ហ៊ុនប៉ានហួង
កុរុងហ៊ុនផានឃ័ង រឺ ហ៊ុនផានហួង រឺ ផានហួងវម៌្ម (ចិន: 混盤況 រឺ ភិងអ៊ិង: Hùnpánkuàng រឺ ហ៊ុនផានឃ័ង, យ៉ាត់ផេង:wan6pun4fong3 រឺ វ៉ានភូនផ្វង ជាកន្តាំង) (គ.ស ១២៧-២១៧) រជ្ជកាល (គ.ស ?-២១៧) ព្រះអង្គត្រូវជាបច្ឆាញាតិនៃកុរុងហ៊ុនធៀនបានសោយរាជ្យបន្ត។ កាលនោះ នគរភ្វូណាន មាននគរតូចៗប្រាំពីរចំណុះ។ នគរទាំង៧ ចង់រើបម្រះ ផ្ដាច់ខ្លួន លែងនៅចំណុះ តែត្រូវកុរុងហ៊ុនផានខ្វាងវាយបង្ក្រាប បង្រួបបង្រួម យកមកដាក់បញ្ចូលធ្វើជានគរតែមួយ។ ស្ដេចអង្គនេះបានប្រើឧបាយកល ផ្សេងៗដើម្បីឲ្យ ក្រុងទាំងនោះ បែកបាក់គ្នា រួចលើកយកទៅវាយយកបានទាំងអស់។ ហើយព្រះអង្គបានចាត់ចែងតែងតាំងកូន និងចៅព្រះអង្គជាស្ដេចគ្រប់គ្រងនគរខេត្តខណ្ឌទាំង៧។ បន្ទាប់ពីព្រះអង្គបានព្រះជន្មប្រមាណ ៩០ វស្សា ទ្រង់ក៏សោយទិវង្គត រាជបុត្រទី២ របស់ទ្រង់ព្រះនាម ផានផាន ក៏បានសោយរាជ្យបន្ត រាជបុត្រទីមួយរបស់ទ្រង់ព្រះនាមអ្វីមិនត្រូវបានគេស្គាល់ទេ។ បុត្រទី២ឈ្មោះផានផាន ត្រូវលើកឲ្យឡើង សោយរាជ្យ ដោយប្រគល់កិច្ចរដ្ឋទាំងឡាយឲ្យមេទ័ពម្នាក់ឈ្មោះឝ្រីមារញមើលខុសត្រូវ។
ផានខ្វាង ឬ ផានហួង | |||||
---|---|---|---|---|---|
កុរុង | |||||
រជ្ជកាល | គ.ស ?-២១៧ | ||||
រាជ្យមុន | មិនស្គាល់ | ||||
រាជ្យបន្ត | កុរុងផានផាន | ||||
ស្វាមី/មហេសី | មិនស្គាល់ | ||||
បុត្រ | បុត្រទី១មិនស្គាល់ព្រះនាម, ផានផាន | ||||
| |||||
វង្ស | ហ៊ុន | ||||
សន្តតិវង្ស | សោមវង្ស | ||||
បិតា | ? | ||||
មាតា | ? | ||||
ប្រសូត | គ.ស ១២៧ ភ្វូណាន | ||||
សុគត | គ.ស ២១៧ ភ្វូណាន |
ព្រះរាជវង្ស
កែប្រែ- បុព្វបុរស ហ៊ុនទៀន និង ព្រះនាងលីវយី
- មហេសីមិនស្គាល់ព្រះនាម មានរាជបុត្រ៖
- បុត្រទី១មិនស្គាល់ព្រះនាម
- បុត្រទី២ ព្រះនាម ផានផាន៖
- ព្រះនត្តាមិនស្គាល់ ត្រូវជាបុត្ររបស់ ផានផាន
ព្រះញាតិវង្ស មានព្រះរាជបុត្រ និង ព្រះនត្តា សោយរាជ្យនៅ នគរទាំងប្រាំពីរ។
ឯកសារយោង
កែប្រែ- សៀវភៅប្រវត្តិសាស្ត្រខ្មែរ ដោយបណ្ឌិត រស់ ចន្ត្រាបុត្រ តាមសិលាចារឹក និងឯកសារចិន។
គោរម្យងារសំរាប់រាជ្យ | ||
---|---|---|
មុនដោយ មិនស្គាល់ |
កុរុងភ្វូណាន គ.ស ?-២១៧ |
តដោយ កុរុងផានផាន |