ជ័យជេស្ឋាទី៤

(ត្រូវបានបញ្ជូនបន្តពី អង្គស្ងួន)

ជ័យជេស្ឋាទី៤អង្គស្ងួន (អង់គ្លេស: Chey Chestha IV) or (Ang Snguon) (ប្រ.ស|គ.ស ១៧០៩-១៧៥៥) រជ្ជកាលគ្រងរាជ (គ.ស ១៧៤៩-១៧៥៥) ក្រោយធ្វើពិធីរាជាភិសេកគ្រងរាជសម្បត្តិផ្លូវការណ៍ នៅរាជធានីឧដុង្គ ព.សករាជ ២២៩៣ ត្រូវនិង គ.សករាជ ១៧៤៩ ត្រូវនិង មហាសករាជ ១៦៧២ ទ្រង់មានព្រះនាមហៅថា ព្រះបាទសម្ដេច ព្រះរាជឱង្ការ ព្រះស្រីជ័យជេស្ឋាធិរាជ រាមារធិបតី ព្រះបរមបរពិត្រ ព្រះអង្គជាបុត្រាពៅ នៃ ព្រះធម្មរាជាទី៣ ទ្រង់ឡើងសោយរាជដោយមានការអញ្ជើញពីក្រុមមន្ត្រី ហើយទ្រង់បានទទួលការគាំទ្រពីប្រទេសសៀមផងដែរ ។[] []

ជ័យជេស្ឋាទី៤

រជ្ជកាល ១៧៤៩-១៧៥៥

រាជាណាចក្រកម្ពុជា

គ្រងរាជ ១៧៤៩
រាជសម័យ សម័យកាលឧដុង្គ
ព្រះនាមពេញ ព្រះបាទសម្ដេច ព្រះរាជឱង្ការ

ព្រះស្រីជ័យជេស្ឋាធិរាជ រាមារធិបតី ព្រះបរមបរពិត្រ

មរណៈនាម មិនមានកំណត់ត្រា
ក្សត្រមុន រាមាធិបតីទី២
រាជបន្ត រាមាធិបតីទី២
(រជ្ជកាលទី២)
សន្តិវង្ស រាជវង្ស​ឧដុង្គ
ប្រសូត្រ ១៧០៩
បុត្រ អង្គអេង
ចូលទីវង្គត់ ១៧៥៥
ជំនឿសាសនា ពុទ្ធសាសនា និកាយថេរវាទ

(Buddha Theravada)
ព្រហ្មញ្ញសាសានា

ញាតិវង្ស

កែប្រែ

Relatives

ព្រះស្រីជ័យជេស្ឋា អង្គស្ងួន អំឡុងពេលឡើងគ្រងរាជក្នុងឆ្នាំ ១៧៤៩ នៃគ.សករាជ ទ្រង់បានតម្លើងសក្តិយ័សឧញ៉ាឱក ដែលជាចៅហ្វាយស្រុកពោធិ៍សាត់ ដែលបានប្រមូលទ័ពមកច្បាំងបណ្ដេញពួកអណ្ណាមចេញពីកម្ពុជានោះ ព្រះអង្គបានតែងតាំង ឧញ៉ាឱក ជាសម្ដេចចៅហ្វាទឡហៈ ដែលមានដំណែង ជារដ្ឋមន្ត្រីក្រសួងការពារជាតិ ។ ក្នុងឆ្នាំ ១៧៥១ នៃគ.សករាជ ព្រះស្រីជ័យជេស្ឋា បានថ្វាយសារលិខិតដល់ព្រះចៅក្រុងសៀម ដើម្បីស្នើសុំញាតិវង្សរបស់ព្រះអង្គត្រឡប់មកកម្ពុជាវិញ ក្នុងសារលិខិតនេះផងដែរ ព្រះរាជាកម្ពុជា យល់ព្រមថ្វាយនូវសួយសារអាករទៅដល់ព្រះចៅក្រុងសៀមផងដែរ ដូចនេះស្ដេចសៀមបានយល់ព្រមដោយបញ្ជូននូវក្រុមគ្រួសារញាតិវង្សរបស់ព្រះមហាក្សត្រខ្មែរត្រឡប់មកវិញ ដែលមានដូចជា៖ ព្រះអង្គទងទី២ អង្គតន់ទី២ ដែលជាបុត្រព្រះអង្គទងទី២ អង្គណន ដែលជាបុត្ររបស់ ព្រះឧទ័យរាជាទី២ ។ []

ការបះបោររបស់ពួកចាម

កែប្រែ

Cham Rebellion

នៅគ.សករាជ ១៧៥៥ មេទ័ពអណ្ណាមឈ្មោះ ត្រិញធាន បានវាយចូលកាន់កាប់បន្ទាយនៅភ្នំពេញ អំឡុងពេលពួកអណ្ណាមវាយចូលបន្ទាយនៅភ្នំពេញ ពួកបះបោរចាមដែលមានមេដឹកនាំឈ្មោះ សៃសុន បានដឹកនាំកងកម្លាំងរបស់ខ្លួនប្រមាណជា ១០,០០០ (១មុឺននាក់) វាយដណ្ដើមយក ខេត្តរោងដំរី (Tây Ninh) ដែលស្ថិតនៅដែនកម្ពុជាក្រោមរបស់កម្ពុជា យកមកគ្រប់គ្រងផងដែរ ។ ព្រះមហាក្សត្រខ្មែរ ព្រះស្រីជ័យជេស្ឋា ដោយដឹងថា ពួកអណ្ណាមកាន់កាប់បន្ទាយភ្នំពេញទ្រង់ក៏បញ្ជារឱ្យលោក ឧកញ៉ា បាឌិន ដឹកនាំទ័ពចំនួន ៣០,០០០ (៣មុឺននាក់) វាយបណ្ដេញកងទ័ពអណ្ណាមចេញពីបន្ទាយភ្នំពេញ មេទ័ពអណ្ណាម បានបោះបង់នូវការចង់បានតំបន់ភ្នំពេញ ដោយប្រមូលនូវកងទ័ពជំនួយរបស់ខ្លួនជាច្រើនទៀតវាយលុកពួកចាម ហើយក៏ដណ្ដើមបាន ខេត្តរោងដំរី ។ ព្រះស្រីជ័យជេស្ឋា ក្រោយពេលដឹងថាកម្ពុជាបាត់បង់ ខេត្តរោងដំរី ទ្រង់ក៌ធ្លាក់ខ្លួនប្រឈួនជាទម្ងន់ ហើយយាងចូលព្រះទីវង្គត់ ក្នុងឆ្នាំ ១៧៥៥ នៃគ.សករាជ ក្រុមមន្ត្រីក៏បានលើកឱ្យ ព្រះអង្គទងទី២ ឡើងសោយរាជលើកទី២ផងដែរ ។[]

តំណភ្ជាប់ រជ្ជកាលគ្រងរាជ

កែប្រែ
ជ័យជេស្ឋាទី៤
(គ.ស ១៧០៩-១៧៥៥)
មុនដោយ
រាមាធិបតីទី២
រាជាណាចក្រកម្ពុជា
(១៧៤៩-១៧៥៥)
តដោយ
រាមាធិបតីទី២ (រជ្ជកាលទី២)

ឯកសារយោង

កែប្រែ
  1. Manomohan Ghosh (1968) A History of Cambodia: From the Earliest Times to the End of the French Protectorate, Publisher: Calcutta Oriental Book Agency, Original from the University of Michigan p.304
  2. H. R. Chakrabartty (1998) Vietnam, Kampuchea, Laos, Bound in Comradeship: A Panoramic Study of Indochina from Ancient to Modern Times, Volume 2, Publisher: Patriot Publishers, Original from the University of Michigan p.706 ISBN: 8170500486, 9788170500483
  3. Interdisziplinäres Zentrum zur Vergleichenden Erforschung Gesellschaftlicher Transformationen, Karl-Lamprecht-Gesellschaft Leipzig (1991) Comparativ: Leipziger Beiträge zur Universalgeschichte und vergleichenden Gesellschaftsforschung, Volume 14, Issues 4-6, Publisher: Interdisziplinäres Zentrum zur Vergleichenden Erforschung Gesellschaftlicher Transformationen, Universität Leipzig, Original from the University of Michigan p.150 ISBN: 3937209913, 9783937209913
  4. Société Asiatique (1872) Journal asiatique ou recueil de mémoires d'extraits et de notices relatifs à l'histoire, à la philosophie, aux sciences, à la littérature et aux langues des peuples orientaux · Volume 20, Publisher: Soc. Original from:the Bavarian State Library