ឥន្ទ្រវរ្ម័នទី២

ឥន្ទ្រវរ្ម័នទី២ (អង់គ្លេស: Indravarman II) (ប្រ.ស|គ.ស ០០០០-១២៤៣) រជ្ជកាលគ្រងរាជ (គ.ស ១២១៥-១២៤៣)[] ក្រោយគ្រងរាជសម្បត្តិផ្លូវការណ៍ក្នុងឆ្នាំ ១២១៥ នៃគ.សករាជ ទ្រង់មាន ព្រះបរមនាមថា "វ្រះបាទឝ្រីឦន្ទ្រវម៌្មទេវរាជ" ប្រែជាខេមរៈភាសា "ព្រះបាទស្រីឥន្ទ្រវ្ម័នទេវរាជ" ព្រះអង្គជាបុត្ររបស់ ជ័យវរ្ម័នទី៧ ដែលមានមាតាព្រះនាម ជ័យរាជទេវី ។ នៅក្នុងការគ្រប់គ្រងរបស់ព្រះអង្គចក្រភពអង្គរបានធ្លាក់ចុះអំណាចជាខ្លាំង និងបានបណ្ដាលឱ្យក្រុមកុលសម្ព័ន និង រដ្ឋចំនុះជាច្រើនបានងើបបះបោរប្រកាសឯករាជប្រទេសផ្ដាច់ទឹកដីចេញពីកម្ពុជា បន្ទាប់ពី ចក្រភព ម៉ុងហ្គោល នៃរាជវង្សយ័ន (Yuan dynasty) បាតវាទីអាសុីភាគខាងត្បូង ជាមួយនិងកងទ័ពចន្លោះពី ៤៥០,០០០ (៤៥មុឺននាក់) ទៅ ៦០០,០០០ (៦០មុឺននាក់) ក្រោមការដឹកនាំរបស់ស្ដេច "ហ្សង់សុីខាន់" (Genghis Khan) ក្នុងឆ្នាំ ១២២០ នៃគ.សករាជ ។[]

ឥន្ទ្រវរ្ម័នទី២

Ta Som temple, ancient Angkor area. Reign of Jayavarman VII, enlarged by Indravarman II, late 12th to 13th century AD.
រជ្ជកាល ១២១៥ (ចក្រភពខ្មែរ)
បិតា ជ័យវរ្ម័នទី៧
មាតា ជ័យរាជទេវី
មហេសី មិនមានកំណត់ត្រា
បុត្រ មិនមានកំណត់ត្រា
គ្រងរាជ ​ ១២១៥
ព្រះនាមពេញ ព្រះបាទស្រីឥន្ទ្រវរ្ម័នទេវរាជ
មរណៈនាម មិនមានកំណត់ត្រា
ក្សត្រមុន ជ័យវរ្ម័នទី៧
រាជបន្ត ជ័យវរ្ម័នទី៨
ប្រសូត្រ មិនមានកំណត់ត្រា
ចូលទីវង្គត់ ១២៤៣
ជំនឿសាសនា

ការប្រកាសឯករាជចាម្ប៉ា

កែប្រែ

Champa Independence Declaration

យោងតាមកំណត់ត្រាសិលាចរឹកនៅផានរាំង "Phan Rang" (C4/1220), តំបន់ញ៉ាត្រាង "Nha Trang" (C30B4) បានព៌ណនាអំពីព្រឹត្តិការនៃការធ្វើចម្បាំងរវាងចក្រភពខ្មែរ និង អាណាចក្រចម្ប៉ា បានអូសបន្លាយអស់រយៈពេល ៣២ឆ្នាំ ក្រោយការសោយទីវង្គត់របស់ព្រះបាទ ជ័យវរ្ម័នទី៧ ដែលជាស្ដេចសឹកចម្បាំងរបស់ ចក្រភពខ្មែរ បានធ្វើឱ្យអំណាចខ្មែរក្នុងតំបន់ធ្លាក់ចុះជាបន្តបន្ទាប់ ក្រោមការដឹកនាំរបស់ ឥន្ទ្រវរ្ម័នទី២ ដែលជាបុត្រទ្រង់ ដូចនេះហើយប្រទេសចម្ប៉ា ដែលមានស្ដេចថ្មីគ្រប់គ្រងព្រះនាម "បរមស្វរៈវរ្ម័នទេវៈ" បានប្រកាសឯករាជ្យចម្ប៉ាក្នុងឆ្នាំ ១២២៦ នៃគ.សករាជ ។[]

ហរិបុញ្ជ័យ ផ្ដាច់ចេញពីចក្រភពខ្មែរ

កែប្រែ

Haripunjaya detached from the Khmer Empire

អំឡុងពេលដែលកងទ័ព ម៉ុងហ្គោល វាទីអាសុីភាគខាងត្បូងនៅ "ណានចាវ" (Nanzhao) (Nan Chao) ការរត់គេចពីសង្គ្រាម និង ការប្រមូលផ្ដុំកុលសម្ព័ននៅ ហរិបុញ្ជ័យ ដែលជារដ្ឋចំនុះនៃ ចក្រភពខ្មែរ បានប្រកាសផ្ដាច់ខ្លួនចេញពីចក្រភពខ្មែរ ដោយមិនបញ្ជូនសួយសាអាករមកកាន់ ព្រះមហាក្សត្រខ្មែរ ទៀតនោះទេ ជាងនេះទៅទៀត ក្រុមកុលសម្ព័នទាំងនោះ បានបង្កើតរាជធានីធំរបស់ខ្លួន ឈ្មោះថា "ឈៀងម៉ៃ" (Chiang Mai) ក្នុងឆ្នាំ ១២២៩ នៃគ.សករាជ ។ ទោះជារដ្ឋថ្មីនេះលែងចំនុះឱ្យ ចក្រភពខ្មែរ ពិតមែន ប៉ុន្តែមិនមានសញ្ញាណណាមួយ អំពីការប្រកាសឯករាជប្រទេសនោះទេ ត្បិតរដ្ឋចំនុះមួយនេះនៅមានការព្រួយបារម្ភខ្លាចចក្រភពខ្មែរលើកទ័ពទៅបង្ក្រាបផងដែរ ។[]

ការប្រកាសឯករាជសុខោទ័យ

កែប្រែ

Sukhothai Independence Declaration

អំឡុងពេលដែលកងទ័ព ម៉ុងហ្គោល វាតទីអាសុីភាគខាងត្បូងយ៉ាងខ្លាំងខ្លា នាស.វទី១៣ ជនជាតិតៃ ដែលរស់នៅភាគខាងជើង ចក្រភពខ្មែរ បានធ្វើចំណាកស្រុក ពីការរត់គេចពីសង្គ្រាម បានប្រមូលផ្ដុំគ្នា មករស់នៅតាមដងទន្លេមេណាម (Menam River) ហើយប្រកាសរដ្ឋឯករាជ សុខោទ័យ (Sokhothai) ក្នុងឆ្នាំ ១២៣៨ នៃគ.សករាជ ក្រោមការដឹកនាំរបស់របស់ស្ដេច "ស្រីឥន្ទ្រទិត្យ" (Sri Inthrathit) ស្របពេលដែលព្រះបាទ ឥន្ទ្រវរ្ម័នទី២ ជាប់ធ្វើចម្បាំងនិងពួកចាម្ប៉ា ។[]

ការប្រកាសឯករាជលប់បុរី

កែប្រែ

Lopburi Independence Declaration

ការធ្លាក់ចុះនៅអំណាចយោធា របស់ចក្រភពខ្មែរ បានបន្តឱ្យក្រុមកុលសម្ព័នជាច្រើនបានធ្វើការប្រមូលផ្ដុំគ្នា បង្កើតរដ្ឋឯករាជជាបន្តបន្ទាប់ក្នុងនោះជនជាតិមនបានប្រកាសរដ្ឋឯករាជរបស់ខ្លួន លប់បុរី (Lopburi) ក្នុងឆ្នាំ ១២៣៩ នៃគ.សករាជ ដើម្បីផ្ដាច់ចេញពីការគ្រប់គ្រងរបស់ចក្រភពខ្មែរ ដែលពីមុនជាដែនដី ល្វោបុរៈ (Lavopura) ដែលជារដ្ឋចំនុះ នៃចក្រភពខ្មែរ ក្រោយមករដ្ឋលប់បុរីនេះ ត្រូវបានពួកសៀម នៃអាណាចក្រសុខោទ័យ ចូលមកឈ្លានលេបយកទាំងស្រុងក្នុងឆ្នាំ ១២៥៩ នៃគ.សករាជ ។[] []

ចក្រភពខ្មែរក្នុងរជ្ជកាល ឥន្ទ្រវរ្ម័នទី២

កែប្រែ

Khmer Empire during the reign of Indravarman II

ចក្រភពខ្មែរបានស្គាល់ភាពចុះខ្សោយរបស់ខ្លួនជាលើកដំបូងក្នុងរជ្ជកាលស្ដេច ឥន្ទ្រវរ្ម័នទី២ ដែលបានទទួលយកនូវបរិបទថ្មីនៃពុទ្ធសាសនា ហិនយាន (Buddha Hinayana) នៃលទ្ធិថេរវាទ (Theravada) ក្នុងការគ្រប់គ្រងរបស់ព្រះអង្គ តាមរយៈការបង្កើតនូវព្រះវិហារនិងចម្លាក់បដិមារព្រះពុទ្ធជាច្រើនសម្រាប់គាំទ្រដល់វិស័យសាសនាផងដែរ ដោយសារតែទំនោលចិត្តរបស់ទ្រង់គោរពប្រតិបត្តិនូវពុទ្ធសាសនាបានយ៉ាងខ្ជាប់ខ្ជួន ដូចនេះទ្រង់ប្រហែលជាបានបញ្ឈប់នូវចិត្តគំនិតក្នុងសកម្មភាពវាតទីពង្រីកទឹកដីជាបន្តទៀត ដោយបែបនេះហើយ ទើបមិនមានការពង្រឹងអំណាចយោធាក្នុងការគ្រប់គ្រងរបស់ព្រះអង្គនោះទេ ការចុះខ្សោយនូវសមត្ថភាពយោធារបស់ចក្រភពអង្គរដែលឈរជើងយ៉ាងរឹងមាំអស់រយៈពេលជាង ៦០០ឆ្នាំ ក្នុងភូមិភាគអាសុីអាគ្នេយ៍នេះ ក៏ត្រូវបានមកដល់ទីនៃចុងបញ្ចប់របស់ខ្លួនផងដែរ ជាចុងក្រោយព្រះបាទ ឥន្ទ្រវរ្ម័នទី២ បានយាងសោយទីវង្គត់ក្នុងឆ្នាំ ១២៤៣ នៃគ.សករាជ មិនមានកំណត់ត្រាអំពីបុត្ររបស់ទ្រង់ក្នុងការឡើងសោយរាជបន្តពីព្រះអង្គនោះទេ គេដឹងត្រឹមថាក្មួយរបស់ទ្រង់គឺ ព្រះបាទ ជ័យវរ្ម័នទី៨ បានឡើងសោយរាជបន្តពីព្រះអង្គផងដែរ ។[] []

សេចក្ដីជំរាប

កែប្រែ

មានមតិរបស់លោកបណ្ឌិតផ្នែកសិលាចរិកមួយ លើកឡើងថា «វម៌្ម» មាននៅលើសិលាចារឹកភាសាខ្មែរយ៉ាងច្រើន អ្នកប្រាជ្ញបារាំងបានអានថា varmma ដែរ។ ប៉ុន្តែ នៅពេលគេបកប្រែ ឬពន្យល់ជា ភាសាបារាំង គេសរសេរជា varman វម៌ន/ វរ្ម័ន វិញ។ បើយើងលើកតម្កើងឯកសារក្នុងស្រុក ហេតុអ្វីបានមិនគាំទ្រ សំណេររបស់ដូនតាថា «...វម៌្ម»?

ពាក្យ (វរ្ម័ន) ត្រូវបានក្រុមសិក្សាពាក្យសំស្ក្រឹត ជាន់ខ្ពស់ នៃក្រុមបុរាណាចារ្យ យកមកប្រើ ជាឈ្មោះផ្លូវការណ៍ នៃការសិក្សាទូទៅ ដោយទទួលស្គាល់ដោយក្រុម ប្រវិត្តវិទូខ្មែរជាន់ខ្ពស់ របស់សាលាបារាំងចុងបូព៌ា (École Française d'Extrême-Orient) ដែលហៅកាត់ថា (E.F.E.O) ដែលយកលំនាំតាមឈ្មោះព្រះបាទនរោត្តម ដែលមានព្រះនាមសរសេរថា "នរោត្ដមវរ្ម័ន" ដែលសរសេរឡើងក្នុងឆ្នាំ 1903 ដោយបែបនេះហើយទើបពាក្យ (វរ្ម័ន) មានប្រើប្រាសរហូតមកដល់បច្ចុប្បន្ននេះ ដែលមានសរសេរក្នុងក្រាំងសៀវភៅនានា ក្រោយសង្គ្រាមលោកលើកទី២ ហើយពាក្យ (វរ្ម័ន) ត្រូវបានបញ្ចូលក្នុងវចនានុក្រមខ្មែរ ដោយសម្ដេចសង្ឃរាជជួនណាត មកដល់បច្ចុប្បន្ននេះ គួរបញ្ចាក់ផងដែរថា មុនការចេះអានសំស្ក្រឹតរបស់លោកបណ្ឌិត កម្ពុជាមានក្រុមសិក្សាជាន់ខ្ពស់នៃភាសាសំស្ក្រឹតរួចទៅហើយ ម៉្យាងវិញទៀត អ្នកសិក្សាជន់ខ្ពស់ពីមុនៗ មានដូចជា៖ ក្រុមជំុនំទំនៀមទម្លាប់ខ្មែរ នៃក្រុមបុរាណាចារ្យ លោក កេងវ៉ាន់សាក់, លោក ត្រឹងងា ដែលសុទ្ធតែជាអ្នកសឹក្សាជាន់ខ្ពស់ មិនដែលតិះទាន និងលើកការអនុម័ត សំរេចការយល់ឃើញណាមួយ ដោយមិនមានការបោះឆ្នោតឯកភាព ក្នុងអង្គប្រជុំនៃបណ្ឌិតសភាអក្សរសាស្ត្ររបស់កម្ពុជានោះទេ ។[១០]

ដូចនេះ ៖ ប្រហែលជាលោក បណ្ឌិតមានការយល់ច្រឡំ រវាងការប្រើតួអក្សរ សំស្ក្រឹត និង តួអក្សរខ្មែរ បញ្ចុប្បន្ន ដែលមានន័យថា បើលោកបណ្ឌិត ចង់ឱ្យមានការប្រើពាក្យ (វម្ម៌) ជាពាក្យប្រើប្រាសទូទៅផ្លូវការណ៍ លោកបណ្ឌិត ត្រូវស្នើសុំសភាអក្សរសាស្ត្រជាតិកម្ពុជា លប់អក្សរក្រមកម្ពុជា ដែលមានព្យញ្ជនៈ ៣៣តួ ពី ក ដល់ អ និង ស្រៈ ទាំងអស់ចេញ ពីកម្មវិធីសិក្សារបស់រដ្ឋជាមុនសិន បន្ទាប់មកត្រូវស្នើសុំអង្គព្រះមហាក្សត្រ និង នាយករដ្ឋមន្ត្រីកម្ពុជា ទាត់ចោលនូវស្នាដៃរបស់អ្នកចងក្រងពីមុន ជាមុនសិន ទើបលោកបណ្ឌិតអាចយក ព្យញ្ជនៈ និង ស្រៈ នៃពាក្យសំស្ក្រឹតទាំងអស់ មកជំនួស ព្យញ្ជនៈ និង ស្រៈ នៃពាក្យ ខេមរៈភាសាបាន ហើយលោកបណ្ឌិត ត្រូវពន្យល់ពីរបៀបប្រកបពាក្យចំនួនរាប់លាន ដែលបានចងក្រងដោយ សម្ដេចសង្ឃរាជជួនណាត ក្នុងទម្រង់ជាសំស្ក្រឹត បន្ទាប់មក លោកបណ្ឌិត ត្រូវបង្កើតការប្រកបទាក់ទង និង ពាក្យចំនួនរាប់លានទៀត នៃក្រុមពាក្យរបស់ជនជាតិភាគតិចកម្ពុជា ដែលមានដូចជា៖ កួយ ភ្នង ចារាយ ល-។ មានសព្វគ្រប់ដូចការរៀបរាប់ខាងលើនេះហើយ ទើបលោកបណ្ឌិតអាចធ្វើការផ្លាសប្ដូរ នូវអ្វីដែលលោកបណ្ឌិតយល់ឃើញនេះ ។

បុរាណាចារ្យ លោកតែងលើកឡើងនៃពាក្យមួយថា (ពេក) ។

ចំណារពន្យល់

កែប្រែ

សិក្សាពាក្យ (វម្ម៌) ដែលជាពាក្យដើមនៃសិលាចរឹកសំស្ក្រឹត ដែលត្រូវបានប្រែសម្រួលជាពាក្យ (វរ្ម័ន) ដោយក្រុមសិក្សាជាន់ខ្ពស់ភាសាសំស្ក្រឹត នៃក្រុមបុរាណាចារ្យ ក្នុងរាជព្រះបាទនរោត្ដម ហើយក្រុមប្រវត្តិវិទូបារាំងបានយកទៅប្រែជាភាសាបារាំងនៃពាក្យ Varman ។ ហេតុអ្វីត្រូវហៅពាក្យ វម្ម៌ នេះថា (វ-ម័ន) ពីព្រោះពាក្យនេះត្រូវបានក្រុមបេសកជនចិន ហៅស្ដេចខ្មែរ ជំនាន់នគរភ្នំ នៃកន្ទុយពាក្យ ម្ម៌ នេះហៅថា "ម័ន" តាំងពីស.វទី៣ ឬ ស.វទី៥ មកម៉្លេះ ចំណែកឯជើងព្យញ្ជនៈ ម "្ម" គ្រាន់តែរបៀបដែលគេសរសេរដើម្បីសង្កត់ពាក្យទាញសូរសម្លេងប៉ុនណោះ ដោយពាក្យថ្មីៗ កាន់តែកើតឡើងច្រើនឡើងៗ តាមរយៈការមកដល់របស់ពួកអុឺរ៉ុប ដូចនេះកម្ពុជាចាំបាច់ត្រូវធ្វើបដិវឌ្ឍន៍អក្សរខ្មែរ ដើម្បីឱ្យមានភាពងាយស្រួលក្នុងការប្រកប និង ការអាន ។ ហេតុអ្វីពាក្យ (វរ្ម័ន) ត្រូវបន្ថែម ព្យញ្ជនៈ "រ" នៅចន្លោះកណ្ដាល ពីព្រោះ ព្យញ្ជនៈ វ និងចាប់ទាញយក ព្យញ្ជនៈ ន យកមកប្រកបចូលគ្នា ហៅថា (វ៉ន) ម័ ដូចនេះហើយ ក្រុមសិក្សាអក្សរសាស្ត្រខ្មែរ ត្រូវបន្ថែម ព្យញ្ជនៈ "រ" ដើម្បីបំបែកការទាញប្រកប ។ រហូតដល់ពាក្យ (វរ្ម័ន) ត្រូវបានប្រើប្រាសជាងមួយរយឆ្នាំ រហូតមកដល់បច្ចុប្បន្ននេះ ។

មើលផងដែរ

កែប្រែ

តំណភ្ជាប់ រជ្ជកាលគ្រងរាជ

កែប្រែ
ឥន្ទ្រវរ្ម័នទី២
(គ.ស ០០០០-១២៤៣)
មុនដោយ
ជ័យវរ្ម័នទី៧
ចក្រភពខ្មែរ
១២១៥–១២៤៣
តដោយ
ជ័យវរ្ម័នទី៨

ឯកសារយោង

កែប្រែ
  1. American Philosophical Society (1951) The Comédie Française, 1701-1774: Plays, Actors, Spectators, Finances, Publisher: American Philosophical Society, Original from The Ohio State University p.295
  2. George Coedès (1975) The Indianized States of Southeast Asia, Editor: Walter F. Vella, Translated by Sue Brown Cowing, Publisher: University of Hawaii p.424 ISBN: 082480368X, 9780824803681
  3. Andrew David Hardy, Mauro Cucarzi, Patrizia Zolese (2009) Champa and the Archaeology of Mỹ Sơn (Vietnam), Contributor: École française d'Extrême-Orient, Publisher: National University of Singapore Press p.440 ISBN: 9971694514, 9789971694517
  4. D. J. M. Tate (1971) The Making of Modern South-East Asia: The European conquest, Publisher: Oxford University Press, Original from the University of Michigan p.618 ISBN: 0195803329, 9780195803327
  5. Manomohan Ghosh (1968) A history of Cambodia from the earliest time to the end of the French Protectorate, Publisher: Calcutta Oriental Book Agency, Original from the University of Michigan p.304
  6. Nicholas Tarling (1999) The Cambridge history of Southeast Asia, Publisher: Cambridge University Press, p.380 ISBN: 0521663695, 9780521663694
  7. David L. Snellgrove (2000) Asian Commitment: Travels and Studies in the Indian Sub-continent and South-East Asia, Publisher: Orchid Press, Original from the University of Michigan p.587 ISBN: 9748299317, 9789748299310
  8. Adhir Chakravarti (1982) Royal Succession in Ancient Cambodia, Publisher: Asiatic Society, Original from the University of Virginia p.119
  9. MBN International (2007) Who's Who, the Most Influential People in Cambodia, Publisher: MBN International in partnership with Promo-Khmer, Original from the University of California p.116 ISBN: 9995066009, 9789995066000
  10. Prasoersūrisǎkti (Jum Mau) (Ukñā.) (1947) Eka Sahasrarātrī: muay bǎn muay yáp, Volume 12, Contributors: Cambodia. Bibliothèque Royale, Cambodia. Institut Bouddhique, Publisher: Cambodia Royal Library, Original from the University of Michigan