អាស៊ីហ្គេមឆ្នាំ១៩៦២
អាស៊ីហ្គេមលើកទី៤ ត្រូវបានប្រារព្ធឡើងនៅទីក្រុងចាការតា ប្រទេសឥណ្ឌូនេស៊ី ពីថ្ងៃទី២៤ សីហា ដល់ទី៤ កញ្ញា ១៩៦២។ អ្វីដែលគួរអោយកត់សំគាល់នៅក្នុងព្រឹត្តិការណ៍លើកនេះគឺ តៃវ៉ាន់ និង អ៊ីស្រាអែល ត្រូវបានគេច្រានចេញពីការប្រកួត។ ដោយសារមានសំពាធពីបណ្ដាប្រទេសអារ៉ាប់និងសាធារណរដ្ឋប្រជាមានិតចិន រដ្ឋាភិបាលឥណ្ឌូនេស៊ីបានបដិសេដមិនផ្ដល់វីសាដល់ប្រតិភូកីឡាករអ៊ីស្រាអែលនិងតៃវ៉ាន់។ ការធ្វើបែបនេះវាខុសនឹងច្បាប់បញ្ញតិរបស់សហព័ន្ធកីឡាអាស៊ី ទោះជាឥណ្ឌូនេស៊ីបានសន្យាថានឹងអញ្ជើញប្រទេសសមាជិកសហព័ន្ធទាំងអស់ រួមទាំងប្រទេសដែលមិនមានទំនាក់ទំនងការទូតជាមួយប្រទេសនេះ (អ៊ីស្រាអែល តៃវ៉ាន់ និង កូរ៉េខាងត្បូង)
អាស៊ីហ្គេមលើកទ៤ី | |
| |
ទីក្រុងនិងប្រទេសម្ចាស់ផ្ទះ | ចាការតា, ឥណ្ឌូនេស៊ី |
---|---|
ចំនួនប្រទេសដែលចូលរួម | ១៦ |
ចំនួនកីឡាករដែលចូលរួម | ១ ៥៤៥ |
ចំនួនព្រឹត្តិការណ៍កីឡា | ១៣ |
ពិធីបើកការប្រកួត | ២៤ សីហា ១៩៦២ |
ពិធីបិទការប្រកួត | ៤ កញ្ញា ១៩៦២ |
បើកការប្រកួតជាផ្លូវការដោយ | ស៊ូការណូ ប្រធានាធិបតីឥណ្ឌូនេស៊ី |
កន្លែងបើកការប្រកួត | ពហុកីឡាដ្ឋានជាតិប៊ូងការណូ |
កំនត់ត្រាមេដាយ
កែប្រែ(ប្រទេសម្ចាស់ផ្ទះត្រូវបានដាក់ពណ៌)
ចំនាត់ថ្នាក់ | ប្រទេស | មាស | ប្រាក់ | សំរិទ្ឋ | សរុប |
---|---|---|---|---|---|
១ | ជប៉ុន | ៧៣ | ៦៥ | ២៣ | ១៥២ |
២ | ឥណ្ឌូនេស៊ី | ២១ | ២៦ | ៣០ | ៧៧ |
៣ | ឥណ្ឌា | ១២ | ១៣ | ២៧ | ៥២ |
៤ | ហ្វីលីពីន | ៧ | ៤ | ១៦ | ២៧ |
៥ | កូរ៉េខាងត្បូង | ៤ | ៤ | ៧ | ១៥ |
៦ | ប៉ាគីស្ថាន | ៣ | ៤ | ៤ | ១១ |
៧ | ថៃ | ២ | ៥ | ៥ | ១២ |
៨ | ម៉ាឡាយ៉ា | ២ | ៣ | ៥ | ១០ |
៩ | ភូមា | ២ | ១ | ៧ | ១០ |
១០ | សិង្ហបុរី | ១ | ០ | ១ | ២ |
១១ | សេយឡុន | ០ | ១ | ២ | ៣ |
១២ | ហុងកុង | ០ | ០ | ១ | ១ |
សរុប | ១២៧ | ១១៧ | ១១៨ | ៣៦២ |
ព្រឹត្តិការណ៍កីឡា
កែប្រែតំនភ្ជាប់ក្រៅ
កែប្រែ- ប្រវត្តិអាស៊ីហ្គេម Archived 2013-08-14 at the វេយប៊ែខ ម៉ាស៊ីន.