ស្ថានភាពទូទៅ

កែប្រែ

អូរចំណោម ជាអូរធម្មជាតិមួយ ស្ថិតនៅចន្លោះភូមិចំណោមនៃឃុំកំពែង និងភូមិព្រៃរបង ភូមិព្រៃផ្តៅ នៃឃុំព្រៃផ្តៅ ដែលមានក្រឡាផ្ទៃប្រមាណជា ៥៤៤,២៥៤.២៨ ម² (ម៉ែត្រក្រឡា) នារដូវប្រាំង មានប្រវែងសរុប ៤.៣៩ គម ដែលអាចផ្ទុកទឹកសម្រាប់ស្រោចស្រប់ ឬផ្គត់ផ្គង់ស្រែ ស្រូវរបស់ប្រជាពលរដ្ឋភូមិចំណោម ភូមិត្រពាំងអង្គ និងភូមិមួយចំនួនទៀត នៃឃុំកំពែង និងភូមិព្រៃរបង ភូមិគោកទ្រា និងភូមិព្រៃផ្តៅ នៃឃុំព្រៃផ្តៅ ទាំងរដូវវស្សា និងរដូវប្រាំង(សម្រាប់ស្រូវប្រដេញទឹក និងស្រូវវស្សា)។ មិនតែប៉ុណ្ណោះ អូរចំណោមនេះ ក៏ផ្តល់ជាជម្រកពពួកមច្ឆជាតិ ដូចជា ត្រីគ្រប់ប្រភេទ (ត្រីផ្ទក់ ត្រីរ៉ស ត្រីអណ្តែងរឹង ត្រីអណ្តែងទន់ ត្រីឆ្លូញ ត្រីឆ្ពិន ត្រីក្រាញ់ ត្រីដំរី ត្រីចង្វារ ត្រីកំភ្លាញ ត្រីកន្ត្រប់ កំពឹស ) ក្តាម ខ្យង លៀស គ្រំ កង្កែប ពស់ អន្ទង់ និងមានសត្វអណ្តើកខ្លះៗផងដែរកាលពីជំនាន់ដើម។ អូរចំណោមបច្ចុប្បន្ននៅសល់ព្រៃលិចទឹកតិចតួចប៉ុណ្ណោះ ដោយសារតែការវាតយកដីសម្រាប់ធ្វើកសិកម្មរបស់ប្រជាពលរដ្ឋ ដែលផ្ទុញពីកាលជំនាន់ដើម គឺសម្បូរទៅដោយប្រភេទរុក្ខជាតិលិចទឹកជាច្រើន ដូចជា រពាក់ កប្បាសព្រៃ ថ្លើមអណ្តើក ភ្នំភ្នែង អញ្ចាញ រាំង ធ្មេញត្រី ស្នែងក្របី បរបាច វល្លិត្រី កន្ទាំងហែ រញា ស្នោ ប្រផេញ ក្រពីងបួយ ព្រលឹត លំចង់ ស្គន់ កំប្លោក ចក ថ្នក់ទឹក ជាដើម។ល។

 
អូរចំណោម រដូវវស្សា













ផលប្រយោជន៍សម្រាប់បម្រើកសិកម្ម

កែប្រែ

អូរចំណោម ស្តុកទឹករាប់លានម៉ែត្រគីប ប្រភពទឹកនៃអូរចំណោម បានពី២ ប្រភព គឺ ទី១ បានពីទឹកភ្លៀងដែលហូរពីភូមិ ឬស្រែ ធ្លាក់ចូលទៅព្រែក ឬប្រឡាយនានាពីភូមិ ឃុំកំពែង និងហូរមកពីឃុំនានាផ្សេងទៀត ដូចជាឃុំពោធិ៍រំចាក ឃុំចំប៉ា ឃុំព្រៃផ្តៅ និងឃុំព្រៃកប្បាសជាដើម។ ប្រភពទី២ គឺហៀរចូលពីបឹងកើតBoeng Keot ដែលជាទឹកទន្លេ នៃខែទឹកឡើង(ខែវស្សា)។ អូរចំណោម ខណ្ឌ ឬទប់ដោយទំនប់ ស្ពានអូរចំណោម ដើម្បីទប់ទឹកទុកសម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្មរបស់អ្នកភូមិ ដែលមានសន្ទះទ្វាបិទបើកទឹក តាមលក្ខណៈបច្ចេកទេសរបស់គណៈកម្មការគ្រប់គ្រងទឹកអូរ

បញ្ហាប្រឈម

កែប្រែ

ដោយសារតែ កត្តាធម្មជាតិ និងការវាតយកដីសម្រាប់បម្រើកសិកម្ម(ធ្វើស្រែប្រដេញទឹក)ពី១ឆ្នាំទៅ១ឆ្នាំ ធ្វើឱ្យអូរកាន់តែរាក់ទៅៗ ហើយទឹកសម្រាប់ប្រើប្រាស់ក៏ពុំគ្រប់គ្រាន់ឡើយ ប្រសិនបើគ្មានភ្លៀងក្នុងរដូវប្រាំងនោះទេ(ភ្លៀងកក់ខែ)។ អាជ្ញាធរឃុំសង្កាត់នៃឃុំទាំងពីរ គឺឃុំកំពែង និងឃុំព្រៃផ្តៅ ពុំដែលបានស្តារអូរចំណោមនឡើយ។ ប៉ុន្តែ កន្លងមកព្រះគ្រូចៅអធិការវត្តចំណោម បានជួលក្រុមហ៊ុនដឹកដី ដើម្បីជីកស្តារពោះអូរនេះ និងដើម្បីយកអាចម៍ដីប្រើប្រាស់ចាក់បំពេញបរិវេណវត្តចំណោម និងអ្នកភូមិទិញពីក្រុមហ៊ុនយកទៅប្រើប្រាស់ផង ទើបអូរនេះបានជ្រៅបន្តិច។

 
ទិដ្ឋភាពអូរចំណោមដែលជិតរីងនារដូវប្រាំង