ទង់ជាតិកម្ពុជា
ទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្ននេះត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅឆ្នាំ១៩៩៣ ឡើងវិញក្រោយការបោះឆ្នោតសភាតំណាងរាស្ត្រ ដែលទង់នេះត្រូវបានដកចេញអស់រយៈពេលជាង ២០ឆ្នាំ ចាប់ពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៩៣ ។ ទង់នេះត្រូវបានដាក់ឱ្យប្រើជាលើកដំបូងក្នុងឆ្នាំ១៩៤៨ អំឡុងសម័យអាណានិគមបារាំង ។
ទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាមាន ៣ពណ៌ ដែលមានន័យដូចគ្នានឹងបាវចនាជាតិគឺ «ជាតិ សាសនា ព្រះមហាក្សត្រ» ៖
- ពណ៌ស តំណាងឱ្យសាសនា សន្តិភាព
- ពណ៌ក្រហម តំណាងឱ្យជាតិ គឺទឹកដី និងប្រជាជន
- ពណ៌ខៀវ តំណាងឱ្យព្រះមហាក្សត្រ និងព្រះអគ្គមហេសី ។