ឥសីភ័ក្ដិធម្មឫទ្ធិ
ឥសីភ័ក្ដិធម្មឫទ្ធិ លោកជាបុរោហិត និងគ្រូបាធ្យាយរបស់ព្រះកេតុមាលា មានក្មួយម្នាក់នាម បទុមវរវង្ស។ ចំពោះពង្សាវតារវត្ដកោកកាកវិញ គឺព្រះបទុមវរវង្ស ដែលបានសោយរាជ្យបន្ដពីព្រះកេតុមាលា។ ព្រះបទុមវរវង្ស ត្រូវជាក្មួយរបស់ឥសីភ័ក្ដិធម្មឫទ្ធិ គ្រូបាធ្យាយរបស់ព្រះកេតុមាលា (នៅក្នុងក្រឹត្យក្រមវិន័យ ទំនៀមទំលាប់ខ្មែរ កាលបើអស់លែងមានពូជពង្សវង្សត្រកូលស្ដេចហើយ នោះបុរោហិត មានសិទ្ធិឡើងសោយរាជសម្បត្ដិបន្ដបាន)។ មុននឹងបានឡើងសោយរាជ្យ ព្រះអង្គបានរៀបការជាមួយនឹងក្មួយស្រីព្រះមហាក្សត្រ។