សូមស្វាគមន៍មកកាន់វិគីភីឌារបស់ខ្ញុំ។ ខ្ញំុបាទឈ្មោះម៉ឺន​ សិទ្ធិ ភេទ ប្រុស​ អាយុ​ ១៩ ឆ្នាំ ទីកន្លែងកំណើត ភូមិដំណាក់កន្ទួត​ ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ។ ខ្ញុំជាសិស្សរៀននៅសាលាបច្ចេកទេសដុនបូស្កូខេត្តកែប ។​​ ជានិសិស្សិតផ្នែកពត៏មានវិទ្យា​ និង​ ភាសា ឆ្នាំទី១ ជំនាន់ទី៥ ។

ភូមិដំណាក់កន្ទួត

កែប្រែ

ភូមិដំណាក់កន្ទួត គឺជាភូមិមួយដែលមានចំងាយ៣៨គីឡូម៉ែត​ ពីទីរួមខេត្តកំពត​ ដែលស្ថិតនៅក្នុងស្រុកកំពង់ត្រាច ហើយបច្ចុប្បន្ននេះឃើញថា ភូមិនេះមានប្រជាជនប្រហែលជាង ២០០០ គ្រួសារ ហើយភូមិនេះ កំពុងមានការអភិវឌ្ឍន៍ ផ្នែកហេត្ថារចនាសម្ព័ន ដូចជា៖​ ផ្លូវលំ ស្ពាន​ សាលារៀន មន្ទីពេទ្យ មណ្ឌលសុខភាព ជាពិសេសសំណង់ផ្ទះប្រជាជន គឺមានការកែប្រែពីផ្ទះចាស់មកផ្ទះថ្មីដែលមានទីធ្លារយ៉ាងស្រស់ស្អាត ហើយឃើញថាប្រជាជនមានជីវភាពធូរធាជាងមុន គឺដោយសារតែ​ វិស័យកសិកម្ម​ ពាណិជ្ជកម្ម ដែលពួកគេខិតខំប្រឹងប្រែង ទាំងគំនិតច្នៃប្រឌិតនិងការកែប្រែ ពីការធ្វើស្រែប្រវាសមេឃ មកធ្វើស្រែបែបប្រពលវប្បកម្មវិញ ដូចនេះពួកគេលែងខ្វាយខ្វល់ពីបញ្ហាទឹកភ្លៀង គឺគេមានប្រព័ន្ធប្រលឡាយទឹកគ្រប់គ្រាន់ ហើយផលស្រូវដែលទទួលបាន ពីមួយឆ្នាំទៅមួយឆ្នាំ គឺកាន់តែប្រសើរឡើងៗ ដូចនេះដំណាំស្រូវគឺមានសារៈសំខាន់ណាស់ ចំពោះប្រជាជនទាំងអស់។

សេដ្ឋកិច្ផភូមិដំណាក់កន្ទួត

កែប្រែ

ភូមិនេះប្រជាជនមានជីវភាពមធ្យម មានប្រជាជន៧៥%ប្រកបរបរជាកសិករ ៣០%ជាអាជីវករលក់ដូរ ២៥%ជាមន្រី្ត​រាជការ។ការប្រកបរបរកសិករគឺដាំដុះទៅលើផ្ទៃដី៨០០ហិចតា ក្នុងឆ្នាំនេះប្រជាជនបានទទូល ទិន្នផលកើនជាងឆ្នាំកន្លងទៅ៤០%។ ក្រៅពីដំណាំស្រូវ មានដាំដំណាំបន្តប់បន្សំជាច្រើនទៀតដូចជា​​​ ស្វាយ ទាប ឆៃថាវ ដំឡូង ត្រាវ ពោត​ ស្ពី​ ម្រេច ...ល។ ជាពិសេសគឺដំណាំម្រេច ដែលជាដំណាំសនាំមុខគេបង្អស់នៅតំបន់នោះ ចំនែកដំណាំម្រេចវាមានតម្លៃខ្ពស់ ទាំងនៅទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ​ បច្ចុប្បន្ននេះវាកំពុងមានគុណភាពខ្ពស់ខ្លាំងណាស់ ដែលបាននាំចេញទៅក្រៅប្រទេស ជាពិសេសនាំចេញទៅប្រទេសសហរដ្ឋអាមេរិចដែលជាកិត្យានុភាពកសិកម្ម របស់ប្រទេសកម្ពុជា។ ហើយនៅក្នុងភូមិគឺកំពុងតែសាងសង់ប្រឡាយទឹក និង​ ជីកអណ្ដូងជាច្រើន ប្រព័ន្ធធារាសាស្រ្ត​ សំរាប់ធ្វើ ស្រែប្រាំង ដើម្បីធ្វើអោយប្រជាជនទទួលបានទិន្នផល់ខ្ពស់ និងមានជីវភាពធូរធារ។ចំនែកឯអាជីវករលក់ដូរវិញ ឃើញថាសេដ្ឋកិច្ចគ្រួសារមានសំទុះយ៉ាងខ្លាំង​​ ព្រោះការប្រកបរបរនេះមានការរៀបចំសមល្មមងាយស្រួលរកស៊ីជាងរបរផ្សេងៗ​ និងមានអាជីវកម្មក្នុងផ្សារកំពង់ត្រាច ចំនែកឯមន្រ្តីរាជការវិញ រយះពេលប៉ុន្មានឆ្នាំនេះមានសំទុះរីកចំរើនគួរអោយគាត់សំគាល់ ជាពិសេស គ្រូបង្រៀន ប៉ូលីស ទាហាន និង ធ្វើការនៅអង្គការផងដែរ ព្រោះយុវជន យុវនារីបានរៀនច្រើន និងមានចំនេះដឹងច្រើនផងដែរ។

វិស័យអប់រំ

កែប្រែ

ចំពោះវិស័យអប់រំក្នុងភូមិដំណាក់កន្ទួតមានការរីនចម្រើនយ៉ាងរហ័សដោយសារក្នុងភូមិមានការសាកសង់សាលារៀន​ ជាច្រើនតាំងពីថ្នាក់មតេយ្យ រហូតដល់ ថ្នាក់វិទ្យាល័យ និងមានលោកគ្រូអ្នកគ្រូ​ ចាំបង្ហាត់បង្រៀនដល់សិស្សានុសិស្សា ដោយយកចិត្តទុកដាក់ ។​ ហើយដោយសារតែប្រជាជន មានចំណេះដឺង ពួកគេបានបញ្ទូនកូនៗរបស់ពួកគេ មកសាលារៀន​ ដើម្បីក្រេបជញ្ជក់ចំណេះវិជ្ចា​ អោយបានខ្ពង់ខ្ពស់ ដើម្បីយកចំណេះដឺងទាំងនេះយកទៅអភិវឌ្ឃន៍ ប្រទេេសជាតិ និង​ គ្រូសារ អោយការរីនចម្រើន។ បើនិយាយពីវិស័យអប់រំវិញមានការឈានទៅមុខដោយមាន សាលារៀនជាច្រើនសំរាប់អោយ​ កុមារា កុមារី យុវជន យុវនារី ទៅសិក្សាដើម្បីក្រេបជញ្ជក់យកចំណេះ និងក្លាយជាពលរដ្ឋល្អនៅក្នុងសង្គម ហើយក្លាយជាសរសទ្រូងសំរាប់ប្រទេសជាតិផងដែរ ។

វិស័យសុខាភិបាល

កែប្រែ

ចំពេោះវិស័យសុខាភិបាល ក្នុងភូមិនេះឃើញមានការរីនចម្រើនដែរ ដែលគ្រូពេទ្យ មានចំណេះដឺងខ្ពស់ក្នុងការព្យាបាលជំអី និងចេះរាក់ទាក់ដល់ប្រជាជនក្នុងភូមិ នៅតំបន់នោះមានមន្ទីរពេទ្យបង្អែក មួយដែលជួយសំរួលដល់ប្រជាជននៅពេលមានជំងឹឈឺថ្កាត់​ ហើយមានពេទ្យជំនាញដើម្បីពិនិត្យនិងពិគ្រោះជំងឺ​ និងមានភាពងាយស្រួលក្នុង សង្រ្គោះបន្ទាន់ ដូចជានៅពេលសំរាលបុត្រមានពេទ្យជំនាញសំរាប់ធ្វើការសំរាល និងមានបទពិសោធក្នុងការធ្វើការងារច្រើន។

ការអភិវឌ្ឃន៍

កែប្រែ

ចំពោះការអភិវឌ្ឈន៍ចំពោះភូមិដំណាក់កន្ទួតវិញបើនិយាយពីផ្លូវមានភាពងាយស្រួលក្នុងការធ្វើដំណើរជាងមុន ដោយមានផ្លូវលំ​ មន្ទីរពេទ្យ សាលារៀន អណ្ដូង អណ្ដូងលូ​ ជាច្រើន​ មានប្រពន្ទ័ធារាសាស្រ្ត សំរាប់ផ្គត់ផ្គង់ ដល់ការធ្វើស្រែប្រាំង ចំការ និង ដំណាំផ្សេងៗជាច្រើនទៀត​នៅក្នុងភុូមិ ​​ ។ ជាពិសេសជាងនេះទៅទៀត នៅក្នុងតំបន់នោះនិង​មានគម្រោងអភិវឌ្ឍន៍នូវផ្លូវគមនាគមន៍សម្រាប់អោយប្រជាពលរដ្ឋនៅតំបន់នោះងាយស្រួលក្នុងការធ្វើដំណើរនិងប្រកបរបររកស៊ីផងដែរ។

វិស័យទេសចរណ៏

កែប្រែ

រមណីយដ្ឋាន​ប្រ​វ​ត្ដិ​សាស្ដ្រ ភ្នំ​កំពង់ត្រាច ឫុ ភ្នំ​បាក់​” ស្ថិតនៅក្នុង ទឹកដី​ឃុំ​ដំណាក់​កន្ទួត​ខាងត្បូង ស្រុក​កំពង់ត្រាច ដោយ​បរិវេណ​ភ្នំ​នេះ​មាន​បរិមាត្រ​ប្រមាណ​ប្រហែល​៤.​គីឡូម៉ែត្រ និង កម្ពស់​ប្រ ហែល ២០០​ម៉ែត្រ ។ ភូមិសាស្ដ្រ​នៃ​តំបន់ភ្នំ​នេះ​មាន​អំណោយផល​ល្អ​សម្រាប់​ការថត​ខ្សែភាពយន្ដ​ ផ្សេងៗ​ជាមួយនឹង​ទេសភាព​ល្អ ប្រណីត ស្រស់ត្រកាល ពោរពេញ​ដោយ​សោភ័ណភាព​យ៉ាង​វិចិត្រ ។ នៅខាងមុខ​ផ្លូវ​ចូលទៅក្នុង​ល្អាង​ភ្នំ​នេះ​មាន​វត្ដ​មួយ​ឈ្មោះថា “​វត្ដ​គិរី​សិលា ” ដែល​មាន ព្រះសង្ឃ​គង់នៅ​ជាច្រើន​អង្គ​។ តាម​សងខាង​ផ្លូវ​ក្នុង​រូងភ្នំ​មាន​ល្អាង​ជាច្រើន​ព័ទ្ធជុំវិញ ទីវាល​មួយ​ដែល​ទទួល​ពន្លឺព្រះអាទិត្យ​ភ្លឺ​ចិញ្ចាច​ហើយ​ពេល​ភ្ញៀវ​សម្លឹងមើល ​ទៅលើ​នឹង​ឃើញ​មេឃ​ហាក់​នៅ​កៀក​បង្កើយ​រាង​ជា រង្វង់​មូល​ដូច​បាតខ្ទះ​ដែល​ធ្វើឱ្យ​អារម្មណ៍​ស្ថិតក្នុង​ទី​ស្ថាន​មួយ​ ប្រកបដោយ​ភាពសុខដុមរមនា ។ នៅតាម​ល្អាង​និ​មួយៗ មាន​រូប​សំណាក​សត្វ ឫុ រូប​ប​សំណាក​ឧបករណ៍ប្រើប្រាស់​ផ្សេងៗ ។​ ចំណែកឯងផ្លូវចូលវិញ មិនទាន់ឃើញមាន ការអភិវឌ្ឌន៍ នៅឡើយទេ ដោយស សារស្ឌាបភាពផ្លូវមានការលកំបាក ប៉ុនន្តែនៅតែមានភ្ញៀវទៅទស្សនាជាច្រើន ។ ហើយនៅជុំវិញភ្នំមាន កន្លែងលក់អាហារ ដែលអាច​អោយភ្ញៀវទេសចរណ៏អង្គុយសម្រាកបាន និង ជួយសំម្រួលដល់ជីវភាពប្រជាជន នៅតំបន់នោះផងដែរ។ ហើយភ្ញៀងទេសចរណ័ អាចឡើងទៅលើកំពូលភ្នំ ដើំប្បីមើលទេសភាពដ័ស្រល់ត្រកាល ។

សន្តិសុខ

កែប្រែ

ចំពោះផ្នែកសន្ដិសុខក្នុងភូមិវិញ មានសណ្ដាប់ធ្នាប់ល្អ​​ គ្នានក្នេងទំនើង គ្នានបងធំ បងតូច គ្នានអំពើលួចឆក់ប្លន់​ គ្នានការជួរដូរក្រឿងញៀន ដោយសារ​តែប៉ូលិសនៅក្នុងភូមិ បានខិតខំយកចិត្តទុកដាក់ការពារ រក្សាសុខសន្តិភាព​ ជូនប្រជាជន ដែលមិនធ្វើអោយប៉ះពាល់ដល់ការប្រកបរបរចិញ្ជិឹមជីវិតរបស់ប្រជាជនឡើយ និង​ធ្វើអោយប្រជាជនមានភាពកត់ក្ដៅ ក្នុងការរស់នៅប្រចាំថ្ងៃ​។




Official names ឈ្មោះរបស់សិស្សផ្នែកIT
ឈ្មោះសាលា ឈ្មោះសិស្ស ភេទ ឆ្នាំ
សាលាបច្ចេកទេសដុនបូស្គូកែប ម៉ឺន​ សិទ្ធិ ​​ ប្រុស ឆ្នាំទី១
សាលាបច្ចេកទេសដុនបូស្គូកែប ម៉ា​ រ៉ាទី ប្រុស ឆ្នាំទី១
សាលាបច្ចេកទេសដុនបូស្គូកែប សន​ សារឿន ​ ប្រុស ឆ្នាំទី១
សាលាបច្ចេកទេសដុនបូស្គូកែប កែត​ ឡាយ ​ ប្រុស ឆ្នាំទី១
សាលាបច្ចេកទេសដុនបូស្គូកែប ធៀន​ ហុង ​ ប្រុស ឆ្នាំទី១
 
នេះជារង្វង់មួលធុរេនខេត្តកំពត
 
នេះជាស្ពានចាស់ខេត្តកំពត
 
នេះជាមាត់ព្រែកខេត្តកំពត
 
នេះជារង្វង់មូល2000ខេត្តកំពត