ព្រះនាងកុលប្រភាវតី (គ.ស ?-?) តាមសិលាចារឹកអ្នកតាដំបងដែក នៃខេត្តតាកែវ បញ្ជាក់ថា ព្រះអគ្គមហេសីរបស់ព្រះបាទកៅណ្ឌិន្យជយវម៌្ម គឺព្រះនាងកុលប្រភាវតី។ សិលាចារឹកនេះបានបញ្ជាក់ទៀតថា មុនព្រះនាងសោយទិវង្គត ព្រះនាងបាន ចាត់ចែងឲ្យសាងសង់ ទេវាល័យ សម្រាប់តម្កល់ព្រះវិស្ណុមួយព្រះអង្គ ដែលធ្វើអំពីមាសសុទ្ធ ព្រមទាំង លំនៅស្ថានសម្រាប់ពួកព្រហ្មបុរោហិត និងបានជីកស្រះទុកជាប្រយោជន៍ចំពោះអ្នកស្រុកផង។

កុលប្រភាវតី
កុរុង
ស្វាមី/មហេសីកុរុងកៅណ្ឌិន្យជយវម៌្ម
បុត្រគុណវម៌្ម
វង្សកៅណ្ឌិន្យ
សន្តតិវង្សសោមវង្ស
ប្រសូតវ្យាធបុរ
សុគតវ្យាធបុរ

សិលាចារឹកនៅប្រាសាទប្រាំល្វែង ដែលបានចារឡើងដោយព្រះរាជកុមារ គុណវម៌្ម នៅដើម សតវត្សរ៍ទី៦ នៃគ.ស បានរៀបរាប់អំពីប្រវត្តិរបស់ទ្រង់ផ្ទាល់។ ព្រះរាជកុមារ ឬ ផ្វានថាងចឹង បើ សរសេរជាភាសាចិន ជាព្រះរាជបុត្ររបស់ព្រះនាង កុលប្រភាវតី និង កៅណ្ឌិន្យជយវម៌្ម ដែលបាន សោយទិវង្គត នៅឆ្នាំ៥១៤ នៃគ.ស។ ព្រះអង្គជារាជបុត្រនៃព្រះមហាក្សត្រដែលជា ព្រះចន្ទនៃរាជវង្សកៅណ្ឌិន្យ ព្រះអង្គបានត្រួតត្រា កាន់កាប់តំបន់មួយដែលបិតារបស់ទ្រង់បានកសាងនៅលើទីទឹកភក់ ដែលនៅស្រុកទឹកខ្មៅ ខេត្តព្រែកប្ញស្សី កម្ពុជាក្រោមសព្វថ្ងៃ។ ព្រមពេលជាមួយគ្នាដែរ លទ្ធិព្រហ្មញ្ញសាសនា មានការរីកចម្រើនដែរ។ នេះបើយើងសំអាងលើទិដ្ឋភាពរួមនៃសង្គមខ្មែរនាសម័យនគរវ្នំ ដែលជំនឿលើព្រហ្មញ្ញសាសនាបានគ្របដណ្តប់ស្ទើរតែគ្រប់ច្រកល្ហក ពោលគឺមានអាទិភាពចម្បង។ សិលាចារឹកនៅវាលភក់ កម្ពុជាក្រោម បានបញ្ជាក់ថា មុននឹងសោយទិវង្គតនៅឆ្នាំ៥១៤ នៃគ.ស ព្រះមហារាជិនីនៃព្រះបាទជយវម៌្មដែលមានព្រះនាមថា កុលប្រភាវតី បានត្រាស់បង្គាប់ឲ្យរាជឌ្ឍកី ស្ថាបនាអាស្រមដើម្បីបូជាព្រះសិវ។ រីឯព្រះរាជបុត្ររបស់ទ្រង់ដែលមានព្រះនាមថា ព្រះគុណវម៌្មដែលជានាយកលើអារាមមួយនៅក្នុងព្រះវិហារនេះ មានការគោរពបូជាស្នាមព្រះបាទព្រះវិស្ណុ ឈ្មោះចក្រវីរថស្វាមិគគួរឲ្យមោទនៈ។

ឯកសារយោង កែប្រែ