(Information Technology&Language)

ខ្ញុំបាទឈ្មោះ​ ម៉ា រ៉ា​ទី ភេទ ប្រុស​​ កើតនៅថ្ងៃទី២២ ខែ១២ ឆ្នាំ១៩៩៦ ទីកន្លែងកំណើតនៅ ភូមិកំពង់ត្រាចទី១ ឃុំកំពងត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្ដកំពត ខ្ញុំបាទគឺជាសិស្សផ្នែក ព័ត៌មានវិទ្យា និងភាសា (IT) ជាសិស្សជំនាន់ទី៥ ឆ្នាំសិក្សា ២០១៦​-២០១៨ នៃសាលាបច្ចេកទេសដុនបូស្កូ ខេត្តកែប។

Ma raty Ma raty

ភ្នំពេញ

សាលាដុនបូស្កូកែប

សាលាដុនបូស្កូកម្កុជា

នេះជាខេត្តខ្ញុំ

កូដមូលដ្ឋាន

កែប្រែ
 
នេះគឺជាកន្លែងដែលខ្ញុំបានទៅដើរលេងជាមួយក្រុមគ្រួសាររបស់ខ្ញុំ
 
នេះគឺជាកសិដ្ឋានរបស់ខ្ញុំ
ឯកសារ:Skyline of New York (5422456594).jpg
នេះគឺជា​ទីក្រុងនៅក្នុងក្ដីសុបិណ្ខរបស់ខ្ញុំនៅថ្ងៃអនាគត

ភូមិរបស់ខ្ញុំ កែប្រែ

ភូមិរបស់ខ្ញុំគឺជាកន្លែងមួយដែលស្ថិតនៅ ភូមិកំពង់ត្រាចទី១​​ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាចខេត្តកំពត ។ហើយភូមិខ្ញុំមានកន្លែងទៅកំសាន្ដនិងកន្លែងលំហែកាយជាច្រើនដែលមនុស្សទាំងអស់ចូលចិត្ដទៅដើរកំសាន្ដលំហែកាយ​ ជាពិសេសរមណីយភ្នំកំពង់ត្រាចដែលជាកន្លែងមួយគួរអោយចង់ទៅដើរលេងគយគន់ទេសភាពដ៍ស្រស់បំព្រង។មិនតែប៉ុនណ្ណោះទេ ភ្នំកំពង់ត្រាចក៍អាចទាក់ទាញភ្ញៀវទេសចរណ៍​ ជនបរទេសអោយមកទស្សនានិងថតរូបជាច្រើនផងដែរ។

សេដ្ឋកិច្ច កែប្រែ

ចំនែកឯសេដ្ឋកិច្ចវិញគឺមានការរីកចម្រើនជាលំដាដោយសារតែមានភ្ញៀវទេសចរណ៍ចូលមកទស្សនា មិនថាភ្ញៀវជាតិ រឺ អន្តរជាតិនោះទេ។ក្នុងភូមិនេះប្រជាជនមានជីវភាពមធ្យម មានប្រជាជន ប្រកបរបរកសិកម្ម ធ្វើស្រែចំការ ប្រកបរបរលក់ដូរ ខ្លះទៀតទៅធ្វើការរោងចក្រ។ ក្នុងឆ្នាំ២០១៦នេះប្រជាជនបានប្រមូលផលស្រូវកើនឡើងបាន ២០%បើធៀបទៅនិងឆ្នាំកន្លងទៅ។ ហើយក្នុងភូមិនេះក៏កំពុងសាងសង់ផ្លូវប៊ូតុងមួយខ្សែរដែលមានប្រវែងជាង២០០ម៉ែត្រ ដែលធ្វើអោយមានភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ។​ ចំពោះវិស័យលក់ដូរវិញខ្ញុំសង្កេតឃើញគ្រួសារមួយចំនួនមានជីវភាពកាន់តែធូរធារជាងមុនទៀតដោយសារតែពួកគាត់ប្រកបរបរលក់ដូរនេះ។ បើមកនិយាយពីការធ្វើរោងចក្រវិញប្រជាជនមួយចំនួនភាគច្រើនបានធ្វើតែជាកម្មករធម្មតា ប៉ុន្តែនៅចុងឆ្នាំ ២០១៦ នេះពួកគាត់ភាគច្រើនបានឡើងឋានៈ និងប្រាក់ខែច្រើនជាងមុនគួរអោយកត់សំគាល់។ភូមិនេះប្រជាជនមានជីវភាពមធ្យម មានប្រជាជន៧៥%ប្រកបរបរជាកសិករ ៣០%ជាអាជីវករលក់ដូរ ២៥%ជាមន្រី្ត​រាជការ។ការប្រកបរបរកសិករគឺដាំដុះទៅលើផ្ទៃដី៨០០ហិចតា ក្នុងឆ្នាំនេះប្រជាជនបានទទូល ទិន្នផលកើនជាងឆ្នាំកន្លងទៅ៤០%។ ក្រៅពីដំណាំស្រូវ មានដាំដំណាំបន្តាប់បន្សំជាច្រើនទៀតដូចជា​​​ ស្វាយ ទាប ពោត​ ស្ពី​ ម្រេច ធុរេន ខ្នុរ ...ល។ បច្ចុប្បន្ននេះវាកំពុងមានគុណភាពខ្ពស់ខ្លាំងណាស់ ដែលបាននាំចេញទៅក្រៅប្រទេស ជាពិសេសនាំចេញទៅតាមបណ្តាខេត្តនានាដែលជាកិត្យានុភាពកសិកម្ម របស់ប្រទេសកម្ពុជា។ ហើយនៅក្នុងភូមិគឺមានប្រឡាយទឹក និង​ ជីកអណ្ដូងជាច្រើន ប្រព័ន្ធធារាសាស្រ្ត​ សំរាប់ធ្វើ ស្រែប្រាំង ដើម្បីធ្វើអោយប្រជាជនទទួលបានទិន្នផលខ្ពស់ និងមានជីវភាពធូរធារ។ចំនែកឯអាជីវករលក់ដូរវិញ ឃើញថាសេដ្ឋកិច្ចគ្រួសារមានសំទុះយ៉ាងខ្លាំង​​ ព្រោះការប្រកបរបរនេះមានការរៀបចំសមល្មមងាយស្រួលរកស៊ីជាងរបរផ្សេងៗ​ និងមានអាជីវកម្មក្នុងផ្សារ ចំនែកឯមន្រ្តីរាជការវិញ រយះពេលប៉ុន្មានឆ្នាំនេះមានសំទុះរីកចំរើនគួរអោយគត់សំគាល់ ជាពិសេស គ្រូបង្រៀន ប៉ូលីស ទាហាន និង ធ្វើការនៅអង្គការផងដែរ ព្រោះយុវជន យុវនារីបានរៀនច្រើន និងមានចំនេះដឹងច្រើនផងដែរ៕

hh
name មកពី អាយុ ភេទ
ម៉ា រ៉ា​ទី កំពង់ត្រាច ២១ ប្រុស
មាស សុប៉ិ កំពត ២១ ប្រុស
សុខ ​ចាន់វត្ដី កំពង់ត្រាច ១៨ ស្រី
វ៉ឹង ស្រីលក្ខ កំពត ១៨ ស្រី
ឈឹម សុជាតិ តាកែវ ១៨ ប្រុស
ជីម​ រតនា ស្រុកកំពង់ត្រាច ១៨ ស្រី
ជឿន ពិសិដ្ឋ កំពង់ត្រាច ​ ១៩ ប្រុស