ជ័យវរ្ម័នទី៨

ព្រះមហាក្សត្រខ្មែរ

ជ័យវរ្ម័នទី៨ (អង់គ្លេស: Jayavarman VIII) (ប្រ.ស|គ.ស ០០០០-១២៩៥) រជ្ជកាលគ្រងរាជ (គ.ស ១២៤៣-១២៩៥) ក្រោយគ្រងរាជសម្បត្តិផ្លូវការណ៍ក្នុងឆ្នាំ ១២៤៣ នៃគ.សករាជ ទ្រង់មាន ព្រះបរមនាមថា "វ្រះបាទធូលីជេង វ្រះកម្រតេងអញឝ្រីជយវម៌្មទេវ" ប្រែជាខេមរៈភាសា "ព្រះបាទដែនដីខាងជើង ព្រះកម្រតាងអញស្រីជ័យវរ្ម័នទេវៈ" នៅក្នុងការគ្រប់គ្រងរបស់ព្រះអង្គ ចក្រភពខ្មែរ បានផ្លាសប្ដូរនូវប្រព័ន្ធដឹកនាំរដ្ឋគួរឱ្យកត់សម្គាល់ផងដែរ ដោយទ្រង់បានលើកសាសនាព្រហ្មញ្ញឱ្យមានភាពខ្ពង់ខ្ពស់ឡើងវិញ និងទ្រង់បានចេញបញ្ជារ ឱ្យពលសេនារបស់ទ្រង់ធ្វើការកោសលុប និង វាយកំទេចរាល់រូបចម្លាក់ខាងពុទ្ធសាសនា ពាសពេញផ្ទៃប្រទេសផងដែរ ។ ព្រះបាទជ័យវរ្ម័នទី៨ ទ្រង់មានជំនឿទៅលើព្រះសិវៈ ដូចនេះហើយ ទ្រង់បានធ្វើកំណែទម្រង់សាសនា យ៉ាងផុសផុលនៅក្នុងប្រទេសកម្ពុជា ហើយវាក៏ជាកត្តាមួយដែលធ្វើឱ្យប្រទេសជាតិទាំងមូល ធ្លាក់ចូលក្នុងភាពចលាចល នៃវិបិត្តសាសនាយ៉ាងធំដែលជាធាតុផ្សំបង្កើតបានជាសង្គ្រាមសាសនាផងដែរ ។[]

ជ័យវរ្ម័នទី៨

The "Leper King" Terrace is located just north of the Elephant Terrace. Many authors date both platform and statue to Jayavarman VII, but Freeman and Jacques (pp.109-110) date the platform to Jayavarman VIII, and the statue to even later.
រជ្ជកាល ១២៤៣-១២៩៥
(ចក្រភពខ្មែរ)
បិតា មិនមានកំណត់ត្រា
មាតា មិនមានកំណត់ត្រា
មហេសី មិនមានកំណត់ត្រា
បុត្រ មិនមានកំណត់ត្រា
គ្រងរាជ ​ ១២៤៣
ព្រះនាមពេញ ព្រះបាទដែនដីខាងជើង ព្រះកម្រតាងអញស្រីជ័យវរ្ម័នទេវៈ
មរណៈនាម បរមស្វរៈបថ
ក្សត្រមុន ឥន្ទ្រវរ្ម័នទី២
រាជបន្ត ឥន្ទ្រវរ្ម័នទី៣
ប្រសូត្រ មិនមានកំណត់ត្រា
ចូលទីវង្គត់ ១២៩៥
ជំនឿសាសនា

រាជវង្សយ័ន នៃចក្រភពម៉ុងហ្គោល ឈ្លានពាន ចក្រភពខ្មែរ គ.ស ១២៦៨

កែប្រែ

The Yuan Dynasty of the Mongol Empire invaded the Khmer Empire in 1268

គ.សករាជ ១២៦៨ កងទ័ពម៉ុងហ្គោលប្រមាណជា ៣០០,០០០ (៣សែននាក់) ក្រោមការដឹកនាំរបស់ របស់ស្ដេច "គូប៊ីឡៃខាន់" (Kublai Khan) បានបើកការឈ្លានពានមកលើចក្រភពខ្មែរ ភាគខាងជើង ការប្រកាសសង្គ្រាមទ្រង់ទ្រាយធំមកលើចក្រភពខ្មែរ បានធ្វើឱ្យ ព្រះបាទ ជ័យវរ្ម័នទី៨ បានប្រមូលផ្ដុំកងទ័ពដំរី ប្រមាណជា ១០០,០០០ (១សែនក្បាល) ដើម្បីទប់ទល់និងកងទ័ពដ៏ធំសំបើមរបស់ចក្រភពម៉ុងហ្គោល សង្គ្រាមនៃចក្រភពទាំងពីរ បានផ្ទុះឡើងនៅភាគខាងជើងចក្រភពខ្មែរ (បច្ចុប្បន្នជាភាគខាងជើងប្រទេសឡាវ) ទោះជាចំនួនកងទ័ពរបស់ចក្រភពម៉ុងហ្គោលច្រើនពិតមែន ប៉ុន្តែកងទ័ពម៉ុងហ្គោល មិនអាចវាយកំចាត់ទ័ពដំរី ដ៏ខ្លាំងរបស់ចក្រភពខ្មែរនោះទេ ដូចនេះហើយ កងទ័ពម៉ុងហ្គោល បានសំរេចមិនឈ្លានពានចក្រភពខ្មែរបន្តទៀតនោះទេ ដោយគ្រាន់តែផ្ដល់សញ្ញវុធ កាំភ្លើងធំ ទៅកាន់ពួកសៀម សុខោទ័យ ដើម្បីជួយបំបែកកម្លាំងទ័ពរបស់ចក្រភពខ្មែរប៉ុណោះ ទោះជាកងទ័ពម៉ុងហ្គោល មិនបន្តប្រយុទ្ធគ្នាជាមួយកងទ័ពចក្រភពខ្មែរអំឡុងពេលនេះមែន តែមិនមានន័យថា ចក្រភពម៉ុងហ្គោល មិនឈ្លានពានចក្រភពខ្មែរក្នុងពេលខាងមុខទៀតនោះទេ ។ ការប្រមូលផ្ដុំហ្វូងដំរីដ៏ធំសំបើមរបស់ ព្រះបាទជ័យវរ្ម័នទី៨ បានបន្សល់ទុកដំរីជាច្រើននៅភាគខាងជើងចក្រភពខ្មែរ រហូតដល់ជនជាតិតៃឡាវ ដែលបានប្រកាសឯករាជ នៃអាណាចក្រឡានឆាង ប្រែថាដំរីមួយលាន ដោយសារ ការបន្សល់ទុកនៅដំរីយ៉ាងច្រើន អំឡុងពេលដែលចក្រភពម៉ុងហ្គោល និង ចក្រភពខ្មែរ បានធ្វើសង្គ្រាមនិងគ្នាកន្លងមក ។[]

ចម្បាំងព្រៃនគរ

កែប្រែ

Battle of Prey Nokor

  • Yuan Dynasty of the Mongol Empire sent 500 warships invaded the Khmer Empire of Prey Nokor city in 1283.

(Prey Nokor city now call Hochi Minh city at Vietnam) arcording from Cambodia national history.

គ.សករាជ ១២៨៣ រាជវង្សយ័ន នៃចក្រភពម៉ុងហ្គោល បានបើកការឈ្លានពានមកលើចក្រភពខ្មែរជាលើកទី២ តាមមធ្យោបាយផ្លូវទឹក និង បានប្រើប្រាសសំពៅចម្បាំងតូចធំចំនួន ៥០០ គ្រឿង ក្រោមការដឹកនាំរបស់មេទ័ព ឈ្មោះ "សុហ្គាទុ" (Sogatu) ដែលចូលមកឈ្លានពាន ក្រុងព្រៃនគរ ដែលមានទីតាំងស្ថិតនៅភាគខាងត្បូង ឈៀងខាងកើតចក្រភពខ្មែរ ។ កងទ័ពនៃចក្រភពទាំងពីរបានប្រយុទ្ធគ្នា យ៉ាងប្ដូរផ្ដាច់ ដោយសារតែកងទ័ពម៉ុងហ្គោល មានសញ្ញវុធច្រើន ក៏ដូចជាមានកងកាំភ្លើងធំ ផងដែរ នៅទីបំផុតកងទ័ពម៉ុងហ្គោល បានមានប្រៀបមកលើកងទ័ពរបស់ចក្រភពខ្មែរ និង បានប្រមូលយកទ្រព្យសម្បត្តិក្នុងក្រុង បូករួមទាំងអ្នកប្រាជ្ញបណ្ឌិតទស្សនៈវិទ្យាមួយរូបរបស់កម្ពុជាផងដែរ មានឈ្មោះថា "ធ្មេញជ័យ" ទោះជាកងទ័ពម៉ុងហ្គោលមានប្រៀបមកលើកងទ័ពចក្រភពខ្មែរពិតមែន ប៉ុន្តែកងទ័ពម៉ុងហ្គោលនៅតែមិនអាចយកឈ្នះកងទ័ពចក្រភពខ្មែរនោះទេ នៅក្នុងការប្រយុទ្ធគ្នានេះមេទ័ពធំម៉ុងហ្គោលពីរនាក់ ត្រូវបានចាប់ខ្លួនផងដែរ ហើយកិច្ចព្រមព្រៀងដោះដូរ ឈ្លើយសឹកត្រូវបានធ្វើឡើងបន្ទាប់ពីព្រះបាទ ជ័យវរ្ម័នទី៨ យល់ព្រមថ្វាយនូវសួយសាអាករ ទៅកាន់អធិរាជម៉ុងហ្គោល គូប៊ីឡៃខាន់ នៅឆ្នាំ ១២៨៥ នៃគ.សករាជ បន្ទាប់ពីទ្រង់មើលឃើញថាទំហំនៃខាតបង់នៃសង្គ្រាមរវាងចក្រភពទាំងពីរមានចំនួនច្រើនជាអតិបរមា ។[]

ការធ្វើររដ្ឋប្រហារ

កែប្រែ

Coup d'etat

ក្នុងឆ្នាំ ១២៩៥ នៃគ.សករាជ ព្រះបាទជ័យវរ្ម័នទី៨ ត្រូវបាន កូនប្រសាររបស់ខ្លួន គឺព្រះបាទ ឥន្ទ្រវរ្ម័នទី៣ ធ្វើរដ្ឋប្រហារទម្លាក់ព្រះអង្គចេញពីរាជបល្ល័ង ដោយយោងតាមកំណត់ត្រាលោក "ចូវតាក្វាន់" (Zhou Daguan) ដែលជាអង្គរាជទូតនៃ បេសកជន នគរយ័ន (Yuan Dynasty) បានមកដល់ចក្រភពខ្មែរនៅអំឡុងខែសីហា ក្នុងឆ្នាំ ១២៩៦ នៃគ.សករាជ កំណត់ត្រារបស់លោក ចូវតាក្វាន់ គឺជាកំណត់ត្រាដ៏សំខាន់មួយ ដែលរៀបរាប់អំពីព្រឹត្តិការណ៍ នៃការធ្វើរដ្ឋប្រហារ ដែលចេញពីរាជវង្សរបស់ទ្រង់ តាមរយៈ ព្រះរាជបុត្រីរបស់ទ្រង់ ព្រះនាម "ស្រីឥន្ទ្រសុដា" ដែលបានលួចព្រះខ័នរាជ ដែលជាដាវអាជ្ញាសឹក របស់ព្រះមហាក្សត្រ យកទៅឱ្យស្វាមីរបស់ខ្លួន ដើម្បីបង្ហាញជានិមិត្តសញ្ញាត្រាបញ្ជារ ទៅលើកងទ័ព ដើម្បីបង្ខំឱ្យព្រះបាទជ័យវរ្ម័នទី៨ ដាក់រាជ ក្នុងអំឡុងពេលរដ្ឋប្រហារនោះ ។[]

សេចក្ដីជំរាប

កែប្រែ

មានមតិរបស់លោកបណ្ឌិតផ្នែកសិលាចរិកមួយ លើកឡើងថា «វម៌្ម» មាននៅលើសិលាចារឹកភាសាខ្មែរយ៉ាងច្រើន អ្នកប្រាជ្ញបារាំងបានអានថា varmma ដែរ។ ប៉ុន្តែ នៅពេលគេបកប្រែ ឬពន្យល់ជា ភាសាបារាំង គេសរសេរជា varman វម៌ន/ វរ្ម័ន វិញ។ បើយើងលើកតម្កើងឯកសារក្នុងស្រុក ហេតុអ្វីបានមិនគាំទ្រ សំណេររបស់ដូនតាថា «...វម៌្ម»?

ពាក្យ (វរ្ម័ន) ត្រូវបានក្រុមសិក្សាពាក្យសំស្ក្រឹត ជាន់ខ្ពស់ នៃក្រុមបុរាណាចារ្យ យកមកប្រើ ជាឈ្មោះផ្លូវការណ៍ នៃការសិក្សាទូទៅ ដោយទទួលស្គាល់ដោយក្រុម ប្រវិត្តវិទូខ្មែរជាន់ខ្ពស់ របស់សាលាបារាំងចុងបូព៌ា (École Française d'Extrême-Orient) ដែលហៅកាត់ថា (E.F.E.O) ដែលយកលំនាំតាមឈ្មោះព្រះបាទនរោត្តម ដែលមានព្រះនាមសរសេរថា "នរោត្ដមវរ្ម័ន" ដែលសរសេរឡើងក្នុងឆ្នាំ 1903 ដោយបែបនេះហើយទើបពាក្យ (វរ្ម័ន) មានប្រើប្រាសរហូតមកដល់បច្ចុប្បន្ននេះ ដែលមានសរសេរក្នុងក្រាំងសៀវភៅនានា ក្រោយសង្គ្រាមលោកលើកទី២ ហើយពាក្យ (វរ្ម័ន) ត្រូវបានបញ្ចូលក្នុងវចនានុក្រមខ្មែរ ដោយសម្ដេចសង្ឃរាជជួនណាត មកដល់បច្ចុប្បន្ននេះ គួរបញ្ចាក់ផងដែរថា មុនការចេះអានសំស្ក្រឹតរបស់លោកបណ្ឌិត កម្ពុជាមានក្រុមសិក្សាជាន់ខ្ពស់នៃភាសាសំស្ក្រឹតរួចទៅហើយ ម៉្យាងវិញទៀត អ្នកសិក្សាជន់ខ្ពស់ពីមុនៗ មានដូចជា៖ ក្រុមជំុនំទំនៀមទម្លាប់ខ្មែរ នៃក្រុមបុរាណាចារ្យ លោក កេងវ៉ាន់សាក់, លោក ត្រឹងងា ដែលសុទ្ធតែជាអ្នកសឹក្សាជាន់ខ្ពស់ មិនដែលតិះទាន និងលើកការអនុម័ត សំរេចការយល់ឃើញណាមួយ ដោយមិនមានការបោះឆ្នោតឯកភាព ក្នុងអង្គប្រជុំនៃបណ្ឌិតសភាអក្សរសាស្ត្ររបស់កម្ពុជានោះទេ ។[]

ដូចនេះ ៖ ប្រហែលជាលោក បណ្ឌិតមានការយល់ច្រឡំ រវាងការប្រើតួអក្សរ សំស្ក្រឹត និង តួអក្សរខ្មែរ បញ្ចុប្បន្ន ដែលមានន័យថា បើលោកបណ្ឌិត ចង់ឱ្យមានការប្រើពាក្យ (វម្ម៌) ជាពាក្យប្រើប្រាសទូទៅផ្លូវការណ៍ លោកបណ្ឌិត ត្រូវស្នើសុំសភាអក្សរសាស្ត្រជាតិកម្ពុជា លប់អក្សរក្រមកម្ពុជា ដែលមានព្យញ្ជនៈ ៣៣តួ ពី ក ដល់ អ និង ស្រៈ ទាំងអស់ចេញ ពីកម្មវិធីសិក្សារបស់រដ្ឋជាមុនសិន បន្ទាប់មកត្រូវស្នើសុំអង្គព្រះមហាក្សត្រ និង នាយករដ្ឋមន្ត្រីកម្ពុជា ទាត់ចោលនូវស្នាដៃរបស់អ្នកចងក្រងពីមុន ជាមុនសិន ទើបលោកបណ្ឌិតអាចយក ព្យញ្ជនៈ និង ស្រៈ នៃពាក្យសំស្ក្រឹតទាំងអស់ មកជំនួស ព្យញ្ជនៈ និង ស្រៈ នៃពាក្យ ខេមរៈភាសាបាន ហើយលោកបណ្ឌិត ត្រូវពន្យល់ពីរបៀបប្រកបពាក្យចំនួនរាប់លាន ដែលបានចងក្រងដោយ សម្ដេចសង្ឃរាជជួនណាត ក្នុងទម្រង់ជាសំស្ក្រឹត បន្ទាប់មក លោកបណ្ឌិត ត្រូវបង្កើតការប្រកបទាក់ទង និង ពាក្យចំនួនរាប់លានទៀត នៃក្រុមពាក្យរបស់ជនជាតិភាគតិចកម្ពុជា ដែលមានដូចជា៖ កួយ ភ្នង ចារាយ ល-។ មានសព្វគ្រប់ដូចការរៀបរាប់ខាងលើនេះហើយ ទើបលោកបណ្ឌិតអាចធ្វើការផ្លាសប្ដូរ នូវអ្វីដែលលោកបណ្ឌិតយល់ឃើញនេះ ។

បុរាណាចារ្យ លោកតែងលើកឡើងនៃពាក្យមួយថា (ពេក) ។

ចំណារពន្យល់

កែប្រែ

សិក្សាពាក្យ (វម្ម៌) ដែលជាពាក្យដើមនៃសិលាចរឹកសំស្ក្រឹត ដែលត្រូវបានប្រែសម្រួលជាពាក្យ (វរ្ម័ន) ដោយក្រុមសិក្សាជាន់ខ្ពស់ភាសាសំស្ក្រឹត នៃក្រុមបុរាណាចារ្យ ក្នុងរាជព្រះបាទនរោត្ដម ហើយក្រុមប្រវត្តិវិទូបារាំងបានយកទៅប្រែជាភាសាបារាំងនៃពាក្យ Varman ។ ហេតុអ្វីត្រូវហៅពាក្យ វម្ម៌ នេះថា (វ-ម័ន) ពីព្រោះពាក្យនេះត្រូវបានក្រុមបេសកជនចិន ហៅស្ដេចខ្មែរ ជំនាន់នគរភ្នំ នៃកន្ទុយពាក្យ ម្ម៌ នេះហៅថា "ម័ន" តាំងពីស.វទី៣ ឬ ស.វទី៥ មកម៉្លេះ ចំណែកឯជើងព្យញ្ជនៈ ម "្ម" គ្រាន់តែរបៀបដែលគេសរសេរដើម្បីសង្កត់ពាក្យទាញសូរសម្លេងប៉ុនណោះ ដោយពាក្យថ្មីៗ កាន់តែកើតឡើងច្រើនឡើងៗ តាមរយៈការមកដល់របស់ពួកអុឺរ៉ុប ដូចនេះកម្ពុជាចាំបាច់ត្រូវធ្វើបដិវឌ្ឍន៍អក្សរខ្មែរ ដើម្បីឱ្យមានភាពងាយស្រួលក្នុងការប្រកប និង ការអាន ។ ហេតុអ្វីពាក្យ (វរ្ម័ន) ត្រូវបន្ថែម ព្យញ្ជនៈ "រ" នៅចន្លោះកណ្ដាល ពីព្រោះ ព្យញ្ជនៈ វ និងចាប់ទាញយក ព្យញ្ជនៈ ន យកមកប្រកបចូលគ្នា ហៅថា (វ៉ន) ម័ ដូចនេះហើយ ក្រុមសិក្សាអក្សរសាស្ត្រខ្មែរ ត្រូវបន្ថែម ព្យញ្ជនៈ "រ" ដើម្បីបំបែកការទាញប្រកប ។ រហូតដល់ពាក្យ (វរ្ម័ន) ត្រូវបានប្រើប្រាសជាងមួយរយឆ្នាំ រហូតមកដល់បច្ចុប្បន្ននេះ ។

មើលផងដែរ

កែប្រែ

តំណភ្ជាប់ រជ្ជកាលគ្រងរាជ

កែប្រែ
ជ័យវរ្ម័នទី៨
(គ.ស ០០០០-១២៩៥)
មុនដោយ
ឥន្ទ្រវរ្ម័នទី២
ចក្រភពខ្មែរ
១២៤៣–១២៩៥
តដោយ
ឥន្ទ្រវរ្ម័នទី៣

ឯកសារយោង

កែប្រែ
  1. Charles Higham (2004) The Civilization of Angkor, Publisher: University of California Press p.192 ISBN: 9780520242180, 0520242181
  2. George Coedès (1968) The Indianized States of Southeast Asia, Editor: Walter F. Vella, Translator: Sue Brown Cowing, Publisher: University of Hawaii Press p.403 ISBN: 9780824803681, 082480368X
  3. International Commission for a History of the Scientific and Cultural Development of Mankind (1963) History of Mankind: Cultural and Scientific Development, Volume 3, Part 1, Publisher: George Allen and Unwin, Original from the University of California p.91 ISBN: 0049002252, 9780049002258
  4. H. R. Chakrabartty (1988) Vietnam, Kampuchea, Laos, Bound in Comradeship: A Panoramic Study of Indochina from Ancient to Modern Times, Volume 2, Publisher: Patriot Publishers, Original from the University of Michigan p.706 ISBN: 8170500486, 9788170500483
  5. Prasoersūrisǎkti (Jum Mau) (Ukñā.) (1947) Eka Sahasrarātrī: muay bǎn muay yáp, Volume 12, Contributors: Cambodia. Bibliothèque Royale, Cambodia. Institut Bouddhique, Publisher: Cambodia Royal Library, Original from the University of Michigan