គុណវរ្ម័ន

បុត្រនៃកៅណ្ឌិន្យជ័យវរ្ម័ន ព្រះមហាក្សត្រនៃនគរភ្នំ
(ត្រូវបានបញ្ជូនបន្តពី គុណវម៌្ម)

កុរុងគុណវម៌្ម (ចិន:ផ្វានថាងចឹង) (គ.ស ?-៥១៤) រជ្ជកាល (គ.ស ៥១៤)។ តាមរយៈសិលាចារឹកដំបងដែក(ខាងត្បូងខេត្តតាកែវ) ព្រះនាងកុលប្រភាវតីបាននិយាយពីការកសាងអាស្រមមួយ។ សិលាចារឹកនេះមានលក្ខណៈជាវិស្ណុនិយម។ ក្នុងសិលាចារឹកវិស្ណុនិយមដូចគ្នានេះដែរ ដែលគេបានរកឃើញនៅវាលភក់បាននិយាយ ពីការកសាងទេវាល័យ សម្រាប់តម្កល់ ព្រះវិស្ណុបាទ។ បើគេប៉ាន់ស្មានមើលទៅព្រះនាងកុលប្រភាវតីគឺជាមាតារបស់គុណវម៌្មដែលជាបុត្ររបស់កុរុងកៅណ្ឌិន្យជយវម៌្ម ហើយទ្រង់ត្រូវបានព្រះជេដ្ឋាធ្វើគត់ ដែលមាននាមថាកុរុងរុទ្រវម៌្មនេះឯង (ជាបុត្ររបស់ស្រីស្នំម្នាក់) នៅក្នុងឆ្នាំ៥១៤ដើម្បី ដណ្ដើមរាជ្យសម្បត្តិដូច ដែលពង្សាវតាររបស់រាជវង្សលាងបានកត់ទុក។ រុទ្រវម៌្មជាស្ដេចចុងក្រោយបង្អស់នៃអាណាចក្រភ្វូណាន។ ព្រះគុណវម៌្មបានត្រួតត្រា កាន់កាប់តំបន់មួយដែលបិតារបស់ទ្រង់បានកសាងនៅលើទីទឹកភក់ ដែលនៅស្រុកទឹកខ្មៅ ខេត្តព្រែកប្ញស្សី កម្ពុជាក្រោមសព្វថ្ងៃ។

គុណវម៌្ម
កុរុង
រជ្ជកាលគ.ស ៥១៤
រាជ្យមុនកុរុងកៅណ្ឌិន្យជយវម៌្ម
រាជ្យបន្តកុរុងរុទ្រវម៌្ម
វង្សកៅណ្ឌិន្យវម៌្ម
សន្តតិវង្សកៅណ្ឌិន្យវម៌្ម
បិតាកុរុងកៅណ្ឌិន្យជយវម៌្ម
មាតាព្រះនាងកុលប្រភាវតី
ប្រសូតវ្យាធបុរ
សុគតគ.ស ៥១៤
វ្យាធបុរ

បុព្វហេតុចម្បាំងរវាងវ្យាធបុរ និង សម្ភុបុរ

កែប្រែ

បុព្វ​ហេតុ​នៃ​ចម្បាំង​រវាង​អាណាចក្រ​ភ្វូណាន និង​ចេនឡា​ នៅ​ចុង​សម័យ​នៃ​អាណាចក្រ​ភ្វូណាន​កើត​មាន​ការ​ដណ្តើម​រាជ្យ​គ្នា​រវាង​ស្តេច​ គុណវម៌្ម និង​ស្តេច​រុទ្រវម៌្ម​។ តាម​ព្រឹត្តិការ​ប្រវត្តិសាស្រ្ត​ អ្នក​ខ្លះ​យល់​ថា​ព្រះ​ភវវម៌្មទី១​ ដែល​ជា​ចៅ​របស់​កុ​រុងរុទ្រវម៌្ម​បាន​លើក​ទ័ព​មក​វាយ​អាណាចក្រភ្វូណាននេះ​ ដើម្បី​ប្រឆាំង ​នឹង​ការ​ប៉ុន​ប៉ង​របស់​ក្រុម​ស្តេច​គុណវម៌្ម ត្រូវ​បាន​ស្តេច រុទ្រវម៌្ម​ ធ្វើ​គត់​ដោយ​ខ្លាច​ក្រែង​ បក្ស​ពួក​ស្តេច​គុណវម៌្ម​ធ្វើ​ការ​សង​សឹក​ដណ្តើម​រាជ្យ​បល្ល័ង្កទៅ​វិញ​។ សិលាចារឹកនៅប្រាសាទប្រាំល្វែង ដែលបានចារឡើងដោយព្រះរាជកុមារ គុណវម៌្ម នៅដើម សតវត្សរ៍ទី៦ នៃគ.ស. បានរៀបរាប់អំពីប្រវត្តិរបស់ទ្រង់ផ្ទាល់។ ព្រះរាជកុមារ ឬ ហ្វាន់ តាង ចេង បើ សរសេរជាភាសាចិន ជាព្រះរាជបុត្ររបស់ព្រះនាង កុលប្រភាវតី និង កៅណ្ឌិន្យជយវម៌្ម ដែលបាន សោយទិវង្គត នៅឆ្នាំ៥១៤ នៃគ.ស.។

ព្រះរាជពង្សាវលី

កែប្រែ
  • ព្រះបិតាព្រះនាម កៅណ្ឌិន្យជយវម៌្ម អតីតៈ ព្រះមហាក្សត្រ ព្រះមាតាព្រះនាង កុលប្រភាវតី
    • ព្រះបាទរុទ្រវម៌្ម ជាព្រះរៀមបិតាតែមួយ និង ព្រះស្នំ។
    • ព្រះញាតិវង្សប្រហែលជាក្រុមព្រះវង្សដែលបានតស៊ូច្បាំងទម្លាក់ព្រះបាទរុទ្រវម៌្មចេញពីរាជ្យបល្លង្ក។

ឯកសារយោង

កែប្រែ
គោរម្យងារសំរាប់រាជ្យ
មុនដោយ
កុរុងកៅណ្ឌិន្យជយវម៌្ម
វ្យាធបុរ រឺ កុរុងភ្វូណាន
៥១៤
តដោយ
កុរុងរុទ្រវម៌្ម
ព្រះរាជគោរម្យងារ
មុនដោយ
មិនស្គាល់
រជ្ជទាយាទនៃភ្វូណាន
ដើមសតវត្សទី៦-៥១៤
តដោយ
មិនស្គាល់