អត្ថន័យ==

ប្រវត្តិ

កែប្រែ

ពាក្យ "ឧកញ៉ា" ជាគោរម្យងារ នៃមន្ត្រីដែលមានបណ្ដាសក្ត័ថ្នាក់ខ្ពស់ ក្នុងជួររាជការ ឬនាហ្មឺនមន្ត្រីធ្វើការថ្វាយហ្លួងប្រចាំព្រះរាជវាំង នាសម័យបុរាណ ដែលងារ "ឧកញ៉ា/លោកឧកញ៉ា" នេះមាន២ប្រភេទ ដែលសុទ្ធតែទទួលបានការតែងតាំងដោយព្រះរាជក្រឹត្យពីព្រះមហាក្សត្រ។


  • ឧកញ៉ា ជាងារនៃបណ្ដាសក្ត័មន្ត្រីថ្នាក់ខ្ពស់ក្នុងជួររាជការ និង ភាគច្រើនជានាហ្មឺនមន្ត្រីដែលនៅបំរើការប្រចាំព្រះរាជវាំង ធ្វើកិច្ចការថ្វាយព្រះមហាក្សត្រស្ដេចផែនដី និងជាអ្នកដែលចេះដឹងជ្រៅជ្រៈ ដឹកនាំកម្មវិធីផ្សេងៗក្នុងព្រះរាជវាំងមានស្នាដៃល្អជោគជ័យក្នុងកិច្ចការងារជូនរាជការ ហើយទទួលបានគោរពស្រលាញ់ពីនាហ្មីនមន្ត្រីខ្ញុំរាជការនៅជុំវិញខ្លួន។ ព្រះមហាក្សត្រក៏ទ្រង់សព្វព្រះទ័យ ប្រទានងារឋានៈសក្ដ័ខ្ពស់ ជា "ឧកញ៉ា" ដើម្បីជាកិត្តិយសបន្ដែម ដែលងារឧកញ៉ាទាំងនោះមានដូចជា÷ ឧកញ៉ាវាំង ឬឧកញ៉ាចៅហ្វាវាំង ឧកញ៉ាយមរាជ ឧកញ៉ាក្រឡាហោម ឧកញ៉ាចក្រី ឧកញ៉ាវិបុលសេនា ឧកញ៉ាព្រះស្ដេចភក្ដី ជាដើម។


  • ឧកញ៉ា/លោកឧកញ៉ា/អ្នកឧកញ៉ា ជាងារកិត្តិយស ដែលព្រះករុណាម្ចាស់ផែនដី ស្ដេចទ្រង់សព្វព្រះទ័យ ប្រទានដល់កូនចៅប្រជារាស្ត្រដែលជាអ្នកមានអាជីវកម្មសុច្ចរិត មានទ្រព្យសម្បត្តិស្ដុកស្ដម្ភច្រើនលើសអស់បណ្ដាជនដទៃ ហើយដែលបានរួមបរិចាគទ្រព្យធន វិភាគទានចូលរួមចំនែកច្រើនជួយកសាងជាតិ ជួយប្រជារាស្ត្រ ជួយផ្នែកមនុស្សធម៌សង្គម ក្នុងព្រះនគរ ហើយទទួលបានការគោរព ស្រលាញ់ពីបណ្ដាជន ប្រជារាស្ត្រទូទៅ ទើបទទួលបានងារកិត្តិយស ជាឧកញ៉ា នេះដូចជា÷ លោកឧកញ៉ាភោគាធិបតី ឧកញ៉ាសេដ្ឋាធិបតី ជាដើម។

បញ្ជីរាយគោរម្យងារ

កែប្រែ