អោម ចែតចន្ទ័ណារ៉ា
អោម ចែតចន្ទ័ណារ៉ា! សូមស្វាគមន៍មកកាន់វិគីភីឌាភាសាខ្មែរ! | |||
ជម្រាបសួរ អោម ចែតចន្ទ័ណារ៉ា! វីគីភីឌាភាសាខ្មែរសូមស្វាគមន៍! វិគីភីឌាភាសាខ្មែរ បានចាប់ផ្តើមនៅឆ្នាំ២០០៥។ ហើយបច្ចុប្បន្ននេះវិគីជាភាសាខ្មែរមានតែ៤ប៉ុណ្ណោះ មួយគឺវិគីភីឌា និង៣គម្រោងទៀតគឺ៖ វិគីនានុក្រម, វិគីសៀវភៅ និងវិគីបណ្ណាល័យ ។ | |||
ជួយយ៉ាងណា | ជួយយ៉ាងណា | វិគីភីឌាជាភាសាខ្មែរ | បំណង |
កិច្ចការ | កិច្ចការ | ទំព័រហាត់ | ហាត់នៅទីនេះ |
របៀបវិគីមីឌាសម្រាប់វិគីភីឌាភាសាខ្មែរ | Guide | ChatKhmer | For no-Khmer speakers |
ស្ថានទូតវិគីមីឌា | Embassy | Download the Fonts. | Download the Fonts |
ច្បាប់របស់វិគីភីឌា | ច្បាប់របស់វិគីភីឌា | ជំនួយ | ទំព័រជំនួយ |
យើងខ្ញុំសង្ឃឹមថាលោកអ្នករីករាយក្នុងការចូលរួមចំណែក ជួយកែលម្អវិគីភីឌាភាសាខ្មែរ។ សូមចុះហត្ថលេខារបស់លោកអ្នក នៅពេលពិភាក្សា ដោយវាយសញ្ញា (~~~~) ដែលវានឹងបញ្ចូលឈ្មោះនិងកាលបរិច្ឆេទរបស់លោកអ្នកដោយស្វ័យប្រវត្តិ។ សូមជូនពរអ្នកជួបតែសំណាងល្អគ្រប់ៗពេល។ --វ័ណថារិទ្ធ ម៉ោង១៥:០៩ ថ្ងៃអាទិត្យ ទី២៩ ខែមករា ឆ្នាំ២០១២ (UTC) |
នេះគឺជាទំព័រការពិភាក្សារបស់លោកអ្នក។
អត្ថបទសង្ខេបស្តីពីភ្នំនាងកង្រី
កែប្រែ.......... ខេត្តកំពង់ឆ្នាំង បាំងភ្នំកង្រី ធម្មជាតិខៀវខ្ចីនៅតាមដងផ្លូវ ......លោកអ្នកតែងតែបានលឺនូវឃ្លា បទចម្រៀង ដ៏ពិរោះក្រអួនក្រអៅរបស់អធិរាជសំលេងមាស ស៊ិន ស៊ីសាមុត រៀបរាប់អំពីសំរស់ដ៏ ស្រស់ត្រកាលនៃខេត្តកំពង់ឆ្នាំង។ បើលោកអ្នកធ្វើដំនើរពីរាជធានីភ្នំពេញទៅកាន់ខេត្តកំពង់ឆ្នាំង តាមផ្លូវជាតិលេខ ៥ ដែលមានចំងាយផ្លូវត្រឹមតែ ៩១ គីឡូម៉ែត និងចំនាយពេលប្រហែល ១ម៉ោង តែប៉ុណ្ណោះ លោកអ្នកនឹងឃើញ ភ្នំខ្ពស់មួយនៅឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលមើលពី ចំងាយទៅឃើញដូចមនុស្សស្រី ដេកសណ្តូកខ្លួន។ ភ្នំនោះមានឈ្មោះថា ភ្នំកង្រី មើលទៅលើភ្នំនោះ មានរុក្ខជាតិដុះជាច្រើន និង មានសភាពដូចភ្នំឯទៀតនៅជុំវិញនោះដែរ តែអ្វីដែលជាចំនុចចាប់ អារម្មណ៏គេសង្កេតឃើញថា នៅត្រង់ចងេ្កះភ្នំ មានម្អមដុះច្រើនណែនតាន់តាប់។ អ្នកស្រុកនៅ តំបន់នោះ គេមិនបរិភោគម្អមនោះទេ ព្រោះមានការដំណាលតគ្នាថា ម្អមនោះកើតពីរោមនាងកង្រី ជាមហេសីព្រះពុទ្ធិសែន មិនតែប៉ុណ្ណោះនៅលើជើងភ្នំនោះ មានត្បាល់ថ្មមួយធំតាំងពីបុរាណមក ។ ហើយអ្នកស្រុកមានជំនឿថា អ្នកឡើងដល់ទីនោះ លុះតែយកអង្រែថ្ម បុកត្បាល់ថ្មនោះ ទើបមិន គ្រុនចាញ់ ហើយនិងបានសុខសប្បាយ។ទាក់ទងនឹងភ្នំនេះ មានរឿងព្រេងតំណាលតគ្នាថាៈ មានសេដ្ឋីម្នាក់ ឥតកូនបាននាំប្រពន្ធទៅបន់សុំកូននៅដើមជ្រៃ។ ប្រពន្ធក៏មានកូន១២នាក់ សុទ្ធតែស្រី។ សេដ្ឋីធ្លាក់ខ្លួនក្រ ក៏យកកូនទាំង១២ ទៅប្រោសចោលក្នុងព្រៃជ្រៅ។ កូនទាំង១២នាក់ ក៏ដើរដល់នគរមួយជានគរយក្សស្រីឈ្មោះនាង សន្ធមារយក្សស្រីនោះមានកូនស្រីមួយឈ្មោះនាង កង្រី។ កាលនាងទាំង១២នាក់ដឹងថា នគរនោះជានគរយក្សក៏នាំគ្នារត់ចេញ។ នាងសន្ធមារបាន តាមរកទៅឃើញ នាងទាំង១២ជាមហេសីព្រះបាទរថសិទ្ធិ ក៏កឡាខ្លួនជាស្រីក្រមុំបានធ្វើជាមហេសី ព្រះបាទរថសិទ្ធិនោះដែរ ហើយនាងសន្ធមារធ្វើពុទ្ធជាឈឺធ្ងន់ ញុះញង់ស្តេច ឲ្យឆ្កៀលភែ្នកនាងទាំង ១២ ពេលដែលនាងទាំង ១២ មានគភ៌គ្រប់គ្នា យកទៅទុកក្នុងរណ្តៅបង្អត់អាហារ ហើយអោយយក គ្រាប់ភែ្នកនាងទាំង១២នាក់ទៅទុកក្នុងឃ្លាំងឯនគររបស់ខ្លួន ឲ្យនាងកង្រីជាកូនថែរក្សា។ នាងបងៗ១១នាក់ ត្រូវគេឆ្កៀលភែ្នកទាំងសងខាង ឯនាងពៅត្រូវគេឆ្កៀលតែម្ខាង។នាងបងៗកើតកូនមកភ្លាម គេហែកកូនចែកសាច់គ្នាស៊ីអស់។ចំណែកនាងពៅ កើតកូនមកឲ្យឈ្មោះថាពុទ្ធិសែនហើយលាក់ទុក មិនឲ្យនាងបងៗដឹងទេ។ ក្រោយមកពុទ្ធិសែនធំពេញជំទង់ឡើង នាងសន្ធិមារ ដឹងថាជាកូននាងទី ១២ ក៏ប្រើឲ្យជិះសេះ នាំសំបុត្រទៅឲ្យនាងកង្រី ដោយដាក់សេចក្តីថា "បើពុទ្ធិសែនមកដល់យប់ ឲ្យស៊ីទាំងយប់ ដល់ថៃ្ងឲ្យស៊ីទាំងថៃ្ង"។តែមហាឫស្សី បានកែសំបុត្រថា "បើពុទ្ធិសែន មកដល់យប់ ឲ្យរៀបការទាំងយប់ បើដល់ថៃ្ងរៀបការទាំងថៃ្ង "។ ពុទ្ធិសែនទៅដល់នគរយក្សក៏រៀបការជាមួយ នាងកង្រីភ្លាម។ ព្រះពុទ្ធិសែនបានសោយរាជ្យនគរយក្ស មិនយូរប៉ុន្មាន ដោយនាងកង្រីថ្វាយដំណឹង អំពីប្រស្រីភែ្នកមាតា និងអំពីថ្នាំសំរាប់ដាក់ភែ្នកអោយជា និង ថ្នាំសំរាប់ បោះទៅកើតជាទឹកសមុទ្រ ជាភ្នំបាន ក៏ទ្រង់លួចរត់ចោលនាងកង្រីទាំងអាធ្រាត។ នាងកង្រីក៏យំសោកស្លាប់នៅ កណ្តាលព្រៃ ហើយក៏ក្លាយទៅជាភ្នំ នៅត្រង់ព្រៃ ដែលនាងដេកស្លាប់ ហើយត្រូវបានគេហៅថា ភ្នំនាងកង្រី ។ ដោយៈ អោម ចែតចន្ទ័ណារ៉ា
ហេតុអ្វីបានជាកូនខ្មែរមានមោទនភាពដែលបានកើតជាខ្មែរ
កែប្រែហេតុអ្វីបានជាកូនខ្មែរមានមោទនភាពដែលបានកើតជាខ្មែរ
ជនជាតិខ្មែរដែលរស់នៅលើទឹកដីកម្ពុជានាពេលបច្ចុប្បន្ន គឺជាជនជាតិមួយ ដែលមានដើមកំនើតជាយូលង់ណាស់មកហើយនៅលើដែនដីសុវណ្ណភូមិមួយនេះ។ តើដែនដីកម្ពុជានេះមានប្រវត្តិសាស្ត្រអស្ចារ្យ និង មានអ្វីខ្លះ ដែលធ្វើអោយជនជាតិរបស់ខ្លួន មានមោទនភាពចំពោះខ្លួនឯងដែលបានកើតជាខ្មែរ?ចំលើយនេះបើយើងទាំងអស់គ្នាចង់ឆ្លើយនឹងបកស្រាយបានទាមទារអោយ ម្នាក់ៗ សិក្សាស្រាវជ្រាវពីប្រវត្តិសាស្រ្ត និងសិក្សាទៅលើសម្បត្តិវប្បធ៌ម ក៏ដូចអ្វីដែលខ្មែរយើងមាន ហើយប្រទេស ដ៏ទៃមិនមាន និងដែលមនុស្សជាតិទូទាំងសកលលោកកោតស្ញប់ស្ញែង។ តាមយោបល់ខ្ញុំដែលជានិសិត្សម្នាក់ ខ្ញុំបាទសូមលើកយកនូវហេតុផលមួយចំនួន យោងទៅតាម ចំនេះដឹង ដែលខ្ញុំបានសិក្សា និងបទពិសោធន៍ក្នុងជិវិតកន្លងក្នុងនាមជា កូនខ្មែរដែលបានសិក្សា ពីប្រវត្តិជនជាតិខ្លួន និងប្រទេសរបស់ខ្លួន។
ជាដំបូងអ្វីដែលធ្វើអោយខ្ញុំ ក៏ដូចជាកូនខ្មែរគ្រប់រូបមាន មោទនភាពដែលខ្លួនបានកើតជា ខ្មែរនោះ គឺខ្មែរយើងត្រូវបានទទួលស្គាល់ថា ជាជនជាតិពិសេស មួយ ស្ថិតនៅក្នុងក្រុម មន ខ្មែរ ហើយបានក៏កើតឡើង នៅភូមិភាគអាស៊ីអាគ្នេយ៍នេះតាំងពីបូរាណ។ អំបូរ មន ខ្មែរ គឺជាអំបូរធំ សំខាន់មួយនៅទ្វីបអាស៊ីអាគ្នេយ៍ បានកើតឡើង ដោយសារការកាត់ផ្សំរវាងពួកឥណ្ឌូនេស៊ីយាង និង ពួកមេឡាណេស៊ីយាង តាំងពី ៣០០០ឆ្នាំមុន គ.ស ហើយបានរស់នៅ លើទឹកដី ដែលលាតសន្ធឹងពី ឥណ្ឌូចិន ជ្រោយម៉ាឡេយូដល់ព្រំប្រទល់ ប្រទេសឥណ្ឌា។គឺមានន័យថា ជាតិខ្មែរយើង មានប្រភព នៅក្នុងស្រុកខ្មែរនេះឯង ហើយជាជាតិសាសន៍ដែលធ្លាប់មានអរិយធ៌មរុងរឿងក្នុងចំនោមជាតិសាស ន៍ដ៏ទៃ ក្នុងភូមិភាគ អាស៊ីអាគ្នេយ៍។
ហេតុផលបន្ទាប់គឺ សាសនា ខ្មែយើងមានសាសនារបស់ខ្លួន គឺសាសនាព្រះពុទ្ធ ដែល សាសនានេះ មានដើមកំនើតនៅប្រទេសឥណ្ឌាតាំងពីសតវត្សទី ៦មុនគ.ស ហើយមានមកដល់ ប្រទេសខ្មែរ នៅសតវត្សពី ២ នៃ គ.ស ក្នុងរជ្ជកាលព្រះបាទ ស្រីមារៈ នៅសម័យនគរភ្នំ ទោះបីជា សម័យកាលផ្លាស់ប្តូរនិងមានសាសនាផ្សេងទៀតដ៏សាសនាព្រះពុទ្ធនៅតែស្ថិតជាសាសនាដែល ចាករឹសយ៉ាងមាំក្នុង សន្តានចិត្តខ្មែរ ក្នុងសង្គមខ្មែរ ហើយត្រូវបានរដ្ឋធម្មនុញ្ញនៃកម្ពុជាចែងជា សាសនារបស់រដ្ឋ។ហើយសាសនាព្រះពុទ្ធមានការគោរព ........... ក្នុងចំនោមសាសនា ធំៗនៅលើសកលលោក។
អ្វីដែលសំខាន់គឺ ខ្មែមានភាសា និងអក្សរ នៅក្នុងលោកនេះគ្រប់ជាតិសាសន៍សុទ្ធតែមាន ភាសា ផ្ទាល់ខ្លួនសំរាប់ទំនាក់ទំនងក្នុងសង្គមជាតិរៀងៗខ្លួន ហើយវាមានកំនើតដំណាល នឹងកំនរកំនើត នៃជាតិសាសន៏នោះ ដែលភាសាទាំងអស់ បានវិវតន៍ ប្រែប្រួល ចំរើនលូតលាស់ រឺអនថយ ទៅតាម សង្គមមនុស្សនោះដែលប្រើប្រាស់វា។ ភាសាខ្មែរឬខេមរភាសា គឺជាភាសារបស់ ប្រជារាស្ត្រខ្មែរ។ ភាសាសំស្ក្រឹតនិងភាសាបាលីបានជួយបង្កើតខេមរភាសា ព្រោះភាសាខ្មែរបានខ្ចី ពាក្យច្រើនពីភាសាអស់នោះ។ ភាសាខ្មែរមានអក្សរក្រមវែងជាងគេនៅលើផែនដី។ វាជាភាសាមួយ ដ៏ចំណាស់ ដែលប្រហែលជាមានដើមកំណើតតាំងតែពី ២០០០ឆ្នាំមុនមកម៉្លេះ។ ភាសាខ្មែរមាន អនុភាពលើភាសាថៃនិងភាសាឡាវ ព្រោះភាសាទាំងនោះបានខ្ចីពាក្យច្រើនណាស់ពីភាសាខ្មែរ ដែលពួកអឺរ៉ុប ស្មានថា វានៅក្នុងក្រុមភាសាដូចគ្នា។ ភាសានោះគឺជារបស់ក្រុមភាសាថៃក្រាដៃ និង ភាសាខ្មែរនៅក្រុមភាសាមនខ្មែរជាមួយភាសាមននិងភាសាវៀតណាម ដែលទាក់ទង ភាសា សំស្រ្កឹត ។ ភស្តុតាងមួយដែលបង្ហាញអំពីការប្រើតួអក្សរខ្មែរ គឺនៅក្នុងសិលាចារឹកវ៉ូកាញ ប្រទេសវៀតណាមខាងត្បូងដែលក្នុងសិលាចារឹកនោះមានចុះកាលបរិច្ឆេទឆ្នាំ៦១១។ និយាយរួម ភាសាខ្មែរដែលយើងរាល់គ្នាប្រើបច្ចុប្បន្ននេះ មានអាយយ៉ាង ចំណាស់ និងចំនុចពិសេសមួយទៀត នោះគឺអក្សរខ្មែរយើង បើក្រៅពីជនជាតិខ្មែរ គឺរៀនមិនងាយចេះទេ ។
អ្វីដែលខ្ញុំគិតថា ដែលខ្មែរយើងតែងតែមានមោទនភាពចំពោះខ្លួនឯងដែលកើតជាខ្មែរនោះ គឺប្រទេសកម្ពុជា ជាប្រទេសមួយដែលពោរពេញទៅដោយសម្បត្តិវប្បធម៌ ដ៏អស្ចារ្យ ដែលគ្មាន ប្រទេសណានៅលើពិភពលោកមានឡើយ នោះគឺ សំណង់ប្រាសាទបុរាណរាប់ពាន់ប្រាសាទ ជាពិសេសគឺ ប្រាសាទអង្គរវត្តដែលជាអច្ឆរិយៈវត្ថុមួយក្នុង ចំនោម អច្ឆរិយៈវត្ថុសំខាន់ៗរបស់ ពិភពលោក ដោយមានអាយុរាប់ពាន់ឆ្នាំ ពោរពេញទៅដោយ ក្បាច់រចនាល្អប្រណីត មានលក្ខណៈ ល្អវិចិត្រនិងបង្ហាញនូវសិល្បៈខ្មែរដ៏អស្ចារ្យ។ប្រាសាទអង្គរមានកម្ពស់ ៦៥ម៉ែត្រ មានក្រឡាផ្ទៃ ប្រហែល ២០០ហិចតា រាងចតុកោណ ដែលកំណត់ដោយកំពែងព័ទ្ធជុំវិញ និង គូទឹក ដែលមាន ទទឹង ២០០ម៉ែត្រ។ បរិវេណនៃកំពែង គឺមានប្រវែងប្រហែល ៥,៥គ.ម។ ផ្លូវចូលធ្វើអំពីថ្មភក់ មានប្រវែង បណ្តោយ ២៥០ម៉ែត្រ និងទទឹង ១២ម៉ែត្រ។ ដោយសារតែទំហំដ៏ធំ និងស្ថាបត្យកម្ម ដ៏អស្ចារ្យនេះ មានមនុស្សមួយចំនួនគិតថា ប្រាសាទអង្គរវត្តមិនមែនជាស្នាដៃរបស់មនុស្សទេ គឺជាស្នាដៃរបស់អាទិទេព។ អង្គរវត្តជាស្នាដៃដ៏ធំចម្បងអស្ចារ្យ របស់ព្រះបាទសូរ្យវរ្ម័នទី២ ដែលមានឈ្មោះ រន្ទឺសុះសាយ ទៅគ្រប់ទិសទី លើពិភពលោក មិនតែប៉ុណ្ណោះប្រាសាទអង្គរវត្ដ ជារូបភាពតំណាង ប្រទេសជាតិខ្មែរព្រលឹងខ្មែរ គ្រប់រូប ដែលមនុស គ្រប់គ្នាឃើញរូបប្រាសាទអង្គរវត្ត
នៅលើ ទង់ជាតិខ្មែរយើង។
ក្នុងនោះប្រាសាទដ៏សំខាន់មួយទៀតរបស់ខ្មែរគឺប្រាសាទព្រះវិហារដែលទើបត្រូវបានបញ្ចូល ជាសម្បត្តិបេតិកភណ្ឌ័ពិភពលោកអង្គការ យូនីស្កូ ក្នុងនាមជាសម្បត្តិវប្បធម៌មនុស្សជាតិនៅថ្ងៃទី ៧ ខែកក្តដា ឆ្នាំ២០០៨។ប្រាសាទព្រះវិហារគឺជាតំបន់ប្រវត្តិសាស្ត្រមួយដែលមានឈ្មោះថា សិក្ខាគិរីស្វារៈមានន័យថាអំណាចនៃភ្នំ ហើយត្រូវបានសាងសង់ឡើងនៅក្នុងអំលុងចុងសតវត្សទី៩ និងដើមសតវត្សទី១០ ដោយព្រះមហាក្សត្រ៤អង្គព្រះនាម៖ ព្រះបាទយសោវរ្ម័នទី១ ព្រះបាទសូរ្យ វរ្ម័ន ទី១ ព្រះបាទសូរ្យវរ្ម័នទី២ និងព្រះបាទជ័យវរ្ម័នទី៦។ នៅឯភ្នំនេះមានជណ្ដើរបុរាណមួយ ដែល អាចឲ្យគេឡើងទៅដល់កំពូលភ្នំ ដែលជាទីតាំងរបស់ប្រាសាទព្រះវិហារដោយឆ្លងកាត់នូវ គោបុរៈ ចំនួន ៥ ហើយអមដោយទេសភាពព្រៃភ្នំ ជាមួយនឹងអាងទឹកបុរាណដ៏ស្រស់ ត្រកាល ។ ទោះបីជា ឆ្លងកាត់ពេលវេលា និងអាកាសធាតុផ្លាស់ប្តូរឥតឈប់ឈរ រាប់ពាន់ឆ្នាំ តួរបស់ប្រាសាទព្រះវិហារ នៅតែឈរយ៉ាងរឹងមាំ ជាមួយនឹងក្បាច់រចនា ចំលាក់លើផ្ទាំងសិលាល្អល្អះឥតខ្ចោះ ដែលគួអោយ ស្ញប់ស្ងែងជាទីបំផុត នៅលើភ្នំនេះ មានកន្លែងសក្ត័សិទ្ធមួយគឺពោយលោកតាឌី។ហើយពេលដែល កូនខ្មែរគ្រប់រូបបានទៅដល់ ប្រាសាទព្រះវិហារ គឺធ្វើ អោយពួកគេរឹតតែមាន មោទភាពដែលបាន កើតជាកូនខ្មែរ។ ជាពិសេសប្រាសាទនេះ ត្រូវបានប្រទេសសៀម កំពុង ចិញ្ចឹមចិត្ត ចង់បានដោយ មិនចេះខ្មាសអៀន បើទោះជាសកលលោកទទួលស្គាល់ថា ជាប្រាសាទរបស់ខ្មែរក៏ដោយចុះ។ ការពិតមួយទៀតនៃលក្ខណៈពិសេសរបស់ខ្មែរ គឺ ខ្មែរមានវប្បធម៌ អរិយធ៌ម មួយដ៏រុងររឿង វប្បធម៌-អរិយធម៌ខ្មែរបច្ចុប្បន្នដែលជា លទ្ធផលនៃការវិវត្តដ៏យូរលង់បានប្រសូតចេញពីមូលដ្ឋានគ្រឹះខ្មែរ-មន ឬមន-ខ្មែរ និងឥណ្ឌាដែលគេពុំអាចផ្តាច់ចេញពីគ្នាបានឡើយ ហើយភាពសំយោគដ៏ស្អិត រមួតនេះហើយ ដែលធ្វើឱ្យ វប្បធម៌-អរិយធម៌ជាតិខ្មែរមានភាពសម្បូរបែប និងត្រចេះត្រចង់ ។
តាមពិតមុនភាពសំយោគដើមនេះ ដែលផ្តើមឡើងនាសម័យប្រវត្តិសាស្ត្រ ឬមុននេះបន្តិច វប្បធម៌ខ្មែរមានលក្ខណៈជាតិខ្លួនមកហើយ ។ លក្ខណៈសម្បត្តិពិសេសនេះ ត្រូវបន្តដោយសហគមន៍ដែលស្ថិតក្នុងអម្បូរមន-ខ្មែរ នៅឥណ្ឌូចិន និងនៅម៉ាឡាយូ (មលាយូ) រហូតដល់សព្វថ្ងៃដែលរស់នៅតំបន់ខ្ពង់រាប ឬតាមតំបន់ព្រៃភ្នំ ហើយដែលពុំអាចទទូលឥទ្ធិពលពីឥណ្ឌា ចិន ឬអឺរ៉ុបនៅឡើយ ។ យើងត្រូវស្គាល់អំពីប្រភពនៃវប្បធម៌-អរិយធម៌ដើមរបស់ ជនជាតិខ្មែរយ៉ាងជាក់ច្បាស់ ហើយមិនត្រូវបំភ្លេចនូវវិភាគទានដ៏ថ្លៃថ្លាពីប្រទេសឥណ្ឌាក្នុងការ សាងសង់នូវមូលដ្ឋានគ្រឹះរបស់សង្គមខ្មែរក្នុងអតីតកាលក៏ដូចក្នុង បច្ចុប្បន្នភាពដែរ ។យ៉ាងណាមិញ ពួកគេក៏មិនត្រូវបំភ្លេចបំបាត់ដាននូវរាល់ តួនាទីជាប្រវត្តិសាស្ត្រ របស់ជនជាតិខ្មែរ និងកុលសម្ព័ន្ធមន-ខ្មែរ ដែលកំពុងរស់នៅពាសពេញដេរដាសទូទាំងភូមិភាគអាស៊ីអាគ្នេយ៍នេះដែរ ព្រោះថាជនជាតិខ្មែរគឺជាជនជាតិចាស់ ហើយមានសាវតារដ៏យូរ លង់មួយ ។ជារួមវប្បធម៌ ខ្មែរដើមដែលបានចាប់បដិសន្ធិឡើងច្រើន ពាន់លានឆ្នាំមុនការហូរចូលនៃវប្បធម៌ឥណ្ឌា ។
ក្រៅពីហេតុផលជាច្រើនដែលបានលើកឡើងខាងលើខ្មែរមានអ្វីជាច្រើនលើសពីនេះ ដែលមិនអាចនិយាយរៀបរាប់បានអស់ ដែលធ្វើអោយកូនខ្មែរទាំងអស់មានមោទនភាពដែលកើត ជាខ្មែរ ហើយចុងបញ្ចប់ខ្ញុំសូមលើកយកនូវទីតាំងភូមិសាស្រ្តរបស់ខ្មែរ រឺព្រះរាជាណាចក្រកម្ពុជា គឺព្រះរាជាណាចក្រកម្ពុជាមានទីតាំងស្ថិតនៅភូមិភាគអាស៊ីអាគ្នេយ៍ ដែលមានផ្ទៃដី ១៨១ ០៣៥ គីឡូម៉ែត្រការ៉េ។ ទីតាំងភូមិសាស្ដ្រនេះ បានផ្តល់នូវទំនាក់ទំនងយ៉ាងងាយស្រួល ក្នុងវិស័យ សេដ្ឋកិច្ច ទេសចរណ៍ ជាមួយប្រទេសជិតខាង និង លើពិភពលោកដោយយោងទៅលើ កូអរដោនេ ភូមិសាស្ដ្រ កម្ពុជាស្ថិតនៅត្រង់ចន្លោះខ្សែស្របទី១០ និង ទី១៥ នៃរយះទទឹងខាងជើង និង ត្រង់ចន្លោះខ្សែបណ្តោយទី១០២ និង១០៨ នៃរយះបណ្តោយខាងកើត។ កូអរដោនេ ភូមិសាស្ដ្រនេះ បញ្ជាក់ឲឃើញច្បាស់ថា ព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅក្នុងតំបន់ត្រូពិក គឺ ក្តៅហើយសើម ម្យ៉ាងទៀត ស្ថិតនៅក្នុង តំបន់អាស៊ីមូសុងគឺ សំបូរភ្លៀង ដែលជាតំបន់មាន លក្ខណៈ ល្អប្រសើរ ដល់ការលូតលាស់នៃរុក្ខជាតិ និងដំណាំគ្រប់ប្រភេទ។ ដោយយោងទៅលើលក្ខណៈ ទាំងអស់នេះ ហើយ បានធ្វើឲប្រទេសយើង មានលក្ខណៈល្អក្នុង ការអភិវិឌ្ឍន៍លើ វិស័យទេសចរណ៍ជាតិ ព្រោះជាតំបន់ ទទួលឥទ្ធិពលក្តៅស្ទើរពេញមួយឆ្នាំ។ប្រទេសកម្ពុជាមានព្រំដែន ជាប់ប្រទេសថៃ នៅខាងលិច និងពាយ័ព្យ (៨០០គ.ម) ជាប់ប្រទេសឡាវ (៥៤១គ.ម) ខាងជើង និងជាប់ប្រទេស វៀតណាម(១.២២៨គ.ម) ប៉ែកខាងកើត និងអាគ្នេយ៍។ ឈូងសមុទ្រថៃស្ថិតនៅភាគខាងនិរតីនៃ ប្រទេស។ ព្រំប្រទល់ទឹក លាតសន្ធឹង ប្រវែង ៤៤៣គ.ម តាមបណ្តោយឈូងសមុទ្រថៃ។ កម្ពុជាត្រូវបានទន្លេមេគង្គហូកាត់ ដែលមានប្រភពមកពីខ្ពង់រាបទីបេជាផ្លូវទឹកដ៏សំខាន់ហូរកាត់ ខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តកំពង់ចាម ខេត្តកណ្តាល និង ខេត្តព្រៃវែង មកបំពេញ ទន្លេសាប និង បឹងទន្លេសាបដែលជាប្រភព មច្ឆាជាតិមិនចេះរីងស្ងួតរបស់កម្ពុជា។ក្រៅពីនេះ ព្រះរាជាណាចក្រ កម្ពុជា ពុំដែលបានទទួលនូវគ្រោះធម្មជាតិធំៗ ណាមួយទេ ដូចជា បន្ទុះភ្នំភ្លើង ការរញ្ជួយដី។ ម្យ៉ាងវិញទៀត ប្រទេសយើង ស្ថិតនៅក្រៅមណ្ឌលខ្យល់ព្យុះទៀតផង ។ ការលើកឡើងទាំងអម្បាលមាណគឺជាការនិយាយក្នុងនាមជាកូនខ្មែរមួយរូប ក្នុងចំនោម កូនខ្មែរ គ្រប់រូប ដែលមានមោទនភាពចំពោះខ្លួនឯងបំផុត ដែលបានកើតជាជាតិខ្មែរ រស់នៅលើ ដីខ្មែរ មានឈាមជាខ្មែរ ដែលជាប្រទេសដែលត្រូវបានប្រសិទ្ធនាមថា ជាព្រះរាជាណាចក្រអច្ឆរិយៈ ហើយមានមោទនភាពលុះដល់ត្រាសូន្យជិវិតដែលបានកើតជាខ្មែរ សូមអោយកូនខ្មែរទាំងអស់ តាំងចិត្តក្លាហាន មុះមុតការពារថែរក្សានូវរាល់អតសញ្ញាណរបស់ជាតិខ្មែរ ពីការឈ្លានពានរបស់ សត្រូវ និង បន្សល់វាទុកសំរាប់កូនខ្មែរជំនាន់ក្រោយ ដើម្បីអោយពួកគេមានមោទនភាពដែលបាន កើតជាខ្មែរ ហើយសូមអោយពាក្យមួយឃ្លានៅតែស្ថិតជាប់ជានិច្ចក្នុងក្រអៅបេះដូងកូនខ្មែរគ្រប់រូប។
រៀបរៀងដោយៈ អោម ចែតចន្ទ័ណារ៉ា បុគ្គលិកព័តមាននៃបណ្តាញទូរទស្សន៍កម្ពុជាCTNhttp://km.wikipedia.org/ naractn@gmail.com 089 829 771 --អោម ចែតចន្ទ័ណារ៉ា ម៉ោង១០:៥០ ថ្ងៃសៅរ៍ ទី០៥ ខែមីនា ឆ្នាំ២០១១ (UTC)05.03.2011 អត្ថបទជាអក្សរដិត