ហូ ជីមិញ
ហូ ជីមិញកើតនៅថ្ងៃទី ១៩ ឧសភា ១៨៩០ ។ គាត់ជាអ្នកបដិវត្ត៍វៀតណាមដែលទទួលឥទ្ធិពលម៉ាក្ស លេនីន ។ គាត់បានឡើងកាន់ដំនែងជានាយករដ្ឋមន្រ្តីពីឆ្នាំ ១៩៤៥ ដល់ ១៩៥៥ និង ជាប្រធានាធិបតីនៃសាធារណរដ្ឋសង្គមនិយមវៀតណាមពីឆ្នាំ ១៩៤៥ ដល់ ១៩៦៩។ គាត់គឺជាស្ថាបនិកវៀតណាមប្រជាធិបតេយ្យ(វៀតណាមខាងជើង ដល់ឆ្នាំ ១៩៧៦ វៀតណាមខាងជើង និង វៀតណាមខាងត្បូង គឺកម្ពុជាក្រោម បានកុម្មួយនិស្តយួនប្រមូលជាសាធារណរដ្ឋសង្គមនិយមនៃវៀតណាម) ជាស្ថាបនិកនៃកងទ័ពប្រជាជនវៀតណាម និងជាស្ថាបនិកនៃពួកយៀកកុងក្នុងសង្រ្កាមវៀតណាមរហូតដល់គាត់ទទួលមរណភាពនៅឆ្នាំ ១៩៦៩។
ប្រវតិ្ត កែប្រែ
ហូជីមិញកើតនៅភូមិ គីមលៀន ស្រុក ណាមដាន ខេត្ត ងេអាន នៅថ្ងៃទី ១៩ ឧសភា ឆ្នាំ១៨៩០។ នៅឆ្នាំ ១៩១២ គាត់បានធ្វើដំនើរទៅសហរដ្ឋអាមេរិច ហើយបានធ្វើជាអ្នកដុតនំបុ័ងនៅ ញ៉ូយ៉ក និង បុស្តុន ។កំលុងពេលនោះ គាត់បានជួបពួកជាតិនិយមកូរ៉េ ដែលបានជះឥទ្ធិពលដល់ផ្នត់គំនិតនយោបាយគាត់។
ការស្នាក់នៅបារាំង កែប្រែ
ពីមុនគេជឿថាហូជីមិញបានចូលរួមបាតុកម្មប្រឆាំងរបបទាសភាពនៅHuế ក្នុងចំណោមអ្នកក្រនៅខែឧសភា ឆ្នាំ១៩០៨ ដែលធ្វើអោយភាពជាសិស្សរបស់គាត់មានបញ្ហានៅសកលវិទ្យាល័យCollège Quốc học។ ទោះបីជាយ៉ាងណាក៏ដោយឯកសារពីមជ្ឃមណ្ឌល Centre des archives d'Outre-mer នៅប្រទេសបារាំងបានបង្ហាញថាគាត់ត្រូវាបានគេទទួលឪ្យចូលរៀនវិញនៅថ្ងៃទី ០៨ សីហា ១៩០៨ ប៉ុន្មានខែក្រោយបាតុកម្ម corvée (ថ្ងៃ ៩-១៣ មេសា ១៩០៨)។ ការនិយាយបំផ្លើសអំពីរសារបដិវត្តន៏គឺស្ថិតនៅក្នុងចំនោមមេដឹកនាំកុំមុយនីសយួន ដូចដែលបានបង្ហាញក្នុងការចូលរួមក្លែងក្លាយរបស់Tôn Đức Thắng ក្នុងឆ្នាំ១៩១៩ក្នុងការបះបោរBlack Sea. ក្រោយមកគាត់បានថ្លែងថាចលនាបះបោរឆ្នាំ១៩០៨ជាចលនាពេលដេលផ្នត់គំនិតបដិវត្តន៏របស់គាត់បានផុសឡើង ប៉ុន្តែពាក្រសុំចូលរៀននៅសាលារដ្ឋបាលបារាំងឆ្នាំ១៩១១ត្រូវបានរលាយដោយសារព្រឹត្តិការនោះ។ គាត់ក៏សម្រេចចិត្តចាកចេញពីសាលាដើម្បីស្វែងរកឧកាសក្នុងការទៅរស់នៅបរទេស។ ព្រោះតែឪពុកគាត់ត្រូវបានគេបណ្ដេញចេញពីការងារ គាត់គ្នានសង្ឃឹមថានឹងទទួលបានអាហារូបករណ៏ហើយទៅទិសខាងលិច បានទទួលដំណែងនៅសាលាDục ThanhនៅPhan Thiếtប្រហែលជា៦ខែបន្ទាប់មកធ្វើដំណើរទៅSaigon។ គាត់បានធ្វើការជាជំនួយការចុងភៅនៅផ្ទះបាយលើនាវាAmirale de Latouche-Trévilleដោយមានឈ្មោះក្រៅVăn Ba។ កបាល់បានចេញដំណើរនៅថ្ងៃទី៥ មិថុនា ១៩១១ ទៅដល់Marseille ប្រទេសបារាំងនៅថ្ងៃទី ០៥ កក្កដា ១៩២២។ ក្រោយមកចាកចេញទៅ Le Havre នឹង Dunkirk ដែលត្រឡប់ទៅMarseille នៅពាក់កណ្ដាលខែកញ្ញា។ ក្រោយមកគាត់បានដាក់ពាក្យចួលរៀននៅសាលាFrench Colonial Administrative School ប៉ុន្ដែត្រូវបានបដិសេធ គាត់ក៏សម្រេចចិត្តធ្វើដំណើរទៅប្រទេសជាច្រើនពីឆ្នាំ ១៩១១ ដល់ ១៩១៧តាមរយៈការធ្វើការលើកបាល់។
នៅចក្រភពអង់គ្លេស កែប្រែ
នៅចន្លោះពេលពីឆ្នាំ ១៩១៣ ដល់ ១៩១៩ ហូជីមិញត្រូវបានគេឧដឹងថារស់នៅ West Ealing ហើយក្រោយមកCrouch End, Hornsey. ហើយគាត់ក៏ជាចុងភៅ ឫជាអ្នកលាងចាននៅសណ្ឋាគាDrayton Courtនៅ West Ealing។ ហើយគាត់ត្រូវបានគេអោយដឹងថាបានរៀនធ្វើេជាអ្នកដុតនំជាមួយមេចុងភៅAuguste Escoffier នៅសណ្ឋាគាCarlton Hotel ស្ថិតនៅHaymarket Westminster (តែគ្មានភស្ថុតាងបញ្ជាក់)។ ទោះបីជាយ៉ាងណាក៏ដោយជញ្ជាំងនៅស្ថានទូតNew Zealandដែលស្ថិតនៅជិតសណ្ឋាគាCarlton មានក្ដាពណ៌ខៀវបានបញ្ជាក់ថាហូជីមិញធ្វើការនៅទីនោះ។ពួកគេត្រូវបានបោះពុម្ភផ្សាយអត្ថបទកាសែតតស៊ូមតិដើម្បីឯករាជ្យវៀតណាមក្រោមឈ្មោះក្លែងក្លាយជាNguyễn Ái Quốcនៅប៉ារីសក្នុងឆ្នាំ១៩១៩។
ការអប់រំនយោបាយនៅប្រទេសបារាំង កែប្រែ
ពិឆ្នាំ១៩១៩ ដល់ ១៩២៣ កំឡុងពេលរស់នៅប្រទេសបារាំង ហូជីមិញចាប់ផ្ដើមមានចំណាប់អារម្មណ៏ក្នុងរឿងនយោបាយ ទទួលឥទ្ធិពលពីមិត្តភក្ដិនិងសមាជិកគណបក្សសង្គមនិយមបារាំង សមមិត្តMarcel hiCacn។ ហូជីមិញត្រូវបានគេប្រកាស់ថាទៅដល់ប្រទេសបារាំងក្នុងឆ្នាំ១៩១៧ ពីទីក្រុងឡុង ប៉ុន្ដែប៉ូលីសបារាំងមានឯកសារបញ្ជាក់ថាគាត់មកដល់ក្នុងខែមិថុនា ១៩១៩។ គាត់បានចូលរួមក្នុងក្រុមជាតិនិយមយួននៅក្រុងប៉ារីសដែលមានមេដឹងនាំPhan Chu Trinh នឹង Phan Văn Trường។
ចលនាទាមទារឯករាជ្យ កែប្រែ
ក្នុងឆ្នាំ ១៩៤១ ហូជីមិញត្រលប់មកវៀតណាមដើម្បីបង្កើតចលនាទាមទារឯករាជ្យវៀតមិញ។ នៅថ្ងៃទី ២ កញ្ញា ១៩៤៥ បន្ទាប់ពីរដ្ឋប្រហារស្តេចប៉ាដាវ ហូជីមិញបានអានសេចក្តីប្រកាសឯករាជ្យរបស់វៀតណាម ដោយប្តូរឈ្មោះប្រទេសវៀតណាមមកជា សាធារណរដ្ឋសង្គមនិយមវៀតណាម។