ស សុខា
ស សុខា (កើតថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៨១) គឺជាអ្នកនយោបាយខ្មែរ និងជានាយឧត្តមសេនីយ៍ [១] ដែលបច្ចុប្បន្នមានតួនាទីជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ លោកធ្លាប់ជារដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា [២] លោកជាកូនប្រុសរបស់សម្តេចក្រឡាហោម ស ខេង អតីតឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បច្ចុប្បន្នជាឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ ឋានៈស្មើ ឧបនាយករដ្ឋមន្ត្រី និងជាអ្នកតំណាងរាស្ត្រ [៣]
ស សុខា | |
---|---|
ឧបនាយករដ្ឋមន្ត្រីកម្ពុជា | |
ក្នុងការិយាល័យ ២២ សីហា ២០២៣ | |
នាយករដ្ឋមន្ត្រី | ហ៊ុន ម៉ាណែត |
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ | |
ក្នុងការិយាល័យ ២២ សីហា ២០២៣ | |
នាយករដ្ឋមន្ត្រី | ហ៊ុន ម៉ាណែត |
មុន | ស ខេង |
សមាជិកសភា សម្រាប់ព្រៃវែង | |
ក្នុងការិយាល័យ ២១ សីហា ២០២៣ | |
ព័ត៌មានលម្អិតផ្ទាល់ខ្លួន | |
កើត | 4 មិថុនា 1981 |
គណបក្សនយោបាយ | គណបក្សប្រជាជនកម្ពុជា |
សាច់ញាត្តិ | ស ខេង (ឪពុក) |
សេវាយោធា | |
ភក្ដីភាព | កម្ពុជា |
សាខា/សេវាកម្ម | នគរបាលជាតិនៃកម្ពុជា |
ឋានៈ | នាយឧត្តមសេនីយ៍ |
ជីវប្រវត្តិ
កែប្រែលោក ស សុខា គឺជាកូនប្រុសច្បងរបស់សម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា។ លោកកើតនៅឆ្នាំ១៩៨១ នៅខេត្តព្រៃវែង ហើយបានរៀបអាពាហ៍ពិពាហ៍ជាមួយលោកស្រី កែ សួនសុភី។ ពួកគេទាំងពីរនាក់មានកូន៤នាក់ (ប្រុស២ និងស្រី២ នាក់) ។ ភរិយាលោក ស សុខា គឺជាកូនស្រីពៅរបស់នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអ្នកស្រី ម៉ៅ ម៉ាល័យ កែគឹមយ៉ាន។
ស សុខា សិក្សានៅប្រទេសបារាំង ហើយទទួលបានបណ្ឌិត។ លោកក៏បានបន្តការសិក្សានៅប្រទេសអាឡឺម៉ង់ សាធារណរដ្ឋឆេក និងសិង្ហបុរី ដោយផ្តោតលើការអភិវឌ្ឍន៍ជនបទ វិទ្យាសាស្ត្រ ការអប់រំ ការគ្រប់គ្រងច្បាប់ស៊ីវិល រដ្ឋបាលថ្នាក់ក្រោមជាតិ ជំនាញប៉ូលីស និងយោធា។ គាត់ស្ទាត់ទាំងភាសាបារាំង និងអង់គ្លេស។[៤]
ឯកសារយោង
កែប្រែ- ↑ "Interior Minister Sar Kheng's son promoted to lieutenant general". The Phnom Penh Post. 20 November 2018. Retrieved 27 July 2023.
- ↑ "Old faces form new government". Khmer Times. 7 September 2018. Retrieved 27 July 2023.
- ↑ Hutt, David (17 July 2023). "Leaked peek at Cambodia's post-election, new-gen roster". Asia Times. Retrieved 27 July 2023.
- ↑ (1989)"Introducing secondary education pupils to the mysteries of CNC". Electronic Systems News 1989 (3): 37. ISSN 0265-0096. DOI:10.1049/esn.1989.0079.