ករណីយមេត្តសូត្រ

មេត្តសុត្តំ

កែប្រែ

(១) ករណីយមត្ថកុសលេន, យន្តសន្តំ បទំ អភិសមេច្ច;
សក្កោ ឧជូ ច សុហុជូ ច, សុវចោ ចស្ស មុទុ អនតិមានី ។

(២) សន្តុស្សកោ ច សុភរោ ច, អប្បកិច្ចោ ច សល្លហុកវុត្តិ;
សន្តិន្ទ្រិយោ ច និបកោ ច, អប្បគព្ភោ កុលេស្វននុគិទ្ធោ ។

(៣) ន ច ខុទ្ទមាចរេ កិញ្ចិ, យេន វិញ្ញូ បរេ ឧបវទេយ្យុំ;
សុខិនោវ ខេមិនោ ហោន្តុ, សព្ពសត្តា [សព្ពេ សត្តា ភវន្តុ សុខិតត្តា] ។

(៤) យេ កេចិ បាណភូតត្ថិ, តសា វា ថាវរា វនវសេសា;
ទីឃា វា យេវ មហន្តា , មជ្ឈិមា រស្សកា អណុកថូលា ។

(៥) ទិដ្ឋា វា យេវ អទិដ្ឋា , យេ វ ទូរេ វសន្តិ អវិទូរេ;
ភូតា វ សម្ភវេសី វ , សព្ពសត្តា ភវន្តុ សុខិតត្តា ។

(៦) ន បរោ បរំ និកុព្ពេថ, នាតិមញ្ញេថ កត្ថចិ ន កញ្ចិ ;
ព្យារោសនា បដិឃសញ្ញា, នាញ្ញមញ្ញស្ស ទុក្ខមិច្ឆេយ្យ. ។

(៧) មាតា យថា និយំ បុត្តមាយុសា ឯកបុត្តមនុរក្ខេ;
ឯវម្បិ សព្ពភូតេសុ, មានសំ ភាវយេ អបរិមាណំ ។

(៨) មេត្តញ្ច សព្ពលោកស្មិ, មានសំ ភាវយេ អបរិមាណំ;
ឧទ្ធំ អធោ ច តិរិយញ្ច, អសម្ពាធំ អវេរមសបត្តំ ។

(៩) តិដ្ឋំ ចរំ និសិន្នោ វ, សយានោ យាវតាស្ស វិតមិទ្ធោ ;
ឯតំ សតិំ អធិដ្ឋេយ្យ, ព្រហ្មមេតំ វិហារមិធមាហុ ។

(១០) ទិដ្ឋិញ្ច អនុបគ្គម្ម, សីលវា ទស្សនេន សម្បន្នោ;
កាមេសុ វិនយ គេធំ, ន ហិ ជាតុគ្គព្ភសេយ្យ បុន រេតីតិ។

ប្រែជាភាសាខ្មែរ

កែប្រែ
[១០] កិច្ចណា (ដែលព្រះអរិយៈ) បានត្រាស់ដឹង​នូវបទ​ដ៏ស្ងប់រម្ងាប់ គឺព្រះនិព្វាន (បានធ្វើ​ហើយ) កិច្ចនោះ កុលបុត្រ​អ្នកឈ្លាស​ក្នុងប្រយោជន៍​គួរធ្វើ (កុលបុត្រ​នោះ) ជាអ្នក​អាចហ៊ាន​ផង ត្រង់ដោយ​កាយនិងវាចា​ផង ត្រង់ល្អ​ដោយចិត្តផង គេប្រដៅ​ងាយផង
មាន​សុភាព​ទន់ភ្លន់ផង មិនមាន​មានះដ៏ក្រៃលែង​ផង សន្តោសផង គេចិញ្ចឹម​ងាយផង​ មានកិច្ច​ធុរៈតិចផង ប្រព្រឹត្ត​ស្រាលព្រម (មាន​បរិក្ខារតិច) ផង មានឥន្ទ្រិយ​ស្រគត់ស្រគំ​ផង មានប្រាជ្ញា​ចាស់ផង មិនឃ្នើស​ឃ្នងផង មិនជាប់​ជំពាក់​ក្នុងត្រកូល​ទាំងឡាយ​ផង
វិញ្ញូជន​ទាំងឡាយ គួរតិះដៀល​ជនទាំង​ឡាយដទៃ ដោយ​កម្មណា មិនគួរ​ប្រព្រឹត្ត​ធ្វើ​នូវ​កម្ម​នោះ ដែលជា​កម្មលាមក សូម្បី​តិចតួច ។ (ហើយគួរ​ផ្សាយមេត្តា​ចិត្ត ចំពោះ​ពពួក​សត្វថា) សត្វ​ទាំងឡាយ​ទាំងពួង សូមឲ្យ​មានសេចក្តី​សុខ ឲ្យមាន​សេចក្តីក្សេម ​ឲ្យមាន​ខ្លួនដល់​នូវសេចក្តី​សុខចុះ ។
សត្វមាន​ជីវិត​ទាំងឡាយ​ណាមួយ ឥតមាន​សេសសល់ ទោះ​សត្វមាន​សេចក្តី​​​តក់ស្លុត គឺនៅ​មាន​តណ្ហាក្តី មាំមួនគឺឥតមាន​តណ្ហាក្តី សត្វទាំងឡាយ​ណា មានកាយ​វែងក្តី ធំក្តី មានកាយ​យ៉ាងកណ្តាល​ក្តី ខ្លីក្តី មានកាយ​ស្គម ឬ​ធាត់ក្តី សត្វទាំង​ឡាយណា ដែលយើង​ឃើញហើយ​ក្តី មិនឃើញ​ហើយក្តី សត្វទាំង​ឡាយណា នៅក្នុង​ទីឆ្ងាយក្តី​ក្នុង​ទីជិតក្តី ដែលកើត​រួចមក​ហើយក្តី ដែលកំពុង​ស្វែងរក​ទីកើតក្តី​សត្វ​ទាំងអស់​(នោះ) ចូរមាន​ខ្លួនជា​សុខ​ចុះ។
សត្វដទៃ​មិនគួរ​កំហែង​បៀតបៀន​នូវសត្វ​ដទៃ​ឡើយ មិនគួរ​មើលងាយ​គេតិចតួច​ក្នុងទីណា​មួយឡើយ មិនគួរ​ប្រាថ្នានូវ​សេចក្តីទុក្ខ ដល់គ្នា​នឹងគ្នា ព្រោះសេចក្តី​ក្រេវក្រោធ និង​សេចក្តី​ចង្អៀតចង្អល់ ក្នុង​ចិត្តឡើយ។
មាតា​ថ្នមរក្សា​បុត្រដែល​កើតអំពី​ខ្លួន ជាកូន​តែមួយ​ដោយអាយុ (ស្មើដោយ​ជីវិត) យ៉ាង​ណាមិញ បុគ្គល​គួរចម្រើន​មេត្តាចិត្ត មិនមាន​ប្រមាណ ចំពោះសត្វ​ទាំងឡាយ​ទាំងពួង យ៉ាង​នោះឯង។
បុគ្គលគួរ​ចម្រើន​មេត្តាចិត្ត មិនមាន​ប្រមាណ ជាធម៌​មិនចង្អៀត មិនមាន​ពៀរ មិនមាន​សត្រូវ ទៅក្នុង​លោក​ទាំងអស់ គឺក្នុងទី​ខាងលើផង ខាង​ក្រោមផង ខាងទទឹង គឺត្រង់​​កណ្តាលផង។
(បុគ្គលអ្នក​ចម្រើន​មេត្តាចិត្ត​នោះ) ទោះឈរក្តី ដើរក្តី អង្គុយក្តី ដេកក្តី ជាអ្នក​មានសេចក្តី​ងោកងក់​ទៅប្រាសហើយ គឺជាអ្នក​មិនដេកលក់​អស់កាល​ត្រឹមណា គួរតម្កល់​នូវសតិនោះ អស់កាល​ត្រឹមនោះ ។​ បណ្ឌិត​ទាំងឡាយ ពោលនូវ​កិរិយានុ៎ះ​​ថា ជា​ព្រហ្មវិហារ​ក្នុង​សាសនា​នេះ ។
(បុគ្គល​ដែលមាន​មេត្តាព្រហ្មវិហារ) មិនងប់​នឹងទិដ្ឋិ ​ជាអ្នក​មានសីល ប្រកប​ដោយ​ទស្សនសម្បត្តិ គឺ​សោតាបត្តិមគ្គ​​ (តទៅទៀត) បន្ទោបង់​នូវ​សេចក្តី​ជាប់ជំពាក់​ក្នុងកាម​ទាំងឡាយ​ហើយ​ រមែង​មិនមក​កាន់​គព្ភសេយ្យា​ទៀត​ឡើយ ។

ឯកសារយោង

កែប្រែ
ព្រះត្រៃបិដក > សុត្តន្តបិដក > ខុទ្ទកនិកាយ > ខុទ្ទកបាឋ > ករណីមេត្តសូត្រ (សៀវភៅភាគ៥២ ទំព័រទី ១៨ ដល់ទំព័រទី ២០)
พระไตรปิฎก เล่มที่ ๒๕ > พระสุตตันตปิฎก เล่มที่ ๑๗ > ขุททกนิกาย > ขุททกปาฐะ-ธรรมบท-อุทาน-อิติวุตตกะ-สุตตนิบาต > กรณียเมตตสูตร Archived 2022-10-16 at the វេយប៊ែខ ម៉ាស៊ីន.
Karaniya Metta Sutta: The Buddha's Words on Loving-Kindness (Sn 1.8)