Toun srey pov
សូមសា្វគមន៏មកកាន់ វីគីភីឌា
នាងខ្ញុំឈ្មោះ ទួន ស្រីពៅ អាយុ ១៩ឆ្នាំ ជាសិស្សផ្នែកទំនាក់ទំនងសង្គមនិងសារព័ត៌មានឆ្នាំទីមួយជំនាន់ទី៨នៃសាលាបច្ចេកទេសដុនបូស្កូ ខេត្តព្រះសីហនុ។ ថ្ងៃនេះខ្ញុំកំពុងរៀន វិគីមីឌា ជាថ្ងៃដំបូងដូច្នេះប្រសិនបើមានកំហុសសូមជួយកែប្រែផង។ សូមអគុណ!!!
អត្តបទផ្សេង
អត្តបទផ្សេងៗ
ប្រវត្តិរូបសមេ្តព្រះនរោត្តម សីហនុ
សម្តេចព្រះនរោត្តម សីហនុគឺជាឥស្សរជនលេចធ្លោបំផុត ក្នុងឆាកនយោបាយកម្ពុជាក្នុងរយៈកាលប្រមាណជា ៧ទសវត្សរ៍កន្លងទៅ។ ឡើងគ្រងរាជបល្ល័ង្កជាព្រះមហាក្សត្រខ្មែរ រហូតដល់ទៅ ២លើក ហើយបានដាក់រាជ្យ ២លើក។ សម្តេចព្រះនរោត្តម សីហនុ គឺជាតួអង្គ និងជាសាក្សីដ៏ចម្បងបំផុតនៃប្រវត្តិសាស្ត្រខ្មែរសម័យទំនើបរាប់ចាប់តាំងពីកម្ពុជាស្ថិតក្រោមអាណានិគមបារាំងសម័យរុងរឿងក្រោយឯករាជ្យ ទំព័រខ្មៅងងឹតនៃរបបខ្មែរក្រហមរហូតដល់យុគសម័យសន្តិភាព ការផ្សះផ្សារជាតិនិងការបង្កើតរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនៅក្នុងទសវត្សរ៍ទី៩។ ប្រសូតនៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ១៩២២ នៅរាជធានីភ្នំពេញ ព្រះបាទនរោត្តម សីហនុ ជាបុត្រច្បងរបស់ព្រះបាទ នរោត្តម សុរាម្រិត និងម្ចាស់ក្សត្រី ស៊ីសុវត្ថិ កុសមៈ។នៅពេលនោះព្រះរាជាណាចក្រកម្ពុជាបានស្ថិតក្រោមអាណានិគមរបស់ប្រទេសបារាំង។ បារាំងបានជ្រើសរើសព្រះអង្គឱ្យគ្រងរាជ្យនៅខែមេសា ឆ្នាំ១៩៤១ ក្នុងព្រះជន្មទើបតែ១៨ព្រះវស្សាប៉ុណ្ណោះ ក្រោយការសោយទិវង្គតរបស់ព្រះបាទ មុនីវង្ស។ បារាំងសម្រេចតែងតាំងព្រះអង្គឲ្យគ្រងរាជ្យក្នុងចំណោមបេក្ខជនសក្តានុពលជាច្រើនអង្គ ដោយសារតែភាពវ័យក្មេងរបស់ព្រះអង្គនិងអាចងាយបង្គាប់បញ្ជា។
ក៏ប៉ុន្តែទីបំផុតមិនមែនដូច្នោះទេ។ ព្រះបាទ សីហនុ បានសរសេរក្នុងសៀវភៅមួយរបស់ទ្រង់ថា «បារាំងបានជ្រើសរើសរូបខ្ញុំដោយសារគេគិតថាខ្ញុំជាកូនចៀម ប៉ុន្តែក្រោយមកទើបពួកគេភ្ញាក់ផ្អើលដោយដឹងថាការពិតខ្ញុំជាខ្លាទៅវិញទេ»។ ហើយព្រះអង្គបានទាមទារឯករាជ្ជាតិនូវថ្ញៃទី៨ វិច្ចកាឆ្នាំ ១៩៥៥។នៅពេលនោះព្រះរាជាណាចក្រកម្ពុជាបានស្ថិតក្រោមអាណានិគមរបស់ប្រទេសបារាំង។ បារាំងបានជ្រើសរើសព្រះអង្គឱ្យគ្រងរាជ្យនៅខែមេសា ឆ្នាំ១៩៤១ ក្នុងព្រះជន្មទើបតែ១៨ព្រះវស្សាប៉ុណ្ណោះ ក្រោយការសោយទិវង្គតរបស់ព្រះបាទ មុនីវង្ស។ បារាំងសម្រេចតែងតាំងព្រះអង្គឲ្យគ្រងរាជ្យក្នុងចំណោមបេក្ខជនសក្តានុពលជាច្រើនអង្គ ដោយសារតែភាពវ័យក្មេងរបស់ព្រះអង្គនិងអាចងាយបង្គាប់បញ្ជា។
ក៏ប៉ុន្តែទីបំផុតមិនមែនដូច្នោះទេ។ ព្រះបាទ សីហនុ បានសរសេរក្នុងសៀវភៅមួយរបស់ទ្រង់ថា៖ «បារាំងបានជ្រើសរើសរូបខ្ញុំដោយសារគេគិតថាខ្ញុំជាកូនចៀម ប៉ុន្តែក្រោយមកទើបពួកគេភ្ញាក់ផ្អើលដោយដឹងថាការពិតខ្ញុំជាខ្លាទៅវិញទេ»។