បរមរាជាទី២

(គ.ស ១៥៦៦-១៥៧៦)

បរមរាជាទី២រាជឱង្ការធំ (អង់គ្លេស: Borom Reachea II) or (Reach Angkar Thom) (សៀម ហៅទ្រង់ថា: បរមិន្ទរាជា) (ប្រ.ស|គ.ស ០០០០-១៥៧៦) រជ្ជកាលគ្រងរាជ (គ.ស ១៥៦៦-១៥៧៦) ក្រោយធ្វើពិធីរាជាភិសេកគ្រងរាជសម្បត្តិផ្លូវការណ៍ជាលើកទី២នៅ រាជធានីលង្វែក ក្នុងឆ្នាំខាល ព.សករាជ ២១១២ ត្រូវនិង គ.សករាជ ១៥៦៨ ត្រូវនិង មហាសករាជ ១៤៩១ ទ្រង់មានព្រះនាមហៅថា "ព្រះរាជឱង្ការ ព្រះបរមរាជាធិរាជ រាមាធិបតី" ព្រះអង្គមានមហេសីមួយអង្គ ព្រះនាម សិរីរ័ត្នរាជទេវី និង មានបុត្រ ព្រះនាម ព្រះសត្ថា ដែលបានឡើងសោយរាជបន្តពីព្រះអង្គផងដែរ ។[]

បរមរាជាទី២

រជ្ជកាល ១៥៦៦-១៥៧៦

រាជាណាចក្រកម្ពុជា

គ្រងរាជ ​​លើកទី១ - ១៥៦៦
លើកទី២ - ១៥៦៨
រាជសម័យ សម័យកាលលង្វែក
ព្រះនាមពេញ ​​​ព្រះរាជឱង្ការ ព្រះបរមរាជាធិរាជ រាមាធិបតី
មរណៈនាម មិនមានកំណត់ត្រា
ក្សត្រមុន ចន្ទរាជា
រាជបន្ត ព្រះសត្ថាទី១
សន្តិវង្ស រាជវង្ស​លង្វែក
ប្រសូត្រ មិនមានកំណត់ត្រា
បុត្រ
ចូលទីវង្គត់ ១៥៧៦
ជំនឿសាសនា ពុទ្ធសាសនា និង ព្រហ្មញ្ញ​សាសនា
ជំនឿ​លើពពួកទេវតា

ការប្រមូលកងទ័ព

កែប្រែ

Army mobilization

គ.សករាជ ១៥៧០ ព្រះបរមរាជាទី២ ទ្រង់ប្រកាសប្រមូលកងទ័ពបានចំនួន ៧០,០០០ (៧មុឺននាក់) ត្រៀមធ្វើសឹកចម្បាំងជាមួយនគរ សៀម, ទ្រង់បញ្ជារឱ្យធ្វើទូកចម្បាំងចំនួន ៥០០ គ្រឿង រួមជាមួយទូកចម្លងកងទ័ពចំនួន ២០០ គ្រឿង, ដំរីសឹក ១០០០ ក្បាល, សេះចម្បាំង ៥០០០ ក្បាល, រទេះចម្បាំង ៥០០០ គ្រឿង, កងឆ្នើម ៤០០០ នាក់, ចារកម្ម ២៣ នាក់, អ្នកឆ្លបការណ៍សឹក ១០០ នាក់ ។ ព្រះអង្គទ្រង់ត្រាស់បង្គាប់ឱ្យចេញព្រះរាជប្រកាសប្រាប់ដល់ទៅចៅហ្វាយស្រុកគ្រប់ខេត្តឱ្យហ្វឹកហាត់សេនាទាហ៊ានឱ្យបានស្ទាត់ជំនាញ ហើយឱ្យសន្សំគ្រឿងស្បៀងអាហារនាំយកដាក់ក្នុងឃ្លាំងព្រះនគរ បន្ទាប់មកទ្រង់ចាត់សំពៅពីរ ឱ្យទៅទិញគ្រឿងសាស្ត្រាវុធ កាំភ្លើងធំពីពួក ប៉ទុយហ្គាល់ (Portugal) នាក្រៅប្រទេសផងដែរ ។ ក្រោយប្រមូលកងទ័ព និង គ្រឿងសឹកចម្បាំងរួចរាល់ ព្រះបរមរាជាទី២ បានចាត់តំណាង បេសកជន ឱ្យថ្វាយសារលិខិតប្រកាសសង្គ្រាម និង ស្ដេចក្រុងស្រីអាយុធ្យា ព្រះនាម ព្រះមហាធម្មរាជា (Maha Thomma Rachha) ស្ដេចសៀម មានការបារម្ភណាស់ បានចេញបញ្ជារឱ្យកងទ័ពទាំងអស់ការពារ ក្រុងអាយុធ្យា ឱ្យបានមាំមួន និង បានសុំជំនួយទ័ពពីភូមា នៃទ័ព ហង្សាវឌី ឱ្យការពារក្រុងអាយុធ្យា នៅផ្នែកម្ខាងទៀតនៃទន្លេនោះផងដែរ ។[]

កងទ័ពលង្វែក វាយប្រហារ ក្រុងស្រីអាយុធ្យា

កែប្រែ

Longvek army attacks Ayutthaya City

គ.សករាជ ១៥៧០ ដដែល នៅពេលដែល ព្រះបរមរាជាទី២ ត្រៀមលើកទ័ពទៅវាយក្រុងស្រីអាយុធ្យា អំឡុងពេលនោះដែរ ពួក អណ្ណាម បានលើកទ័ពវាយយកទឹកដីចាម៉្បា បានជាបន្តបន្ទាប់ ដូចនេះហើយទ្រង់បានបញ្ជូនទ័ព ៣០,០០០ (៣មុឺននាក់) ឱ្យទៅការពារ ក្រុងព្រៃនគរ ដូចនេះកងទ័ពដែលត្រៀមយកទៅវាយ ក្រុងអាយុធ្យា ចំនួន ៧០,០០០ (៧មុឺននាក់) បានកាត់បន្ថយមកត្រឹម ៤០,០០០ (៤មុឺននាក់) វិញប៉ុនណោះ ។ ព្រះបរមរាជាទី២ ទ្រង់បានចាត់ឱ្យ ចំប៉ាធិរាជ ជាមេទ័ពធំ លើកទ័ព ៤០,០០០ (៤មុឺននាក់) ទៅវាយក្រុងស្រីអាយុធ្យា ដោយសារតែក្រុងស្រីអាយុធ្យា ហុំព័ទ្ធទៅដោយទឹកជុំវិញ កងទ័ពជើងគោកមិនអាចឆ្លងទៅបាន ចំប៉ាធិរាជ បានឱ្យទ័ពជើងទឹក ដាក់ទូកចម្លង ១០០គ្រឿង ដែលផ្ទុកកងទ័ព ៧០០០ (៧ពាន់នាក់) វាយចូលក្រុងស្រីអាយុធ្យា និង បែកចែងកងទ័ព មួយផ្នែកទៀត ដឹកនាំដោយមេទ័ពរង នាម រតនា ឱ្យដាក់ទូកចម្លង ១៥គ្រឿង ដែលផ្ទុកកងទ័ព ៤០០០ (៤ពាន់នាក់) ទៅវាយជ្រុងចៅសនុក ដែលជាផ្នែកម្ខាងទៀតនៃក្រុងអាយុធ្យា និង ចាត់ឱ្យធ្វើក្បូនឬស្សី ដាក់កាំភ្លើងធំបាញ់ចេញពីផ្ទៃទឹក វាយប្រហារទៅក្រុងស្រីអាយុធ្យាតែម្ដង កងទ័ពលង្វែកបានចូលច្បាំង និង ទ័ពសៀម ពីវេលាព្រឹក រហូតដល់ថ្ងៃត្រង់ នៅតែមិនអាចវាយបែកក្រុងអាយុធ្យា ស្ដេចសៀម មហាធម្មរាជា បានបញ្ជារឱ្យកងទ័ពបែរកាំភ្លើងធំបាញ់កំទេចក្បូនខ្មែរ ដែលដាក់កាំភ្លើងធំនោះខ្ទេចគ្មានសល់ កងទ័ពខ្មែរបានដកមកច្រាំងម្ខាងទៀតវិញ ត្រៀមវាយចូលក្រុងអាយុធ្យាផ្នែកម្ខាងទៀតជាលើកទី២ ការចូលច្បាំងជាលើកទី២ ដឹកនាំដោយមេទ័ពខ្មែរ នាម បុស្សរាជ បានលើកទ័ពជើងទឹកជាង១មុឺននាក់ទៀត ចូលវាយក្រុងអាយុធ្យាជាលើកទី២ ទៅដល់ផ្នែកម្ខាងទៀត ក៏ប្រទះនិងទ័ពភូមាហង្សាវឌី បានដាក់កាំភ្លើងធំនៅលើខ្នងដំរី ហើយបាញ់បំបែកកងទ័ពខ្មែរ មិនអាចចម្លងទ័ពទៅផ្នែកម្ខាងទៀតបាន កងទ័ពខ្មែរបានដកថយមកវិញជាលើកទី២ ។ ដោយសារតែក្រុងស្រីអាយុធ្យា មានទឹកហ៊ុំព័ទ្ធជុំវិញ ធ្វើឱ្យកងទ័ពខ្មែរពិបាកវាយចូលពេក ទើបព្រះបរមរាជាទី២ ត្រាសបង្គាប់ឱ្យ លើកប៉មដាក់កាំភ្លើងធំនៅផ្នែកម្ខាង ហើយឱ្យកងទ័ពលង្វែក រឹបអូសយក ទ្រព្យសម្បត្តិ តាមភូមិស្រុករបស់សៀម ដោយរឹបអូសយក ដំរី សេះ គោ ក្របី និង ស្បៀងអាហារជាច្រើន ឱ្យចាប់បញ្ជូនមកក្រុងលង្វែក ។ កងទ័ពលង្វែក បានធ្វើសង្ក្រាមជាមួយទ័ពសៀមអស់រយៈពេលពេញមួយខែ នៅតែមិនអាចវាយបែកក្រុងអាយុធ្យា ទើបព្រះបរមរាជាទី២ ប្រកាសឱ្យដកទ័ពត្រឡប់មកវិញ ហើយទ្រង់បានប្រកាសថា ទ្រង់ផ្ទាល់និងលើកទ័ពធំលង្វែក វាយចូលសៀមម្ដងទៀត ។[]

សង្គ្រាមខ្មែរ-ឡាវ គ.សករាជ ១៥៧២

កែប្រែ

Khmer-Laos War 1572 AD

ក្នុងឆ្នាំ ១៥៧១ នៃគ.សករាជ នៅពេលដែលស្ដេចឡាវ ព្រះនាម ស្រីសេដ្ឋាធិរាជ (Si Sethatiraj) នៃនគរឡានឆាង យល់ឃើញថា ស្ដេចនៃអាណាចក្រលង្វែក បានពង្រីកឥទ្ធិពលកងទ័ពយ៉ាងខ្លាំងក្នុងតំបន់ ដូចនេះដើម្បីទប់ទល់ឥទ្ធិពលកម្ពុជាក្នុងការពង្រីកវិសាលភាពទឹកដី ស្ដេចឡាវអង្គនេះបានមកបបួល ព្រះបរមរាជាទី២ ភ្នាល់ប្រជល់ដំរី ដាក់សួយសាអាករ ជាព្រះដង្វាយ និង ចុះសន្ធិសញ្ញា ដាក់នគរជាចំនុះផងដែរ ។ សំណើរសុំភ្នាល់ប្រជល់ដំរីរបស់ឡាវ ត្រូវបានយល់ព្រមដោយព្រះរាជាខ្មែរ ស្ដេចឡាវ បានចាត់បេសកជន និង មន្ត្រីក្រុមការ ជាង១ពាន់នាក់ នាំយកដំរីឡានឆាង ដែលមានកម្ពស់ ៨ ហត្ថ ដោយស្មើនិងកម្ពស់ ៤ម៉ែត្រ (4m) មកប្រកួតនិងដំរីខ្មែរ ឈ្មោះ គជវេហារ មានកម្ពស់ ៧ ហត្ថ ដោយស្មើនិងកម្ពស់ ៣.៥ ម៉ែត្រ (3.5m) ការប្រជល់ដំរី បានរៀបចំឡើងនៅ ស្រុកអាសន្ទុក (បច្ចុប្បន្ន : កំពង់ធំ) ការប្រជល់ដំរីបានមកដល់ ដោយសារតែដំរីខ្មែរមានកម្ពស់ទាបជាង ទើបវាអាចមុជទៅក្រោមដំរីឡាវរួចយកភ្លុករបស់វាចាក់ផ្នែកខាងក្រោមរហូតដល់ដំរីឡាវចាញ់ ហើស្ដេចឡាវ ក៏យល់ព្រមថ្វាយសួសាអាករយ៉ាងច្រើនមកនគរខ្មែរ រហូតដល់ស្ដេចឡាវ មិនអាចទ្រាំនិងសេចក្ដីអាម៉ាសដែលចាញ់ការភ្នាល់ប្រជល់ដំរីនិង នគរខ្មែរ ទ្រង់ក៏សម្រេចចិត្តលើកទ័ពឡាវមកវាយប្រហារកម្ពុជាតែម្ដង ។ គ.សករាជ ១៥៧២ ស្ដេចឡាវ ស្រីសេដ្ឋាធិរាជ បានលើកទ័ពឡាវ ចំនួន ១៥០,០០០ (១៥មុឺននាក់) ចូលមកឈ្លានពានកម្ពុជា កងទី១ មានចំនួន ១០០,០០០ (១សែននាក់) ជាកងទ័ពជើងគោក អមទៅដោយដំរីសឹក ៥០០ក្បាល និង ទ័ពសេះ ១២០០នាក់ រីឯកងទី២ មានចំនួន ៥០,០០០ (៥មុឺននាក់) ជាកងទ័ពជើងទឹកធ្វើដំណើរចុះមកតាម ដង ទន្លេមេគង្គ ។ ដោយមើលឃើញថា ស្ដេចឡាវបញ្ជូនទ័ពធំមកវាយលុកកម្ពុជា ព្រះបរមរាជាទី២ បានចាត់ឱ្យមេទ័ពឧទ័យធិរាជ ដឹកនាំទ័ព ចំនួន ១០០,០០០ (១សែននាក់) ត្រៀមធ្វើសង្គ្រាមនិងពួកឡាវ ។ កងទ័ពជើងទឹកឡាវ ចំនួន ៥០,០០០ (៥មុឺននាក់) បានមកដល់ ស្រុកសម្បូរ ខេត្តក្រចេះ ក៏ទទួលច្បាំងនិងកងទ័ពជើងទឹកខ្មែរ ចំនួន ៣០,០០០ (៣មុឺននាក់) រីឯកងទ័ពខ្មែរចំនួន ៧០,០០០ (៧មុឺននាក់) ផ្សេងទៀត បូករួមទាំង ដំរីសឹក ៣០០ក្បាល និង ទ័ពសេះ ៨០០នាក់ ត្រៀមការពារបន្ទាយនៅ ស្រុកអាសន្ទុក (បច្ចុប្បន្ន: កំពង់ធំ) ។ កងទ័ពឡាវ ១សែននាក់បានវាយចូលបន្ទាយខ្មែរ កងទ័ពទាំងពីរបានប្រើកាំភ្លើងធំបាញ់ប្រហារគ្នាទៅវិញទៅមក កងទ័ពស្លាប់អស់ជាច្រើន ស្ដេចឡាវ បានបញ្ជារឱ្យប្រើរថចម្បាំង និង កងដំរីវាយសម្រុកទ័ពខ្មែរជាបន្តបន្ទាប់ ទ័ពខ្មែរទប់ទល់មិនបានក៏បែកទ័ពរត់ចោលបន្ទាយ ទៅជួបនិងទ័ពហ្លួងរបស់ ព្រះបរមរាជា បានលើកទ័ពជំនួយពីលង្វែក ចំនួន ១០០,០០០ (១សែននាក់) បន្ថែមទៀត និង បានបញ្ជារឱ្យកងឆ្លបដុតភ្លើងបង្កើតផ្សែង ពាសពេញព្រៃដើម្បីបង្អាក់កងទ័ពឡាវ ហើយទ្រង់ឱ្យរាយទ័ពនៅតាមព្រៃ ដើម្បីព័ទ្ធកងទ័ពឡាវ នៅវេលាយប់នេះ ។ វេលាព្រឹកចូលមកដល់ កងទ័ពខ្មែរ ដឹកនាំដោយ ពញ្ញាធម្មាតេជោ លើកទៅវាយទ័ពឡាវផ្នែកខាងក្រោយ សម្លេងសន្ធឹកស្គរឃ្មោះនៃកងទ័ពខ្មែរ បានបើកការវាយលុកកងទ័ពឡាវ គ្រប់ច្រកល្ហក ស្ដេចឡាវពេលដែលដឹងថាកងទ័ពខ្មែរឡោមព័ទ្ធកងទ័ពខ្លួន ក៏ប្រកាសឱ្យដកថយនិងវាយសម្រុកចេញពីការឡោមព័ទ្ធ កងទ័ពខ្មែរក៏ទទួលបានជ័យជំនះ និង ចាប់បានឈ្លើយសឹកកងទ័ពឡាវ ប្រមាណជា ១០,០០០ (១មុឺននាក់) ចំណែកឯស្ដេចឡាវបានដកទ័ពត្រឡប់ទៅវិញ ក៏ត្រូវបានទ័ពខ្មែរដេញតាម រំកិលព្រំដែនយកបានស្រុកមួយចំនួន នៃភាគជើងផងដែរ ដូចជា៖ ស្រុកអាចម៍ក្រពើ (Attapeu) ចម្ប៉ាសាក់ (Champasak) និង ប៉ាក់សេ (Pakxe) ចំណែកឯតំបន់ដែលកងទ័ពឡាវរត់ឆ្លងកាត់ពីតំបន់អូរអាឡៃ នៃ ខេត្តស្ទឹងត្រែង ហើយតំបន់នោះត្រូវបានហៅថា ឡាវបាក់ទ័ព មកដល់សព្វថ្ងៃនេះ ។[]

សង្គ្រាមខ្មែរ-ភូមា គ.សករាជ ១៥៧៤

កែប្រែ

Khmer-Burmese War 1574 AD

 
Cambodia Map during the reign of Borom Reachea II, 1566-1576. (Khmer-Burma war 1574)

នៅពេលដែល ព្រះបរមរាជា ជ្រាបដំណឹងថា នាពេលនេះ ប្រទេសសៀម ត្រូវបានកាន់កាប់ដោយពួកភូមា ដែលមានស្ដេចព្រះនាម "បាយិនណោង" (Bayinnaung) នៃអាណាចក្រតងអ៊ូ (Kh-Pronoun:Tong U) (Tungoo) ដែលបានលេបយករដ្ឋចំនួន៤ ដូចជា៖ ហង្សាវឌី (Hansavadi), អាវ៉ារ (Avar), សុខោទ័យ (Sukhothai) និង ស្រីអាយុធ្យា (Si Ayutthaya) និង បានចេញទ័ពធំទៅលេបយកអាណាចក្រ ឡានឆាង (Lan Xang) នគរឡាវ ផងដែរ ទើបក្នុងឆ្នាំ ១៥៧៤ នៃគ.សករាជ ព្រះបរមរាជា បានប្រមូលទ័ពលង្វែកចំនួន ១៣០,០០០ (១៣មុឺននាក់) ត្រៀមធ្វើសង្គ្រាមនិងពួកប៉េហ្គូ (Pegu) របស់ភូមា ដើម្បីដណ្ដើមទឹកដីភាគខាងលិចត្រឡប់មកវិញ ។ កងទ័ពលង្វែកបានប្រមូលផ្ដុំគ្នា នៅចន្ទបុរី (Kh-Pronoun: Chan Borei) (Chanthaburi) ព្រះបរមរាជា បានបែងចែកកងទ័ព ជា៥កងពល កងពលទី១ ជាទ័ពជើងទឹក ដឹកនាំដោយ ចៅពញ្ញាចិន មានចំនួន ២០,០០០ (២មុឺននាក់) លើកទៅវាយយកស្រុក ធនបុរី (Kh-Pronoun: Thun Burei) (Thon Buri) ចំណែកឯ ៤កងពលទៀត ទៅប្រមូលផ្ដុំនៅ ស្រុកព្រះប្រដែង ឬ សមុទ្របាកាន (Samut Prakan) ដើម្បីត្រៀមវាយចូលរាជធានី ស្រីអាយុធ្យា ម្ដងទៀត ។ ដំណឹងនៃការប្រមូលផ្ដុំកងទ័ពលង្វែក ជាង១សែននាក់ ដើម្បីវាយចូលរាជធានីស្រីអាយុធ្យា បានដឹងដល់អ្នកដឹកនាំក្រុងអាយុធ្យា នាម នរេសូរ (Kh-Pronoun: Nore Sur) (Thai-Pronoun: Naresuan) បានប្រកាសបិទព្រំដែន ហើយបានចាត់បេសកជន ថ្វាយសារលិខិតទៅ ព្រះរាជាខ្មែរ ដើម្បីចរចារ សុំបញ្ចប់ចម្បាំង នៅក្នុងសារលិខិតនោះបានសរសេរថា ថ្នាក់ដឹកនាំអាយុធ្យា ព្រមថ្វាយសួយសាអាកររាល់ឆ្នាំ និង ព្រមកំណត់បែងចែកព្រំដែន ពីចន្ទបុរី បស្ចឹមបុរី នគររាជសីម៉ា គោកខ័ណ្ឌ ប្រគល់ឱ្យទៅកម្ពុជា រហូតទល់និងព្រំប្រទល់នគរឡានឆាង ដូចនេះ ព្រះបរមរាជា ក៏យល់ព្រមតាមសំណើរនេះ ហើយដកទ័ពលង្វែកត្រឡប់មកវិញ ។[]​​

ការសោយទីវង្គត់ស្ដេចសឹកចម្បាំងទី២ នៃអាណាចក្រលង្វែក

កែប្រែ

Death of the Second Warrior King of Longvek Kingdom

គ.សករាជ ១៥៧៦ ត្រូវនិងឆ្នាំជូត អដ្ឋស័ក ខែជេស្ឋ ពុទ្ធសករាជ ២១២០ ត្រូវនិង មហាសករាជ ១៤៩៩ ព្រះបរមរាជា បានយាងសោយព្រះទីវង្គត់ ដោយរោគប្រឈួន នៅរាជវាំងលង្វែក ព្រះរាជបុត្រគ្រប់អង្គ និង សម្ដេចព្រះមហាសង្ឃរាជា និង រាជាគណៈ សេនាបតីមន្ត្រីធំតូច ក្រមព្រះរាជការលើកព្រះបរមសពដំកល់ក្នុងព្រះកោដ្ឋហើយ រួចជំនុំថ្វាយព្រះរាជាសម្បត្តិទៅ ព្រះសត្ថា ជារាជបុត្រច្បងឱ្យលើកគ្រងរាជបន្តពីបិតារបស់ទ្រង់ ។ ការសោយទីវង្គត់របស់ បរមរាជាទី២ បានធ្វើឱ្យប្រទេសកម្ពុជា មានការប្រែប្រួលនយោបាយដឹកនាំជាតិយ៉ាងធំ រហូតធ្វើឱ្យសង្គមជាតិកម្ពុជា មានវិបិត្តសេដ្ឋកិច្ច សាសនា ជំងឺរាតត្បាត គ្រោះរាំងស្ងួតទុរភិក្ស ភាពអត់ឃ្លាន ចោរកម្ម ពាសពេញផ្ទៃប្រទេស ។[]

ក្រុមគ្រួសាររាជវង្ស

កែប្រែ

Royal family

បរមរាជាទី២រាជឱង្ការធំ
Borom Reachea II or Reach Angkar Thom
ព្រះសត្ថាទី១
(Preah Satha I)
ស្រីសុរិយោពណ៌
(Srei Soriyoapor)
ពញ្ញានូ
(Ponhea Nu)
ពញ្ញាអន
(Ponhea On)
ជ័យជេស្ឋាទី១
ពញ្ញាតន់
ពញ្ញាញោម
ជ័យជេស្ឋាទី២
ឧទ័យរាជា
មិនមានកំណត់ត្រា មិនមានកំណត់ត្រា

ចំណារពន្យល់

កែប្រែ

នេះជាអត្ថបទប្រវត្តិសាស្ត្រពិតកម្ពុជា ដែលបានរកឃើញសំណៅឯកសារ ដែលសរសេរដោយប្រវត្តិវិទូរជនជាតិហូឡង់ក្នុងឆ្នាំ (1871) អត្ថបទទាំងមូលសរសេរជាភាសាហូឡង់ផងដែរ ក្រុមបុរាណាចារ្យ បានធ្វើការផ្ទៀងផ្ទាត់និង ឯកសារ មហាបុរសខ្មែរ ឆ្នាំ (1969) ដែលផ្ដិតយកតែឆ្នាំ ដែលមានភាពពាក់ព័ន្ធទៅនិង ព្រឹត្តិការណ៍ពិតប៉ុនណោះ រាល់ខ្លឹមសារដែលទាក់ទងនិងរឿងភាគនិទាន ដែលគេសរសេរច្របល់ក្នុង ឯកសារ មហាបុរសខ្មែរ មិនត្រូវបានយកមកសរសេរនោះទេ ។

បញ្ចាក់ ព្រះបរមរាជាទី២ បានលើកទ័ពលង្វែកដណ្ដើមបានខេត្ត២ ពីសៀមមកវិញ គឺខេត្ត ធន់បុរី និង ខេត្តព្រះប្រដែង ឬ សមុទ្របាកាន ហើយទ្រង់មានបំណងចង់រំលាយក្រុងអាយុធ្យា ដោយសារតែទ្រង់មិនចង់ប៉ះទង្គិចនិងពួកភូមា ទើបទ្រង់យល់ព្រមដកទ័ពលង្វែកត្រឡប់មកវិញ ក្រោយទទួលបានខេត្ត៣ ដែលកូនធម៌ស្ដេចភូមា ព្រះនាម នរេសូរ កាត់នៅទឹកដីពាក់កណ្ដាលទៀតនៃខេត្តចំនួន៣ មានខេត្ត បស្ចិមបុរី នគររាជសីមា និង គោកខណ្ឌ ឱ្យមកកម្ពុជាវិញក្នុងឆ្នាំ ១៥៧៤ មានន័យថាស្ដេច ចន្ទរាជា បានដណ្ដើមខេត្តទាំង៣នេះមកវិញ ប៉ុន្តែទ្រង់ដណ្ដើមវាបានតែពាក់កណ្ដាលប៉ុនណោះ ហើយមិនមានសំនេរណាមួយនៃឯកសារជាតិ បញ្ជាក់ថាទ្រង់បានចុះសន្ធិសញ្ញាសម្ព័នមិត្តជាមួយសៀមនោះទេ ចំណែកឯសន្ធិសញ្ញាសម្ព័នមិត្តខ្មែរ-សៀម ចុះនៅឆ្នាំ ១៥៧៧ រវាង ព្រះសត្ថាទី១ និង ស្ដេចសៀម មហាធម្មរាជា ក្រោយពេលសោយទិវង្គត់របស់ ព្រះបរមរាជាទី២ ដែលមានក្នុងកំណត់ត្រាឯកសារជាតិ ។

ប្រវត្តិសាស្ត្រពិតកម្ពុជា រៀបរៀងដោយរាជបណ្ឌិតមិនស៊ែរ ក្នុងឯកសារមហាបុរសខ្មែរ ដែលមានចំនួន ៣ ភាគ ចេញផ្សាយក្នុងឆ្នាំ ១៩២៨ និង ឆ្នាំ ១៩២៩ គឺជាឯកសារផ្លូវការណ៍ដែលចេញផ្សាយដោយព្រះរាជបណ្ណាល័យកម្ពុជា ហើយត្រូវបានប្រែសម្រួលដោយលោក អេងស៊ុត ក្នុងឆ្នាំ ១៩៦៩ ចេញផ្សាយដោយក្រសួងអប់រំ កម្ពុជា ។ រាល់ការចងក្រង ឬ តាក់តែនិពន្ធប្រវត្តិសាស្ត្រកម្ពុជា ពីសំណាក់ គ្រូបង្រៀន ឬ អ្នកនិពន្ធ ឬ បណ្ឌិតជំនាន់ក្រោយ រូបណាដែលបន្ថែមខ្លឹមសារអត្ថបទប្រវត្តិសាស្ត្រកម្ពុជាដោយចិត្តឯង ផ្ទុយនិងប្រភពដើម ហើយធ្វើការបោះពុម្ពចេញផ្សាយ ដោយចិត្តឯងនោះ មានន័យថា វាជាអត្ថបទអារម្មកថា របស់បុគ្គលប៉ុនណោះ មិនឆ្លុះបញ្ចាំងជាប្រវត្តិសាស្ត្រពិតកម្ពុជានោះទេ ។ គួរបញ្ចាក់ផងដែរថាចំពោះប្រវត្តិសាស្ត្រកម្ពុជា ដោយដាក់ឈ្មោះថា ពង្សាវតារ គឺជាឯកសារចងក្រងដោយសម្ដេចវាំងជួន ជាប្រភេទរឿងព្រេងនិទានអក្សរសីល៍ប៉ុនណោះ មិនឆ្លុះបញ្ចាំងជាប្រវត្តិសាស្ត្រពិតកម្ពុជានោះទេ ។

  • តើការរៀបរៀងរបាព្រះមហាក្សត្រកម្ពុជា របស់ក្រសួងអប់រំកម្ពុជាពីឆ្នាំ 2001 មកដល់ឆ្នាំ 2024 នេះ

ដែលបញ្ចូលក្នុងប្រព័ន្ធអប់រំកម្ពុជាបច្ចុប្បន្ននេះ ត្រឹមត្រូវឬទេ ? ក្រុមបុរាណាចារ្យ សូមឆ្លើយថា មិនត្រឹមត្រូវទេ , ក្រុមបុរាណាចារ្យ សង្ឃឹមថាក្រសួងអប់រំកម្ពុជា និង ធ្វើការត្រួតពិនិត្យកែប្រែខ្លឹមសារអត្ថបទប្រវត្តិសាស្ត្រជាតិកម្ពុជាឡើងវិញ ក្នុងកម្មវិធីសិក្សាថ្មី ឆ្នាំ 2025 ។

មើលផងដែរ

កែប្រែ

តំណភ្ជាប់ រជ្ជកាលគ្រងរាជ

កែប្រែ
បរមរាជាទី២
(គ.ស ០០០០-១៥៧៦)
មុនដោយ
ចន្ទរាជា
អាណាចក្រលង្វែក
១៥៦៦-១៥៧៦
តដោយ
ព្រះសត្ថាទី១

ឯកសារយោង

កែប្រែ
  1. Société Asiatique (1871) Journal asiatique ou recueil de mémoires, d'extraits et de notices relatifs à l'histoire, à la philosophie, aux sciences, à la littérature et aux langues des peuples orientaux, Volume 99, Publisher: Dondey-Dupré, Original from National Library of the Netherlands
  2. Société Asiatique (1871) Journal asiatique, ou Recueil de memoires, d'extraits et de notices relatifs a l'histoire, a la philosophie, aux langues et la litterature des peuples orientaux, Publisher: Imprimerie royale, Original from Sapienza University of Rome (Biblioteca di Studi Orientali)
  3. Eng Suth (1969) Mohaboros Khmer Documents Volume 1-2, Publisher: Institut Français du Cambodge Bibliothèque Numérique Culturethèque.
  4. Bernard Philippe Groslier (2006) Angkor and Cambodia in the Sixteenth Century: According to Portuguese and Spanish Sources, Publisher: Orchid Press, Original from the University of Michigan p.186 ISBN: 9745240532, 9789745240537
  5. Eng Soth, Lim Yan (1969) Document of the great Khmer man (Khmer royal genealogy), Publisher: Member of the Historical Committee Ministry of Education, Youth, and Sport, OCLC Number: 1112074917
  6. Librairie Hachette (1873) Voyage d'exploration en Indo-Chine effectué pendant les annés 1866, 1867 et 1868 par une Commission française présidée par m. le capitaine de frégate Doudart de Lagrée et publié par les ordre du Ministere de la marine sous la direction de m. le lieutenant de vaisseu Francis Garnier, avec le concours de m. Delaporte ... et de mm. Joubert et Thorel: 1, Publisher: Librairie Hachette, Original from National Central Library of Florence p.580