អគ្គលេខាធិការបក្សកុម្មុយនីស្តចិន
អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន (ភាសាចិន៖ 中国共产党中央委员会总书记) គឺជាមេដឹកនាំកំពូលនៃប្រទេសចិន។ អគ្គលេខាធិការគឺជាប្រមុខដឹកនាំនៃគណបក្សកុម្មុយនីស្តចិន និងជាមន្ត្រីនយោបាយខ្ពស់បំផុតនៅក្នុងសាធារណរដ្ឋប្រជាមានិតចិន។ អគ្គលេខាធិការក៏ជាសមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយ និងជាប្រធានលេខាធិការដ្ឋានផងដែរ។
អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន 中国共产党中央委员会总书记 | |
---|---|
គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន | |
បែបបទ | អគ្គលេខាធិការបក្ស (总书记) (ក្រៅផ្លូវការ) សមមិត្ត (同志) (ផ្លូវការ) |
ប្រភេទ | មេដឹកនាំកំពូល |
សេចក្ដីរាយការណ៍ចំពោះ | សមាជជាតិនៃបក្សកុម្មុយនីស្តចិន |
និវេសនដ្ឋាន | ចុងណានហៃ |
អាសនៈ | ទីស្តីការស៊ីនចិង, ចុងណានហៃ, ប៉េកាំង[១] |
អ្នកតែងតាំង | គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន |
អ្នកចាត់តាំង | គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន |
រយៈពេល | ប្រាំឆ្នាំ អាចបន្តបសន |
Constituting instrument | ធម្មនុញ្ញនៃបក្សកុម្មុយនីស្តចិន |
អ្នកកាន់តំណែងមុន | ប្រធានគណបក្សកុម្មុយនីស្តចិន (១៩៤៣–១៩៧៦) |
អ្នកសម្ពោធតំណែង | ឆិន ឌូស៊ីវ |
និម្មិតកម្ម | 23 កក្កដា 1921 |
យោងតាមធម្មនុញ្ញនៃបក្សកុម្មុយនីស្តចិនបានបញ្ជាក់ថា អគ្គលេខាធិការបក្សមានតួនាទីជាមន្ត្រីសមាជិកនៃគណៈកម្មាធិការអចិន្ត្រៃយ៍ការិយាល័យនយោបាយ ដែលជាស្ថាប័នសម្រេចចិត្តកំពូលប្រចាំប្រទេសចិន។[២] ចាប់តាំងពីឆ្នាំ១៩៨៩ មក អ្នកកាន់មុខតំណែងជាអគ្គលេខាធិការបក្សនេះ (លើកលែងតែសម័យអន្តរកាល) គឺសុទ្ធតែជាប់ជាប្រធាននៃគណៈកម្មាធិការយោធាកណ្តាលពោលគឺតំណែងជាមេបញ្ជាការយោធាកំពូលនៃកងទ័ពរំដោះប្រជាជន។[lower-alpha ១] អគ្គលេខាធិការបក្សកុម្មុយនីស្តចិនគឺជាតំណែងអាជ្ញាធរខ្ពស់បំផុតដែលដឹកនាំសមាជជាតិប្រជាជនចិន ក្រុមប្រឹក្សារដ្ឋ សន្និសីទប្រឹក្សានយោបាយ តុលាការប្រជាជនកំពូល និងអយ្យការប្រជាជនកំពូលនៅក្នុងរដ្ឋបាលរបស់លោកស៊ី ជីនពីង។
អគ្គលេខាធិការត្រូវបានជ្រើសរើសដោយគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន។ នៅក្នុងការអនុវត្តជាក់ស្តែង វិធីសាស្ត្រជ្រើសរើសអគ្គលេខាធិការមានការប្រែប្រួលតាមពេលវេលា។ អគ្គលេខាធិការថ្មីបំផុតទាំងពីរគឺលោកហ៊ូ ជីនតាវ និងស៊ី ជីនពីងត្រូវបានតម្លើងឋានៈជាលេខាទីមួយនៃលេខាធិការដ្ឋានជាមុនដើម្បីកំណត់សមាជិកភាព និងតួនាទីរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ការិយាល័យនយោបាយបក្សកុម្មុយនីស្ត។ នៅក្រោមដំណើរការក្រៅផ្លូវការនេះ លេខាទីមួយនឹងត្រូវបានជ្រើសរើសនៅអំឡុងពេលពិភាក្សារវាងសមាជិកការិយាល័យនយោបាយដែលកំពុងកាន់អំណាច និងរួមទាំងសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ការិយាល័យនយោបាយដែលចូលនិវត្តន៍ដើម្បីបន្តនាំទៅសមាជបក្ស។ លេខាទីមួយនឹងឡើងបន្តតំណែងជំនួសអគ្គលេខាធិការចូលនិវត្តន៍ដែលវាត្រូវជាផ្នែកមួយនៃការផ្លាស់ប្តូរជំនាន់ថ្នាក់ដឹកនាំនៅសមាជបក្សជាបន្តបន្ទាប់។
អគ្គលេខាធិការដែលកំពុងកាន់អំណាចគឺលោកស៊ី ជីនពីង ដែលបានចូលកាន់តំណែងនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១២ ហើយត្រូវបានបោះឆ្នោតជ្រើសរើសម្តងទៀតនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧។ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ គណៈកម្មាធិការកណ្តាលបានអនុម័តសេចក្តីសម្រេចមួយដែលអនុញ្ញាតឱ្យលោកស៊ីបន្តដឹកនាំគណបក្ស និងប្រទេសបន្ទាប់ពីសមាជជាតិលើកទី២០ នៅក្នុងឆ្នាំ២០២២ ពោលគឺដករយៈពេលកំណត់ពីរអាណត្តិចោល។ បុគ្គលចុងក្រោយដែលបានដឹកនាំប្រទេសចិនលើសពីពីរអាណត្តិឡើងគឺលោកម៉ៅ សេទុង ដែលបានបម្រើការជាប្រធានគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចាប់ពីឆ្នាំ១៩៤៥ រហូតដល់ពេលមរណភាពរបស់គាត់នៅឆ្នាំ១៩៧៦។
អំណាច និងមុខងារ
កែប្រែចាប់តាំងពីការលុបចោលមុខតំណែងប្រធានបក្សកុម្មុយនីស្តចិនដោយគណៈកម្មាធិការមជ្ឈិមបក្សលើកទី១២ នៅក្នុងឆ្នាំ១៩៨២ មក តំណែងអគ្គលេខាធិការបក្សក៏បានក្លាយជាតំណែងខ្ពស់បំផុតនៅក្នុងបក្ស និងជាប្រធានដឹកនាំលេខាធិការដ្ឋានកណ្តាល ការិយាល័យនយោបាយ និងគណៈកម្មាធិការអចិន្ត្រៃយ៍។[៤]
ចាប់តាំងពីបានស្ថាបនិកឡើងវិញនៅឆ្នាំ១៩៨២ តំណែងជាអគ្គលេខាធិការបក្សគឺជាការិយាល័យខ្ពស់បំផុតនៅក្នុងបក្សកុម្មុយនីស្តចិន ប៉ុន្តែដំបូងវាមិនទាន់បានក្លាយជាតំណែងដ៏មានឥទ្ធិពលខ្លាំងបំផុតទេ លុះដល់ពេលលោកតេង សៀវពីងចូលនិវត្តន៍នៅក្នុងឆ្នាំ១៩៩០ ទើបឥទ្ធិពលតំណែងនេះចាប់ផ្តើមឡើងខ្ពស់ជាងតំណែងផ្សេងៗ។ ដោយសារតែប្រទេសចិនជារដ្ឋឯកបក្ស ដូចនេះទើបអគ្គលេខាធិការបក្សមានសិទ្ធិអំណាចផ្តាច់មុខលើរដ្ឋ និងរដ្ឋាភិបាល[៥] ហើយជាធម្មតាត្រូវបានចាត់ទុកថាជា"មេដឹកនាំកំពូល"របស់ប្រទេសចិន។[៦] ទោះបីជាយ៉ាងណា បុគ្គលសភាគច្រើនដែលបានឡើងកាន់តំណែងមុនលោកស៊ី ជីនពីងសុទ្ធតែមានអំណាចតិចជាងលោកប្រធានម៉ៅ សេទុង។[៧] ចាប់តាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៩០ មក អគ្គលេខាធិការបក្សគឺតម្រូវឱ្យកាន់តំណែងជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន។ ខណៈដែលតំណែងប្រធានាធិបតីគឺជាមុខតំណែងនិមិត្តរូប វាគឺជាទម្លាប់ទៅហើយសម្រាប់អគ្គលេខាធិការបក្សគ្រប់រូបក្នុងការទទួលតំណែងជាប្រធានាធិបតីដើម្បីបញ្ជាក់ពីឋានៈរបស់ពួកគាត់ជាប្រមុខរដ្ឋ។
ចាប់តាំងពីការបោះឆ្នោតជ្រើសតាំងលោកស៊ី ជីនពីងមក ស្ថាប័នថ្មីៗចំនួនពីររបស់បក្សកុម្មុយនីស្តត្រូវបានបង្កើតឡើងមាន គណៈកម្មការសន្តិសុខជាតិ និងក្រុមឈានមុខមជ្ឈិមសម្រាប់កំណែទម្រង់ស៊ីជម្រៅទូលំទូលាយ ដែលទំនងជាមានបំណងប្រមូលផ្តុំនិងពង្រីកអំណាចនយោបាយរបស់"មេដឹកនាំកំពូល"ដល់កម្រិតធំខ្ពស់ជាងបុគ្គលណាទាំងអស់លើកលែងតែម៉ៅសេទុង។[៨] ស្ថាប័នទាំងពីរនេះមានភារកិច្ចចង្អុលបង្ហាញទិសដៅគោលនយោបាយទូទៅដើម្បីរក្សាសន្តិសុខជាតិ ក៏ដូចជារបៀបវារៈសម្រាប់កំណែទម្រង់សេដ្ឋកិច្ចផងដែរ។ ក្រុមស្ថាប័នទាំងនេះក៏ត្រូវបានដឹកនាំដោយអគ្គលេខាធិការបក្សដែរ ដូច្នេះអំណាចរបស់អគ្គលេខាធិការបក្សគឺកាន់តែផ្តុំគ្នាច្រើនបន្ថែមទៀត។[៩]
បញ្ជីអគ្គលេខាធិការបក្ស
កែប្រែគន្លឹះនៃគោរមងារការិយាល័យ៖
- លេខាធិការការិយាល័យកណ្តាល (១៩២១–១៩២២)
- ប្រធានគណៈកម្មាធិការប្រតិបត្តិមជ្ឈិម (១៩២២–១៩២៣)
- អគ្គលេខាធិការការិយាល័យកណ្តាល (១៩២៣–១៩២៥)
- អគ្គលេខាធិការនៃគណៈកម្មាធិការប្រតិបត្តិមជ្ឈិម (១៩២៥–១៩២៧)
- អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិម (១៩២៧–១៩២៨)
- ប្រធានគណៈកម្មាធិការមជ្ឈិម (១៩២៨–១៩៣១)
- អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្ស (១៩៣១–១៩៤៣)
- ប្រធានការិយាល័យនយោបាយកណ្តាល (១៩៤៣–១៩៤៥)
- ប្រធានលេខាធិការដ្ឋានមជ្ឈិម (១៩៤៣–១៩៤៥)
- ប្រធានគណៈកម្មាធិការមជ្ឈិម (១៩៤៥–១៩៨២)
- អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិម (១៩៨២–បច្ចុប្បន្ន)
ល.រ | អគ្គលេខាធិការបក្ស | ចូលកាន់តំណែង | ចេញពីតំណែង | រយៈពេលកាន់តំណែង (សរុប) |
គណៈកម្មាធិការមជ្ឈិមបក្ស |
---|---|---|---|---|---|
១ | ឆិន ឌូស៊ីវ 陈独秀 (១៨៧៩–១៩៤២) |
២៣ កក្កដា ១៩២១ | ២៤ មិថុនា ១៩២៧ | ៦ឆ្នាំ, ១៦ថ្ងៃ | ទី២ (១៩២១–១៩២២) ទី៣ (១៩២៣–១៩២៥) ទី៤ (១៩២៥–១៩២៧) |
២ | សៀង ចុងហ្វា 向忠发 (១៨៧៩–១៩៣១) |
១ កក្កដា ១៩២៨ | ២៤ មិថុនា ១៩៣១ | ២ឆ្នាំ, ៣៥៩ថ្ងៃ | ទី៥ (១៩២៧–១៩២៨) ទី៦ (១៩២៨–១៩៤៥) |
៣ | បូ ហ្គូ 博古 (១៩០៧–១៩៤៦) |
កញ្ញា ១៩៣១ | ១៧ មករា ១៩៣៥ | ៣ឆ្នាំ, ១៣៩ថ្ងៃ | ទី៦ (១៩២៨–១៩៤៥) |
៤ | ចាង វិនធាន 张闻天 (១៩០០–១៩៧៦) |
១៧ មករា ១៩៣៥ | ២០ មីនា ១៩៤៣ | ៨ឆ្នាំ, ៦៣ថ្ងៃ | ទី៦ (១៩២៨–១៩៤៥) |
៥ | ម៉ៅ សេទុង 毛泽东 (១៨៩៣–១៩៧៦) |
២០ មីនា ១៩៤៣ | ៩ កញ្ញា ១៩៧៦ | ៣៣ឆ្នាំ, ១៧៤ថ្ងៃ | ទី៦ (១៩២៨–១៩៤៥) ទី៧ (១៩៤៥–១៩៥៦) ទី៨ (១៩៥៦–១៩៦៩) ទី៩ (១៩៦៩–១៩៧៣) ទី១០ (១៩៧៣–១៩៧៧) |
៦ | ហ័រ គួហ្វេង 华国锋 (១៩២១–២០០៨) |
៧ តុលា ១៩៧៧ | ២៨ មិថុនា ១៩៨១ | ៤ឆ្នាំ, ២៦៥ថ្ងៃ | ទី១១ (១៩៧៦–១៩៨២) |
៧ | ហ៊ូ យ៉ាវប៉ាវ 胡耀邦 (១៩១៥–១៩៨៩) |
២៩ មិថុនា ១៩៨១ | ១៥ មករា ១៩៨៧ | ៥ឆ្នាំ, ២០១ថ្ងៃ | ទី១១ (១៩៧៦–១៩៨២) ទី១២ (១៩៨២–១៩៨៧) |
៨ | ចាវ ហ្សឺយ៉ាង 赵紫阳 (១៩១៩–២០០៥) |
១៦ មករា ១៩៨៧ | ២៤ មិថុនា ១៩៨៩ | ២ឆ្នាំ, ១៦០ថ្ងៃ | ទី១២ (១៩៨២–១៩៨៧) ទី១៣ (១៩៨៧–១៩៩២) |
៩ | ជាំង ហ្សឺមីន 江泽民 (១៩២៦–២០២២) |
២៤ មិថុនា ១៩៨៩ | ១៥ វិច្ឆិកា ២០០២ | ១៣ឆ្នាំ, ១៤៥ថ្ងៃ | ទី១៣ (១៩៨៧–១៩៩២) ទី១៤ (១៩៩២–១៩៩៧) ទី១៥ (១៩៩៧–២០០២) |
១០ | ហ៊ូ ជីនតាវ 胡锦涛 (កើតឆ្នាំ១៩៤២) |
១៥ វិច្ឆិកា ២០០២ | ១៥ វិច្ឆិកា ២០១២ | ១០ឆ្នាំ, ១ថ្ងៃ | ទី១៦ (២០០២–២០០៧) ទី១៧ (២០០៧–២០១២) |
១២ | ស៊ី ជីនពីង 习近平 (កើតឆ្នាំ១៩៥៣) |
១៥ វិច្ឆិកា ២០១២ | កំពុងកាន់តំណែង | 11 years and 332 days | ទី១៨ (២០១២–២០១៧) ទី១៩ (២០១៧–បច្ចុប្បន្ន) |
មើលផងដែរ
កែប្រែកំណត់សម្គាល់
កែប្រែឯកសារយោង
កែប្រែអាគតដ្ឋាន
កែប្រែ- ↑ "文革后的中南海:中央办事效率最高的时期". LYWZC.com. Comsenz Inc. Archived from the original on 8 កុម្ភៈ 2018. Retrieved 28 មករា 2022.
{{cite web}}
: More than one of|archivedate=
and|archive-date=
specified (help); More than one of|archiveurl=
and|archive-url=
specified (help). - ↑ "Chapter III Central Organizations of the Party - Article 22". Archived from the original on 18 តុលា 2007. Retrieved 28 មករា 2022.
- ↑ "Who's Who in China's New Communist Party Leadership Lineup - Bloomberg". Bloomberg News. Archived from the original on 24 តុលា 2014. Retrieved 28 មករា 2022.
- ↑ "Chinese Communist Party | political party, China". Archived from the original on 2 តុលា 2019. Retrieved 29 មករា 2022.
- ↑ Chris Buckley and Adam Wu (10 March 2018). "(អង់គ្លេស) Ending Term Limits for China's Xi Is a Big Deal. Here's Why. - Is the presidency powerful in China?". ញូវយ៉កថែមស៍. https://www.nytimes.com/2018/03/10/world/asia/china-xi-jinping-term-limit-explainer.html.
- ↑ "(អង់គ្លេស) China's 'Chairman of Everything': Behind Xi Jinping's Many Titles". ដឹញូវយ៉កថែមស៍. 25 October 2017. https://www.nytimes.com/2017/10/25/world/asia/china-xi-jinping-titles-chairman.html.
- ↑ Phillips, Tom (2017-10-24). "(អង់គ្លេស) Xi Jinping becomes most powerful leader since Mao with China's change to constitution". The Guardian. ល.ត.ម.អ. 0261-3077. https://www.theguardian.com/world/2017/oct/24/xi-jinping-mao-thought-on-socialism-china-constitution.
- ↑ "Archived copy". Duowei News. January 7, 2014. http://china.dwnews.com/news/2014-01-07/59365920.html.
- ↑ "How the Chinese government works". South China Morning Post. https://multimedia.scmp.com/widgets/china/govt-explainer/index.html.