ឈូក
ឈូក (អង់គ្លេស: Nelumbo nucifera ) គឺ ជាជលជជាតិពួកមួយ ដើមរឹងមានបន្លា, ស្លឹកធំកំពាង, ផ្កាប្រើជាគ្រឿងបូជា, ក្រអៅនិងមើមប្រើជាអាហារបានច្រើនយ៉ាង, បុកត្រងច្រោះយកម្សៅក៏បាន, ផ្លែប្រើជាអាហារតាមខ្ចីតាមចាស់, ដាំក្នុងស្រះ, ត្រពាំង, បឹង ងាយកើត ដុះសាយឆាប់រហ័ស; ឈូកមានច្រើនប្រភេទមាន ឈូកស, ឈូកក្រហម, ឈូកច្រាល ជាដើម ។ ឈ្មោះស្រុកមួយក្នុងខេត្តកំពត : ស្រុកឈូក ។
ផ្កាឈូក (ឈូក) | ||
ភាសាអង់គ្លេស | Nelumbo nucifera Indian lotus, sacred lotus or simply lotus | |
Binomial name | Nelumbo nucifera Gaertn. | |
Synonyms | Nelumbium speciosum Willd Nelumbo komarovii Grossh Nymphaea nelumbo | |
នាងរាក្សសាទេវី ធីតាកបិលមហាព្រហ្ម ទ្រង់សៀតផ្កាឈូក ។
ឈូកអាមេរិក (American lotus) ក៏មានផ្កាពណ៌លឿង និង ឈ្មោះឡាតាំងជា Nelumbo lutea ។
ផ្កាឈូក ជាជលជជាតិពួកមួយ ដើមរឹងមានបន្លា, ស្លឹកធំកំពាង, ផ្កាប្រើជាគ្រឿងបូជា, ក្រអៅនិងមើមប្រើជាអាហារបានច្រើនយ៉ាង, បុកត្រងច្រោះយកម្សៅក៏បាន, ផ្លែប្រើជាអាហារតាមខ្ចីតាមចាស់, ដាំក្នុងស្រះ, ត្រពាំង, បឹង ងាយកើត ដុះសាយឆាប់រហ័ស; ឈូកមានច្រើនប្រភេទមាន ឈូកស, ឈូកក្រហម, ឈូកច្រាល ជាដើម ។ ឈ្មោះស្រុកមួយក្នុងខេត្តកំពត : ស្រុកឈូក ។
នាង រាក្យៈសាទេវី ជាបុត្រីរបស់ កៈបិលមហាព្រហ្ម ទ្រង់សៀតផ្កាឈូក ។
ផ្កាឈូកខ្មែរ
កែប្រែឈូកជាបុប្ផាដែលដុះនៅក្នុងភក់ តែមានសម្រស់ស្រស់ត្រកាលគួរជាទីគយគន់។ ផ្កាឈូកតែងត្រូវបានលើកតម្កើង និងជាគ្រឿងសក្ការៈក្នុងព្រះពុទ្ធសាសនា មូលហេតុអ្វី? ព្រោះឈូកតំណាងអោយបញ្ញាអ្នកគោរពរព្រះពុទ្ធសាសនា ព្រោះព្រះសម្មាសម្ពុទ្ធចានចាត់ទុកបញ្ញារបស់សត្វលោកដូចជាផ្កាឈូកបួនពួកក្នុងជលសា។
១ ពួកផ្កាដែលកំពុងដុះចេញពីភក់
២ ពួកផ្កាដែលដុះចេញពីភក់តែនៅក្នុងទឹក
៣ ពួកផ្កាដែលដុះចេញពីភក់ហើយ តែផុតពីទឹក
៤ ពួកផ្កាដែលដុះចេញពីភក់ពីទឹក ហើយរងចាំព្រះសូរ្យសែងចាំងមកអាលនឹងរីក
តាមចម្លាក់នានារបស់ខ្មែរ ប្រសិនបុគ្គលណាគង់នៅលើស្រទាប់ក្បាច់ផ្កាឈូក បុគ្គលនោះជាបុគ្គលប្រកបដោយបញ្ញា តួយ៉ាងដូចជាព្រះពុទ្ធជាដើម។
ការបកស្រាយពន្យល់លំអិតពីបង សុធា
ឈូកមានបួន
១.តំណាងអោយ អ្នកដែលដឹងច្បាស់នូវភាពពិតនៃធម្មជាតិ(ធម៌) ក្នុងពេលដែលបណ្ឌិតសំដែងដោយអត្ថខ្លីៗ ហៅថា«ឧគ្ឃតិតញ្ញូ»(សម្រេចធម៌ក្នុងពេលស្ដាប់) ប្រៀបដូចជាឈូកដែលផុសចេញពីទឹករីកស្រស់បំព្រងគួរអោយគយគន់។ ២. តំណាងអោយអ្នកដែលនឹងដឹងច្បាស់នូវភាពពិតនៃធម្មជាតិដោយ បណ្ឌិតសំដែងអត្ថលើកយកនូវអធិប្បាយមកបន្ថែមទើបជាក់ច្បាស់ មានតណ្ហា ទិដ្ឋិ មានះ កិលេស ស្ដួចស្ដើង ហៅថា«វិបចិត្តញ្ញូ» ប្រៀបដូចជាឈូកដែលផុសចេញពីទឹកហើយរងចាំតែរស្មីនៃទិនករទើបរីកស្រស់បំព្រង។ ៣.តំណាងអោយអ្នកដែលនឹងបានដឹងច្បាស់នូវភាពពិតនៃធម្មជាតិដោយការអធិប្បាយហើយអធិប្បាយទៀត ទម្រាំនឹងបានយល់និងឃើញពីការពិតនៃធម្មជាតិ ជីវិត ត្រូវទទួលនូវការអប់រំហើយ អប់រំទៀត ព្រោះកិលេស តណ្ហា មានះ ទិដ្ឋិនៅមានខ្លះ ហៅថា«នេយ្យៈ» ប្រៀបដូចជាឈូកផុសចេញពីភក់តែនៅក្នុងទឹក ត្រូវរងកម្មដោយការវាយប្រហារពីមច្ឆាជាតិ។ ៤.តំណាងអោយអ្នកដែលពិបាននឹងធ្វើការពន្យល់ អធិប្បាយអោយយល់ (ប្រៀបដូចជាទាញថ្មឡើងភ្នំ)ទោះជាខំជួយយ៉ាងណា ក៏បុគ្គលនេះមិនអាចយល់ ឃើញច្បាស់ពីភាពពិតនៃធម្មជាតិព្រោះមានតណ្ហា ទិដ្ឋិ មានះ កិលេសច្រើនហូសនឹងជួយ ប្រៀបដូចជាឈូកក្នុងភក់ រងកម្មមួយអន្លើដោយមច្ឆាជាតិ ដូចជាអន្ទង់ ជាដើម ផុសចេញពីភក់តែស្ថិតនៅក្នុងទឹកត្រូវរងកម្មដោយមច្ឆាជាតិ ដូចជាត្រី ជាដើម។
កំណត់
កែប្រែវិគីមេឌាទូទៅមានមេឌាដែលទាក់ទងទៅនឹង: ឈូក |