នរាយណ៍រាមា

(គ.ស ១៤៣៣-១៤៣៧)
(ត្រូវបានបញ្ជូនបន្តពី នរាយណ៍រាជាទី១)

នរាយណ៍រាមា (អង់គ្លេស: Noreay Reamea) (ប្រ.ស|គ.ស ០០០០-១៤៣៧) រជ្ជកាលគ្រងរាជ (គ.ស ១៤៣៣-១៤៣៧) ព្រះអង្គជាព្រះរាជបុត្រច្បងរបស់ ពញ្ញាយ៉ាត ទ្រង់ឡើងសោយរាជសម្បត្តិក្នុងឆ្នាំឆ្លូវ ឆស័ក ព.សករាជ ១៩៧៧ ត្រូវនិង គ.សករាជ ១៤៣៣ ទ្រង់មានព្រះនាមហៅថា "ព្រះរាជឱង្ការ ព្រះនរាយណ៍ រាមាធិបតី" អំឡុងពេលសោយរាជ ទ្រង់បានចាត់ឱ្យគេសាងសង់ ចេតិយមួយយ៉ាងធំ នៅលើ វត្តភ្នំដូនពេញ ដើម្បីតម្កល់អដ្ឋិធាតុ បិតារបស់ខ្លួន ពញ្ញាយ៉ាត ផងដែរ ។[]

នរាយណ៍រាមា

រជ្ជកាល ១៤៣៣-១៤៣៧

រាជាណាចក្រកម្ពុជា

គ្រងរាជ ​​១៤៣៣
រាជសម័យ សម័យកាលចតុមុខ
ព្រះនាមពេញ ​​​ព្រះរាជឱង្ការ ព្រះនរាយណ៍ រាមាធិបតី
មរណៈនាម មិនមានកំណត់ត្រា
ក្សត្រមុន បរមរាជាទី១
រាជបន្ត ស្រីរាជា
សន្តិវង្ស រាជវង្ស​ចតុមុខ
ប្រសូត្រ មិនមានកំណត់ត្រា
បុត្រ មិនមានកំំណត់ត្រា
ចូលទីវង្គត់ ១៤៣៧
ជំនឿសាសនា ពុទ្ធសាសនា និកាយ មហាយាន និង ព្រហ្មញ្ញ​សាសនា
លទ្ធិ​ជំនឿ ជំនឿ​លើពពួកទេវតា

ប្រវត្តិឈ្មោះ ភ្នំពេញ

កែប្រែ

History of Phnom Penh

អំឡុងពេលដែល ព្រះនរាយណ៍រាមា សាងសង់បញ្ចប់ ព្រះចេតិយបិតា ពញ្ញាយ៉ាត លើកំពូលភ្នំ ជាប់ វត្តដូនពេញ រួចមក ព្រះអង្គបានធ្វីពិធីបុណ្យឆ្លង ព្រះចេតិយបិតា អស់រយៈពេល ៧ថ្ងៃ ទើបសំ្ររេចប្ដូរឈ្មោះ ក្រុងចតុមុខ ទៅជា ក្រុងភ្នំពេញ ក្នុងឆ្នាំ ១៤៣៤ នៃគ.សករាជ ដែលយកលំនាំតាមឈ្មោះលោកយាយ ដូនពេញ ដែលសាងសង់ វត្តភ្នំនេះឡើង ក្នុងឆ្នាំ ១៣៧២ នៃគ.សករាជ មុនពេល ព្រះបរមរាជាទី១ ផ្លាសរាជធានីពីបន្ទាយទួលបាសាន ស្រុកស្រីសន្ធរ ទៅ បង្កើតក្រុងចតុមុខ ទៅទៀត រីឯ វត្តដូនពេញ ត្រូវបានអ្នកស្រុកហៅថា វត្តភ្នំដូនពេញ និង ប្រែមកហៅកាត់ៗថា វត្តភ្នំ មកដល់សព្វថ្ងៃនេះ ។[]

ក្នុងរាជស្ដេច នរាយណ៍រាមា

កែប្រែ

ក្នុងរាជស្ដេច នរាយណ៍រាមា មិនមានព្រឹត្តការណ៍ នៃការផ្ទុះសង្គ្រាមនោះទេ ប៉ុន្តែក្នុងរាជរបស់ព្រះអង្គ ទ្រង់មិនសូវខ្វល់ពីកិច្ចការនយោបាយជាតិនោះទេ ទ្រង់ចូលចិត្តដើរលេងកំសាន្ត ដូចនេះហើយធ្វើឱ្យក្រុមមន្ត្រីក្នុងរាជវាំងមិនពេញចិត្ត ព្រះអង្គនោះទេ ក្រោយមកព្រះអង្គសោយទីវង្គត់ ដោយមិនដឹងពីមូលហេតុពិតប្រាកដនោះទេ ដោយគេអាចសន្និដ្ឋានថា ព្រះអង្គអាចសោយទីវង្គត់ដោយរោគប្រឈួន ឬ ទំនងអាចសោយទីវង្គត់ ដោយការដណ្ដើមរាជ ពីប្អូនរបស់ខ្លួនគឺ ព្រះស្រីរាជា ដែលត្រូវបានក្រុមមន្ត្រីលើកឱ្យសោយរាជបន្តពី ព្រះនរាយណ៍រាមា ក្នុងឆ្នាំ ១៤៣៧ នៃគ.សករាជ ។[]

ចំណារពន្យល់

កែប្រែ

នេះជាអត្ថបទប្រវត្តិសាស្ត្រពិតកម្ពុជា ដែលបានរកឃើញសំណៅឯកសារ ដែលសរសេរដោយប្រវត្តិវិទូរជនជាតិហូឡង់ក្នុងឆ្នាំ (1871) អត្ថបទទាំងមូលសរសេរជាភាសាហូឡង់ផងដែរ ក្រុមបុរាណាចារ្យ បានធ្វើការផ្ទៀងផ្ទាត់និង ឯកសារ មហាបុរសខ្មែរ ឆ្នាំ (1969) ដែលផ្ដិតយកតែឆ្នាំ ដែលមានភាពពាក់ព័ន្ធទៅនិង ព្រឹត្តិការណ៍ពិតប៉ុនណោះ រាល់ខ្លឹមសារដែលទាក់ទងនិងរឿងភាគនិទាន ដែលគេសរសេរច្របល់ក្នុង ឯកសារ មហាបុរសខ្មែរ មិនត្រូវបានយកមកសរសេរនោះទេ ។

មើលផងដែរ

កែប្រែ

តំណភ្ជាប់ រជ្ជកាលគ្រងរាជ

កែប្រែ
នរាយណ៍រាមា
(គ.ស ០០០០-១៤៣៧)
មុនដោយ
បរមរាជាទី១
រាជាណាចក្រកម្ពុជា
១៤៣៣-១៤៣៧
តដោយ
ស្រីរាជា

ឯកសារយោង

កែប្រែ
  1. Société Asiatique (1871) Journal asiatique ou recueil de mémoires, d'extraits et de notices relatifs à l'histoire, à la philosophie, aux sciences, à la littérature et aux langues des peuples orientaux, Volume 99, Publisher: Dondey-Dupré, Original from National Library of the Netherlands
  2. Eng Soth, Lim Yan (1969) Document of the great Khmer man (Khmer royal genealogy), Publisher: Member of the Historical Committee Ministry of Education, Youth, and Sport, OCLC Number: 1112074917
  3. Société Asiatique (1871) Journal asiatique: ou recueil de mémoires d'extraits et de notices relatifs à l'histoire, à la philosophie, aux sciences, à la littérature et aux langues des peuples orientaux, Volume 18, Publisher: Society, Original from the Bavarian State Library