ឃុំព្រែកក្រឹស
ឃុំព្រែកក្រឹស (អង់គ្លេស: $ Commune) ជាដែនរដ្ឋបាលស្ថិតនៅក្នុង ស្រុកកំពង់ត្រាច ខេត្តកំពត មាន ភូមិ៖
ឃុំព្រែកក្រឹស | |||
---|---|---|---|
លេខកូដភូមិ | ឈ្មោះភូមិជាអក្សរខ្មែរ | ឈ្មោះភូមិជាអក្សរអង់គ្លេស | |
ភូមិ | Village | ||
ភូមិ | Village | ||
ភូមិ | Village | ||
ភូមិ | Village | ||
ភូមិ | Village | ||
ភូមិ | Village | ||
ភូមិ | Village | ||
ភូមិ | Village | ||
ភូមិ | Village | ||
ភូមិ | Village |
ព្រំប្រទល់នៃឃុំព្រែកក្រឹស
ឃុំព្រែកក្រឹស | ទិស | |||
---|---|---|---|---|
ខាងកើត (E) | ខាងលិច (W) | ខាងត្បូង (S) | ខាងជើង (N) | |
1 07061201 ព្រែកក្រឹស Preaek Kroes ប្រកាសលេខ ៤៩៣ ប្រ.ក របស់ក្រសួងមហាផ្ទៃ 2 07061202 ព្រៃព្រូស Prey Pruos ប្រកាសលេខ ៤៩៣ ប្រ.ក របស់ក្រសួងមហាផ្ទៃ 3 07061203 លក្ខជា Leak Chea ប្រកាសលេខ លេខ៤៩៣ ប្រ.ក របស់ក្រសួងមហាផ្ទៃ 4 07061204 ដើមស្នាយ Daeum Snay ប្រកាសលេខ លេខ៤៤៣ ប្រ.ក 5 07061205 កោះតាកូវ Kaoh Ta Kov ប្រកាសលេខ ៤៩៣ ប្រ.ក របស់ក្រសួងមហាផ្ទៃ 6 07061206 ព្រះទ្រហ៊ឹង Preah Trohueng ប្រកាសលេខ ៤៩៣ ប្រ.ក របស់ក្រសួងមហាផ្ទៃ 7 07061207 កោះត្នោត Kaoh Tnaot
Boundary
East ប្រទេសវៀតណាម West ឃុំកន្ថោរខាងកើត ឃុំបឹងសាកាខាងជើង ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច South ប្រទេសវៀតណាម North ឃុស្តេចចង់ខាងត្បូង ស្រុកបន្ទាយមាស
នេះជាឃុំមួយរបស់ស្រុកកំពង់ត្រាចដែលនៅផ្នែកខាងកើតនៃស្រុកកំពង់ត្រាចដែលជាប់ទៅនឹងប្រទេសវៀតណាមផ្ទាល់ ភូមិនេះមានមនុស្សរស់នៅច្រើនកុះករ ហើយមានផ្សាមួយដែលមានឈ្មោះថាផ្សារតន់ហន់ ដែលផ្សារនេះជាផ្សាតូចទេមានមនុស្សមកផ្សារនេះច្រើនតែពេលព្រឹកតែប៉ន្នោះ។ ហើយឃុំមួយនេះដែរគឺតែងតែមានការវិវឌ្ឍទៅលើផ្នែក កសិកម្មការធ្វើស្រែចំការជាដើមហើយឃុំនេះមានសាលារៀនសម្រាប់អោយក្មេងចូលរៀននៅជិតផ្ទះគួសម់។មនុស្សដែលនៅឃុំនេះភាគច្រើនអ្នករស់នៅផ្សា ជាពិសេសអ្នកលក់ដូរគឺចេះភាសាវៀតណាមជាច្រើនគ្នារ។ហើយប្រជាជនផងដែរគឺពួកគាត់តែងតែប្រកបរបរចិញ្ជឹមជីវិតរបស់គាត់រៀងៗខ្លួនដូចជា ធ្វើដំណាំស្រូវចិញ្ញឹមសត្វ ដំណាំកសិផលផ្សេងៗ និងអ្នកខ្លះទៀតគាត់រស់នៅផ្សាគាត់ប្រកបរបធ្វើជំនួញ ដូចជាការលក់ដូរទំនេញផ្សេងៗជាច្រើនទៀត។
</ref> [១]
ការអភិវឌ្ឍន៏
កែប្រែចំពោះការអភិវឌ្ឈន៍ចំពោះឃុំព្រែកក្រឹសក្នុងស្រុកកំពង់ត្រាចវិញ បើនិយាយពីផ្លូវគឹមានភាពងាយស្រួលធ្វើដំណើរជាពិសេសនៅតាមភូមិ ដោយមានផ្លូវលំ មន្ទីរពេទ្យ សាលារៀន អណ្ដូង អណ្ដូងលូ ហើយបច្ចប្បន្នផងដែរនៅក្នុងផ្សារតន់ហន់ដែលជាផ្សារមួយនៅក្នុងឃុំព្រែកក្រឹសផងដែរគឺត្រូវបានកសាងឡើងវិញយ៉ាងស្អាត។ ចំពោះផ្នែកសន្ដិសុខវិញគឹពុំមានសណ្ដាប់ធ្នាប់ល្អខ្លាំងនោះទ ដែលប៉ះពាល់ដល់ការប្រកបរបរប្រជាជន។
វិស័យអប់រំ
កែប្រែចំពោះវិស័យអប់រំក្នុងឃុំនេះមានសាលាអនុវីទ្យាល័យចំនួនមួយ សាលាបឋមសិក្សាចំនួនប្រាំនិងសាលាមតេយ្យសិក្សាសហគមន៍ចំនួនមួយ។
វិស័យសុខាភិបាល
កែប្រែចំពោះវិស័យសុខាភិបាល ក្នុងភូមិនេះឃើញមានការរីនចម្រើនដែរ ដែលគ្រូពេទ្យ មានចំណេះដឺងខ្ពស់ក្នុងការព្យាបាលជំងឺនិងចេះរាក់ទាក់ដល់ប្រជាជនក្នុងភូមិ នៅតំបន់នោះមានមន្ទីរពេទ្យឯកជននិងរដ្ឋ មួយដែលជួយសំរួលដល់ប្រជាជននៅពេលមានជំងឹឈឺថ្កាត់ ហើយមានពេទ្យជំនាញដើម្បីពិនិត្យនិងពិគ្រោះជំងឺជាច្រើន និងមានភាពងាយស្រួលក្នុង សង្រ្គោះបន្ទាន់ ដូចជានៅពេលសំរាលបុត្រមានពេទ្យជំនាញសំរាប់ធ្វើការសំរាល និងមានបទពិសោធក្នុងការធ្វើការងារច្រើននឹងមិនរើសអើងអ្នកជំងឺ។
សេដ្ឋកិច្ច
កែប្រែភូមិនេះប្រជាជនមានជីវភាពមធ្យម មានប្រជាជន ៨៥%ប្រកបរបរជាកសិករ ១០%ជាអាជីវករលក់ដូរ ៥%ជាមន្រី្តរាជការ ។ ការប្រកបរបរកសិករគឺដាំដុះទៅលើផ្ទៃដី៨០០ហិចតា ក្នុងឆ្នាំនេះប្រជាជនបានទទូល ទិន្នផលកើនជាងឆ្នាំកន្លែងទៅ៤០%។ ក្រៅពីដំណាំស្រូវ មានដាំដំណាំបន្តប់បន្សំជាច្រើនទៀតដូចជា ស្វាយ ទាប ឆៃថាវ ដំឡូង ត្រាវ ពោត ស្ពី ម្រេច ...ល។ ហើយនៅក្នុងឃុំនេះគឺកំពុងតែសាងសង់ប្រឡាយទឹក ក៏សាងផ្សា និងជីកអណ្ដូងជាច្រើន ប្រព័ន្ធធារាសាស្រ្ត សំរាប់ធ្វើ ស្រែប្រាំង ដើម្បីធ្វើអោយប្រជាជនទទួលបានទិន្នផល់ខ្ពស់ និងមានជីវភាពធូរធារ។ចំនែកឯអាជីវករលក់ដូរវិញ ឃើញថាសេដ្ឋកិច្ចគ្រួសារមានសំទុះយ៉ាងខ្លាំង ព្រោះការប្រកបរបរនេះមានការរៀបចំសមល្មមងាយស្រួលរកស៊ីជាងរបរផ្សេងៗ និងមានអាជីវកម្មក្នុងផ្សារតន់ហន់ចំនែកឯមន្រ្តីរាជការវិញ រយះពេលប៉ុន្មានឆ្នាំនេះមានសំទុះរីកចំរើនគួរអោយគាត់សំគាល់ ជាពិសេស គ្រូបង្រៀន ប៉ូលីស ទាហាន និង ធ្វើការនៅអង្គការផងដែរ ព្រោះយុវជន យុវនារីបានរៀនច្រើន និងមានចំណេះដឹងច្រើនផងដែរ។
ព្រះពុទ្ធសាសនា មានវត្តអារាមចំនួនបីៈ
កែប្រែ1/វត្តកោះអណ្តែតហៅវត្តខ្វែងទៀវ ស្ថិតនៅក្នុងភូមិកោះត្នោត
2/វត្តអង្គពោធិ៍ព្រែកក្រឹស ស្ថិតនៅក្នុងភូមិព្រៃព្រូស
3/វត្តបារមីរស្មីអង្គជុំ(វត្តចាស់កសាងឡើងវិញ) ស្ថិតនៅក្នុងភូមិព្រែកក្រឹស
ពុទ្ធប្រវត្តិសង្ខេប
កែប្រែព្រះសម្មាសម្ពុទ.ព្រះគោតមសម្មាសម្ពុទ្ធគឺជាព្រះពុទ្ធអង្គទី៤នៅក្នុងភទ្ទកប្បនេះ។ បានជាកប្បនេះឈ្មោះភទ្ទកប្ប ព្រោះអត្ថថា ជាកប្បដ៏ចម្រើន ដែលមានព្រះពុទ្ធ៥ព្រះអង្គត្រាស់ដឹង តួយ៉ាងដូចជាកប្បយើងសព្វថ្ងៃនេះ មានព្រះសព្វញ្ញូពុទ្ធ៥ព្រះអង្គគឺ ព្រះពុទ្ធកកុសន្ធៈ ព្រះពុទ្ធកោនាគមនៈ ព្រះពុទ្ធកស្សបៈ ព្រះពុទ្ធគោតម និងព្រះពុទ្ធដែលនឹងបានត្រាស់នាអនាគតកាល ព្រះនាម ព្រះអរិយមេតេ្តយ្យ។ រាជវង្ស កំណើត។[២]
រដ្ឋបាលឃុំ
កែប្រែក្នុងឃុំនេះមានភូមិចំនួនប្រាំពីរ: 1/ភូមិព្រៃព្រូស 2/ភូមិព្រែកក្រឹស 3/ភូមិលក្ខជា 4/ភូមិដើមស្នាយ 5/ភូមិកោះតាកូវ 6/ភូមិព្រះទ្រហឹង 7/ភូមិកោះត្នោត
ឯកសារយោង
កែប្រែ- ↑ National Institute of Statistics Ministry of Planning, Royal Government of Cambodia
- ↑ ពុទ្ធប្រវត្តិ និង សាសនាព្រះពុទ្ធ
- ↑ ចំនួនផ្ទៃដីស្រុកកំពង់ត្រាចខាងកើត
- ↑ [29.66 km² – Density: 349.1 inh./km² [2008] – Change: +0.96%/year [1998 → 2008] ចំនួនផ្ទៃដីស្រុកកំពង់ត្រាចខាងលិច ]
វិគីមេឌាទូទៅមានមេឌាដែលទាក់ទងទៅនឹង: កំពត |