺជាបំណែងចែករងបញ្ញត្តិនៃខេត្តមួយនេះ ប៉ុន្តែ មិនដូច អាណាស្រុកមួយទេ ស្រុកមួយមិនត្រូវបានចងភ្ជាប់គ្នាទេ។ ស្រុកភាគច្រើនបំផុតត្រូវបានផ្សំឡើងដោយដីធ្លីជាច្រើនដែលមិនបានបញ្ចូលគ្នា ភាគច្រើនបំផុតគឺជា ដែនមកុដអន់ធាំររ្យ៉ូភាគខាងត្បូងសម័យបច្ចុប្បន្នដើមឡើយ (ក្រោយមកប៉ែកនៃខេត្តកេបិ និងក្រោយឆ្នាំ១៧៩១ នៃកាណាដាលើ) ត្រូវបានបែងចែកជាស្រុកនៅឆ្នាំ១៧៨៨ [១] Archived 22 November 2005[Date mismatch] at the វេយប៊ែខ ម៉ាស៊ីន.។ ស្រុកមួយចំនួនបានបន្តដើម្បីប្រតិបត្តិការរហូតដល់ឆ្នាំ១៨៤៩ នៅពេលស្រុកទាំងនោះត្រូវបានជំនួសដោយអាណាស្រុកនានានៅតាមខេត្តនៃកាណាដាវិញ។

ស្រុកនានារបស់អន់ធាំររ្យ៉ូថ្មីៗនេះដូចជាអ៊ាំលហ្គូម៉ា និងនិបភិស្ស៊ិង ត្រូវបានបង្កើតដំបូងដោយខេត្តនៃកាណាដានៅឆ្នាំ១៨៥៨ពីមុនសម្ពន្ធរដ្ឋ សម្រាប់ការបញ្ជូនសេវានីត្យានុកូល និងសេវារដ្ឋាភិបាលខេត្តទៅតំបន់នានាដែលមានប្រជាជនរស់នៅរប៉ាត់រប៉ាយពីអាសនៈស្រុកមក (ឧ. ស៊ូសេន្តម៉ឹរី)។ ស្រុកខ្លះប្រហែលជាមានក្រុមប្រឹក្សាភិបាលរដ្ឋបាលសេវាសង្គមស្រុក ដែលត្រូវបានរៀបចំឡើងដើម្បីផ្ដល់សេវាសង្គមខ្លះៗ។ ព្រំដែននៃបំណែងចែកជំរឿនសហព័ន្ធប្រហែលជាអាចទាក់ទងទៅនឹងសេវាអ្វីទាំងប៉ុន្មាននោះរបស់ស្រុកទាំងនេះ។

អ៊ែលបឺរថឹ

កែប្រែ

នៅអ៊ែលបឺរថឹ ស្រុក (ស្គាល់ថាជាស្រុកក្រុង) ដើរតួដូចជាប្រទេសមួយ រឺ ទីក្រុងមួយ ប៉ុន្តែមិនដូចបណ្ដាខេត្ត អន់ធាំររ្យ៉ូ កេបិ ប្រាន់ហ្ស៍វីខថ្មី នវ៉ឹស្គឝឹ កោះព្រះអង្គម្ចាស់អ៊ែដវ៉ឺដ និង កូឡុំប៊ីប៊្រីថឹនទេ គ្រប់ស្រុកទាំងអស់និងអាណាស្រុកគឺជាប៉ែកនៃបំណែងចែករងតាមជំរឿននៃបំណែងចែកតាមជំរឿនរៀងៗគ្នារបស់វា។

កូរ៉េខាងត្បូង

កែប្រែ

ស្រុកមួយ (គុ) គឺជាបំណែងចែករងនៃទីក្រុងធំៗនៅកូរ៉េខាងត្បូង។ ទីក្រុងតូចៗគ្មានស្រុកទេ រីឯស្រុកនានានៅសេអ៊ូល និង ទីក្រុងនៃទីក្រុងមេប្រាំមួយត្រូវបានរាប់ទុកថាជាទីក្រុងមួយមានសិទ្ធិផ្ទាល់ខ្លួន។

កូឡុំប៊ី

កែប្រែ

នៅកូឡុំប៊ី ស្រុកមួយ គឺជាអង្គភាពរដ្ឋបាលពិសេសមួយ។ តំបន់១០ខាងក្នុងកូឡុំប៊ីត្រូវបានរៀបចំជាស្រុក (ស្រុករដ្ឋបាល)។ បារ៉ាំងគីយ៉ាត្រូវបានរៀបចំឡើងជាស្រុករដ្ឋបាលកំពង់ផែឧស្សាហកម្មពិសេស ការតាហ៊េណាគឺជាស្រុករដ្ឋបាលទេសចរណ៍និងវប្បធម៌ ប៊គតាគឺជាទីរួមស្រុក និង សន្តៈម៉ារ៉្តា ស្រុករដ្ឋបាលប្រវត្តិសាស្ត្រ ទេសចរណ៍ និង វប្បធម៌។ ក៏មានផងដែរស្រុករដ្ឋបាលប្រវត្តិសាស្ត្រ និងវប្បធម៌ នៃទុងហា ស្រុករដ្ឋបាលពិសេស បរិស្ថានទេសចរណ៍ ប្រវត្តិសាស្ត្រ និងសាកលវិទ្យាល័យនៃប៉ូប៉ាយយ៉ាន ស្រុករដ្ឋបាលកំពង់ផែពិសេសនៃទួរ្បូ ស្រុករដ្ឋបាលឧស្សាកម្មពិសេស កំពង់ផែ ជីវៈចម្រុះ និងបរិស្ថានទេសចរណ៍នៃទូម៉ាក ស្រុករដ្ឋបាលព្រំដែនពិសេសនិងទេសចរណ៍នៃគូកឹតា និង ស្រុករដ្ឋបាលឧស្សាហកម្មពិសេស កំពង់ផែ ជីវៈចម្រុះ និងបរិស្ថានទេសចរណ៍នៃវណាវ៉េនទូរ៉ា

កេនយ៉ា

កែប្រែ

នៅកេនយ៉ា ស្រុកមួយ (វ៉ឺឡឹយៈ) គឺជាបំណែងចែករងមួយនៃខេត្តមួយ និងត្រូវបានដឹកនាំដោយ មន្ត្រីស្រុក(ម.ស.) ម្នាក់។

សាធារណរដ្ឋប្រជាមានិតចិន

កែប្រែ

នៅចិន ស្រុក រឺ ឈីក (市辖区, ភិនយ៉ឹន: shì xiá qū) គឺជាបំណែងចែករងមួយនៃអង្គភាពរដ្ឋបាលទីក្រុងផ្សេងៗ រួមមានក្រុង ទីក្រុងអនុខេត្ត និងទីក្រុងថ្នាក់អាណាខេត្ត។ ស្រុកមួយចំនួនមានឋានៈថ្នាក់អាណាខេត្ត

បណ្ដាស្រុកទំនើបគឺជានវានុវត្តន៍ថ្មី។ ក្នុងបរិបទនៃចិនបុរេទំនើប បំណកប្រែខ្មែរ ស្រុក គឺជាធម្មតាត្រូវបានបញ្ចូលគ្នាជាមួយ ឈៀន បំណែងចែករដ្ឋបាលចិនផ្សេងមួយទៀត។ ឈៀន ត្រូវបានបកប្រែថា អាណាស្រុក ក្នុងបរិបទនៃចិនទំនើប។

សាធារណរដ្ឋឆែក

កែប្រែ

ស្រុកត្រូវបានគេហៅថា អ៊ខក្រិស (ពហុវចនៈ អ៊ខក្រិស៊ិ)។ បន្ទាប់ពីកំណែទម្រង់រដ្ឋបាលនៅឆ្នាំ២០០២ ស្រុកបានបាត់បង់សមត្ថកិច្ចទាំងអស់។ សមត្ថកិច្ចជាច្រើនត្រូវបានដណ្ដើមយកទៅវិញដោយអាជ្ញាធរតំបន់ (ក្រៃអ៊ែ) និងទីប្រជុំជនដែលបានជ្រើសតាំង (ប៉ុវីអឹហ្សាណា អ៊បប៉្សាស)។ ស្រុកបានប្រែក្លាយត្រឹមតែជាអង្គភាពស្ថិតិតែប៉ុណ្ណោះ។

ជប៉ុន

កែប្រែ

ស្រុកមួយ (ហ៊្គឺន ជាភាសាជប៉ុន) គឺជាអង្គភាពរដ្ឋបាលដែនដីមួយដែលផ្សំឡើងដោយទីប្រជុំជននានា និងភូមិនានា ប៉ុន្តែមិនមែនទីក្រុងនានាទេ។ សូមមើលស្រុកនៃជប៉ុនសម្រាប់ការពិពណ៌នាពេញលេញបន្ថែមទៀត។ នៅឆ្នាំ១៩២៣ តួនាទីរដ្ឋបាលរបស់ស្រុកត្រូវបានលុបចោល ទោះបីជាវានៅស្ថិតក្នុងការប្រើប្រាស់ដើម្បីការនិយាយពីគោលដៅនានាក៏ដោយ។ ស្រុក ក៏ជាបំណកប្រែមួយនៃពាក្យ ជិគឹ ដែលបានកំណត់ដោយច្បាប់ផែនការរបស់ជប៉ុនដែរ។

បណ្ដាស្រុកនៃណូរុគឺជាបំណែងចែករងតែមួយគត់នៃរដ្ឋទាំងមូល។

តួកគី

កែប្រែ

នៅតួកគី ស្រុកមួយ (ទួរគី: ilçe) គឺបំណែងចែករដ្ឋបាលរងមួយនៃខេត្តមួយ (ទួរគី: il)។ សូមមើល ស្រុកនៃតួកគី

ស្រុកមួយ (អាំភេអ) គឺជាបំណែងចែករងនៃខេត្ត(ចង្វាត)មួយ នៅថៃ។ ខេត្តខ្លះផងដែរក៏មានស្រុកតូចមួយចំនួន ("กิ่งอำเภอ") ([២]) ដែលតូចជាងស្រុកជាមធ្យម។

ន័រវែស

កែប្រែ

នូវែលសេឡង់

កែប្រែ

ស្រុកមួយនៅនូវែលសេឡង់គឺអាជ្ញាធរទឹកដី (អង្គភាពរដ្ឋបាលដែនដីជាន់ថ្នាក់ទីពីរ) ដែលមិនបានទទួលនូវការសំគាល់ដែលនឹងត្រូវបានអះអាងពីទីក្រុងមួយទេ។ ស្រុកនានាទំនងជាមាននគរូបនីយកម្មតិចជាងគេ ទំនងដើម្បីគ្របដណ្ដប់ច្រើនជាងមជ្ឈមណ្ឌលប្រជាជនមួយ និងផ្ទៃជនបទមួយចំនួនធំជាងគេ និងទំនងដើម្បីអោយមានប្រជាជនតិចជាងបណ្ដាទីក្រុងនានា។ ពេល ទីក្រុង និងស្រុកនានាជាធម្មតាត្រូវបានគេចាត់ទុកថាជាប្រភទនៃអាជ្ញាធរទឹកដីពីរផ្សេងគ្នា ផ្ទៃនេះបានគ្របដណ្ដប់ដោយទីក្រុងមួយដែលជាញឹកញាប់ត្រូវបានគេស្គាល់ថាជាស្រុករបស់ទីក្រុងនោះ ឧទាហរណ៍ បច្ចេកសព្ទ ផែនការស្រុក ត្រូវបានប្រើប្រាស់ស្មើគ្នាជាស្រុក និងទីក្រុងនានា។ ទឹកដីប្រជុំកោះឈែតអឹមមិនមែនជាស្រុកមួយ រឺ ទីក្រុងមួយទេ។

ស្រុកមួយមិនមែនតែងតែជាបំណែងចែកគំរូមួយនៃតំបន់មួយឡើយ: ស្រុកជាច្រើនសណ្ដូកក្នុងតំបន់ពីរ និងស្រុកថោផូវសណ្ដូកក្នុងតំបន់បួន។

នេប៉ាល់

កែប្រែ

នេប៉ាល់ត្រូវបានចែកជាស្រុក៧៥។ ស្រុកនីមួយៗ ដើរតួជាអង្គភាពរដ្ឋបាលឯករាជ្យមួយ។ ស្រុកមួយប្រកបដោយអង្គភាពតូចៗផ្សេងៗជាច្រើនដូចជា គណៈអភិវឌ្ឍន៍ភូមិ (គ.អ.ភ.) និងបណ្ដាក្រុង។ ឯកសារផ្លូវការមួយចំនួនដូចជាបណ្ណពលរដ្ឋភាពនិងលិខិតឆ្លងដែនត្រូវបានចេញអោយដោយនាយការិយាល័យស្រុក (ន.ក.ស.)។ បដិដ្ឋាភាពជាច្រើនសម្រាប់ការបោះឆ្នោតក៏ត្រូវបានបង្កើតឡើងតាមរយៈរបាយប្រជាជនក្នុងស្រុកនោះ។

បង់ក្លាដែស

កែប្រែ

ស្រុកបង់ក្លានានាគឺជាអង្គភាពរដ្ឋបាលដែនដី។ ទាំងអស់ មាន៦៤ស្រុកនៅបង់ក្លាដែស។ ដើមឡើយ ធ្លាប់មានស្រុកធំៗ២១ដែលមានបំណែងចែករងជាច្រើនក្នុងស្រុកនីមួយៗ។ នៅឆ្នាំ១៩៨៤ រដ្ឋាភិបាលបានធ្វើឱ្យបំណែងចែករងទាំងអស់នេះទៅជាស្រុក។ ស្រុកនីមួយៗមានអនុស្រុកជាច្រើនដែលហៅថា ឧបជិលា ជាភាសាពាំលា។

បាគីស្ថាន

កែប្រែ

ស្រុកនានារបស់បាគីស្ថានគឺជាអង្គភាពរដ្ឋបាលដែនដីបន្តកេរដំណែលពីរាជប៊្រីថឹន។ បណ្ដាស្រុកទាំងនេះគឺជាទូទៅត្រូវបានគេចងក្រងជាក្រុមទៅជាបំណែងចែករដ្ឋបាល ដែលត្រឡប់មកវិញបានបង្កើតជាខេត្តនានា។ បាគីស្ថានមានស្រុក១៣០ (រួមមានដប់ក្នុងជមមូសេរីនិងកស្មិរ)។ ស្រុកទាំងនេះប្រកបដោយភូមិ ទីប្រជុំជននិងទីក្រុងនានា។ ស្រុកមួយត្រូវដឹកនាំដោយណាហ៊្សីម (អ្នកជំនុំ) ស្រុក ដែលជាមន្ត្រីជាប់ឆ្នោត និងអ្នកគ្រប់គ្រងដែនដីម្នាក់ក្នុងចំណោមពួកមន្ត្រីរដ្ឋការថ្នាក់ស្រុកគ្រប់ផ្នែកទាំងអស់ក្រោមរដ្ឋាភិបាលខេត្ត។ ណាហ៊្សីមស្រុកដឹកនាំដោយក្រុមប្រឹក្សាស្រុកជាប់ឆ្នោតដែលបានផ្សំឡើងដោយពួកសមាជិកក្រុមប្រឹក្សា ដែលតំណាងអោយបដិដ្ឋាភាពថ្មាក់ស្រុក។ ពួកក្រុមប្រឹក្សាមានតម្រូវការតាមរដ្ឋធម្មនុញ្ញត្រូវបញ្ចូលស្ត្រីអប្បរមា៣៣% គ្មានកំណត់លើសពីនឹងទេ អញ្ជឹងស្ត្រីអាចបញ្ចូល១០០%ទៅក្នុងក្រុមប្រឹក្សាទាំងនេះ ប៉ុន្តែបុរសមិនអាចមានឡើយនៅការចែងដូច្នេះ។ ថ្មីៗនេះ គ្មានពួកណាហ៊្សីមស្រុកនិងពួកមន្ត្រីសម្របសម្រួលស្រុកណាមួយដែលជាពួកមន្ត្រីតែងតាំងដោយរដ្ឋាភិបាលខេត្ត ដែលផ្ទេរអំណាចទៅដល់ពួកណាហ៊្សីមឡើយ ចាប់តាំងពីខែមេសា ២០១០មកម្ល៉េះ។

បារាំង

កែប្រែ

បន្ទាប់មក នៅសតវត្សទី២០ ស្រុកមួយចំនួនគឺជាគំរូមួយនៃអន្តរសហគមន៍ ដែលស្រុកទាំងនោះត្រូវបានជំនួសមកវិញដោយcommunauté de communes និង communautés d'agglomération បន្ទាប់ពីឆ្នាំ១៩៩៩។

ប៊ូតង់

កែប្រែ

ស្រុកប៊ូតង់ រឺ ដហ្សុងខាហ្គ គឺជាអង្គភាពរដ្ឋបាលដែនដី។ ក្នុងនោះទាំងអស់ មាន២០ស្រុកនៅប៊ូតង់។ ស្រុកនីមួយៗមាន ម្ដុំ (ប្លុក) ភូមិជាច្រើនហៅថា ហ្គេវ៉ុហ្គ និងខ្លះមានអនុស្រុកអន្តរមធ្យមជាច្រើនហៅថា ឌុងខាហ្គ

ប៉ូឡូញ

កែប្រែ

អង្គភាពថ្នាក់ទីពីរនៃរដ្ឋាភិបាលនិងរដ្ឋបាលដែនដីនៅប៉ូឡូញ ដែលស្មើអាណាស្រុក រឺ ស្រុក រឺ អាណាខេត្តមួយ (អរដ-១) ក្នុងបណ្ដាប្រទេសមួយចំនួនហៅថាpowiat។ ដូចនៅឆ្នាំ២០០៨ មានអង្គភាពថ្នាក់ពវយ៉ាត៣៧៩នៅប៉ូឡូញ: អាណាស្រុកដែនដី៣១៤ និងអាណាស្រុកទីក្រុង៦៥។ ចំពោះការចុះបញ្ជីតាមអក្ខរក្រមពេញលេញ សូមមើល បញ្ជីអាណាស្រុកនៅប៉ូឡូញ

បូស៊្នី និង ហឺហ៊្សេហ្គុវីណា

កែប្រែ

ស្រុកបូស្នី និង ហឺហ៊្សេហ្គុវីណាគឺជាអង្គភាពរដ្ឋបាលគ្រប់គ្រងខ្លួនឯង អព្យាក្រឹត ក្រោមអធិបតេយ្យភាពនៃបូស៊្នីនិងហឺហ៊្សេហ្គុវីណា។

ស្រុកប្រ្កុ

កែប្រែ

ស្រុកប្រ្កុនៅបូស៊្នី និង ហឺហ៊្សេហ្គុវីណាភាគឦសាន គឺជាផ្នែកផ្លូវការនៃអង្គភាពទាំងពីរ សាធារណរដ្ឋស៊ែប និង សហព័ន្ធបូស៊្នីនិងហឺហ៊្សេហ្គុវីណា។ មាន២៩អាសនៈក្នុងសភានៃស្រុកប្រ្កុ

ប៉េរូ

កែប្រែ

បែលហ៊្សិក

កែប្រែ

នៅក្នុងក្រុងបែលហ៊្សិកមួយចំនួន ដែលមានអ្នកស្រុកច្រើនជាងគេ ១០០ ០០០នាក់ តាមការផ្ដួចផ្ដើមនៃក្រុមប្រឹក្សាដែនដី អង្គភាពរដ្ឋបាលអនុក្រុងដែលមានពួកក្រុមប្រឹក្សាជាប់ឆ្នោតអាចនឹងត្រូវបានបង្កើតឡើង។ ដូចគ្នាដែរ មានតែអង់ថ្វឺរតឹតែប៉ុណ្ណោះ ដែលមានអ្នកស្រុកជាង ៤៦០ ០០០នាក់ ដែលត្រូវបានគេបែងចែកជាបន្តបន្ទាប់ទៅជាស្រុក (នីដឺរឡន់: districten) ប្រាំបួន។

បណ្ដានិគមបែលហ៊្សិកមួយចំនួន (ក៏មានក្នុងភាសាបារាំង ដូចក្នុងភាសានីដឺរឡន់ដែរ) គឺជាកម្រិតថ្នាក់រដ្ឋបាលមួយរវាងខេត្ត (រឺ ទីរួមតំបន់) និងក្រុង រឺ កម្រិតនីត្យានុកូលភាពទាបបំផុត ដែលជាភាសាខ្មែរជួនកាលក៏ហៅថា ស្រុក ដូចគ្នាដែរ។

ប្រេស៊ីល

កែប្រែ

ក្រុងនានានៃប្រេស៊ីលត្រូវបានចែកទៅជាស្រុក។ ក្រុងតូចៗជាធម្មតាមានតែស្រុកក្រុង(ខណ្ឌ)មួយទេ ដែលក្នុងនោះមានទីក្រុងខ្លួនឯង ប្រកបដោយអាសនៈនៃរដ្ឋាភិបាលដែនដី ដែលប៉្រិផ្វិធូរ៉ានិងខឺម៉ារ៉ាហ៊្សីកវីរាំរដូឌីសរបស់ក្រុង (សាលាទីក្រុង និង ក្រុមប្រឹក្សាទីក្រុង រៀងគ្នាជា អង្គនីតិបញ្ញត្តិនិងនីតិប្រតិបត្តិដែនដី) ត្រូវបានតាំងនៅ។ ស្រុកជនបទ (ស្រុក) និងក្រុមនានានៃបណ្ដាស្រុកក្រុង (ភាគច្រើនៅទីក្រុងធំៗ) ក៏ប្រហែលរៀបចំឡើងជាអង្គរងនីតិប្រតិបត្តិដែនដីដែរ ដែលអោយឈ្មោះថា ស៊ូប៊ីប៉្រិផ្វិធូរ៉ា

ព័រទុយហ្គាល់

កែប្រែ

ស្រុកនានា (distritos)គឺជាបំណែងចែករដ្ឋបាលនៃព័រទុយហ្គាល់។ ស្រុកទាំងប៉ុន្មានមិនមានរដ្ឋាភិបាលជាប់ឆ្នោតទេ ស្រុកត្រូវបានអភិបាលដោយ អភិបាលអសេនិក ម្នាក់ដែលបានតែងតាំងដោយរដ្ឋាភិបាលកណ្ដាល។ សូមមើលស្រុកនៃព័រទុយហ្គាល់

ម៉ាឡេស៊ី

កែប្រែ

ស្រុកមួយត្រូវបានគេស្គាល់ថាជា ឌែកអេរ៉ាក់ ជាភាសាម៉ាឡេ។ ស្រុកមួយត្រូវអភិបាលដោយផ្ទាល់ ដោយរដ្ឋាភិបាលសហព័ន្ធត្រូវបានគេស្គាល់ថាជាទឹកដីសហព័ន្ធ ហើយទឹកដីទាំងនោះគឺ គូឡាឡាំពួ បុត្រជ័យ និងឡាប៊ុអាន

នៅក្នុងទៀបកោះម៉ាឡេស៊ី ស្រុកមួយគឺជាបំណែងចែកនៃនគរមួយ។ មុគីមមួយគឺជាបំណែងចែករងមួយនៃស្រុក។ មុគីមនេះ យ៉ាងណាក៏ដោយនៅតែមានភាពសំខាន់បន្តិចបន្តួចចំពោះរដ្ឋបាលនៃរដ្ឋាភិបាលដែនដីដែរ។

នៅម៉ាឡេស៊ីខាងកើត ស្រុកមួយគឺជាបំណែងចែករងក្នុងចំណែកមួយនៃរដ្ឋមួយ។ ជាឧទាហរណ៍ ទុអារ៉ានគឺជាស្រុកមួយក្នុងចំណែកឆ្នេរខាងលិចនៃសាបាហ។ ស្រុកមួយជាធម្មតាត្រូវបានដាក់ឈ្មោះ បន្តបន្ទាប់ពីទីប្រជុំជន រឺ ទីរួមរដ្ឋបាលធំរបស់ខ្លួន ជាឧទាហរណ៍ ទីប្រជុំជនសានដាកាន គឺជាទីរួមស្រុកនៃសានដាកាន ដូចគ្នានឹងទីរួមចំណែកសានដាកានដែរ។ (សំគាល់:ស្រុកសានដាកានគឺជាបំណែងចែករងមួយនៃចំណែកសានដាកាន។)

នៅម៉ាឡេស៊ី ស្រុកនីមួយៗអាចនឹងមានការិយាល័យស្រុកមួយ បានដឹកនាំដោយមន្ត្រីស្រុក និងត្រូវត្រួតពិនិត្យដោយរដ្ឋាភិបាលដែនដី ដែលជាក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាក្រុង រឺ ក្រុមប្រឹក្សាទីក្រុង។ នៅក្នុងស្រុកដែលបានធ្វើនគរូបនីយកម្មកម្រិតខ្ពស់មួយចំនួន អាចមានបំណែងចែករងបន្ថែមទៀត។ ឧទាហរណ៍ ស្រុកពេតាលីង នៅសឹឡាំងងុរគឺត្រូវបានត្រួតត្រាដោយរដ្ឋាភិបាលដែនដី៣: ក្រុមប្រឹក្សាទីក្រុងឝាហ់អាល់ឡាំ ក្រុមប្រឹក្សាទីក្រុងពេតាលីងជ័យ និងក្រុមប្រឹក្សាក្រុងស៊ុបាងជ័យ។ ឧទាហរណ៍មួយផ្សេងទៀតគឺស្រុកគីនតានៅពេរ៉ាក ដែលមានបំណែងចែករង៣: ក្រុមប្រឹក្សាទីក្រុងអ៊ីប៉ុះ ក្រុមប្រឹក្សាស្រុកគីនតាខាងលិច និងក្រុមប្រឹក្សាគីនតាខាងត្បូង។ ដោយផ្ទុយទៅវិញ អាចមានរដ្ឋាភិបាលដែនដីមួយដែលត្រួតត្រាច្រើនជាងមួយស្រុក ឧទាហរណ៍ ក្រុមប្រឹក្សាក្រុងស៊េប៊េរ៉ាងពេរ៉ៃត្រួតត្រាបណ្ដាស្រុកនៃស៊េប៊េរ៉ាងពេរ៉ៃកណ្ដាល ស៊េប៊េរ៉ាងពេរ៉ៃខាងជើង និងស៊េប៊េរ៉ាងពេរ៉ៃខាងត្បូង។

ព្រំសីមាស្រុករដ្ឋបាលមួយនិងព្រំសីមាស្រុករដ្ឋបាលអ្នកបោះឆ្នោត (បដិដ្ឋាភាព)មួយ បានលើសលួសគ្នាទៅវិញទៅមកនិងមិនទាក់ទងគ្នាក្នុងករណីជាច្រើនទេ។

រុស្ស៊ី

កែប្រែ

នៅរុស្ស៊ី ស្រុកនានា (អាហ្អីយ៉ុង) គឺជាបំណែងចែករដ្ឋបាល និបំណែងចែកក្រុងនៃប្រធានវិស័យសហព័ន្ធ ដូចគ្នាដែរជាបំណែងចែករដ្ឋបាលនៃទីក្រុងធំៗ (ស្រុកទីក្រុងនានា)។

ពាក្យ ស្រុក ក៏បានប្រើសំដៅលើប្រភេទនៃបំណែងចែករដ្ឋបាលនៃសាធារណរដ្ឋសាឃ័រulus (រុស្ស៊ី: улус; សាឃ័រ: улуус)។ សាធារណរដ្ឋសាឃ័រត្រូវបានចែកតាមរដ្ឋបាលទៅជាទីក្រុងប្រាំ ក្រោមយុត្តាធិការរបស់សាធារណរដ្ឋ និង ៣៣ uluses។ ច្បាប់នៃសាធារណរដ្ឋសាឃ័រចែងថា បច្ចេកសព្ទ "ulus" និង "ស្រុក" គឺស្មើគ្នា។ []

ក្នុងបរិបទប្រវត្តិសាស្ត្រ (សម្រាប់អធិរាជាណាចក្ររុស្ស៊ី) បច្ចេកសព្ទ ស្រុក ជាញឹកញាប់ប្រើសំដៅលើ uyezds

វៀតណាម

កែប្រែ

បច្ចេកសព្ទ ស្រុក នៅវៀតណាមសំដៅលើអង្គភាពរដ្ឋបាលថ្នាក់ទីពីរ ក្រោមខេត្ត (tỉnh) និងទីក្រុងរដ្ឋបាលកណ្ដាលៗ (thành phố trực thuộc trung ương)។ អង្គភាពថ្នាកទីពីរនេះត្រូវបានគេហៅថា "huyện" មួយនៅតំបន់ទីជនបទ គ្រាដែលបណ្ដាស្រុកតំបន់ក្រុងហៅថា "quận" (បំណែងចែករងនៃទីក្រុងរដ្ឋបាលកណ្ដាល) "Thành phố trực thuộc tỉnh" (ទីក្រុងខេត្ត) រឺក៏ "thị xã" (ទីប្រជុំជន)។ ដូចដែរនៅថ្ងៃ២៨ វិច្ឆិកា ២០១១ វៀតណាមបានមាន ស្រុក ៦៩៨ រួមមានទីក្រុងខេត្ត៥៥ ទីប្រជុំជន៤៧ បំណែងចែករងក្រុង៤៧ និងស្រុកក្រុង/ខណ្ឌ (រួមមានស្រុកកោះ១២)។[]

ស្រុកវៀតណាមប្រែប្រួលផ្សេងៗគ្នាយ៉ាងជាក់លាក់ទាំងប្រជាជននិងផ្ទៃដី។ ដែលមិនរាប់បញ្ចូលបណ្ដាស្រុកកោះទេ ប្រជាជនច្រើនបំផុតគឺបៀនហ្វា រឺ កំពង់ស្រកាត្រី ជាភាសាខ្មែរ (ទីក្រុងខេត្ត) ដែលមានប្រជាជន៧៨៤ ៣៩៨នាក់ ប្រជាជនតិចបំផុតគឺទីប្រជុំជនមឿងឡាយ (១១ ៦៥០នាក់)។ ស្រដៀងគ្នា ស្រុកធំបំផុតគឺមឿងទែ (៣ ៦៧៧,៤ គម) ខណៈនោះដែលតូចបំផុតគឺស្រុក("Quận")៤ នៃទីក្រុងហូជីមិញដែលមានក្រឡាផ្ទៃត្រឹមតែ៤,១៨  គមតែប៉ុណ្ណោះ។[]

សហរដ្ឋ

កែប្រែ
 
រូបថតផ្កាយរណបនៃស្រុកនៃកូឡុំប៊ី។

មានប្រភេទស្រុកជាច្រើននៅសហរដ្ឋ។

បដិដ្ឋាភាពមួយមានអ្នកតំណាងក្នុងសមាជមួយរូបគឺជាស្រុកសមាជ។ រដ្ឋនីមួយៗគឺត្រូវបាន​រៀ​បចំទៅជា មួយ រឺ ច្រើនដូចជាបណ្ដាស្រុកដែរ ចំនួនជាក់ស្ដែងក្នុងរដ្ឋនីមួយៗត្រូវពឹងផ្អែកលើ​ជំ​រឿនថ្មី​ៗ​បំផុត។ មានតែពួកអ្នកបោះឆ្នោតនៅក្នុងស្រុកនីមួយៗ​ប៉ុណ្ណោះដែលត្រូវ​បា​ន​​គេ​​អនុ​ញ្ញា​ត​ឱ្យបោះឆ្នោតក្នុង​ការបោះឆ្នោតរើសសមាជិកនៃវិ​មានពួកអ្នកតំណាង​ពីស្រុកនោះ។ សរុបទៅ មានស្រុកសមាជ ៤​៣៥ស្រុក ក្នុងសហរដ្ឋ ស្រុកនីមួយៗមានប្រជាជនប្រហែល ៦៣០ ០០០​នាក់ ដែលមានភាពខុសគ្នាតិចតួច។

បដិដ្ឋាភាពមានអ្នកតំណាងមួយរូបក្នុងអង្គនីតិបញ្ញត្តិរដ្ឋគឺ ស្រុកនីតិបញ្ញត្តិ មួយ ទឹកដីនេះនៅខាងលើដែលអ្នកតំណាងម្នាក់ក្នុងសវនការសហព័ន្ធមានយុត្តាធិការជាស្រុកនីត្យានុកូលសហព័ន្ធមួយ។

ស្រុកកូឡុំប៊ីគឺជាផ្នែកតែមួយគត់នៃសហរដ្ឋអាមេរិក ដែលលើកលែងទឹកដីនានាចេញ មិនបានស្ថិតនៅខាងក្នុងអំណាចរដ្ឋណាមួយនៃរដ្ឋទាំងហាសិបនោះទេ។

សហរដ្ឋក៏មានប្រភេទជាច្រើននៃស្រុកគោលដៅពិសេសដែរ ដែលមានអំណាចមានកម្រិតក្នុងរដ្ឋាភិបាលដែនដី។ ស្រុករដ្ឋបាលសាលានានាគឺមានភាពសាមញ្ញជាងគេបំផុត ប៉ុន្តែប្រភេទផ្សេងទៀតនៃបណ្ដាស្រុកទាំងនោះរួមមាន ស្រុករដ្ឋបាលសហសេវិកវិទ្យាល័យសហគមន៍ ស្រុករដ្ឋបាលមន្ទីរពេទ្យ ស្រុករដ្ឋបាលសេវាសាធារណៈ ស្រុករដ្ឋបាលបញ្ចេញបញ្ចូលទឹក ស្រុករដ្ឋបាលកំពង់ផែ ស្រុករដ្ឋបាលឆ្លងកាត់។ នៅក្នុងប៉ែកមួយចំននួនៃសហរដ្ឋ ភាគខ្លះនៃស្រុកទាំងនេះត្រូវបានផ្ដល់ឈ្មោះថាជា អាជ្ញាធរ វិញ ដូច្នេះហើយ អង្គភាពមួយចាត់ចែងសេវាឡានក្រុងនៅក្នុងស.រ.ភាគខាងលិចអាចនឹងត្រូវគេហៅថា ស្រុករដ្ឋបាលឆ្លងកាត់ និងនៅស.រ.ភាគខាងកើតប្រភេទដូចគ្នានៃអង្គភាពខាងលើនេះត្រូវបានគេហៅថាអាជ្ញាធរឆ្លងកាត់ ទៅវិញ។

ទីក្រុងជាច្រើនៅសតវត្សទី២០ចុងក្រោយនេះបានរើសយកឈ្មោះមួយចំនួនសម្រាប់ ស្រុករដ្ឋបាលក្រៅរដ្ឋាភិបាល ជាមធ្យោបាយមួយក្នុងការបង្កើនការទទួលស្គាល់និងអត្តសញ្ញាណភាពនៃ ផ្ទៃស្រុក និង ទីជំនិតទាំងនោះ។ ប្រហែល ភាគច្រើនជាក់ស្ដែងនៅក្នុងឡស់ស៊ែនចិឡិស ផ្ទៃ និង ជំនិតផ្សេងៗក្នុងទីក្រុងនេះត្រូវបានកំណត់ឱ្យទៅជាស្រុកនានាវិញ។ ចំពោះឧទាហរណ៍ ហាលីវ៉ឺដគឺជាស្រុកមួយនៃឡស់ស៊ែនចិឡិស រីឯ ភ្នំប៊ែវ៉ឺលី និងហាលីវ៉ឺដខាងលិចគឺជាទីក្រុងរួមបញ្ចូលគ្នា ដែលមានរដ្ឋាភិបាលនិងនាយកដ្ឋាននគរបាលផ្ទាល់ខ្លួន។ នេះអាចនឹងច្រឡំគ្នា ភាពខុសគ្នារវាងស្រុកនិងទីក្រុងជិតខាងជាធម្មតាមិនទាន់ច្បាស់លាស់នៅឡើយ ចំពោះអ្វីទាំងអស់នោះបានបង្កើតឱ្យមានឡើងនូវផ្ទៃឡស់ស៊ែនចិឡិសដ៏ធំជាងគេ។ ជាធម្មតា បណ្ដាលស្រុកទាំងប៉ុន្មានប្រហែល រឺ មិនប្រហែលជាត្រូវបានគេសំគាល់នៅឯព្រំដែនស្រុកជាមួយនិង សញ្ញាស្រុក មួយ ដែលមានសញ្ញាសំគាល់របស់ទីក្រុងនោះទេ រីឯនៅព្រំដែនទីក្រុង សញ្ញាកំណត់ទីក្រុងមួយជាធម្មតានឹងត្រូវដាក់លើវិថីដែលមានឈ្មោះរបស់ទីក្រុងនិងប្រជាជន នៅចំណុចអប្បបរមាមួយ ប៉ុន្តែជាញឹកញាប់ក៏បញ្ចូលនូវការលើកសរសើរខ្លួនឯងដែរ។ ការកត់សំគាល់ដ៏សំខាន់នេះគឺថាផ្ទៃនានាបានចាត់ថ្នាក់បណ្ដាស្រុកគឺនៅតែជាប៉ែកនៃ​ទីក្រុងម៉ែឪនិងបានអភិបាលដោយច្បាប់​និងបញ្ញត្តិនៃទីក្រុងនោះ។

ទីភ្នាក់ងារសហព័ន្ធ តំបន់ និងដែនដីផ្សេងៗដូចជាបញ្ជិកានៃទីកន្លែងប្រវត្តិសាស្ត្រជាតិ ដែលទទួលស្គាល់ នូវបណ្ដាស្រុករដ្ឋបាលប្រវត្តិសាស្ត្រនានា។

ពីមុនកិច្ចនៃការបង្រួបង្រួម នៅឆ្នាំ១៨៥៤ អាណាស្រុកភ្វិលឡឹឌែលផ្វៀ ផឹនស៊ូលវ៉េនញ៉ឹ ធ្លាប់មានស្រុកខ្លះ ដែលដើរតួដូចជាបណ្ដាទីក្រុង រឺ ទីប្រជុំជននានា។

សហរាជាណាចក្រ

កែប្រែ

អង់គ្លេស

កែប្រែ

ស្រុកនានាគឺជាទម្រង់ដែលគេទទួលស្គាល់បំផុតពីរដ្ឋាភិបាលដែនដីក្នុងប៉ែកដ៏ធំនៃអង់គ្លេស។ សម្រាប់ផ្ទៃទាំងនោះ ដែលរក្សាទុករដ្ឋាភិបាលដែនដីជាពីរជាន់ថ្នាក់ ស្រុកមួយចំនួនជាធម្មតាបង្កើតនូវជាន់ថ្នាក់ទាបជាងនៃការរៀបចំនោះ ដែលមានអាណាស្រុកបង្កើតឡើងជាជាន់ថ្នាក់ខាងលើ។ ស្រុកមួយចំនួនទំនងទំនួលខុសត្រូវសម្រាប់វិស័យមួយចំនួនរួមមាន:

ស្រុកនីមួយៗយកពន្ធពីពួកនិវេសនជនក្នុងនាមស្រុក និងអាជ្ញាធរថ្នាក់លើតាមរយៈក្រុមប្រឹក្សាពន្ធ។ ស្រុកក៏កើនចំណូលពីធុរកិច្ចតាមរយៈប្រព័ន្ធពន្ធអាករក្រៅស្រុក ដែលបានជួយសម្រួលដល់ជាតិដែរ។

គ្មានការប្រើប្រាស់ពាក្យ ស្រុក នៅវែលឡើយ។ ប្រទេសនេះត្រូវបំបែកទៅជាអាជ្ញាធរឯកភូតចំនួន២២។ យ៉ាងណាក៏ដោយ ស្រុក ​ប្រហែលត្រូវបានប្រើក្រៅផ្លូវការទាំងស្រុង រឺ ប៉ែកក្រៅផ្លូវការនៃយាមមួយ ក្នុងទីក្រុងមួយ។

ស្កុត

កែប្រែ

នៅស្កុត ស្រុករដ្ឋាភិបាលដែនដីនានាត្រូវបានប្រើចាប់ពីឆ្នាំ១៩៧៥ដល់១៩៦៦។

អៀរឡង់ខាងជើង

កែប្រែ

អៀរឡង់ខាងជើងត្រូវគេបែងចែកទៅជាម្ភៃប្រាំមួយស្រុកសម្រាប់គោលបំណងរដ្ឋាភិបាលដែនដី។ ពួកក្រុមប្រឹក្សាទាំងនេះមិនអនុវត្តមុខងារដែនសមត្ថកិច្ចដូចស្រុកនៅទូទាំងសហរាជាណាចក្រឡើយ ឧ. ពួកស្រុកគ្មានទំនួលខុសត្រូវចំពោះការអប់រំ ចំពោះការកសាងផ្លូវ រឺ លំនៅដ្ឋាន (ទោះបីជាពួកស្រុកទាំងនោះដាក់ឈ្មោះបេក្ខភាពសមាជិកទៅក្នុងក្រុមប្រឹក្សាលំនៅដ្ឋាន​អៀរឡង់ខាងជើងតាមការណែនាំ​ក៏ដោយ)។

មុខងាររបស់ស្រុកទាំងនេះពិតមែនទៅរួមមានសេវាសំរាមនិងកែច្នៃឡើងវិញ សេវាលំហែកាយនិងសហគមន៍ ការគ្រប់គ្រងអគារ និង ការអភិវឌ្ឍសេដ្ឋកិច្ចនិងវប្បធម៌ដែនដី។ ពួកស្រុកទាំងនោះមិនមែនជាអាជ្ញាធរផែនការទេ ប៉ុន្តែត្រូវបានពិគ្រោះលើកិច្ចអនុវត្តផែនការខ្លះៗដែរ។ ការប្រមូលពន្ធអាករ (ពន្ធដារដែនដី) ត្រូវបានកាន់កាប់ដោយទីភ្នាក់ងារប្រមូលពន្ធអាករ

ស៊ុយអែត

កែប្រែ

ក្រុងខ្លះនៅព្រះរាជាណាចក្រស៊ុយអែត បានបែងចែកទឹកដីខ្លួនឯងទៅជាផ្ទៃតូចៗ ជាញឹកញាប់ត្រូវបានកំណត់ជាក្រុមប្រឹក្សាភិបាលរដ្ឋបាលដែលទទួលខុសត្រូវចំពោះធាតុសំខាន់ៗ​នៃអភិបាលកិច្ចក្រុងខាង​ក្នុងស្រុករបស់ខ្លួន។ ផ្ទៃទាំងប៉ុន្មាននេះយកឈ្មោះតាមស៊ុយអែតផ្សេងៗ យ៉ាងណា​ក៏ដោយ ស្រុក ធម្មតាតាមពាក្យបច្ចេកសព្ទខ្មែរផ្លូវការសំដៅលើផ្ទៃទាំងប៉ុន្មាននោះ។ បច្ចេកសព្ទ ភារា ជួនកាលត្រូវបានប្រើក្នុងបរិបទក្រៅផ្លូវការ។

ស៊ែប៊ី

កែប្រែ

ស៊ែប៊ីត្រូវបានបែងចែកទៅជា ម្ភៃប្រាំបួនស្រុក (okrug) និងទីក្រុនៃប៊ែលហ្គ្រឹដថ៍ ដែលនីមួយៗក្នុងនោះត្រូវបានបែងចែកតទៅទៀតជាក្រុងនានា (opština)។

ស្រីលង្កា

កែប្រែ

សម្រាប់គោលបំណងអភិបាលន៍ដែនដី ប្រទេសស្រីលង្កាត្រូវបានបែងចែកទៅជាប្រាំបួនខេត្ត: លិច កណ្ដាល ត្បូង ជើង កើត លិចខាងជើង កណ្ដាលខាងជើង ឧុវា និងចបរកមុវៈ។ (ខេត្តខាងជើងនិងខាងកើតមានដដែល តាមបច្ចេកទេសត្រូវបានត្រួតត្រារួមគ្នាតាំងពីឆ្នាំ១៩៨៨មកម៉្លេះ។)

ស្រុកនីមួយៗត្រូវបានបែកចែកទៅជាចំណែកជាច្រើន។ ចំណែកទាំងនោះមានទីតាំងដើមនៅលើអាណាស្រុកសក្ដិភូមិ korale និង rataមួយចំនួន។ ស្រុកទាំងប៉ុន្មានដើមឡើយត្រូវបានគេស្គាល់ថា 'ចំណែកម.ប.ច.' បន្ទាប់ពី 'មន្ត្រីបដិលាភចំណែក'។ ក្រោយមក ម.ប.ច.បានក្លាយជា'ពួកភ្នាក់ងាររដ្ឋាភិបាលរង' និងចំណែកជាច្រើនត្រូវបានគេស្គាល់ថាជាបណ្ដា'ចំណែកភ.រ.រ.'។ ថ្មីៗនេះ ចំណែកត្រូវបានត្រួតត្រាដោយ'លេខាធិការចំណែក' និងត្រូវបានគេស្គាល់ថាជា'ចំណែកល.ច.'។ ចំណែកល.ច.ជនបទក៏ត្រូវបានត្រួតពិនិត្យដោយ'ប្រទេឝិយសភា' ដែលត្រូវបានគេបោះឆ្នោតឱ្យ។

ស្លូវ៉ាគី

កែប្រែ

នៅស្លូវ៉ាគី ស្រុកមួយ (អូខ្រិស) គឺជាអង្គភាពរដ្ឋបាលដែនដីមួយ។

ស៊្វីស

កែប្រែ

នៅស៊្វីស កទខ្លះរៀបចំខ្លួនឯងជាស្រុកនានា ដែលកទដទៃទៀតលែងត្រូវការស្រុកនិងអភិបាលខ្លួនឯងក្នុងកម្រិត[Wahlkreise] Error: {{Lang}}: text has italic markup (help) (បដិដ្ឋាភាព រឺ ស្រុកអ្នកបោះឆ្នោត)។

ហុងកុង

កែប្រែ

ហុងកុងត្រូវបានបែងចែកជាស្រុកដប់ប្រាំបី ស្រុកនីមួយៗមានក្រុមប្រឹក្សាស្រុកមួយ។

ហុងគ្រី

កែប្រែ

ស្រុក១៧៥បាននឹងបង្កើតឡើងនៅ ថ្ងៃទី១ មករា ២០១៣ នៅហុងគ្រី។ អាណាស្រុក១៩ដែលកំពុងមានស្រាប់អាចនឹងត្រូវបែងចែកបន្តពី ៦ - ១៨ស្រុកក្នុងអាណាស្រុកមួយ។ ប៊ូដាប៉ិសស្ថឹ គឺជារដ្ឋធានី ដែលមិនមែនជាកម្មសិទ្ធិរបស់អាណាស្រុកមួយណាទេ ក៏ត្រូវបានបែងចែកទៅជា២៣ស្រុករួចរាល់ហើយដែរ។

ហ៊្វីលីពីន

កែប្រែ

ការប្រើប្រាស់បច្ចេកសព្ទ 'ស្រុក' (distrito) នៅហ៊្វីលីពីនមានភាពស្រដៀងគ្នាទៅនឹងនៅសហរដ្ឋដែរ។

នីតិបញ្ញត្តិ

កែប្រែ

បដិដ្ឋាភាពមួយមានអ្នកតំណាងមួយរូបនៅវិមានសមាជជាន់ទាបគឺជាស្រុកសមាជ។ យ៉ាងណាក៏ដោយ បច្ចេកសព្ទស្រុកសមាជបានប្រែក្លាយជាន័យដូចក្នុងការនិយាយតាមតំបន់ថា 'ស្រុកអ្នកតំណាង' ពីព្រោះតែដូចទៅនឹងស.រ. ពាក្យ 'សមាជ' នេះ (konggreso) បានសំដៅដល់ជាពិសេសតែចំពោះវិមានជាន់ទាប (វិមានអ្នកតំណាង) តែប៉ុណ្ណោះទេ។

ស្រុកនីតិបញ្ញត្តិ ដែលមានប្រជាជនជាមធ្យមប្រហែល ២៥០ ០០០ ទៅ ៥០០ ០០០នាក់ ប្រហែលត្រូវបានផ្សំឡើងដោយ: (ក.) ខេត្តមួយទាំងមូល (ខ.) ក្នុងខេត្តមួយ ក្រុមមួយនៃក្រុងនិងទីក្រុងនានា (ជួនកាលថែមទាំងមានទីក្រុងឯករាជ្យ និងទីក្រុងនគរូបនីយកម្មជាន់ខ្ពស់ដែលបានស្ថិតនៅតាមភូមិសាស្ត្រក្នុងខេត្ត) (គ.) ទីក្រុងទោលមួយ (ឃ.) ក្រុមមួយនៃទីក្រុងឯករាជ្យដែលកៀកកិតគ្នាតាមភូមិសាស្ត្រនិងក្រុងឯករាជ្យនានា (ថ្មីៗនេះ មានឧទាហរណ៍តែមួយគត់ប៉ុណ្ណោះគឺស្រុកនីតិបញ្ញត្តិនៃប៉ាទេរ៉ុស-តាហ៊្គីហ្គ|ប៉ាទេរ៉ុស-តាហ៊្គីហ្គ]]) រឺ (ង.) ក្រុមនៃបារ៉ាំងហ្គៃមួយក្នុងទីក្រុងមួយ។

ខេត្តនីមួយៗគឺត្រូវបានធានាយ៉ាងហោចណាស់ឱ្យមានអ្នកតំណាងមួយរូបនៅវិមានជាន់ទាប ​ទោះបីជាវាមិនអាចដល់កៀកកិតអត្រាប្រជាជនស្មើគ្នា ដូចនៅក្នុងស្រុកនីតិបញ្ញត្តិផ្សេងៗដែលមានប្រជាជនរស់នៅច្រើនក៏ដោយ។ មានតែពួកអ្នកបោះឆ្នោតក្នុងស្រុកនីមួយៗទេ ដែលត្រូវបានគេអនុញ្ញាតឱ្យបោះឆ្នោតក្នុងការបោះឆ្នោតឱ្យសមាជិកនៃវិមានពួកអ្នកតំណាងពីស្រុកនោះ។

ចាប់ពីឆ្នាំ១៩១៦ ដល់ ១៩៣៥ ហ៊្វីលីពីនត្រូវបានបែងចែកទៅជាស្រុកព្រឹទ្ធសមាជិក១២ ដែលក្នុងនោះ១១បានបោះឆ្នោតឱ្យសមាជិកពីររូបរៀងៗខ្លួន ទាំងអស់សរុប២២រូបក្រៅពីសមាជិក២៤នៃវិមានសមាជជាន់ខ្ពស់ (ព្រឹទ្ធសភា)។ ចាប់តាំងពីឆ្នាំ១៩៣៥ ព្រឹទ្ធសមាជិកត្រូវបានគេបោះឆ្នោតឱ្យចំនួនដ៏ច្រើន។

តំបន់

កែប្រែ

លើសពីនេះ ស្រុកសមាជនីមួយៗនោះធ្លាក់នៅក្រោមយុត្តាធិការនៃតំបន់ស្វ័យតនៅមីនដាណៅឥស្លាម (សរុប៨) បោះឆ្នោតអោយសមាជិកបីរូបរៀងៗគ្នាទៅក្នុងសភានិតិបញ្ញត្តិថ្នាក់ក្រោមជាតិតែមួយគត់របស់ប្រទេសនេះ។

ខេត្ត

កែប្រែ

មានស្រុករបស់ខេត្តជាច្រើនសម្រាប់គោលបំណងការបោះឆ្នោតអោយពួកសមាជិក Sangguniang Panlalawigan (ក្រុមប្រឹក្សាខេត្ត) ដែលធ្វើតាមការរៀបចំស្រុកសមាជ លើកលែងតែបណ្ដាទីក្រុងឯករាជ្យនិងទីក្រុងនគរូបនីយកម្មជាន់ខ្ពស់ចេញ ដែលធម្មនុញ្ញរបស់ខ្លួនរារាំងពីការបោះឆ្នោតឱ្យពួកមន្ត្រីខេត្តត្រូវបានគេលើកលែងចេញ។ ផងដែរ ខេត្តនានាដែលផ្សំឡើងដោយស្រុកសមាជតែឯងត្រូវបានគេបែងចែកជា ស្រុកខេត្តពីរយ៉ាងហោចណាស់។

ទីក្រុង

កែប្រែ

ក៏មានបណ្ដាស្រុកសមាជិកក្រុមប្រឹក្សាទីក្រុងផងដែរ សម្រាប់គោលដៅដើម្បីការបោះឆ្នោតអោយពួកសមាជិក Sangguniang Panlungsod (ក្រុមប្រឹក្សាទីក្រុង) ដែលដើរតាមការរៀបចំរបស់ស្រុកសមាជ។ ក្នុងករណីមួយចំនួន ដែលទីក្រុងមិនបង្កើតស្រុកសមាជពីរ រឺ ច្រើនដោយខ្លួនឯង ទីក្រុងត្រូវគេបែងចែកយ៉ាងហោចណាស់ត្រឹមស្រុកក្រុមប្រឹក្សាទីក្រុងតែពីរទេ។

រដ្ឋបាល

កែប្រែ

ថ្មីៗ

កែប្រែ

ស្រុកនានាមានអត្ថិភាពជាអង្គភាពរដ្ឋបាលមួយ មានតែនៅក្នុងរដ្ឋាភិបាលដែនដីតែប៉ុណ្ណោះ ដែលមានអំណាច រឺ ទំនួលខុសត្រូវមានកម្រិត។ ទីក្រុងខ្លះ ដូចជាម៉ានីល អ៊ីឡុអ៊ីឡុ និងដាបាវ សម្រាប់គោលបំណងរដ្ឋបាល ដើមឡើយបែងចែកយុត្តាធិការរបស់ខ្លួនទៅជាស្រុកទីក្រុងនានាដែលបានចងក្រងឡើងដោយបារ៉ាំងហ្គៃជាច្រើន ប៉ុន្តែទំហំនៃអំណាចរដ្ឋបាលថ្នាក់ស្រុកទាំងនេះខុសៗពីគ្នា។ បារ៉ាំងហ្គៃជាច្រើន (ថ្នាក់ទាបបំផុតនៃរដ្ឋាភិបាល) ក៏មានពាក្យ 'ស្រុក' ក្នុងឈ្មោះរបស់ខ្លួនដែរ ឧទាហរណ៍ទាំងនោះគឺនៅចាឡាចាឡា និង ទីក្រុងហ្សាមប៊័ងហ្គា។ យ៉ាងណាក៏ដោយ នេះមានតែមួយគត់សម្រាប់គោលដៅនាមវលី និងមិនបញ្ជាក់នូវកម្រិតខ្ពស់ៗនៃរដ្ឋាភិបាលដែនដីឡើយ។

ប្រវត្តិសាស្ត្រ

កែប្រែ

កំឡុងការគ្រប់គ្រងរបស់អេស្ប៉ាញនិងអាណានិគមអាមេរិកលើកដំបូង ផ្ទៃខ្លះនៃហ៊្វីលីពីនត្រូវបានកំណត់ជា 'ស្រុកនានា' ភាគច្រើនស្រុកទាំងនោះមិនត្រូវបានរៀបចំជាផ្លូវការចូលទៅក្នុងខេត្តនានា រឺ បញ្ចូលទៅក្នុងខេត្តណាមួយដែលមានស្រាប់ទេ។ នៅក្នុងសម័យអាមេរិក ទីក្រុង និងក្រុងនានាត្រូវបានបែងចែកទៅជាស្រុកទីក្រុង និងស្រុកក្រុង ដែលប្រើជាថ្នាក់ទាបបំផុតនៃរដ្ឋាភិបាលមុនការបង្កើតឡើងនៃបារ៉ាំងហ្គៃ។

ស្រុកគោលដៅពិសេស

កែប្រែ

ស្រុកគោលដៅពិសេសក៏មាននៅក្នុងហ៊្វីលីពីនដែរ បានបង្កើតឡើងសម្រាប់នាយកដ្ឋាននិងទីភ្នាក់ងាររបស់រដ្ឋាភិបាល។ ឧទាហរណ៍ដូចជា ស្រុករដ្ឋបាលសាលាសម្រាប់នាយកដ្ឋានអប់រំ (នាយអប់.) ស្រុករដ្ឋបាលវិស្វកម្មសម្រាប់នាយកដ្ឋានការងារសាធារណៈនិងផ្លូវធំ (ន.ក.ស.ផ.) និងស្រុករដ្ឋបាលឆ្មាំឆ្នេរ Archived 2 September 2007[Date mismatch] at the វេយប៊ែខ ម៉ាស៊ីន.សម្រាប់ឆ្មាំឆ្នេរហ៊្វីលីពីន (ឆ.ឆ.ហ.)។

ស្រុកក្រៅផ្លូវការ

កែប្រែ

ទីក្រុងនិងក្រុងខ្លះផងដែរក៏ពង្រីកការប្រើប្រាស់ពាក្យ 'ស្រុក' សំដៅលើតំបន់ខ្លះ ទោះបីជាគ្មានគោលដៅរដ្ឋបាលណាមួយក៏ដោយ។ ឧទាហរណ៍មួយចំនួន ដូចជាស្រុករដ្ឋបាលធុរកិច្ចកណ្ដាលនៅទីក្រុងនាគ និងទីក្រុងម៉ាកាទី

អាល្លឺម៉ង់

កែប្រែ

  • នៅអាល្លឺម៉ង់ ស្រុក ("Kreis") គឺជាអង្គភាពរដ្ឋបាលមួយស្ថិតនៅចន្លោះថ្នាក់ "Länder" (រដ្ឋសហពន្ធអាល្លឺម៉ង់) និង ថ្នាក់ដែនដី/ក្រុង (Gemeinden)។ ភាគច្រើននៃស្រុកអាល្លឺម៉ង់៤២៩គឺជា"Landkreise" ស្រុកជនបទ (ស្រុក)។ ទីក្រុងធំៗ១១៦ (ជាធម្មតាជាមួយអ្នកស្រុកច្រើនជាង ១០០ ០០០នាក់) ដែលមិនមែនជារបស់ស្រុកត្រូវបានចាត់ទុកថាជាស្រុកក្រុង (ខណ្ឌ) ("Kreisfreie Städte" រឺ "Stadtkreise")។
  • ក្នុងរដ្ឋខ្លះ មានកម្រិតរដ្ឋបាលបន្ថែមរវាង Länder និង Landkreise ហៅថាRegierungsbezirk (ស្រុករដ្ឋាភិបាល)។
  • ស្រុក (Bezirk) ក៏ជាឈ្មោះនៃបំណែងចែករងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យអាល្លឺម៉ង់ចាប់ពីឆ្នាំ១៩៥២ដែរ។ សូមមើល បំណែងចែករដ្ឋបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យអាល្លឺម៉ង់
  • ស្រុកទីក្រុង (Stadtbezirk) គឺជាចំណាត់ថ្នាក់ក្រុមបំណែងចែករងទីមួយនៃ Kreisfreie Städte ជាច្រើន។

អាស៊ែបៃហ្សង់

កែប្រែ

អាហ៊្វ្រិកខាងត្បូង

កែប្រែ
 
ស្រុកនៃអាហ៊្វ្រិកខាងត្បូង

នៅអាហ៊្វ្រិកខាងត្បូង ក្រុងស្រុកបង្កើតនូវស្រទាប់រដ្ឋាភិបាលខាងក្រោមខេត្ត។ ក្រុងស្រុកមួយគឺបែរមកវិញបានបែងចែកទៅជាក្រុងដែនដីនានា។

រចនាសម្ព័ន្ធនេះប្រែប្រួលក្នុងផ្ទៃក្រុងធំៗទាំងប្រាំបី:

  1. ប៊្លុមភ្វនធែយន (អាសនៈនៃក្រុងទីក្រុងមេម៉ាង៉ូង),
  2. ទីប្រជុំជនជ្រោយ (ទីក្រុងនៃក្រុងទីក្រុងមេទីប្រជុំជនជ្រោយ),
  3. អ៊េធេឃ្វីនី (អាសនៈនៃក្រុងទីក្រុងមេអ៊េធេឃ្វីនី)
  4. ឡុងដ៍ខាងកើត / ទីប្រជុំជនស្ដេចវិលល្យ៉ឹម (អាសនៈនៃក្រុងទីក្រុងមេទីក្រុងក្របី
  5. រ៉ាន្ថ៍ខាងកើត (អាសនៈនៃក្រុងទីក្រុងមេអ៊េគុរ៊្ហុលេនី)
  6. យូហានណឹសស្បឺហ្គ (ទីក្រុងនៃក្រុងទីក្រុងមេយូហានណឹសស្បឺហ្គ)
  7. ផែអិលិហ្សឹប៊ែត រួម. អឺយថិនហហ្គឺ (អាសនៈនៃក្រុងទីក្រុងមេឆកសមុទ្រនែលសុនម៉ានដេឡា) និង
  8. ព្រិទូអិយ៉ាក (អាសនៈនៃទីក្រុងនៃក្រុងទីក្រុងមេត្ឝ្វានេ)

ដែលក្រុងទីក្រុងមេមួយជំនួសអោយទាំងស្រុកមួយនិងក្រុងដែនដីមួយ។

ឥណ្ឌា

កែប្រែ
 
ស្រុកនៃឥណ្ឌា

បណ្ដាស្រុករបស់ឥណ្ឌា (អសម: জিলা ហិណ្ឌី: ज़िला [zɪlaː] រឺ जनपद [dʒənpəd̪]; ផងដែរ mavattam ទមិឡ: மாவட்டம்; បញ្ចពី: ਜ਼ਿਲ੍ਹਾ; ពាំលា জেলা); កន្នឌ-ಜಿಲ್ಲೆ; មលយាឡំ: ജില്ല(jilla)) គឺជាអង្គភាពរដ្ឋបាលដែនដីទទួលកេរដំណែលពីរាជប៊្រីថឹន (ឥណ្ឌីយា)។ ស្រុកទាំងប៉ុន្មានជាទូទៅបង្កើតបានជាជាន់ថ្នាក់នៃរដ្ឋាភិបាលដែនដីភ្លាមៗខាងក្រោមនៃរាជ្យ និង រាជ្យក្ឞេត្រថ្នាក់ក្រោមជាតិឥណ្ឌា។ ក្នុងនោះដោយបានអនុញ្ញាតឱ្យ ស្រុកនានាបន្ថែមទៅទៀតទំនងជាត្រូវបានប្រមូលចូលជាក្រុមទៅក្នុងបំណែងចែករដ្ឋបាលខ្លះ ដែលបង្កើតថ្នាក់មធ្យមមួយរវាងស្រុកនិងរាជ្យថ្នាក់ក្រោមជាតិ (រឺ សង្គហរាជក្ឞេត្រ)។

ស្រុកមួយត្រូវបានដឹកនាំដោយ ឧបៈអាយុត្តកៈ/ជិលាអធិការីម្នាក់ ដែលទទួលខុសត្រូវចំពោះរដ្ឋបាលទាំងមូល និងការប្រកាន់ខ្ជាប់នូវច្បាប់និងបទបញ្ជា។ អាយុត្តកៈស្រុកជារបស់ ស.រ.ឥ.(សេវារដ្ឋបាលឥណ្ឌា)។ ទំនួលខុសត្រូវសំខាន់ៗផ្សេងៗ រួមមានការប្រមូលប្រតិលាភ និងការកាត់ទោសបទព្រហ្មទណ្ឌក្នុង សវនការស្រុកនិងសវនការជំនុំ។ ជាធម្មតា ឧបៈអាយុត្តកៈ/ជិលាអធិការីត្រូវបានគេប្រគល់សិទ្ធិអំណាចឱ្យជាចៅក្រមដែលស្ថិតនៅក្រោមវគ្គខ្ជាក់ខណ្ឌទី២០នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ និងបានជ្រើសតាំងជាតុលាការីស្រុក។ ការកំណត់ផ្លូវការ គឺ អធិការី និងតុលាការីស្រុក រឺ ឧបៈអាយុត្តកៈនិងតុលាការីស្រុក

បណ្ដាស្រុកនានាជារឿយៗភាគច្រើនត្រូវបានបែងចែកបន្តទៅជាអង្គភាពរដ្ឋបាលកាន់តែតូចទៅៗ ហៅថាតហសីល រឺ តាលុក រឺ ប្រខណ្ឌ រឺ មាវដ្ដម ផ្អែកលើតំបន់នោះស្រាប់។ អង្គភាពទាំងនេះមានទំនួលខុសត្រូវដែនដីជាក់លាក់ រួមមានការសម្របសម្រួលពិសេសនូវការប្រមូលបដិលាភ។ ថ្នាក់អន្តរការ (បំណែងចែករង) រវាងស្រុក និង តហសីល/តាលុកអាចត្រូវបង្កើតដោយការដាក់ជាក្រុមអង្គភាពទាំងនេះក្រោមការត្រួតមើលនៃសហយកអាយុត្តកៈ រឺ អនុអាយុត្តកៈ។ ស្រុកនីមួយៗរួមមានទីក្រុងមួយ រឺ ពីរ (រឺ ទីប្រជុំជនធំៗ) ទីប្រជុំជុនតូចៗពីរបី និង រាប់ឡូនៃភូមិ។ ភាគច្រើននៃស្រុកឥណ្ឌាមានឈ្មោះដូចទីប្រជុំជន រឺ ទីក្រុងធំរបស់ស្រុកដែរ។

នៅក្នុងខែមិថុនា ២០០៨ ស្រុកសរុប៦១០ត្រូវបានកំណត់ច្បាស់លាស់នៅឥណ្ឌាថា ច្រើនជាងចំនួននៃមណ្ឌលបោះឆ្នោតសភាតំណាងរាស្ត្រ (៥៤៥)ទៅទៀត។ នៅក្នុងបណ្ដាស្រុកអា.ប. (២៣) តិចជាងអាសនៈ របស់ ម.ប. (៤២)។

រដ្ឋបាលបដិលាភស្រុកនៅអា.ប.

កែប្រែ
  1. ស្រុកបានដឹកនាំដោយអាយុត្តកៈ
  2. ស្រុកមួយគឺចងក្រងដោយបំណែងចែកបដិលាភបួន រឺ ប្រាំដែលបានត្រួតពិនិត្យដោយR.D.O./អនុអាយុត្តកៈ
  3. បំណែងចែកបដិលាភបានបែងចែកទៅជាបណ្ដាតាលុក/មណ្ឌលដឹកនាំដោយតហសីលដារ
  4. មណ្ឌលនានាប្រកបដោយភូមិដប់ រឺ ច្រើនជាងនេះ បានត្រួតត្រាដោយពួកមន្ត្រីបដិលាភភូមិ និងពួកអ្នកបម្រើភូមិ។

នៅស្រុក និង តហសីលនានានៃឧត្តរប្រទេឝត្រូវបានកំណត់ជាក់លាក់ជាកិច្ចការបដិលាភដីធ្លី ឧ.ប. ១៩០១។

បញ្ចយតិរាជ

កែប្រែ

ជាន់ថ្នាក់នៃរដ្ឋបាល

  1. ក្រាមបញ្ចយត: សរបញ្ច
  2. បណ្ដុំភូមិ: ប.ទ.ម.ប.
  3. មណ្ឌល/តាលុក: P.ប.ម./ប.ទ.ប.ជ.
  4. ស្រុក: ប្រធានប.ជ.

ឥណ្ឌូណេស៊ី

កែប្រែ

នៅអាឆឹ ប៉ាពួ និង ប៉ាពួខាងលិច បីក្នុងចំណោមខេត្ត៣៣នៃឥណ្ឌូណេស៊ី ស្រុកមួយគឺជាបំណែងចែករងនៃរាជ្យានុសិទ្ធិ រឺ ទីក្រុងមួយ។ ពីដើម វាធ្លាប់ត្រូវបានគេហៅថា kecamatan ដែលប្រែជាខ្មែរថាអនុស្រុក។ ប៉ុន្តែ ទោះបីយ៉ាងណា ទាំងពីរនេះកំពុងតែនៅរក្សាគ្រប់ទីកន្លែងតាមថ្នាក់ដដែលដូចមុន បំណកប្រែនេះមានន័យមិនច្បាស់លាស់។ ក្នុងការបកប្រែថ្មីជាច្រើននៃឯកសារផ្លូវការ kecamatan ខ្លួនឯងគឺត្រូវបានបកប្រែទៅជាភាសាខ្មែរថាស្រុក ពេលដែលខ្លះៗដទៃទៀតនៅតែបកប្រែវាថាជាអនុស្រុកដដែល។ ស្រុក រឺ អនុស្រុកនានានៅក្នុងបរិបទឥណ្ឌូណេស៊ីមិនមានស្វយ័តភាពដើម្បីអភិបាលដោយខ្លួនឯងទេ ពីព្រោះ បណ្ដាស្រុក រឺ អនុស្រុកទាំងនោះគឺជាផ្នែកបន្ថែមនៃរដ្ឋបាលរបស់ កាភូមបតី រឺ ទីក្រុងមួយតែប៉ុណ្ណោះ។

អ៊ីរ៉ង់

កែប្រែ
អត្ថបទដើមចម្បង: ខេត្តនៃអ៊ីរ៉ង់ ក្ឞេត្រស្ថាននៃអ៊ីរ៉ង់

អ៊ីរ៉ង់ ត្រូវបានបែងចែកបន្តទៅជាសាមសិបមួយខេត្ត (ពែរ្ស: استان Ostān) ខេត្តនីមួយៗបានអភិបាលចាប់ពីមជ្ឈមណ្ឌលដែនដីមួយ ដែលជាធម្មតាជាទីក្រុងដែនដីធំបំផុត ត្រូវបានគេហៅថាទីរួម (ពែរ្ស: Markaz) ខេត្តនោះ។ ខេត្តនានានៃអ៊ីរ៉ង់ត្រូវបានបែងចែកបន្តទៀតទៅជាក្ឞេត្រស្ថាន ហៅថា ឝាហ៊្រេស្ថាន (ពែរ្ស: [شهرستان shahrestān] Error: {{Lang}}: text has italic markup (help)‎) តំបន់មួយនៅក្នុងឱស្ថានមួយ និងប្រកបដោយ មណ្ឌលទីក្រុងមួយ ភក្តិពីរបី (ពែរ្ស: [بخش bakhsh] Error: {{Lang}}: text has italic markup (help)‎) និងភូមិជាច្រើននៅជុំវិញវា។ ជាធម្មតាមានក្សេត្រពីរបី (ពែរ្ស: [شهر shahr] Error: {{Lang}}: text has italic markup (help)‎) និងអាកិណ្ណភូមិជនបទជាច្រើន (ពែរ្ស: [دهستان dehestān] Error: {{Lang}}: text has italic markup (help)‎)នៅក្នុងក្ឞេត្រស្ថាននីមួយៗ។ អាកិណ្ណភូមិជនបទគឺការប្រមូលផ្ដុំនៃបណ្ដាភូមិមួយចំនួន។ មួយក្នុងចំណោមទីក្រុងទាំងប៉ុន្មាននៃប្រទេសនេះត្រូវតាក់តែងឡើងជាទីរួមក្ឞេត្រស្ថាន។ ពាក្យ ក្ឞេត្រស្ថានមកពីពាក្យពែរ្ស shahr និង ostan ដែលមានន័យថា ទីក្រុង (រឺ ទីប្រជុំជន) និង ខេត្ត រៀងៗគ្នា។ ភាពស្មើគ្នាជិតស្និទបំផុតនៃShahrestanជាភាសាខ្មែរគឺ ក្សេត្រស្ថាន។ ក្ឞេត្រស្ថាននីមួយៗមានការិយាល័យរដ្ឋាភិបាលមួយដែលគេស្គាល់ថាផ្វារម៉ានដារី(Farmandari)ដែលសម្រប​សម្រួល​ព្រឹត្តិការណ៍ផ្សេងៗ និងមុខនាទីរដ្ឋាភិបាល។ ផ្វារម៉ានដារ (Farmandar) រឺ ប្រមុខនៃផ្វារម៉ានដារី គឺជាអភិបាលនៃក្ឞេត្រស្ថានដែលគឺជាអាជ្ញាធររដ្ឋាភិបាលជាន់ខ្ពស់បំផុតក្នុងបំណែងចែកនេះ។

អ៊ីរ៉ាក់

កែប្រែ

នៅអ៊ីរ៉ាក់ ពួកគេប្រើពាក្យខ្វាដាចំពោះស្រុកនានា។ មានជាងមួយរយស្រុក ស្រុកនីមួយៗដែលកំពុងតែមានក្នុងមួយក្នុងចំណោមអាណាភិបាលអ៊ីរ៉ាក់១៨ ជួនកាលត្រូវបានគេស្គាល់ថាជាខេត្ត។ ស្រុកជាទូទៅ (ប៉ុន្តែមិនតែងតែមានទេ) យកឈ្មោះតាមទីក្រុងដែលនៅក្នុងស្រុកនោះ ជាធម្មតាទីរួមនៃស្រុកនោះតែម្ដង។

អូទ្រីស

កែប្រែ

នៅអូទ្រីស ស្រុក រឺ បេហ្សឺក គឺជាបំណែកចែករដ្ឋបាលមួយជាធម្មតាមានក្រុងជាច្រើន ប្រហែលជាស្មើនឹង ឡាន់ខ្រែស នៅអាល្លឺម៉ង់ដែរ។ ការិយាល័យនៃ្រស្រុក បេហ្សឺកឝូបត្មាន្នឝាផ្វត៍ ដឹកនាំដោយ បេហ្សឺកឝូបត្មាន្ន ។ ការិយាល័យស្ថិតនៅក្នុងការទទួលបន្ទុករដ្ឋបាលគ្រប់រឿងរ៉ាវទាំងអស់ដោយច្បាប់រដ្ឋបាលសហព័ន្ធនិងរដ្ឋ ហើយដាក់ឱ្យនៅក្រោមបញ្ជាពីសំណើថ្នាក់លើ ជាធម្មតាហៅថា ឡានឌេឝូបត្មាន្ន (អភិបាល) តាមធាតុនៃច្បាប់សហព័ន្ធ និង ឡានឌេស្រេហ្គៀរុង (រដ្ឋាភិបាលរដ្ឋ) តាមច្បាប់រដ្ឋ។ កាលណាមានរឿងក្ដីទាក់ទងនឹងច្បាប់រដ្ឋបាល ក្រុងខ្លួនឯងគឺជាអ្នកទទួលបន្ទុក រឺក៏ កន្លែងណាដែលមានអង្គភាពណាមួយពិសេស ស្រុកគឺជាអង្គភាពដែនដីនៃរដ្ឋបាលទូទៅនៅអូទ្រីស។ មន្ត្រីនៅថ្នាក់ស្រុកមិនត្រូបានគេបោះឆ្នោតអោយទេ ប៉ុន្តែត្រូវបានតែងតាំងដោយរដ្ឋាភិបាលរដ្ឋ។ ក៏មានទីក្រុងឯករាជ្យផងដែរ នៅអូទ្រីស។ ទីក្រុងទាំងនោះត្រូវបានគេហៅថា ស្តាទុតារស្តាដ្ត តាមច្បាប់រដ្ឋបាលអូទ្រីស។ ស្រុកក្រុង (ខណ្ឌ)ទាំងនេះ ពិតជាមានកិច្ចការមួយចំនួនដូចគ្នា ដូចជាស្រុកធម្មតាមួយដែរ។

រដ្ឋវៀន ពេលដូចគ្នាក៏ជាក្រុងមួយដែរ ក៏ត្រូវបានចែកបន្តបន្ទាប់ទៅជាស្រុកម្ភៃបី ដែលក្នុងនោះ យ៉ាងណាៗ មានមុខងារផ្សេងៗខ្លះផ្ទុយពីប្រទេសនេះទាំងមូល។ ស្របតាមច្បាប់ ម៉ាហ៊្គីស្ត្រាទីស្ឈេស ប៊េហ្សឺកសាម្ត (ការិយាល័យស្រុក) គឺជាការិយាល័យដែនដីនៃរដ្ឋបាលរបស់ក្រុងនេះ។ យ៉ាងណាក៏ដោយ ពួកអ្នកតំណាង (ប៊េហ្សឺកស្រទេ) នៅថ្នាក់ស្រុកត្រូវបានគេបោះឆ្នោតអោយ ហើយពួកគេជាបន្តបន្ទាប់បានបោះឆ្នោតជ្រើសរើសប្រមុខនៃស្រុក ប៊េហ្សឺកស៊្វស្ទេហឺ។ អង្គតំណាងទាំងនោះត្រូវបានសន្មតអោយប្រើជាការទាក់ទងគ្នាភ្លាមៗសម្រាប់ពួកអ្នកក្នុងតំបន់​តាមកម្រិតថ្នាក់នយោបាយ​និង​រដ្ឋបាល។ ក្នុងការអនុវត្ត ពួកគេមានអំណាចខ្លះៗ ឧ. ចំពោះបញ្ហាចរាចរណ៍ជាដើម។

អូស្ត្រាលី

កែប្រែ
អត្ថបទដើមចម្បង: ស្រុកអ្នកបោះឆ្នោតរដ្ឋ បំណែងចែកសុរិយោដីអូស្ត្រាលី

ស្រុកអ្នកបោះឆ្នោតត្រូវបានប្រើនៅក្នុងការបោះឆ្នោតរដ្ឋ (មណ្ឌលបោះឆ្នោត)។ ស្រុកក៏ត្រូវបានប្រើក្នុងរដ្ឋជាច្រើនជាអង្គភាពសុរិយោដីសម្រាប់ការដាក់ឈ្មោះដីធ្លី។ ភាគខ្លះត្រូវបានប្រើជាស្រុករដ្ឋបាលចាំលំនៅខុសច្បាប់វែលខាងត្បូងថ្មីធ្លាប់មានប្រភេទស្រុកផ្សេងៗជាច្រើនបានប្រើនៅសតវត្សទី១៩។

សូមើលផងដែរ

កែប្រែ

ឯកសារពិគ្រោះ

កែប្រែ
  1. ច្បាប់ Z#៧៧-I នៃថ្ងៃ៦ កក្កដា ១៩៥៥ "លើរចនាសម្ព័ន្ធរដ្ឋបាលនិងទឹកដីនៃសាធារណរដ្ឋសាឃ័រ (យ៉ាគុទី)" ជាមួយនិងវិសោធនកម្មជាច្រើនលើក
  2. ២,០ ២,១ http://vi.wikipedia.org/wiki/Huy%E1%BB%87n_%28Vi%E1%BB%87t_Nam%29