ហឝ៌វម៌្មទី២
វ្រះបាទហឝ៌វម៌្មទី២ (ហស៌ពម៌ទី២) រជ្ជកាល (គ.ស ៩៤១-៩៤៤) ព្រះនាមពេលសោយរាជ្យ ធូលីវ្រះបាទធូលីជេងវ្រះកម្រតេងអញឝ្រីហឝ៌វម្ម៌ទេវ (ធូលីព្រះបាទ ធូលីជើងព្រះគម្ដែងអញ ស្រីហស៌ពម៌ទេព) ព្រះអង្គសោយរាជ្យនៅរាជធានីកោះកេរ្តិ៍ របស់វ្រះបាទជយវម៌្មទី៤ជាព្រះបិតា។ រាជបុរោហិតព្រាហ្មណ៍ស្ដេងអញអាត្មឝិវ ត្រូវជាក្មួយព្រាហ្មណ៍ឦឝានម៌ុទិ។ រាជគ្រូឦឝានម៌ុទិ បានបំរើវ្រះបាទជយវម៌្មទី៤ និងបុត្ររបស់ព្រះអង្គព្រះនាមហឝ៌វម៌្មទី២ លោកគឺជាកូនចៅរបស់ព្រាហ្មណ៍ឝិវកៃវល្យ ដែលជារាជគ្រូរបស់វ្រះបាទជយវម៌្មទី២ ក្សត្រស្ថាបនិកអារ្យធម៌អង្គរ និងបានធ្វើពិធីនៅលើភ្នំគូលែននៅឆ្នាំ ៨០២។
ហឝ៌វម៌្មទី២ | |||||||||
---|---|---|---|---|---|---|---|---|---|
វ្រះបាទ | |||||||||
រជ្ជកាល | ៩៤១-៩៤៤ | ||||||||
រាជ្យមុន | ជយវម៌្មទី៤ | ||||||||
រាជ្យបន្ត | រាជេន្ទ្រវម៌្មទី២ | ||||||||
| |||||||||
សន្តតិវង្ស | កៅណ្ឌិន្យ | ||||||||
បិតា | ជយវម៌្មទី៤ | ||||||||
មាតា | ជយទេវី |
វ្រះបាទហឝ៌វម៌្មទី២ ទ្រង់សោយរាជ្យបានតែពីរ ឬបីឆ្នាំ ក៏បាត់ខ្លួន ឬក៏ទ្រង់សុគតទៅ។ ឯកសារខ្លះបានបញ្ជាក់ថា វ្រះបាទហឝ៌វម៌្មទី២ ទ្រង់សោយរាជ្យបានតែពីរឆ្នាំប៉ុណ្ណោះ គឺនៅគ្រិស្ដសករាជ ៩៤៤ ព្រះអង្គត្រូវវ្រះបាទរាជេន្ទ្រវម៌្មទី២ ជាព្រះភាតាអយ្យកោមួួយខាងមាតា និងក៏ជាព្រះបិតុលាខាងបិតារបស់ព្រះអង្គ ច្បាំងដណ្ដើមរាជសម្បត្តិបាន ហើយឡើងសោយរាជ្យបន្តពីព្រះអង្គ។ និងរើរាជធានីត្រឡប់ទៅយឝោធរបុរវិញ។ ព្រះបរមមរណនាមគឺ វ្រះបាទវ្រហ្មលោក (ព្រះបាទព្រហ្មលោក)។ ទ្រង់បានសោយទិវង្គតនៅឆ្នាំ ៩៤៤។ [១][២]
ពង្សាវលី កែប្រែ
- ព្រះអយ្យកា ព្រះនាម មហេន្ទ្រវម៌្ម ព្រះអយ្យកោព្រះនាម មហេន្ទ្រទេវី
- ព្រះបិតាព្រះនាម ជយវម៌្មទី៤ និងព្រះនាងជយទេវី
គោរម្យងារសំរាប់រាជ្យ | ||
---|---|---|
មុនដោយ ជយវម៌្មទី៤ |
ចក្រវរ្តិននៃកម្វុជទេឝ ៩៤១–៩៤៤ |
តដោយ រាជេន្ទ្រវម៌្មទី២ |
អត្ថបទនេះស្ដីពីសមាជិកនៃរាជវង្សអាស៊ីមួយអង្គគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |