ឥន្ទ្រវរ្ម័នទី៣
វ្រះបាទឝ្រីន្ទ្រវម៌្ម (អានថា:ស្រឹន-ទ្រៈវរៈមៈ) រជ្ជកាល (១២៩៥-១៣០៧) ព្រះនាមសោយរាជ្យ វ្រះបាទកម្រតេង អញឝ្រីឝ្រីន្ទ្រវម៌្មទេវ។ ព្រះអង្គស្ថាបនាប្រាសាទថ្មតូចមួយ នៅតំបន់គោកស្វាយចេក (K ៧៥៤) សព្វថ្ងៃមានសិលាចារឹកភាសាបាលីមួយផ្ទាំងដំបូងគេរបស់ព្រះអង្គ ដែលមានកាលបរិច្ឆេទ ១២៣០ សក (គ.ស. ១៣០៨)។ ព្រះអង្គគោរពព្រះពុទ្ធសាសនា។ វ្រះគុរុកម្រតេងអញ យជ្ញន្វរាទ។ តាមរយៈព្រេងនិទាន ទ្រង់ល្បីឈ្មោះដោយសារតែអាវុធពិសេសរបស់ទ្រង់ ដំបងដែលធ្វើពីឈើអន្សែ។[១]
ឝ្រីន្ទ្រវម៌្ម | |||||
---|---|---|---|---|---|
ចក្រវរ្តិន | |||||
រជ្ជកាល | ១២៩៥-១៣០៧ | ||||
រាជ្យមុន | ជយវម៌្មទី៨ | ||||
រាជ្យបន្ត | ឝ្រីន្ទ្រជយវម៌្ម | ||||
ស្វាមី/មហេសី | ឝ្រីន្ទ្រភូបេឝ្វរចូឌា | ||||
| |||||
សន្តតិវង្ស | ជយវម៌្មទី៨ |
ទ្រង់ជ្រែករាជ្យ កែប្រែ
ព្រឹត្តិការណ៍មួយដែលកើតឡើងនៅឆ្នាំ១២៩៥ ដោយសារព្រះរាជបុត្រីរបស់វ្រះបាទជយវម៌្មទី៨ ព្រះនាមឝ្រីន្ទ្រភូបេឝ្វរចូឌា បានលួចព្រះខ័នមាសដែលជាតំណាងអំណាចព្រះរាជា យកទៅអោយស្វាមីនាង បានបង្ខំអោយវ្រះបាទជយវម៌្មទី៨ ជាព្រះបិតាចុះចេញពីរាជបល្លង្ក ហើយប្រគល់រាជ្យនេះទៅអោយវ្រះបាទឝ្រីន្ទ្រវម៌្មទី២ ជារាជធីតុបតីសោយរាជ្យស្នងព្រះអង្គក្នុងឆ្នាំនោះ។ ព្រះអង្គសោយរាជ្យក្រោមនាមថា កម្រតេងអញស្រីស្រិន្រ្ទវម្ម៌ទេវៈ។
សមាជិកអ្នកការទូតចិនម្នាក់ របស់ព្រះចៅអធិរាជតេមួរខាន់ ដែលបានមកដល់កម្ពុជា ក្នុងឆ្នាំ១២៩៦ ឈ្មោះ ជីវតាក្វាន់ ក៏បានផ្តល់សក្ខីកម្មចំពោះព្រឹត្តិការណ៍នេះដែរ។ លោកបានសរសេរបញ្ជាក់ថា ការផ្លាស់ប្ដូររជ្ជកាលនេះមានភាពឃោរឃៅ គឺស្ដេចដែលឡើងសោយរាជ្យថ្មីជាកូនប្រសារបស់ស្ដេចមុន។ លោកបន្តថា កូនស្រីរបស់ស្ដេចអង្គនេះ បានលួចយកព្រះខ័នមាសរបស់ព្រះបិតា ទៅអោយស្វាមីនាង។
លោកជីវតាក្វាន់ បានអះអាងថា កូនប្រុសរបស់វ្រះបាទជយវម៌្មទី៨ ដែលត្រូវទទួលរាជ្យបន្តពីព្រះបិតា ទ្រង់មិនទទួលយកស្ដេចថ្មីដណ្ដើមរាជ្យនេះទេ ហើយបានចេញពីព្រះបរមរាជវាំង ដើម្បីទៅកេណ្ឌទ័ព។ ស្ដេចថ្មីចាប់បាន ក៏យកទៅកាត់ម្រាមជើងចោល និងយកទៅឃុំទុកក្នុងបន្ទប់ងងឹត។
ជំនឿ កែប្រែ
វ្រះបាទឝ្រីន្ទ្រវម៌្ម ជាព្រះមហាក្សត្រដែលជឿ និងគោរពព្រះពុទ្ធសាសនាហីនយាន ហើយគឺជាព្រះមហាក្សត្រខ្មែរដំបូង ដែលបានកសាងសិលាចារឹកជាភាសាបាលី (ភាសាសក្ការៈខាងព្រះពុទ្ធសាសនា) ជំនួសភាសាសំស្ក្រឹត ភាសានៃសាសនាព្រាហ្មណ៍នៅកម្វុជទេឝនេះ។
នៅក្នុងរាជ្យព្រះអង្គ ប្រទេសខ្មែរទទួលបានសុខសន្តិភាពណាស់។ ថ្វីត្បិតតែព្រះអង្គទ្រង់គោរពព្រះពុទ្ធសាសនា ប៉ុន្តែព្រហ្មញ្ញសាសនាក៏បានទទួលការឧបត្ថម្ភពីព្រះអង្គ ហើយមានភាពរុងរឿងផងដែរ។ នៅឆ្នាំ ១៣០៧ វ្រះបាទឝ្រីន្ទ្រវម៌្ម បានដាក់រាជ្យ ហើយផ្ទេររាជ្យសម្បត្តិថ្វាយទៅរជ្ជទាយាទយុវរាជ ក្នុងឆ្នាំនោះ។ រួចព្រះអង្គទ្រង់យាងទៅគង់នៅក្នុងអាស្រមព្រះពុទ្ធសាសនាមួយយ៉ាងស្ងាត់ស្ងៀមនៅក្នុងព្រៃ។
ក្សត្រស្នងរាជបន្ត កែប្រែ
ក្រោយពីវ្រះបាទឝ្រីន្ទ្រវម៌្ម ដាក់រាជ្យ ហើយយាងទៅគង់យ៉ាងស្ងាត់ស្ងៀមក្នុងព្រៃ វ្រះបាទឝ្រីន្ទ្រជយវម៌្មដែលជាព្រះញាតិ ទ្រង់ឡើងសោយរាជ្យស្នងព្រះអង្គ។
ពង្សាវលី កែប្រែ
- ព្រះបិតាក្មេក ព្រះបាទជយវម៌្មទី៨
- ទ្រង់ជាបច្ឆាជនរបស់ព្រះបាទស្រេស្ឋវរ្ម័នដោយព្រះអង្គមានដេីមកំណើត ជាអ្នកស្នងមរតករបស់ស្តេចបីកន្លែងគឺ ព្រះស្រុកស្បោត ស្រុកស្រីស្រិន្រ្ទរាជបុរៈ និងក្ញតជ្ញបុរៈ
- ព្រះមហេសី ព្រះនាម ព្រះភគវតីកម្រតេងអញឝ្រីន្ទ្រភូបេឝ្វរចូឌា
- បុត្រីនាម កំណាន់ក្សត្រី ជាមហេសីព្រះចៅសុវណ្ណកំពង្សនៃមឿងផួន ក្រោយមកជាស្តេចនៃមឿងសួគ៌នៅឆ្នាំ ១៣១៦
- ព្រះញាតិព្រះនាម ឝ្រីន្ទ្រជយវម៌្ម
- បុត្រីនាម កំណាន់ក្សត្រី ជាមហេសីព្រះចៅសុវណ្ណកំពង្សនៃមឿងផួន ក្រោយមកជាស្តេចនៃមឿងសួគ៌នៅឆ្នាំ ១៣១៦
- ព្រះមហេសី ព្រះនាម ព្រះភគវតីកម្រតេងអញឝ្រីន្ទ្រភូបេឝ្វរចូឌា
- ទ្រង់ជាបច្ឆាជនរបស់ព្រះបាទស្រេស្ឋវរ្ម័នដោយព្រះអង្គមានដេីមកំណើត ជាអ្នកស្នងមរតករបស់ស្តេចបីកន្លែងគឺ ព្រះស្រុកស្បោត ស្រុកស្រីស្រិន្រ្ទរាជបុរៈ និងក្ញតជ្ញបុរៈ
ឯកសារយោង កែប្រែ
គោរម្យងារសំរាប់រាជ្យ | ||
---|---|---|
មុនដោយ ជយវម៌្មទី៨ |
ចក្រវរ្តិននៃកម្វុជទេឝ ១២៩៥–១៣០៧ |
តដោយ ឝ្រីន្ទ្រជយវម៌្ម |
អត្ថបទនេះអំពីញាតិវង្សនៃវង្សក្សត្រខ្មែរគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |