ប៉ុលពត

មេដឹកនាំរបបខ្មែរក្រហម កម្ពុជាប្រជាធិបតេយ្យ

សាឡុត ស (ប៉ុលពត) (អង់គ្លេស៖ Saloth Sar) (ក. ១៩ ឧសភា ១៩២៥; ស.១៥ មេសា ១៩៩៨) ភាគច្រើនត្រូវបានស្គាល់ថា ប៉ុល ពត (Pol Pot) គឺជាអ្នកបដិវត្តន៍ និងជាអ្នកនយោបាយខ្មែរម្នាក់ដែលបានកាន់តំណែងជានាយករដ្ឋមន្ត្រីនៃរបបកម្ពុជាប្រជាធិបតេយ្យនៅចន្លោះឆ្នាំ១៩៧៥ និងឆ្នាំ១៩៧៩។ ប៉ុលពតគឺជាអ្នកនិយមជាតិខ្មែរនិងនិយមម៉ាក្ស–លេនីន និងត្រូវជាមេដឹកនាំនៃចលនាខ្មែរកុម្មុយនិស្តហៅខ្មែរក្រហមពីឆ្នាំ១៩៦៣ ដល់ឆ្នាំ១៩៩៧ ហើយជាលេខាបក្សកុម្មុយនិស្តកម្ពុជាពីឆ្នាំ១៩៦៣ ដល់ឆ្នាំ១៩៨១។ ក្រោមការដឹកនាំរបស់លោក ប្រទេសកម្ពុជាបានប្រែក្លាយជារដ្ឋកុម្មុយនិស្តឯកបក្សដែលដើរតាមមនោគមវិជ្ជាម៉ាក្ស–លេនីន។ មានការប៉ាន់ប្រមាណផងដែរថានៅក្រោមការគ្រប់គ្រងរបស់គាត់ ប្រជាជនកម្ពុជាពី 1,5 ទៅ 2 លាននាក់ត្រូវបានសម្លាប់ដោយខ្មែរក្រហម ដែលស្ទើរតែមួយភាគបួននៃចំនួនប្រជាជនកម្ពុជានៅពេលនោះ ហើយក្រោយមកត្រូវបានហៅថាជា ការប្រល័យពូជសាសន៍ខ្មែរ

ប៉ុលពត
Pol Pot.jpg
លេខាបក្សកុម្មុយនិស្តកម្ពុជា
ក្នុងការិយាល័យ
២២ កុម្ភៈ ១៩៦៣ – ៦ ធ្នូ ១៩៨១
រងនួន ជា
មុនទូ សាមុត
បន្ទាប់តំណែងត្រូវបានលុបចោល (បក្សត្រូវរំលាយ)
នាយករដ្ឋមន្រ្តីកម្ពុជាទី២៧
ក្នុងការិយាល័យ
២៥ តុលា ១៩៧៦ – ៧ មករា ១៩៧៩
ប្រធានាធិបតីខៀវ សំផន
រងអៀង សារី
សុន សេន
វ៉ន វេត
មុននួន ជា (បណ្តោះអាសន្ន)
បន្ទាប់ប៉ែន សុវណ្ណ
ក្នុងការិយាល័យ
១៤ មេសា ១៩៧៦ – ២៧ កញ្ញា ១៩៧៦
ប្រធានាធិបតីខៀវ សំផន
មុនខៀវ សំផន (បណ្តោះអាសន្ន)
បន្ទាប់នួន ជា (បណ្តោះអាសន្ន)
ព័ត៌មានលម្អិតផ្ទាល់ខ្លួន
កើត
សាឡុត ស

(1925-05-19)19 May 1925[១][២]
ព្រែកស្បូវ, ខេត្តកំពង់ធំ, កម្ពុជា
ស្លាប់15 April 1998(1998-04-15) (អាយុ 72 ឆ្នាំ)
អន្លង់វែក, ខេត្តឧត្តរមានជ័យ, កម្ពុជា
កន្លែងបញ្ចុះសពស្រុកអន្លង់វែក, ខេត្តឧត្តរមានជ័យ, កម្ពុជា
គណបក្ស​នយោបាយ បក្សកុម្មុយនិស្តកម្ពុជា
ទំនាក់ទំនងនយោបាយ
ផ្សេងទៀត
បក្សកុម្មុយនិស្តបារាំង
ពន្ធភាពខៀវ ពណ្ណារី (m. 1956 – 1979) «Did not recognize date. Try slightly modifying the date in the first parameter.–Did not recognize date. Try slightly modifying the date in the first parameter.»"Marriage: ខៀវ ពណ្ណារី to ប៉ុលពត" Location:ទំព័រគំរូ:Placename/do-adrPropទំព័រគំរូ:Placename/do-adrPropទំព័រគំរូ:Placename/do-adrPropទំព័រគំរូ:Placename/do-adrProp (linkback://km.wikipedia.org/wiki/%E1%9E%94%E1%9F%89%E1%9E%BB%E1%9E%9B%E1%9E%96%E1%9E%8F)
មា ស៊ុន (m. 1986 – ១៩៩៨) «Did not recognize date. Try slightly modifying the date in the first parameter.–Did not recognize date. Try slightly modifying the date in the first parameter.»"Marriage: មា ស៊ុន to ប៉ុលពត" Location:ទំព័រគំរូ:Placename/do-adrPropទំព័រគំរូ:Placename/do-adrPropទំព័រគំរូ:Placename/do-adrPropទំព័រគំរូ:Placename/do-adrProp (linkback://km.wikipedia.org/wiki/%E1%9E%94%E1%9F%89%E1%9E%BB%E1%9E%9B%E1%9E%96%E1%9E%8F)
កូន១នាក់[៣]
ការអប់រំEFREI (no degree)
សេវា​យោធា
ភក្ដីភាព ខ្មែរក្រហម
កម្ពុជាប្រជាធិបតេយ្យ
សាខា/សេវាកម្ម កងទ័ពបដិវត្តន៍កម្ពុជា
ឆ្នាំកាន់តំណែង១៩៦៣–១៩៩៧
ឋានៈឧត្តមសេនីយ៍
សមរភូមិ/សង្គ្រាម

លោកបានកើតទៅក្នុងគ្រួសារកសិករធូរធារមួយនៅភូមិព្រែកស្បូវ ប្រទេសកម្ពុជាហើយបានទទួលការអប់រំនៅតាមសាលាល្បីៗជាច្រើន។ ខណៈពេលកំពុងសិក្សានៅទីក្រុងប៉ារីសនាអំឡុងទស្សវត្ត ១៩៤០ ប៉ុលពតក៏បានសម្រេចចិត្តចូលរួមជាមួយបក្សកុម្មុយនិស្តបារាំង។ ពេលត្រឡប់មកប្រទេសកម្ពុជាវិញនៅក្នុងឆ្នាំ១៩៥៣ គាត់បានចុះចូលជាមួយអង្គការខ្មែរវៀតមិញក្នុងការប្រឆាំងនឹងរដ្ឋាភិបាលដែលទើបតែទទួលឯករាជ្យថ្មីៗរបស់ព្រះបាទនរោត្តម សីហនុ។ បន្ទាប់ពីចលនាវៀតមិញបានរត់ដកថយទៅក្នុងប្រទេសវៀតណាមខាងជើងនៅឆ្នាំ១៩៥៤ ប៉ុលពតក៏បានវិលត្រឡប់មកទីក្រុងភ្នំពេញវិញដោយបានប្រកបមុខរបរជាគ្រូបង្រៀនខណៈពេលដែលនៅរក្សាសមាជិកភាពនៃចលនាម៉ាក្ស–លេនីនខ្មែរ។ នៅឆ្នាំ១៩៥៩ លោកបានជួយរៀបចំទម្រង់រចនាបទនៃចលនានោះដែលកាលនុះមានឈ្មោះថាគណបក្សពលករកម្ពុជាហើយក្រោយមកក៏ប្តូរឈ្មោះមកបក្សកុម្មុយនិស្តកម្ពុជា (ប.ក.ក.)។ នៅក្នុងឆ្នាំ១៩៦២ ដើម្បីជៀសវាងពីការដាក់សម្ពាធដោយរដ្ឋាភិបាលកម្ពុជា គាត់ក៏បានប្តូរទីតាំងមូលដ្ឋានបក្សទៅនៅតំបន់ព្រៃភ្នំហើយនៅឆ្នាំ១៩៦៣ គាត់ក៏ក្លាយជាមេដឹកនាំនៃបក្ស។ នៅឆ្នាំ១៩៦៨ លោកនិងបក្សពួករបស់លោកក៏បានប្រកាសសង្គ្រាមប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាម្តងទៀត។ ក្រោយពីលន់ នល់បានធ្វើរដ្ឋប្រហារទម្លាក់ព្រះអង្គសីហនុចេញពីអំណាច បក្សពួករបស់ប៉ុលពតក៏បានចងសម្ព័ន្ធភាពជាមួយសីហនុដើម្បីប្រឆាំងនឹងរដ្ឋាភិបាលរបស់លន់ នល់ដែលមានអាមេរិកគាំទ្រពីក្រោយ។ ដោយការទទួលបានជំនួយពីពួកវៀតកុងនិងវៀតណាមខាងជើង កងកម្លាំងរបស់ប៉ុលពតក៏បានកាន់កាប់ប្រទេសកម្ពុជាទាំងមូលនៅឆ្នាំ១៩៧៥។

ក្រោមការដឹកនាំរបស់គាត់ ប្រទេសកម្ពុជាត្រូវបានផ្លាស់ប្តូរទៅជារដ្ឋឯកបក្សមួយដែលមានឈ្មោះថាកម្ពុជាប្រជាធិបតេយ្យ។ គោលបំណងរបស់គាត់គឺចង់ប្រែក្លាយសង្គមខ្មែរឱ្យក្លាយទៅជាសង្គមកសិកម្មដ៏ស្អាកស្អំមួយដោយជឿថាវាគឺជាផ្លូវឆ្ពោះទៅកាន់សង្គមកុម្មុយនិស្ត។ ដើម្បីសម្រេចនូវបំណងនេះ រដ្ឋាភិបាលប៉ុលពតបានបង្ខំប្រជាជនក្រុងទាំងអស់ឱ្យផ្លាស់ប្តូរទីលំនៅទៅរស់នៅតាមទីជនបទដោយប្រកបរបបកសិកម្មរួមតែមួយមុខប៉ុណ្ណោះ។ របបប៉ុលពតគឺជារបបសមភាពនិយមដាច់ខាត លុយត្រូវបានលុបបំបាត់ រីឯប្រជាជនត្រូវបានបង្ខំឱ្យស្លៀកពាក់ខោអាវខ្មៅនិងបង់ក្រម៉ាទាំងប្រុសទាំងស្រី។ បុគ្គលណាដែលចាត់ទុកថាជាសត្រូវនឹងត្រូវខ្មែរក្រហមចាប់យកទៅប្រហារជីវិតទាំងអស់។ ការសម្លាប់រង្គាល បូករួមទាំងការខ្វះខាតស្បៀងអាហារនិងថ្នាំព្យាបាលជំងឺបានធ្វើឱ្យប្រជាជនខ្មែរប្រមាណពី ១.៥ លានទៅ ២ លាននាក់បានបាត់បង់ជីវិត ព្រឹត្តិការណ៍នេះត្រូវបានគេស្គាល់ជាទូទៅថាការប្រល័យពូជសាសន៍ខ្មែរ។ គោលការណ៍"បោសសម្អាត"បក្សបានធ្វើឱ្យសមាជិករដ្ឋាភិបាលខ្លះកើតក្តីព្រួយបារម្ភជាខ្លាំងហើយត្រឹមឆ្នាំ១៩៧៨ ទាហាននៅភូមិភាគខាងកើតបាននាំគ្នាងើបបម្រះប្រឆាំងនឹងរដ្ឋាភិបាលប៉ុលពត។ អស់រយៈពេលពីរបីឆ្នាំនៃជម្លោះព្រំដែនជាមួយយួន ទីបំផុតប្រទេសវៀតណាមដែលទើបនឹងបង្រួបបង្រួមហើយថ្មីៗក៏បានប្រមូលទ័ពវាយចូលប្រទេសកម្ពុជានៅអំឡុងខែធ្នូ ឆ្នាំ១៩៧៨។ មិនយូរប៉ុន្មាន របបប៉ុលពតក៏ត្រូវបានផ្តួលរលំដោយពួកកុម្មុយនិស្តវៀតណាមហើយរដ្ឋាភិបាលកម្ពុជាថ្មីដែលគាំទ្រដោយវៀតណាមក៏បានឡើងកាន់កាប់អំណាចបន្តនៅឆ្នាំ១៩៧៩។ ពួកខ្មែរក្រហមបានរត់ទៅជ្រកកោននៅក្នុងព្រៃក្បែរព្រំដែនកម្ពុជា–ថៃ ដែលនៅទីនោះពួកគេបានចាប់ផ្តើមកសាងចលនាខ្លួនឡើងវិញដើម្បីប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាថ្មី។ ដោយសារតែសុខភាពលោកកំពុងតែចុះខ្សោយ ប៉ុលពតក៏បានសម្រេចចិត្តដកខ្លួនចេញពីកិច្ចការនយោបាយបន្តិចម្តងៗ។ នៅឆ្នាំ១៩៩៨ មេបញ្ជាការខ្មែរក្រហមឈ្មោះតាម៉ុកបានបញ្ជាឱ្យដាក់ប៉ុលពតឃុំឃាំងក្នុងគេហដ្ឋានរបស់គាត់ ហើយមិនយូរប៉ុន្មាន ប៉ុលពតក៏បានទទួលអនិច្ចកម្ម។

ការឡើងកាន់កាប់អំណាចរបស់លោកនៅខណៈពេលដែលលទ្ធិម៉ាក្ស–លេនីនកំពុងរីករាលដាលនៅជុំវិញសកលលោក ប៉ុលពតបានបង្ហាញបញ្ជាក់ថាចលនាកុម្មុយនិស្តទាំងអស់នៅលើពិភពលោកគឺសុទ្ធតែបែងចែកទៅជាពីរឬបីក្រុមដូចដែលចិនបានគាំទ្រនូវរបបរបស់លោកដើម្បីកាត់បន្ថយនូវឥទ្ធិពលសូវៀតនៅឥណ្ឌូចិនអញ្ជឹង។ ចំពោះអ្នកគាំទ្ររបស់គាត់ ប៉ុលពតគឺជាវីរបុរសដែលការពារនូវអធិបតេយ្យភាពកម្ពុជា ជាអ្នកក្លាហានហ៊ានប្រឆាំងនឹងចក្រពត្តិនិយមយួននិងការធ្វើវិសោធនកម្មនូវលទ្ធិម៉ាក្សរបស់សូវៀត។ ចំពោះអ្នកដទៃ ប៉ុលពតគឺជាមេដឹកនាំផ្តាច់ការដែលកាប់សម្លាប់ប្រជាជនស្លូតត្រង់ដោយមិនប្រណី។

ជីវិតដំបូងរបស់គាត់កែប្រែ

ប៉ុល ពត ជាអតីតនិស្សិតផ្នែកវិទ្យុ និងអគ្គិសនី នៅទីក្រុងប៉ារីស មាន​តួ​នាទី​​ ជាលេខាបក្សកុម្មុយនិស្តកម្ពុជាក្នុងឆ្នាំ១៩៦២ និងជានាយករដ្ឋមន្ត្រីនៃរបបកម្ពុជាប្រជាធិបតេយ្យ ពីខែមេសា ឆ្នាំ១៩៧៦ ដល់១៩៧៩ ។ បើទោះបីនៅពេលខ្លះ ប៉ុល ពត បានឈប់សម្រាកពីការ​ងារ​ ដោយមូលហេតុសុខភាពយ៉ាងណាក៏ដោយ ក៏ការដឹកនាំរដ្ឋាភិបាល និងការសម្រេចចិត្តគឺ​ ប៉ុល ពត ជាអ្នកមានសិទ្ធិអំណាចដដែល។ ប៉ុល ពត ស្លាប់នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៩៨ នៅក្នុងផ្ទះរបស់គាត់លើ​ខ្នងភ្នំដងរែក។

សាឡុត ស កើតនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ១៩២៥ គាត់ជាកូនទី៨ ក្នុងចំណោមបងប្អូន៩នាក់, ហើយគាត់ជាកូនប្រុសទី២ ក្នុងចំណោមបងប្អូនប្រុស៣នាក់ គ្រួសារ សាឡុត ស គឺជាគ្រួសារមួយ ដែលមានជីវភាពធូរធារនៅក្នុងភូមិ។ នៅក្នុងភូមិតូចមួយ មានឈ្មោះថា ព្រែកស្បូវ ខេត្តកំពង់ធំ នៅក្នុងពេលប្រទេសកម្ពុជាស្ថិតនៅក្រោមការត្រួតត្រារបស់បារាំង។ នៅក្នុងឆ្នាំ១៩៣៥ គាត់បានចេញពីព្រែកស្បូវ ទៅរៀននៅ Ecole Miche ,ជាសាលាកាតូលិកនៅភ្នំពេញ។ រឿន ជាបងស្រីរបស់គាត់គឺជាស្នំឯករបស់សម្ដេច ស៊ីសុវត្ថិ មុនីវង្ស​ គាត់តែងតែទៅលេងវាំងជាញឹកញយ។ ក្នុងឆ្នាំ១៩៤៧ គាត់ត្រូវបានឱ្យចូលរៀននៅវិទ្យាល័យស៊ីសុវត្ថិ ប៉ុន្តែគាត់មិនបានទទួលជោគជ័យក្នុងការសិក្សារបស់គាត់ទេ។

ទីក្រុងប៉ារីសកែប្រែ

បន្ទាប់ពីបញ្ចប់សាលាបច្ចេកទេសនៅឫស្សីកែវ, ភាគខាងជើងភ្នំពេញ, គាត់បានទទួលអាហារូបករណ៍ទៅរៀននៅសាលាបច្ចេកទេសនៅប្រទេសបារាំង។ គាត់បានសិក្សាខាងផ្នែកអេឡិចត្រូនិចវិទ្យុនៅឯ EFR ក្នុងទីក្រុងប៉ារីស ពីឆ្នាំ១៩៤៩ ដល់ឆ្នាំ១៩៥៣។ គាត់ក៏បានចូលរួមក្នុងចលនាកសាងផ្លូវកងពលតូចអន្តរជាតិមួយនៅក្នុង Zzgreb ក្នុងសហពន្ធសាធារណៈរដ្ឋយូកួស្លូវ៉ាគី ក្នុងឆ្នាំ១៩៥០។ បន្ទាប់ពីសហភាពសូវៀតបានទទួលស្គាល់ វៀត មិញ ជារដ្ឋាភិបាលនៅក្នុងប្រទេស វៀតណាមក្នុងឆ្នាំ១៩៥០, កម្មុយនីស្តបារាំង (PCF) បានផ្ដល់ឯករាជ្យទៅឱ្យបារាំងវិញ។ ការប្រឆាំងអាណានិគមនិយមបារាំងរបស់ PCF បានធ្វើឱ្យមានការចាប់អារម្មណ៍ពីយុវជនកម្ពុជារួមបញ្ចូលទាំងសាឡុត ស ផងដែរ។ ក្នុងឆ្នាំ១៩៥០, គាត់បានចូលរួមធ្វើជាអ្នកសម្ងាត់ក្នុងអង្គការដែលគេស្គាល់ថាជា Cercle Marxiste ដែលគ្រប់គ្រងដោយនិសិត្សខ្មែរ (AER) ដែលរៀននៅឆ្នាំជាមួយគ្នា។ អំឡុងពេលពីរបីខែក្រោយមក សាឡុត ស ក៏បានចូលជា PCF ផងដែរ។ អ្នកប្រវត្តិសាស្រ្ត Philip Short បាននិយាយថាសញ្ញាប័ត្រអន់ៗថតចម្លងរបស់សាឡុតជាផលប្រយោជន៍យ៉ាងសំខាន់នៅក្នុងប្រឆាំងនឹងបញ្ញាវ័ន្ត PCF, ដែលបានឃើញថាអ្នកស្រែ មិនបានទទួលការអប់រំជាអ្នករស់នៅដោយពឹងលើកម្លាំងកាយ។

ការត្រលប់មកវិញកែប្រែ

ជាលទ្ធផលនៃការប្រលងធ្លាក់របស់គាត់បន្តគ្នាបីឆ្នាំគាត់បានបង្ខំត្រឡប់ទៅប្រទេសកម្ពុជាក្នុងខែមេសា ឆ្នាំ១៩៥៣។ គាត់ជាសមាជិកដំបូងនៃCercle Marxiste ត្រឡប់ទៅប្រទេសកម្ពុជាហើយត្រូវបានប្រគល់ការងារនៃការវាយតម្លៃក្រុមប្រឆាំងបះបោររដ្ឋាភិបាលផ្សេងៗ។ គាត់បានផ្ដាំផ្ញើទៅខ្មែរវៀត មិញ ហើយក្នុងខែសីហា ឆ្នាំ១៩៥៤ សាឡុត ធ្វើដំណើរជាមួយ រដ្ឋ សាមឿន ទៅតំបន់បញ្ជាការប៉ែកខាងកើតវៀត មិញក្នុងភូមិក្របៅក្នុងខេត្តកំពង់ចាម ព្រៃវែងក្នុងតំបន់ព្រំដែនកម្ពុជា។

សាឡុត ហើយនិងអ្នកដទៃទៀតដែលបានរៀនអំពីគណបក្ស បដិវត្តប្រជាជនកម្ពុជា តូចជាងជនជាតិវៀតណាមម្នាក់ដែលជាអ្នកដឹកនាំអង្គការ។ ក្នុងឆ្នាំ១៩៥៤ ប្រជាជនកម្ពុជាជាច្រើននៅឯតំបន់បញ្ជាការប៉ែកខាងកើតបានបែកចេញជាពីរក្រុង។ ដោយហេតុតែ Geneva ជាតំបន់ សន្តិភាព នៅក្នុងឆ្នាំ១៩៥៤ បានបណ្ដេញពួកវៀតមិញ និងបង្ខំឱ្យក្រុមបះបោរចេញក្រុមមួយបានដើរតាមវៀតណាម បែរជាវៀតណាមបង្ហាត់វៀតណាម ដើម្បីធ្វើសង្គ្រាមរំដោះកម្ពុជា។ ក្រុមផ្សេងទៀតរួមបញ្ចូលទាំងសាឡុតបានត្រឡប់ទៅកម្ពុជា។ បន្ទាប់ពីកម្ពុជាទទួលឯករាជ្យ សន្និសីទGeneva ១៩៥៤ មានបក្សខាងឆ្វេង និងបក្សខាងស្ដាំនិយមបានព្យាយាមតស៊ូប្រឆាំងពីអំណាចរដ្ឋាភិបាលថ្មីទៅវិញទៅមក ។ ព្រះបាទនរោត្តមសីហនុ ជាព្រះមហាក្សត្រខ្មែរ បានបង្កើតបក្សជាច្រើនដើម្បីប្រឆាំងគ្នាទៅវិញទៅមក ខណៈពេលដែលកំពុងប្រើប៉ូលីសនិងទាហាន ដើម្បីបង្ក្រាបក្រុមនយោបាយដែលខ្លាំង។ អំពើពុករលួយក្នុងការបោះឆ្នោតឆ្នាំ១៩៥៥ បានដឹកនាំអ្នកឆ្វេងនិយមក្នុងកម្ពុជា ឱ្យអស់សង្ឃឹមក្នុងការនិយាយពីអំណាចដោយធ្វើតាមច្បាប់។ ចលនាកុម្មុយនីស្ត ខណៈពេលដែលអ្នកមនោគមន៍បានប្ដេជ្ញាវាយឆ្មក់ក្នុងឪកាសទាំងអស់នេះមិនបានបាញ់ទៅក្រុមអ្នកបះបោរដោយសារតែការចុះខ្សោយនៃបក្ស។ បន្ទាប់ពីការវិលត្រឡប់ទៅភ្នំពេញវិញ សាឡុត បានក្លាយជានាយទាហានរវាងគណបក្សខាង លើ (ប្រជាធិបតេយ្យ និងប្រជាជន) និងគណបក្សរដ្ឋាភិបាលកុម្មុយនីស្តក្រោមដី។ គាត់បានរៀបការជាមួយ ខៀវ ផុននារី នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៥៦។ នាងបានត្រឡប់ទៅវិទ្យាល័យស៊ីសុវត្ថិ ប៉ុន្តែឥឡូវនេះ ជាគ្រូបង្រៀនម្នាក់ខណៈនោះគាត់បានបង្រៀនអក្សរបារាំង និងប្រវត្តិសាស្ត្រចំរ៉ូនវិជ្ជា ជាសាលាឯកជនថ្មីមួយ។

ផ្លូវឈានទៅកាន់ការបះបោរកែប្រែ

ក្នុងខែមករា ឆ្នាំ១៩៦២, រដ្ឋាភិបាលកម្ពុជា បានកែនប្រមូលអ្នកដឹកនាំជាច្រើន ដើម្បីបង្កើត គណបក្សប្រជាជន មានរដ្ឋសភា ដោយមានការបោះឆ្នោត ជ្រើសរើស នៅក្នុងខែមិថុនា ។ ការសែតហើយនិងការបោះពុម្ពផ្សាយពីគណបក្សត្រូវបានបិទ។ ហេតុការណ៍នេះបានបញ្ចប់ដោយជោគជ័យដោយបានបង្កើតច្បាប់នយោបាយកុម្មុនីស្តនៅកម្ពុជា។ នៅក្នុងខែកក្កដា ឆ្នាំ១៩៦២, លេខាគណបក្សក្រោមដី តូ សាមុទ្រ ត្រូវបានចាប់ខ្លួន ហើយសម្លាប់បន្ទាប់ពីបានដាក់ ឃុំឃាំងមួយ រយៈ។ ការចាប់ខ្លួននេះ ធ្វើឡើងក្នុងការដែលសាឡុត អាចក្លាយជាតំណាងអ្នកដឹកនាំគណបក្ស។

នៅពេលដែល តូ​​ សាមុទ្រ ត្រូវបានសម្លាប់, សាឡុត ស បានក្លាយជាអ្នកដឹកនាំក្នុងគណបក្សយ៉ាងសកម្ម។ នៅឯកិច្ចប្រជុំគណបក្សដែលមានមនុស្សចូលរួម ១៨នាក់ ក្នុងឆ្នាំ១៩៦៣, គាត់បានជ្រើសរើសជាលេខានៃគណកម្មាធិការសំខាន់របស់គណបក្ស។ នៅខែមីនាឆ្នាំ១៩៦៣, សាឡុត បានទៅលាក់ខ្លួនបន្ទាប់ពី ឈ្មោះរបស់គាត់ បានគេដឹងជាសាធារណៈនៅក្នុងបញ្ជីសង្ស័យថា ជាអ្នកឆ្វេងនិយម ទុកជាមួយនឹងប៉ូលីស សម្រាប់ នរោត្តម សីហនុ។ គាត់បានរត់គេចទៅតំបន់ព្រំដែនប្រទេសវៀតណាមហើយបានបង្កើតនូវការទាក់ទងជាមួយកងទាហានវៀតណាមវាយប្រឆាំងនឹងវៀតណាមខាងត្បូង។ នៅដើមឆ្នាំ១៩៦៤ , សាឡុតបាន ពឹងឱ្យវៀតណាម ជួយបង្កើតបក្សកុម្មយនីស្តកម្ពុជា ដោយបោះជំរំជាមូលដ្ឋាន។ គណកម្មាធិការកណ្តាលនៃគណបក្សបានជួបគ្នានៅពេលក្រោយមក ហើយក៏បានបញ្ចេញសេចក្កីថ្លែងការណ៍ឱ្យទាហានមានការតស៊ូ។

សេចក្ដីថ្លែងការណ៍បានបញ្ជាក់ពីគំនិតមួយ "ខ្លួនទីពឹងខ្លួន" នៅក្នុងឧត្តមគតិខ្លាំងបំផុត របស់អ្នកជាតិនិយមកម្ពុជា។ ក្នុងជំរំព្រំដែន, មនោគមន៍វិជ្ជាក្នុងរបបខ្មែរក្រហម មានការអភិវឌ្ឍន៍បន្តិចៗ។ គណបក្ស, បានបែកបាក់ជាមួយ អ្នកម៉ារ្យនិយម, សេក្ដីថ្លែងការណ៍ច្បាប់ទៅកសិករ អ្នកស្រុកស្រែចំការឱ្យធ្វើការបញ្ចេញអស់កម្លាំងកាយ និងកម្លាំងបដិវត្តន៍។ នេះគឺជាឧត្តមគតិខ្លះៗដែលបានពន្យល់ដោយភាពជាក់លាក់មិនមែនគណកម្មាធិការកណ្ដាល ក្នុងឧត្តមគតិ "ការងារសមូហភាព" ពួកគាត់ទាំងអស់រស់នៅ និងធំធាត់ក្នុងសង្គមសក្ដិភូមិស្រុកស្រែចំការ។ បន្ទាប់ពីការបះបោរផ្សេងៗ បានបង្ក្រាបដោយសម្ដេច សីហនុ ក្នុងឆ្នាំ១៩៦៥, របបខ្មែរក្រហមនៅពេលនោះក្រោមការដឹកនាំរបស់ សាឡុត ក៏បានលូតលាស់យ៉ាងលឿន។ គ្រូហើយ និងសិស្ស​ ជា​ច្រើនត្រូវបានបង្ខំឱ្យចាកចេញពីទីក្រុង ទៅទីជនបទ ដើម្បីចូលរួមក្នុងចលនានេះ។

នៅក្នុងខែមេសា ឆ្នាំ១៩៦៥, សាឡុត បានទៅវៀតណាមខាងត្បូង ដើម្បីទទួលការយល់ព្រម ការបះបោរក្នុងប្រទេសកម្ពុជាប្រឆាំងរដ្ឋាភិបាល។ ​វៀតណាមខាងត្បូងបានបដិសេធមិនគាំទ្រ នូវការបះបោរនេះ ដោយសារតែការយល់ព្រមបានចរចាររួចម្ដងហើយជាមួយរដ្ឋាភិបាលកម្ពុជា។ សម្ដេច សីហនុ បានសន្យាយល់ព្រម ឱ្យវៀតណាមប្រើបា្រស់ទឹកដី និងកំពុងផែ​ក្នុងសង្គ្រាមប្រឆាំងនឹងវៀតណាមខាងត្បង។ បន្ទាប់ពីការត្រឡប់ទៅប្រទេសកម្ពុជា​ ក្នុងឆ្នាំ១៩៦៦ សាឡុត បានរៀបចំការប្រជុំគណបក្សដែលជាកន្លែងសមាជិកសំខាន់ៗចូលរួមសម្រេចចិត្ត​បង្កើតវាឡើង។​ គណបក្សបានចូលជាផ្លូវការ ប៉ុន្តែដាក់ឈ្មោះជាគណបក្សកុម្មុយនីស្ត​កម្ពុជា (ស៊ី ភី ឃេ)​។ ថ្នាក់ទាបនៃច្បាប់​មិនត្រូវបានប្រាប់ឱ្យដឹងពីការសម្រេចនេះទេ។​ វាត្រូវបានសម្រេចឱ្យបង្កើតតំបន់បញ្ជាការ​ហើយនិងរៀបចំតំបន់​ផ្សេងៗសម្រាប់ការបះបោរប្រឆាំង​នឹងរដ្ឋាភិបាល។ នៅដើមឆ្នាំ១៩៦៦ ​​ការប្រឆាំងក្នុងជនបទ​រវាងសក្ដិភូមិ និងរដ្ឋាភិបាល ជុំវិញរឿងការចំណាយតម្លៃស្រូវ។ ខ្មែរក្រហមរបស់ សាឡុត​ត្រូវបានចាប់ឆ្មក់ដោយការបះបោរ និងគ្មានសមត្ថភាពដើម្បីទាញ​យក​ផលប្រយោជន៍ពិតៗពីពួកគេ។​ ប៉ុន្តែ​ការបដិសេធរបស់រដ្ឋាភិបាល គឺដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីពីបញ្ហាចលាចលដែលកើតនៅជនបទ។ វាមិនត្រូវបានបន្តរហូតដល់​ដើមឆ្នាំ១៩៦៧​ ទេដែលសាឡុត បានសម្រេចនូវការបំបះបំ​បោរ​ជាតិ​, សូម្បីតែបន្ទាប់ពីវៀតណាមខាងត្បូង បានបដិសេធនូវការជួយសង្គ្រោះ ទៅតាមផ្លូវដែលត្រឹម​ត្រវ​។ ការបះបោរត្រូវបានកម្ចាត់នៅថ្ងៃទី១៨ ខែមករា ឆ្នាំ១៩៦៨ ជាមួយនឹងការវាយលុកទៅលើទាហានមូលដ្ឋានខេត្តបាត់ដំបងខាងត្បូង។

  1. "Historic Figures: Pol Pot (1925–1998)". BBC History. Retrieved 25 January 2011.
  2. Chandler, David (23 August 1999). "Pol Pot". Time. https://web.archive.org/web/20110203010225/http://www.time.com/time/asia/asia/magazine/1999/990823/pol_pot1.html។ បានយកមក 4 February 2011. 
  3. "Pol Pot's daughter weds". The Phnom Penh Post. 17 March 2014. Retrieved 29 June 2014.