ឃុំព្រៃផ្តៅ (អង់គ្លេស: Prey Phdau Commune) ស្ថិតនៅក្នុង ស្រុកព្រៃកប្បាស ខេត្តតាកែវ មាន ១១ភូមិ[]។ ÷

ឃុំព្រៃផ្តៅ
លេខកូដភូមិ ឈ្មោះភូមិជាអក្សរខ្មែរ ឈ្មោះភូមិជាអក្សរអង់គ្លេស
២១០៦១១០១ ភូមិព្រៃរបង Prey Robang Village
២១០៦១១០២ ភូមិគោកទ្រា Kouk Trea Village
២១០៦១១០៣ ភូមិព្រៃផ្ដៅត្បូង Prey Phdau Tboung Village
២១០៦១១០៤ ភូមិព្រៃផ្ដៅជើង Prey Phdau Cheung Village
២១០៦១១០៥ ភូមិត្រពាំងធំ Trapeang Thum Village
២១០៦១១០៦ ភូមិជំរុំ ខេត្តស្នើដូរមកពី (ជុំរំ) Chumrum Village
២១០៦១១០៧ ភូមិសៃវ៉ា Saiva Village
២១០៦១១០៨ ភូមិព្រៃភ្ញី Prey Phnhi Village
២១០៦១១០៩ ភូមិព្រៃឈើទាល Prey Chheu Teal Village
២១០៦១១១០ ភូមិដុង Dong Village
២១០៦១១១១ ភូមិស្មន់មុនី Sman Muni Village
  • យោងតាមប្រកាស លេខ៤៩៣ ប្រ.ក របស់ក្រសួងមហាផ្ទៃ

ព្រំប្រទល់នៃឃុំព្រៃផ្តៅ

ឃុំព្រៃផ្តៅ ទិស
ខាងកើត (E) ខាងត្បូង (S) ខាងលិច (W) ខាងជើង (N)

Boundary

 East	ទល់នឹងឃុំចំប៉ា ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស
 West	ទល់នឹងឃុំជើងគួន ស្រុកសំរោង
 South	ទល់នឹងឃុំព្រៃកំពែង ស្រុកព្រៃកប្បាស
 North	ទល់នឹងឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស

ការអប់រំ

កែប្រែ

មានសាលារៀនជាច្រើនកន្លែងសំរាប់អោយសិស្សានុសិស្សសិក្សា ចាប់ពីថ្នាក់បឋម ដល់ វិទ្យាល័យ។ក្នុងចំណោមវិទ្យាល័យជាច្រើនក្នុងស្រុកព្រៃកប្បាសមានវិទ្យាល័យមួយក្នុងឃុំព្រៃផ្តៅ គឺ វិទ្យាល័យ ភ្ញីមាស ដែលមានសិស្សរៀនច្រើនជាងគេ ក្នុងស្រុកព្រៃកប្បាស គឺប្រហែលជា ២០០០នាក់។

វត្តអារាម

កែប្រែ

ឃុំព្រៃផ្តៅនេះមានវត្ត បី: ​វត្តព្រៃផ្តៅ វត្តភ្ញីមាស វត្តដុងឧត្តម ។ វត្តទាំងបីនោះមានវត្តមួយដែលមានទីធ្លាធំទូលាយ ស្អាតជាងគេ និង មនុស្សម្នា ឧបាសក ឧបាសិកា ទៅច្រើននៅរដូវបុណ្យ គឺ វត្តព្រៃផ្តៅ។

មុខរបរ

កែប្រែ

ប្រជាជនដែលរស់នៅក្នុងឃុំនោះភាគច្រើនជាកសិករ គ្រូបង្រៀន អ្នកតម្បាញ អ្នកលក់ឥវ៉ាន់ចាប់ហួយ ចិញ្ចឹមសត្វ ឡើងត្នោតជាដើម។ នៅរដូវវស្សា ពួកគេធើ្វស្រែចំការ និង​ នេសាទត្រី ដាំដំនាំ ហើយវាលស្រែនៅភូមិព្រៃផ្ដៅ ឃុំព្រៃផ្ដៅ សំបូរទៅដោយដើមព្រីងជាច្រើនដើមនៅតាមភ្លឺស្រែ។ រដូវប្រាំងគេធ្វើស្រែប្រាំង ដែលមានផ្ទៃដីលាតសន្ធឹងជាច្រើនហិចតា។ស្រូវដែលគេធ្វើនៅរដូវប្រាំង គឺជាស្រូវពង្រោះ ដែលមានរយ:ពេលត្រឹមតែបីខែប៉ុណ្ណោះ អាចប្រមូលផលបាន នេះជាលក្ខណ:ងាយស្រួលសំរាប់កសិករ មិនចាំបាច់ដកស្ទូង ម្យ៉ាងទៀតនៅពេលប្រមូលផល គេប្រើម៉ាស៊ីនច្រូត ម៉ាស៊ីនបោក។ចំណែកឯផលស្រូវវិញ បានកើនឡើងជាលំដាប់ ដោយសារតែកសិករមានការយល់ដឹងពីបច្ចេកទេសធើ្វស្រែ និងមានការបង្រៀនពីក្រសួងកសិកម្ម

សូមមើលផងដែរ

កែប្រែ

ប្រភព

កែប្រែ
  1. "Cambodia Gazetteer Database Online". គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប). 2019. Retrieved 2019-08-27.