ដាណាង
ទីក្រុងដាណាង (Da Nang) ជាទីក្រុងពហុវិស័យ ដូចជា នយោបាយ សេដ្ឋកិច្ច មជ្ឈមណ្ឌលសង្គម និងមជ្ឈមណ្ឌលនៃឧស្សាហកម្ម ហិរញ្ញវត្ថុ ទេសចរណ៍ សេវាកម្ម ដាណាង មានទីតាំងស្ថិតនៅកណ្តាលប្រទេស វៀតណាម ចម្ងាយពីខាងជើងរដ្ឋធានី ហាណូយ មានប្រវែង ៧៦៦ km និង ចម្ងាយពីខាងត្បូងនៃរដ្ឋធានី ហូ ជីមិញ ( ព្រៃនគរ) មានប្រវែង ៩៦១km[១] ដាណាងមានផ្ទៃដីប្រមាណ ១ ២៥៦km2និងមានប្រជាជន ៩៧៣ ៨០០នាក់ ដង់ស៊ីតេ ៧៨០នាក់/km[២] ដាណាំងជាទីក្រុងដោយផ្ទាល់នៅក្រោមរដ្ឋាភិបាលកណ្ដាលនៃ វៀតណាម ក្រុងមួយនេះមានដីចម្រុះនិងធម្មជាតិដោយមាន សមុទ្រ ឆ្នេរ ភ្នំ ទន្លេ អូរ និងតំបន់ទំនាប និងជាតំបន់ទេសចរណ៍ដ៏សំខាន់បំផុតរបស់ប្រទេសវៀតណាម សព្វថ្ងៃនេះជា ទីក្រុងធំលំដាប់ទី៣ នៅក្នុងប្រទេសវៀតណាម ហើយក៏ជាអតីតរាជធានីរបស់ ចម្ប៉ា គឺ ឥន្ទ្របុរៈ រវាងឆ្នាំ ៨៧៥ ដល់ ៩៧៨[៣]
អត្ថបទផ្សេងទៀត
កែប្រែ• ហៃហ្វុង
• ញ៉ាត្រាង
• វិញហ្វុក
• ថាយ ប៊ិញ
• មិញ ប៊ិញ