គណបក្សកុម្មុយនីស្តចិន
គណបក្សកុម្មុយនីស្តចិន (ចិន៖ 中国共产党, ភិងអ៊ិង៖ Zhōngguó Gòngchǎndǎng), អាចហៅបានថា បក្សកុម្មុយនីស្តចិន គឺជាគណបក្សនយោបាយកាន់អំណាចតែមួយគត់នៅសាធារណរដ្ឋប្រជាមានិតចិន។ បក្សកុម្មុយនីស្តចិនគឺជាគណបក្សនយោបាយនាំមុខនៃគណបក្សនយោបាយស្របច្បាប់ចំនួន ៨ ផ្សេងទៀតដែលរួមគ្នាបង្កើតបានជារណសិរ្សបង្រួបបង្រួម។ គណបក្សនេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩២១ ដោយលោកឆិន ឌូស៊ីវ និងលោកលី តាចាវ។ ក្រោយពីមក បក្សមួយនេះបានទទួលនូវប្រជាប្រិយភាពយ៉ាងខ្លាំងសម្បើមពីសំណាក់ប្រជាជនចិនហើយនៅឆ្នាំ១៩៤៩ បក្សកុម្មុយនីស្តចិនក៏បានទទួលជោគជ័យក្នុងការវាយបណ្តេញរដ្ឋាភិបាលជាតិនិយមគួមីនតាងចេញពីចិនដីគោកទៅកោះតៃវ៉ាន់។ នៅថ្ងៃទី១ ខែតុលា ឆ្នាំ១៩៤៩ សាធារណរដ្ឋប្រជាមានិតចិនក៏បានប្រកាសបង្កើតឡើងដោយមានបក្សកុម្មុយនីស្តនេះជារដ្ឋាភិបាលដឹកនាំ។
គណបក្សកុម្មុយនីស្តចិន 中国共产党 Zhōngguó Gòngchǎndǎng | |
---|---|
អក្សរកាត់ | គកច ឬ បកច |
ស្ថាបនិក | ឆិន ឌូស៊ីវ លី តាចាវ |
អគ្គលេខាធិការបក្ស | ស៊ី ជីនពីង |
គណៈកម្មាធិការអចិន្ត្រៃយ៍ | |
បាវចនា | 为人民服务 "បម្រើប្រជាពលរដ្ឋ" |
បង្កើត | ១ កក្កដា ១៩២១ (ផ្លូវការ) ២៣ កក្កដា ១៩២១ (ប្រជុំសមាជជាតិលើកទីមួយ) |
ទីស្នាក់ការកណ្ដាល | ចុងណានហៃ, ប៉េកាំង |
សារព័តមាន | ពលរដ្ឋប្រចាំថ្ងៃ (人民日报) |
ស្លាបយុវជន | សម្ព័ន្ធយុវជនកុម្មុយនីស្តចិន |
ការិយាល័យស្រាវជ្រាវ | ការិយាល័យស្រាវជ្រាវគោលនយោបាយកណ្តាល |
ស្លាបយោធា | កងទ័ពរំដោះប្រជាជន នគរបាលប្រដាប់អាវុធប្រជាជន កងជីវពលចិន |
ស្លាបពលកម្ម | សហព័ន្ធសហជីពចិនរួម |
សមាជិកភាព (២០២១) | ៩៥,១៤៨,០០០[១][២] |
មនោគមវិជ្ជា | |
ទំនាក់ទំនងជាតិ | រណសិរ្សរួបរួមជាតិ[៣] |
ទំនាក់ទំនងអន្តរជាតិ | កិច្ចប្រជុំនៃគណបក្សកុម្មុយនីស្តនិងបក្សពលករអន្តរជាតិ |
សមាជជាតិប្រជាជន (ទី១៣) | ២០៩៥ / ២៩៨០ (70%)
|
គណៈកម្មធិការអចិន្ត្រៃយ៍ សជប | ១១៨ / ១៧៥ (67%)
|
គេហទំព័រ | |
cpc.people.com.cn | |
ទង់គណបក្ស | |
នយោបាយនៅចិន គណបក្សនយោបាយ ការបោះឆ្នោត |
កងទ័ពរំដោះប្រជាជន (ករប) គឺជាស្លាបយោធានិងត្រូវគ្រប់គ្រងដឹកនាំដោយគណបក្សនេះផ្ទាល់។[៤]
ក្រោមការដឹកនាំរបស់បក្សមួយនេះ ប្រទេសចិនត្រូវបានគេសម្តៅលើថាជារដ្ឋឯកបក្សម៉ាក្ស–លេនីននិយមផ្តាច់ការ។[៥][៦] គណបក្សនេះបានរៀបចំជាផ្លូវការដោយឈរលើមូលដ្ឋាននៃមជ្ឈិមនិយមប្រជាធិបតេយ្យ ដែលជាគោលការណ៍បង្កើតឡើងដោយលោកវ្លាឌីមៀរ លេនីនដោយគោលការណ៍នេះតម្រូវឱ្យបក្សមានការពិភាក្សាបើកចំហអំពីគោលនយោបាយណាមួយក្រោមលក្ខខណ្ឌថាសមាជិកបក្សទាំងអស់ត្រូវយល់ស្របគ្នាមុននឹងសម្រេចសេចក្តីអ្វីមួយ។[៧][៨]
ប្រវត្តិសាស្ត្រ
កែប្រែមនោគមវិជ្ជា
កែប្រែឯកសារយោង
កែប្រែអាគតដ្ឋាន
កែប្រែ- ↑ "最新!中国共产党党员总数为9514.8万名". 央视新闻. 30 June 2021. https://mp.weixin.qq.com/s/CVmzqS1to5VuCBG0ujclYA.
- ↑ "(អង់គ្លេស) Beijing Braces For Centenary as Ruling Party Hits 95 Million Members". វិទ្យុអាស៊ីសេរី. Retrieved 22 មករា 2022.
- ↑ "CHINA'S OVERSEAS UNITED FRONT WORK: BACKGROUND AND IMPLICATIONS FOR THE UNITED STATES". ussc.gov. Archived from the original on 14 តុលា 2019. Retrieved 27 តុលា 2019.
- ↑ "ANNUAL REPORT TO CONGRESS – Military and Security Developments Involving the People's Republic of China 2019" (PDF). media.defence.gov. p. 5. Archived (PDF) from the original on 9 ឧសភា 2019. Retrieved 22 មករា 2022.
- ↑ Truex, Rory (2016). (អង់គ្លេស) Making Autocracy Work. Cambridge University Press. អ.វ.ល.:10.1017/CBO9781316771785. ល.ស.ប.អ. 978-1-107-17243-2. https://books.google.com/books?id=8LgtDQAAQBAJ.
- ↑ Mattingly, Daniel C. (2019). (អង់គ្លេស) The Art of Political Control in China. Cambridge University Press. អ.វ.ល.:10.1017/9781108662536. ល.ស.ប.អ. 978-1-316-99791-8. https://books.google.com/books?id=FjzADwAAQBAJ.
- ↑ "(អង់គ្លេស) Democratic centralism | communist policy". Encyclopedia Britannica. Retrieved 2021-08-08.
- ↑ Biddulph, Sarah (៥ ខែកក្កដា ២០១៨), Fu, Hualing; Gillespie, John; Nicholson, Pip 9et al., រៀs., Democratic Centralism and Administration in China (1 រ.រ.), Cambridge University Press, pp. 195–223, អ.វ.ល.:10.1017/9781108347822.008, ល.ស.ប.អ. 978-1-108-34782-2
តំណភ្ជាប់ក្រៅ
កែប្រែវិគីមេឌាទូទៅមានមេឌាដែលទាក់ទងទៅនឹង: គណបក្សកុម្មុយនិស្តចិន |
- គេហទំព័រផ្លូវការ
- (ភាសាអង់គ្លេស) People's Daily, សារព័ត៌មានផ្លូវការនៃគណៈកម្មាធិការបជ្ឈឹមបក្សកុម្មុយនិស្តចិន