ធម្មរាជាទី៣ (រជ្ជកាលទី២)
ធម្មរាជាទី៣ (រជ្ជកាលទី២) ឬ ស្រីធម្មរាជ (អង់គ្លេស: Dhamma Reachea III/2nd reign) or (Srei Dhamma Reach) (ប្រ.ស|គ.ស ១៦៩០-១៧៤៧) រជ្ជកាលគ្រងរាជ (គ.ស ១៧០៦-១៧០៩) ក្រោយពេលព្រះបាទ ជ័យជេស្ឋាទី៣ យាងចូលព្រះទីវង្គត់ ក្រុមព្រឹក្សារាជបល្ល័ង្ក ប្រកាសរាជ ព្រះស្រីធម្មរាជ ជាព្រះមហាក្សត្រកម្ពុជាដែល ឡើងគ្រងរាជជាផ្លូវការណ៍លើកទី២ នៅរាជធានីឧដុង្គ ក្នុងឆ្នាំ ១៧០៧ នៃគ.សករាជ ដែលយកព្រះនាមពេញហៅថា "ព្រះបាទសម្ដេច ព្រះស្រីធម្មរាជ ព្រះបរមបរពិត្រ" ។[១]
ធម្មរាជាទី៣ (រជ្ជកាលទី២) | ||||
រជ្ជកាល | ១៧០៦-១៧០៩ | |||
គ្រងរាជ |
| |||
រាជសម័យ | សម័យកាលឧដុង្គ | |||
ព្រះនាមពេញ | ព្រះបាទសម្ដេច ព្រះស្រីធម្មរាជ ព្រះបរមបរពិត្រ | |||
មរណៈនាម | មិនមានកំណត់ត្រា | |||
ក្សត្រមុន | ជ័យជេស្ឋាទី៣ | |||
រាជបន្ត | ព្រះកែវហ្វាទី៣ (រជ្ជកាលទី២) | |||
សន្តិវង្ស | រាជវង្សឧដុង្គ | |||
ប្រសូត្រ | ១៦៩០ | |||
បុត្រ |
| |||
ចូលទីវង្គត់ | ១៧៤៧ | |||
ជំនឿសាសនា | ពុទ្ធសាសនា និកាយថេរវាទ
(Buddha Theravada) |
ញាតិវង្ស
កែប្រែRelatives
នៅគ.សករាជ ១៧០៦ ព្រះជ័យជេស្ឋាទី៣ បានធ្លាក់ខ្លួនប្រឈួនជាទម្ងន់ ទ្រង់ក៏ដាក់រាជ្យឱ្យបុត្ររបស់ខ្លួន ធម្មរាជាទី៣ ឡើងគ្រងរាជជាលើកទី២ នៅរាជធានីឧដុង្គ ប៉ុន្តែពេលនោះទ្រង់មិនទាន់ឡើងគ្រងរាជ្យផ្លូវការណ៍នោះទេ ដោយសារតែ ព្រះជ័យជេស្ឋាទី៣ យាងចូលព្រះទីវង្គត់ ដូចនេះហើយ ព្រះធម្មរាជាទី៣ តម្រូវឱ្យធ្វើពិធីកាន់ទុក្ខព្រះបិតាខ្លួន រយៈពេល ៩០ ថ្ងៃ ដោយស្មើនិង រយៈពេល ៣ខែ ។ នៅគ.សករាជ ១៧០៦ ព្រះធម្មរាជាទី៣ មានអគ្គមហេសីព្រះនាម ជាតិក្សត្រី ហើយទ្រង់ប្រសូត្របានបុត្រាមួយអង្គព្រះនាម អង្គឯម ។ នៅឆ្នាំ ១៧១២ នៃគ.សករាជ ព្រះអង្គមានស្នំឯកព្រះនាម ស្រីបុប្ផា ហើយប្រសូត្របានបុត្រាមួយអង្គនាម ចៅពញ្ញាចន្ទ ។ ក្រោយមក ព្រះធម្មរាជាទី៣ មានអ្នកម្នាងជនជាតិសៀមព្រះនាម ម៉មរ៉ត ហើយប្រសូត្របានបុត្រពីរអង្គទៀត នាម អង្គហុីង និង សោភាក្សត្រី ។[២]
រដ្ឋប្រហារយោធា
កែប្រែMilitary coup d'état
នៅគ.សករាជ ១៧០៧ ព្រះធម្មរាជាទី៣ បានដាក់ចារកិច្ចឆ្លបការណ៍ ដឹងថាពួកឡាវ បានប្រមូលបក្សពួកកាន់តែច្រើនឡើងៗមានបំណង ចង់បង្កើតតំបន់អប្បគមន៍ដើម្បីគ្រប់គ្រងនៅស្រុកបាទី (ខេត្តតាកែវ) ដូចនេះហើយ ព្រះធម្មរាជាទី៣ ទ្រង់បង្គាប់ឱ្យលើកទ័ពទៅបង្ក្រាបបំបែកពួកឡាវទាំងនោះជា៣ក្រុម៖
- ក្រុមឡាវទី១ ត្រូវដាក់ឱ្យរស់នៅ តំបន់ព្រៃលើ ស្រុកបន្ទាយមាស ខេត្តកំពត ។
- ក្រុមឡាវទី២ ត្រូវដាក់ឱ្យរស់នៅ ស្រុកសំរោងក្រោម ខេត្តសំរោងទង កំពង់ស្ពឺ (បច្ចុប្បន្ន: កាត់ចូលជាក្រុងភ្នំពេញ)
- ក្រុមឡាវទី៣ បានតបតប្រឆាំង និងរត់ចូលមកជ្រកកោនជាមួយនិង ព្រះអង្គអុឹម ដែលស្នាក់នៅ កម្ពុជាក្រោមត្រង់ ខេត្តព្រះសួគ៌ា ខេត្តនេះមួយកំណាត់ទៀត គ្រប់គ្រងដោយពួកអណ្ណាម ដោយដាក់ឈ្មោះថាខេត្ត បារៀ (Ba Ria) ។
នៅគ.សករាជ ១៧០៩ ព្រះអង្គអុឹម ដែលមានទ័ពចំនួន ២០,០០០ (២មុឺននាក់) បូករួមទាំងទ័ពឡាវ កួយ និង សម្រែ បានជាង ១០,០០០ (១មុឺននាក់) ទៀត សរុបទាំងអស់ប្រមាណជា ៣០,០០០ (៣មុឺននាក់) បានឆ្លងទន្លេក្នុងល្បឿនយ៉ាងលឿនវាយចូលក្រុងឧដុង្គ ខណៈពេលនោះ ព្រះធម្មរាជាទី៣ មានកងទ័ពតែ ២០,០០០ (២មុឺននាក់) ប៉ុនណោះ ដោយការរៀបចំប្រមូលកងទ័ពមិនទាន់ ព្រះធម្មរាជាទី៣ បានប្រឹងប្រែងការពាររាជធានីឧដុង្គពីការវាយសម្រុករបស់ ព្រះអង្គអុឹម អស់រយៈពេល ៣ខែ ដោយមើលឃើញថា រាជធានីឧដុង្គជិតវាយបែក ព្រះធម្មរាជាទី៣ បានប្រញាប់នាំគ្រួសាររាជវង្សភៀសខ្លួនចេញពីរាជធានីឧដុង្គ ជាមួយនិង ព្រះអង្គទងទី២ ដែលជាបុត្ររបស់ ពញ្ញាយ៉ង នាំរត់ទៅកាន់អាយុធ្យា ដើម្បីទទួលបានការការពារពីពួកសៀម ។ ក្រោយពេលព្រះអង្គអុឹម ធ្វើរដ្ឋប្រហារយោធាទម្លាក់ ព្រះធម្មរាជាទី៣ ចេញពីរាជបល្ល័ងក្នុងឆ្នាំ ១៧០៩ នៃគ.សករាជ រួចមកទ្រង់មិនទាន់ប្រកាសឡើងគ្រងរាជជាផ្លូវការណ៍នោះទេ រហូតដល់ឆ្នាំ ១៧១២ នៃគ.សករាជ ទើបព្រះអង្គអុឹម ប្រកាសឡើងសោយរាជផ្លូវការណ៍ជាលើកទី២ នៅរាជធានីឧដុង្គ ក្នុងព្រះនាម ព្រះកែវហ្វា នៃរជ្ជកាលទី២ ។[៣]
ក្រុមគ្រួសាររាជវង្ស
កែប្រែRoyal family
ជ័យជេស្ឋាទី២ (Chey Chestha II) |
សម្ដេចព្រះឧទ័យ (Preah Outey) | ||
---|---|---|---|
ពញ្ញាតូ | អង្គនន់ | ||
ពញ្ញានូរ | អង្គសូរ | ||
អង្គចន្ទទី១ | អង្គតន់ |
អង្គនន់ | បុត្រ |
---|---|
ព្រះស្រី ជ័យជេដ្ឋ |
អង្គសូរ | បុត្រ |
---|---|
អង្គជី អង្គស៊ូ |
អង្គជី | បុត្រ |
---|---|
ពញ្ញាយ៉ង |
ព្រះស្រី ជ័យជេដ្ឋ | បុត្រ |
---|---|
អង្គអុឹម |
អង្គស៊ូ | បុត្រ |
---|---|
ស្រីធម្មរាជ |
ចំណារពន្យល់
កែប្រែនេះជាអត្ថបទប្រវត្តិសាស្ត្រពិតកម្ពុជា ដែលបានរកឃើញសំណៅឯកសារ ដែលសរសេរដោយប្រវត្តិវិទូរជនជាតិហូឡង់ក្នុងឆ្នាំ (1871) អត្ថបទទាំងមូលសរសេរជាភាសាហូឡង់ផងដែរ ក្រុមបុរាណាចារ្យ បានធ្វើការផ្ទៀងផ្ទាត់និង ឯកសារ មហាបុរសខ្មែរ ឆ្នាំ (1969) ដែលផ្ដិតយកតែឆ្នាំ ដែលមានភាពពាក់ព័ន្ធទៅនិង ព្រឹត្តិការណ៍ពិតប៉ុនណោះ រាល់ខ្លឹមសារដែលទាក់ទងនិងរឿងភាគនិទាន ដែលគេសរសេរច្របល់ក្នុង ឯកសារ មហាបុរសខ្មែរ មិនត្រូវបានយកមកសរសេរនោះទេ ។
តំណភ្ជាប់ រជ្ជកាលគ្រងរាជ
កែប្រែធម្មរាជាទី៣ (រជ្ជកាលទី២) (គ.ស ១៦៩០-១៧៤៧)
| ||
មុនដោយ ជ័យជេស្ឋាទី៣ (រជ្ជកាលទី៥) |
រាជាណាចក្រកម្ពុជា ១៧០៦-១៧០៩ |
តដោយ ព្រះកែវហ្វាទី៣ (រជ្ជកាលទី២) |
ឯកសារយោង
កែប្រែ- ↑ Société Asiatique (1871) Journal asiatique ou recueil de mémoires, d'extraits et de notices relatifs à l'histoire, à la philosophie, aux sciences, à la littérature et aux langues des peuples orientaux, Volume 99, Publisher: Dondey-Dupré, Original from National Library of the Netherlands
- ↑ Eng Soth (1969) Document of the great Khmer man (Khmer royal genealogy) Volume 3, Publisher: Member of the Historical Committee Ministry of Education, Youth, and Sport, OCLC Number: 1112074917
- ↑ Société asiatique (Paris, France) (1871) Journal asiatique, Contributor: Centre national de la recherche scientifique (France), Publisher: Société asiatique., Original from National Library of the Netherlands