អៀរឡង់ខាងជើង
(ត្រូវបានបញ្ជូនបន្តពី អៀរឡង់ខាងជើង)
អៀរឡង់ខាងជើង (ភាសាអង់គ្លេស៖ Northern Ireland) គឺជាប្រទេសមួយនៃ "សហរាជាណាចក្រ" លាតសន្ធឹងនៅភាគឦសាននៃកោះអៀរឡង់ មានក្រឡាផ្ទៃ ៥,៤៥៩ គីឡូម៉ែត្រការ៉េ គឺប្រទេស ១/៦ នៃក្រឡាផ្ទៃកោះអៀរឡង់ទាំងមូល។ វាមានព្រំប្រទល់ខាងត្បូង និង ខាងលិចជាប់នឹងសាធារណរដ្ឋអៀរឡង់។ តាមរយៈជំរឿននៃសហរាជាណាចក្រនាខែមេសាឆ្នាំ២០០១ អៀរឡង់ខាងជើងមានប្រជាជន ១,៦៨៥,០០០ នាក់ ដែលមានស្ថិតនៅចន្លោះ ១/៤ ទៅ ១/៣ នៃប្រជាជនសរុបនៃកោះអៀរឡង់ និង ប្រហែល ៣% នៃប្រជាជនសរុបនៃសហរាជាណាចក្រ។