ខ្ញុំបាទឈ្មោះ​ ធៀន ហុង ភេទ ប្រុស​​ កើតនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ១៩៩៨​ ទីកន្លែងកំណើតនៅ ភូមិព្រៃជើង ឃុំគោកព្រេច ស្រុកគីរីវង់ ខេត្ដតាកែវ ខ្ញុំបាទគឺជាសិស្សផ្នែក ព័ត៌មានវិទ្យា និងភាសា (IT) ជាសិស្សជំនាន់ទី៥ ឆ្នាំសិក្សា ២០១៦​-២០១៨ នៃសាលាបច្ចេកទេសដុនបូស្កូ ខេត្តកែប។
(Information Technology&Language)


ភូមិព្រៃជើង កែប្រែ

ភូមិព្រៃជើង គឺជាភូមិមួយដែលមានចំងាយ១១៥គីឡូម៉ែត​ ពីទីរួមខេត្តកំពត​ ដែលស្ថិតនៅក្នុងស្រុកគីរីវង់ ហើយបច្ចុប្បន្ននេះឃើញថា ភូមិនេះមានប្រជាជនប្រហែលជាង ១០០០គ្រួសារ ហើយភូមិនេះ កំពុងមានការអភិវឌ្ឍន៍ ផ្នែកហេត្ថារចនាសម្ព័ន ដូចជា៖​ ផ្លូវលំ ស្ពាន​ សាលារៀន មន្ទីពេទ្យ មណ្ឌលសុខភាព ជាពិសេសសំណង់ផ្ទះប្រជាជន គឺមានការកែប្រែពីផ្ទះចាស់មកផ្ទះថ្មីដែលមានទីធ្លារយ៉ាងស្រស់ស្អាត ហើយឃើញថាប្រជាជនមានជីវភាពធូរធាជាងមុន គឺដោយសារតែ​វិស័យកសិកម្មដែលពួកគេខិតខំប្រឹងប្រែង ទាំងគំនិតច្នៃប្រឌិតនិងការកែប្រែ ពីការធ្វើស្រែប្រវាសមេឃ មកធ្វើស្រែបែបប្រពលវប្បកម្មវិញ ដូចនេះពួកគេលែងខ្វាយខ្វល់ពីបញ្ហាទឹកភ្លៀង គឺគេមានប្រព័ន្ធប្រលឡាយទឹកគ្រប់គ្រាន់ ហើយផលស្រូវដែលទទួលបាន ពីមួយឆ្នាំទៅមួយឆ្នាំ គឺកាន់តែប្រសើរឡើងៗ ដូចនេះដំណាំស្រូវគឺមានសារៈសំខាន់ណាស់ ចំពោះប្រជាជនទាំងអស់​ ។ ហើយភូមិរបស់ខ្ញុំគឺជាកន្លែងមួយដែលស្ថិតនៅ ភូមិព្រៃជើង​​ ឃុំគោកព្រេច ស្រុកគីរីវង់ ខេត្តតាកែវ ដែលជាភូមិមួយដែលស្ថិតនៅជិតនឹងព្រំប្រទល់វៀតណាមផងដែរ។ ហើយភូមិខ្ញុំមានកន្លែងទៅកំសាន្ដនិងកន្លែងលំហែកាយជាច្រើនដែលមនុស្សទាំងអស់ចូលចិត្ដមកដើរកំសាន្ដលំហែកាយ​ ជាពិសេសរមណីយដ្ធានភ្នំសន្លុងហើយនឹងប្រាសាទបាយយ៉ង់កោដែលជាកន្លែងមួយគួរអោយចង់ទៅដើរលេងគយគន់ទេសភាពដ៍ស្រស់បំព្រង។មិនតែប៉ុនណ្ណោះទេ ហើយក៍អាចទាក់ទាញភ្ញៀវទេសចរណ៍​ ជនបរទេសអោយមកទស្សនានិងថតរូបទុកជាអនុសារីយ៍បានផងដែរ​ ។


សេដ្ធកិច្ជភូមិព្រៃជើង កែប្រែ

ភូមិព្រៃជើងបើនិយាយពីរចំណែកសេដ្ធកិច្ជវិញគឺមានការរីកចំរើនជាងមុន ប្រជាជនមានជីវភាពមធ្យម មានប្រជាជនប្រហែលជាង៨០%ប្រកបរបបជាកសិករ ២០%ជាអាជីវករលក់ដូរ ២៥%ជាមន្រី្ត​រាជការ​ ។ ការប្រកបរបបកសិករក្នុងភូមិព្រៃជើងគឺដាំដុះទៅលើផ្ទៃដីប្រហែលជា៧៥០០ហិចតា ក្នុងឆ្នាំនេះប្រជាជនបានទទួល ទិន្នផលកើនជាងឆ្នាំកន្លងទៅ៤០%មើលទៅគ្រួសារនីមួយៗមានជីវភាពកាន់តែធូរធារជាងមុនទៅទៀតដោយសារតែពួកគាត់ខំប្រឹងប្រកបរបបរលក់ដូរហើយនិងខំប្រឹងធ្វើស្រៃចំការ ។ ក្រៅពីដំណាំស្រូវប្រជាជន មានដាំដំណាំបន្តប់បន្សំជាច្រើនទៀតដូចជា​​​ ស្វាយ ទាប សណ្ដែកដី ដំឡូង ម្ទេស ពោត​ អំពៅ ម្រេច ...ល។ ជាពិសេសគឺដំណាំម្រេច ដែលជាដំណាំនាំមុខគេបង្អស់នៅតំបន់នោះ ចំនែកដំណាំម្រេចវាមានតម្លៃខ្ពស់ ទាំងនៅទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ​ បច្ចុប្បន្ននេះវាកំពុងមានគុណភាពខ្ពស់ខ្លាំងណាស់ ដែលបាននាំចេញទៅក្រៅប្រទេស ជាពិសេសនាំចេញទៅប្រទេសសហរដ្ឋអាមេរិចដែលជាកិត្យានុភាពកសិកម្ម របស់ប្រទេសកម្ពុជា ។ ហើយនៅក្នុងភូមិគឺកំពុងតែសាងសង់ប្រឡាយទឹក និង​ ជីកអណ្ដូងជាច្រើន ប្រព័ន្ធធារាសាស្រ្ត​ សំរាប់ធ្វើ ស្រែប្រាំង ដើម្បីធ្វើអោយប្រជាជនទទួលបានទិន្នផល់ខ្ពស់ និងមានជីវភាពធូរធារ។ចំនែកឯអាជីវករលក់ដូរវិញ ឃើញថាសេដ្ឋកិច្ចគ្រួសារមានសំទុះយ៉ាងខ្លាំង​​ ព្រោះការប្រកបរបរនេះមានការរៀបចំសមល្មមងាយស្រួលរកស៊ីជាងរបរផ្សេងៗ​ និងមានអាជីវកម្មក្នុងផ្សារទន្លាប់​ ចំនែកឯមន្រ្តីរាជការវិញ រយះពេលប៉ុន្មានឆ្នាំនេះមានសំទុះរីកចំរើនគួរអោយគាត់សំគាល់ ជាពិសេស គ្រូបង្រៀន ប៉ូលីស ទាហាន និង ធ្វើការនៅអង្គការផងដែរ ព្រោះយុវជន យុវនារីបានរៀនច្រើន និងមានចំនេះដឹងច្រើនផងដែរ ។


វិស័យសេដ្ធកិច្ជភូមិព្រៃជើង កែប្រែ

ចំពោះវិស័យអប់រំក្នុងភូមិព្រៃជើងមានការរីនចម្រើនយ៉ាងរហ័សដោយសារក្នុងភូមិមានការសាកសង់សាលារៀន​ ជាច្រើនតាំងពីថ្នាក់មតេយ្យ រហូតដល់ ថ្នាក់វិទ្យាល័យ និងមានលោកគ្រូអ្នកគ្រូ​ ចាំបង្ហាត់បង្រៀនដល់សិស្សានុសិស្ស ដោយយកចិត្តទុកដាក់ ។​ ហើយដោយសារតែប្រជាជននិង យុវជន កុមារា កុមារី និងយុវនារី មានការគោរពស្រឡាញគ្នាបានល្អ ចេះជួយគ្នាទៅវិញទៅមក ចេះសាមគ្គីគ្នាបានយ៉ាងល្អ និង មានចំណេះដឺងខ្ពង់ខ្ពស់​ ហើយពួកគេបានបញ្ទូនកូនៗរបស់ពួកគេ មកសាលារៀន​ ដើម្បីក្រេបជញ្ជក់ចំណេះវិជ្ចា​ អោយបានខ្ពង់ខ្ពស់ ដើម្បីយកចំណេះដឺងទាំងនេះយកទៅអភិវឌ្ឃន៍ ប្រទេេសជាតិ និង​ គ្រូសារ អោយការរីនចម្រើន។ បើនិយាយពីវិស័យអប់រំវិញមានការឈានទៅមុខដោយមាន សាលារៀនជាច្រើនសំរាប់អោយ​ កុមារា កុមារី យុវជន យុវនារី ទៅសិក្សាដើម្បីក្រេបជញ្ជក់យកចំណេះ និងក្លាយជាពលរដ្ឋល្អនៅក្នុងសង្គម ហើយក្លាយជាសរសទ្រូងសំរាប់ប្រទេសជាតិផងដែរ ។


វិស័យសុខាភិបាលភូមិព្រៃជើង កែប្រែ

ចំពេោះវិស័យសុខាភិបាល ក្នុងភូមិនេះឃើញមានការរីនចម្រើនដែរ ដែលគ្រូពេទ្យ មានចំណេះដឺងខ្ពស់ក្នុងការព្យាបាលអ្នក់ជំងឺ និងចេះរាក់ទាក់ដល់ប្រជាជននិងមានការនិយាយស្ដីមកកាន់អ្នកជំងឺបានល្អនិងសុភាពទន់ភ្លន់ដល់អ្នកជំងឺនៅក្នុងភូមិផងដែរ នៅភូមិរបស់ខ្ញុំគឺមានមន្ទីរពេទ្យបង្អែកមួយដែលចាំជួយសំរួលដល់ប្រជាជននៅពេលមានជំងឹឈឺថ្កាត់​ ហើយមានពេទ្យជំនាញដើម្បីពិនិត្យនិងពិគ្រោះជំងឺ​ និងមានភាពងាយស្រួលក្នុងការសង្រ្គោះបន្ទាន់ ដូចជានៅពេលសំរាលបុត្រមានពេទ្យជំនាញសំរាប់ធ្វើការសំរាល និងមានបទពិសោធក្នុងការធ្វើការងារច្រើន។


ការអភិវឌ្ឈន៍ភូមិព្រៃជើង កែប្រែ

ចំពោះការអភិវឌ្ឈន៍ចំពោះភូមិព្រៃជើងវិញបើនិយាយពីផ្លូវមានភាពងាយស្រួលក្នុងការធ្វើដំណើរជាងមុន ដោយមានផ្លូវលំ​ មន្ទីរពេទ្យ សាលារៀន អណ្ដូង អណ្ដូងលូ​ ជាច្រើន​ មានប្រពន្ទ័ធារាសាស្រ្ត សំរាប់ផ្គត់ផ្គង់ ដល់ការធ្វើស្រែប្រាំង ចំការ និង ដំណាំផ្សេងៗជាច្រើនទៀត​នៅក្នុងភុូមិ ​​ ។ ជាពិសេសជាងនេះទៅទៀត នៅក្នុងតំបន់នោះនិង​មានគម្រោងអភិវឌ្ឍន៍នូវផ្លូវគមនាគមន៍សម្រាប់អោយប្រជាពលរដ្ឋនៅតំបន់នោះងាយស្រួលក្នុងការធ្វើដំណើរនិងប្រកបរបររកស៊ីផងដែរ ហើយក៏កំពុងតែមានការធ្វើថ្នល់មួយខ្សែរផងដែរដែលមានចំងាយជាងប្រហែលជា១៧គីឡូម៉ែត សម្រាប់ដល់ភ្ញៀវទេសចរណ៏ស្រួលក្នុងការធ្វើណើរផងដែរ ។


សន្ដិសុខភូមិព្រៃជើង កែប្រែ

ចំពោះផ្នែកសន្ដិសុខក្នុងភូមិវិញ មានសណ្ដាប់ធ្នាប់ល្អ​​ គ្នានអំពើលួចឆក់ប្លន់​ គ្នានការជួរដូរក្រឿងញៀន គ្នានក្នេងទំនើង ដែលមិនធ្វើអោយប៉ះពាល់ដល់ការប្រកបរបរប្រជាជនឡើយ ហើយក៏មានការចុះដើរល្បាតពីរប៉ូលីស ជារៀងរាល់យប់ហើយជាងរៀនរាល់ថ្ងៃផងដែរ​។


 
ទន្លេបាទីស្ថិតនៅខេត្តតាកែវ
 
នាក់តាកែវ
 
រង្វង់មូល២០០០ដែលស្ថិតនៅខេត្តកំពត
ឈ្មោះសិស្សអាយធី មកពី អាយុ ភេទ
សុខ​ ចាន់វត្តី កំពង់ត្រាច ១៨ ស្រី
ម៉ា​ រ៉ាទី កំពង់ត្រាច ១៩ ប្រុស
មាស សុប៉ិ កំពត ២១ ប្រុស
វ៉ឹង ស្រីលក្ខ កំពត ១៨ ស្រី
ឈឹម សុជាតិ តាកែវ ១៨ ប្រុស
ជីម​ រតនា ស្រុកកំពង់ត្រាច ១៨ ស្រី
ជឿន ពិសិដ្ឋ កំពង់ត្រាច ​ ១៩ ប្រុស