អភិសិទ្ធិ វេជ្ជាជីវៈ

អភិសិទ្ធិ វេជ្ជាជីវៈ (ថៃ: อภิสิทธิ์ เวชชาชีวะ) (កើត ០៣ សីហា ឆ្នាំ​១៩៦៤), ជា​អ្នក​នយោបាយ​ថៃ និង​ជា​ប្រធាន​គណៈបក្ស​ប្រជាធិបតេយ្យ ចាប់​តាំង​ពី​ខែ​កុម្ភៈ ឆ្នាំ ២០០៥។

អភិសិទ្ធិ វេជ្ជាជីវៈ
อภิสิทธิ์ เวชชาชีวะ
27th Prime Minister of Thailand
ក្នុងការិយាល័យ
17 December 2008 – 5 August 2011
ព្រះមហាក្សត្រភូមិពលអតុល្យតេជ
មុនChaovarat Chanweerakul (Acting)
បន្ទាប់Yingluck Shinawatra
Leader of the Opposition
ក្នុងការិយាល័យ
6 August 2011 – 8 December 2013
នាយករដ្ឋមន្ត្រីYingluck Shinawatra
មុនChalerm Yubamrung
បន្ទាប់Parliament dissolved
ក្នុងការិយាល័យ
6 March 2005 – 17 December 2008
នាយករដ្ឋមន្ត្រីThaksin Shinawatra
Chitchai Wannasathit (Acting)
Samak Sundaravej
Somchai Wongsawat
Chaovarat Chanweerakul (Acting)
មុនBanyat Bantadtan
បន្ទាប់Chalerm Yubamrung
Leader of the Democrat Party
ក្នុងការិយាល័យ
6 March 2005
មុនBanyat Bantadtan
Member of the Thai House of Representatives
ក្នុងការិយាល័យ
1 July 1992 – 8 December 2013
មណ្ឌលបោះឆ្នោតBangkok Metropolitan Region – 6th District
ព័ត៌មានលម្អិតផ្ទាល់ខ្លួន
កើត
Mark Abhisit Vejjajiva

(1964-08-03) 3 August 1964 (អាយុ 59)
Wallsend, Northumberland, England[១][២]
គណបក្ស​នយោបាយDemocrat Party
ពន្ធភាពPimpen Sakuntabhai
កូនPrang
Punnasit[៣]
សាលាមាតាEton College
St John's College, Oxford
Ramkhamhaeng University
វិជ្ជាជីវៈEconomist[៤]
ហត្ថលេខា

លោក​អភិសិទ្ធិ ជា​តំណាង​រាស្ត្រ​ប្រចាំ​ក្រុង​ទេព​មហានគរ ជា​ច្រើន​អណត្តិ និង​ធ្លាប់​កាន់​តំណែង​ជា​រដ្ឋមន្ត្រីទីស្ដីការ​គណៈ​រដ្ឋមន្ត្រី

ប្រវត្តិ​ កែប្រែ

លោក​អភិសិទ្ធិ កើត​នៅ​ Newcastle-upon-Tyne ចក្រភព​អង់គ្លេស ជា​បុត្រា​តែ​ម្នាក់​គត់​ក្នុង​ចំណោម​បុត្រ​៣​នាក់​របស់​លោក អ័ថសិទ្ធិ វេជ្ជាជីវៈ អតីត​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល និង​អ្នក​ស្រី សុទ្ធសៃ វេជ្ជាជីវៈ។

ការ​សិក្សា កែប្រែ

នៅ​ពេល​ដែល​អាយុ​មិន​ទាន់​បាន​មួយ​ឆ្នាំ​នៅ​ឡើយ ទារក អភិសិទ្ធិ ត្រូវ​បាន​ក្រុម​គ្រួសារ​យក​មក​នៅ​ប្រទេស​ថៃ​វិញ ហើយ​កុមារ​អភិសិទ្ធិ​បាន​ចូល​រៀន​មត្តេយ្យ​សិក្សា​នៅ​សាលា​មត្តេយ្យ​យុគលធរ និង​បឋម​សិក្សា​នៅ​សាលា​រៀន​សាធិត​ចុឡាលុងករណ៍​មហាវិទ្យាល័យ រហូត​បញ្ចប់​ថ្នាក់​បឋម​សិក្សា រួច​ក៏​បាន​វិល​ត្រឡប់​ទៅ​ប្រទេស​អង់គ្លេស​វិញ ដើម្បី​ចូល​រៀន​នៅ​ឯ​សាលា​ Scaitclife និង Eton College ដែល​ជា​សាលា​រៀន​ឯកជន ថ្នាក់​ត្រៀម​ឧត្ដម​សិក្សា​ដែល​ល្បី​ឈ្មោះ​នៅ​ទីក្រុង​ឡុង។ និង​បាន​ចូល​រៀន​មហាវិទ្យាល័យ ផ្នែក​ទស្សនវិជ្ជា, នយោបាយ និង​សេដ្ឋកិច្ច នៅ​ឯ​សាកល​វិទ្យាល័យ​អកហ្វរដ (Oxford)។

ក្រោយ​ពី​បញ្ចប់​ការ​សិក្សា​ លោក អភិសិទ្ធិ បាន​ចូល​បម្រើ​រាជការ ដោយ​ធ្វើ​ជា​សាស្ត្រាចារ្យ​នៅ​ឯ​សាលា​រៀន​រ៉យ​ព្រះ​ចុលចមក្លៅ។

លោក អភិសិទ្ធិ វេជ្ជាជីវៈ បាន​រៀប​អាពាហ៍ពិពាហ៍​ជា​មួយ ពិម្ពពេញ វេជ្ជាជីវៈ ដែល​ជា​សាស្ត្រាចារ្យ​ប្រចាំ​មុខ​វិជ្ជា​គណិត​វិទ្យា ដេប៉ាតឺម៉ង់​វិទ្យាសាស្ត្រ សាកលវិទ្យាល័យ​ចុឡាលុងករណ៍ មាន​បុត្រ​ធិតា​ចំនួន​២ គឺ កញ្ញា ប្រាង វេជ្ជាជីវៈ (ម៉ាក់ប្រាង) និង​កុមារា ប័ណ្ណសិទ្ធិ វេជ្ជាជីវៈ (បាន់)។

ប្រវត្តិ​ការងារ កែប្រែ

ប្រធាន​គណៈបក្ស កែប្រែ

អភិសិទ្ធិ វេជាជីវៈ (កំពុង​រៀបចំ)

គ្រឿង​ឥស្សរិយយស កែប្រែ

  • គ.ស.​១៩៩២   គ្រឿងរាជឥស្សរិយយសមង្កុដថៃ ថ្នាក់តរិតាភរណ៍​មង្កុដ​ថៃ
  • គ.ស.​១៩៩៣   គ្រឿងរាជឥស្សរិយយសដំរីស ថ្នាក់ទ្វីតិយាភរណ៍​ដំរី​ស
  • គ.ស.​១៩៩៥   គ្រឿងរាជឥស្សរិយយសមង្កុដថៃ ថ្នាក់ប្រថមាភរណ៍មង្កុដ​ថៃ
  • គ.ស.​១៩៩៧   គ្រឿងរាជឥស្សរិយយសដំរីស ថ្នាក់ប្រថមាភរណ៍​ដំរី​ស
  • គ.ស.​១៩៩៨   គ្រឿងរាជឥស្សរិយយសមង្កុដថៃ ថ្នាក់មហាវជិរមង្កុដ
  • គ.ស.​១៩៩៩   គ្រឿងរាជឥស្សរិយយសដំរីស ថ្នាក់មហាបរមាភរណ៍​ដំរី​ស

ព័ត៌មាន​ទាក់ទង កែប្រែ

  1. Powell, Sian (15 December 2008). "British-born Abhisit Vejjajiva is Thailand's new Prime Minister". The Times (UK). http://www.timesonline.co.uk/tol/news/world/asia/article5343643.ece. 
  2. Percival, Jenny (15 December 2008). "Thai opposition leader becomes PM". The Guardian (UK). https://web.archive.org/web/20090122033105/http://www.guardian.co.uk/world/2008/dec/15/thailand-prime-minister។ បានយកមក 15 December 2008. 
  3. The Nation, Abhisit, Chuan's young protege gets his turn at last Archived 2008-12-19 at the វេយប៊ែខ ម៉ាស៊ីន.. Retrieved 15 December 2008.
  4. "Thailand parliament chooses economist as prime minister". Los Angeles Times. 15 December 2008. https://web.archive.org/web/20090218140507/http://articles.latimes.com/2008/dec/15/world/fg-thailand15។ បានយកមក 15 December 2008.