ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា (អង់គ្លេស: Cambodia national football team) គឺជាក្រុមបាល់ទាត់ តំណាងឱ្យប្រទេសកម្ពុជា ក្នុងការប្រកួតបាល់ទាត់អន្តរជាតិបុរស ដែលត្រូវបានគ្រប់គ្រងដោយ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ហៅកាត់ថា (FFC) ។ ពណ៌សម្គាល់អត្តសញ្ញាណក្រុមជម្រើសជាតិកម្ពុជា គឺជាពណ៌ខៀវ តំណាងឱ្យភាពរីកចម្រើននិងលូតលាស់ ពណ៌បន្ទាប់គឺ ពណ៌ស តំណាងឱ្យភាពបរិសុទ្ធ និមិត្តសញ្ញា ព្រហ្មបាយ័ន្តមុខបួន តំណាងឱ្យគោលដៅចំនួន៤ ១.គោលដៅនៃការចាប់ផ្ដើម, ២.គោលដៅនៃការឆ្លងកាត់ ៣.គោលដៅនៃការពុះពារ ៤.គោលដៅនៃភាពជោគជ័យ ។ និមិត្តសញ្ញា សត្វតំណាងក្រុមជម្រើសកម្ពុជា គិតចាប់ពីទស្សវតន៍ទី៧០ មុនវិបត្តិសង្គ្រាមសុីវិលនៅកម្ពុជា និមិត្តសញ្ញា សត្វតំណាងក្រុមជម្រើសកម្ពុជា គឺសត្វរាជសីហ៍ ដែលប្រែថា សត្វតោ (The Lion) ប៉ុន្តែបច្ចុប្បន្នសត្វតំណាង ក្រុមជម្រើសជាតិកម្ពុជា ត្រូវបានជំនួសដោយ សត្វគោព្រៃផងដែរ ។ ហើយចំនុចខ្ពស់របស់ក្រុមជម្រើសជាតិកម្ពុជា គឺធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ ៤ ក្នុងកម្មវិធី AFC Asian Cup ឆ្នាំ 1972 ។[២]
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា | ||||
ឈ្មោះផ្លូវការណ៍ | ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា Cambodia National Football Team | |||
FIFA Code | (CAM) | |||
រហ័ស្សនាម | គោព្រៃកម្ពុជា | |||
សមាគមន៍ | សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) | |||
ការរកឃើញ | 1955 (67 ឆ្នាំ) | |||
សហព័ន្ធ | AFC (Asia) | |||
អនុសហព័ន្ធ | AFF (Southeast Asia) | |||
គ្រូបង្គោល | Ryu Hirose Chhouk Piseth | |||
ប្រធានក្រុមបច្ចុប្បន្ន | សើយ វិសាល | |||
ប្រធានក្រុម ច្រើនសម័យ | គួច សុកុម្ភៈ | |||
កំពូលអ្នកស៊ុតបញ្ចូលទី | ហុក សុចិត្រា (20 គ្រាប់) | |||
ផ្ទះកីឡាដ្ឋាន | កីឡាដ្ឋានជាតិ មរតកតេជោ Morodok Techo National Stadium | |||
ចំណាត់ថ្នាក់ FIFA | 177[១] | |||
ពិន្ទុ FIFA បច្ចុប្បន្ន | 948.62 | |||
GANEFO Tournament | ចំណាត់ថ្នាក់លេខ (4) 1966 | |||
AFC Asian Cup | ចំណាត់ថ្នាក់លេខ (4) 1972 | |||
Independence Cup | ឈ្នះពាន 1972 | |||
President's Cup' | ឈ្នះពាន 1973 | |||
ប្រកួតអន្តរជាតិលើកដំបូង ម៉ាឡេសុី 9–2 កម្ពុជា (គូឡាឡាំពួ, ម៉ាឡេស៊ី, 1956) ជ័យជំនៈធំបំផុត កម្ពុជា 8–0 យេម៉េន (ភ្នំពេញ, កម្ពុជា, 1966) បរាជ័យធំបំផុត អ៊ីរ៉ង់ 14–0 កម្ពុជា (តេហារ៉ង់, អ៊ីរ៉ង់, 10 តុលា 2019) |
|
ប្រវត្តិ
កែប្រែHistory
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1955 ហើយការប្រកួតអន្តរជាតិជាផ្លូវការណ៍លើកដំបូងរបស់កម្ពុជា បានធ្វើឡើង នៅថ្ងៃទី 27 ខែមីនា ឆ្នាំ 1956 ក្នុងកម្មវិធី AFC Asian Cup ដោយពេលនោះ កម្ពុជាបានចាញ់ម្ចាស់ផ្ទះ ម៉ាឡេស៊ី ក្នុងលទ្ធផល 9 ទល់និង 2 យ៉ាងណាមិញកម្ពុជាក៏បានសកសឹកដោយយកឈ្នះ ម៉ាឡេស៊ី នៃជើងទី២ ក្នុងលទ្ធផល 3 ទល់និង 2 ដែលធ្វើឡើងនៅថ្ងៃទី 24 ខែមេសា ឆ្នាំ 1956 នៅក្នុងជំនួបវគ្គជម្រុះនេះផងដែរ កម្ពុជាមិនបានឡើងទៅវគ្គបន្តនោះទេ ដោយចាញ់ចំនួនគ្រាប់បាល់របស់ ម៉ាឡេស៊ី ។[៣] ចំពោះការប្រកួតមិត្តភាពលើកដំបូងរបស់កម្ពុជា International Freindly ទល់និង ម៉ាឡេស៊ី ដែលធ្វើឡើងនៅថ្ងៃទី 2 ខែវិច្ឆិកា ឆ្នាំ 1957 កម្ពុជាបានចាញ់ម៉ាឡេសុី ក្នុងលទ្ធផល 1 ទល់និង 3 ។ ក្រុមជម្រើសកម្ពុជា គឺជាក្រុម ដែលមានភាពក្មេងវ័យ ព្រោះពេលនោះទើបតែបង្កើតបានប៉ុន្មានឆ្នាំប៉ុនណោះ ដោយបន្តចាញ់ក្រុមផ្សេងៗទៀត ក្នុងកម្មវិធី Merdeka Tournament 1964 តែយ៉ាងហើយណាស់ ក្រុមកម្ពុជា ទាត់បញ្ចូលទី 2 ទល់និង 2 ដែលបានយកស្មើ ក្រុមខ្លាស កូរ៉េខាងត្បូង ផងដែរ ។ ចំពោះការប្រកួតមិត្តភាពលើកទី២ របស់កម្ពុជា គឺការប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជា ទល់និង ក្រុមជម្រើសជាតិ អូស្ត្រាលី បញ្ចប់ក្នុងលទ្ធផលស្មើគ្នា 2 ទល់និង 2 ដែលធ្វើឡើងនៅថ្ងៃទី 26 ខែវិច្ឆិកា ឆ្នាំ 1965 ។ ក្នុងឆ្នាំ 1966 ក្រុមជម្រើសជាតិកម្ពុជា បានចូលរួមប្រកួតក្នុងកម្មវិធី Ganefo Tournament បានយកឈ្នះ ក្រុមជម្រើសជាតិ យេមេន ខាងជើង ក្នុងលទ្ធផល 8 ទល់និង 0 ជាលទ្ធផលដ៏ផ្ញាក់ផ្អើលមួយ និង បំបាក់ក្រុមជម្រើសជាតិ ប៉ាឡេស្ទីន ក្នុងលទ្ធផល 4 ទល់និង 0 ប៉ុន្តែកម្ពុជាមិនទទួលបានជោគជ័យនៅការប្រកួតបន្ទាប់នោះទេ ដោយចាញ់ក្រុម កូរ៉េខាងជើង ក្នុងលទ្ធផល 2 ទល់និង 0 និង បន្តចាញ់កូរ៉ខាងជើង នៃជើងទី២ ក្នុងលទ្ធផល 4 ទល់និង 0 ដូចនេះហើយក្រុមកម្ពុជាមិនអាចបន្តទៅវគ្គបន្ទាប់នោះទេ ។[៤] ក្នុងឆ្នាំ 1967 ក្រុមជម្រើសជាតិកម្ពុជា បានចូលរួមប្រកួតវគ្គជម្រុះ ក្នុងកម្មវិធី AFC Asian Cup ដែលធ្វើឡើងនាទីក្រុងរ៉ង់ហ្គូន ប្រទេសភូមា កម្ពុជាបានយកឈ្នះ ក្រុមជម្រើសជាតិ ឥណ្ឌា ក្នុងលទ្ធផល 3 ទល់និង 1, និង បន្តយកឈ្នះ ក្រុមជម្រើសជាតិ ប៉ាគីស្ថាន ក្នុងលទ្ធផល 1 ទល់និង 0 ហើយកម្ពុជានៅតែធ្លាក់ចេញក្នុងវគ្គជម្រុះដដែល បន្ទាប់ពីកម្ពុជាទាត់ចាញ់ម្ចាស់ផ្ទះភូមាក្នុងលទផល 1 ទល់និង 0 ។[៥]
កីឡដ្ឋានក្នុងផ្ទះ
កែប្រែHome stadium
ក្នុងអំឡុងឆ្នាំដំបូងរបស់ប្រទេសកម្ពុជា កីឡដ្ឋានក្នុងផ្ទះរបស់ក្រុមជម្រើសជាតិកម្ពុជា គឺមានឈ្មោះថា "ពហុកីឡដ្ឋានជាតិអូឡាំពិក" (Olympic National Stadium) ដែលបានដាក់ឱ្យប្រើប្រាសជាផ្លូវការណ៍ក្នុងឆ្នាំ 1964 ដែលមានសមត្ថភាពអាចផ្ទុកអ្នកទស្សនាសរុបប្រមាណជា 60,000 (6មុឺននាក់) ។ ប្រទេសកម្ពុជាក៏បានធ្វើជាម្ចាស់ផ្ទះនៃការប្រកួត 2nd Asian GANEFO ដែលមានន័យពេញថា Games of the New Emerging Forces ហៅកាត់ថា (GANEFO) ដែលធ្វើឡើងនៅថ្ងៃទី 25 ខែវិច្ឆិកា ដល់ថ្ងៃទី 6 ខែធ្នូ ឆ្នាំ 1966 ដែលជាព្រឹត្តិការណ៍កីឡាថ្មីក្នុងតំបន់អាសុី ដែលបង្កើតឡើងដោយប្រទេសឥណ្ឌូណេសុី ។[៦] [៧] ពហុកីឡដ្ឋានជាតិអូឡាំពិក មិនត្រឹមជាទីកន្លែងសម្រាប់ប្រកួតកីឡាជាច្រើនប្រភេទនោះទេ កីឡាដ្ឋាននេះត្រូវបានតំណាងឱ្យ កីឡដ្ឋានក្នុងផ្ទះរបស់ក្រុមជម្រើសជាតិកម្ពុជា សម្រាប់ការប្រកួតជាអចិន្ត្រៃយ៍ ផងដែរ ។ មកដល់ទស្សវតន៍ទី៧០ កម្ពុជាបានមកដល់របត់ នយោបាយ នៃសង្គ្រាមសុីវិល (Cvil War) ផ្ទះកីឡាដ្ឋានដ៏កម្សត់របស់ក្រុមជម្រើសជាតិកម្ពុជា មិនមានព្រឹត្តិការណ៍នៃការប្រកួតបន្តទៀតនោះទេ ព្រោះកីឡាដ្ឋានទាំងមូល ត្រូវបានរដ្ឋាភិបាលដែលដឹកនាំដោយលោក សេនាប្រមុខលន់នល់ បានយកទីតាំងនេះដាក់ជាលានដ្ឋានកងទ័ព និង ផ្ទុកទៅដោយសម្ភារវុធជាច្រើន ដូចនេះហើយស្តាតអូឡាំពិក ត្រូវបានផ្អាកគ្រប់ការប្រកួត ចាប់ពីពេលនោះមក រហូតដល់កម្ពុជាបញ្ចប់វិបិត្តសង្គ្រាមផងដែរ ។[៨]
កីឡដ្ឋានក្នុងផ្ទះថ្មី
កែប្រែNew Home stadium
ឯកសារយោង
កែប្រែ- ↑ FIFA (2022) FIFA World Ranking, Website: fifa.com, Publication: © 1994 -2022 FIFA. All rights reserved.
- ↑ Media Business Networks (2006) Who's who in Cambodia, Publisher: MBN International in partnership with Promo-Khmer, Original from the University of California p.498 ISBN: 9995066009, 9789995066000
- ↑ Home of football statistics and history (2011) Cambodia national football team 'A' international record: 1956, Website: 11v11.com, Publication: AFS Enterprises Limited 2022 All Rights Reserved
- ↑ Rec.Sport.Soccer Statistics Foundation (2003) Cambodia - List of International Matches, Website: rsssf.org, Publication: (C) Copyright Barrie Courtney and RSSSF 2003/05
- ↑ Journal, Magazine (1967) The Statesman, Publisher: Mohammad Owais, Karachi, OCLC Number: 1640497
- ↑ Xin hua tong xun she (1966) News from Hsinhua News Agency: daily bulletin, Issues 2941-2955, Publisher: Original from the University of Michigan
- ↑ United States. Consulate General (Hong Kong, China) (1966) Survey of China Mainland Press, Issues 3689-3708, Publisher: American Consulate General, Original from the University of Virginia
- ↑ Malcolm Caldwell, Lek Tan (1973) Cambodia in the Southeast Asian War, Publisher: Monthly Review Press, Original from the University of Michigan p.446 ISBN: 0853451710, 9780853451716
វិគីមេឌាទូទៅមានមេឌាដែលទាក់ទងទៅនឹង: ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា |