ប្រទេសរាជ
ព្រះបាទប្រទេសរាជ (សំស្ក្រឹត:ប្រទេឝរាជន៑) (ម.គ.ស ៩២ ម.គ.ស.- គ.ស ១) រជ្ជកាល (ម.គ.ស ២១-គ.ស ១) ក្រោយ ដែលព្រះសុវណ្ណបទុមចូលទិវង្គត នាម៉ឺនមុខមន្ដ្រីទាំងឡាយបាននាំគ្នាទៅសុំយាងស្ដេចប្រទេសរាជ ដែលត្រូវជាប្អូនថ្លៃ ឲ្យឡើងសោយរាជសម្បត្ដិនគរកម្ពុជាជាបន្ដ។ ពិធីអភិសេកត្រូវបានរៀបចំប្រារព្ធធ្វើឡើងនៅថ្ងៃ ១០កើត ខែផល្គុន ឆ្នាំកុរ ព.ស ៥២៣ ត្រូវជាឆ្នាំ ២១ មុនគ.ស។ ព្រះអង្គបានទទួលព្រះនាម ព្រះបាទសម្ដេច ប្រទេសរាជាធិរាជ។ ព្រះអង្គបានមកគង់នៅព្រះរាជធានីមហានគរធំដដែល។
ប្រទេសរាជ | |||||
---|---|---|---|---|---|
ព្រះបាទ | |||||
រជ្ជកាល | ម.គ.ស ២១-គ.ស ១ | ||||
រាជ្យមុន | ព្រះបាទសុវណ្ណបទុម | ||||
រាជ្យបន្ត | ព្រះបាទទេវង្សអស្ចារ្យ | ||||
ស្វាមី/មហេសី | ព្រះនាងសុវណ្ណមាលា | ||||
| |||||
សន្តតិវង្ស | ព្រះថោង | ||||
បិតា | អ្នកនេសាទ | ||||
ប្រសូត | ម.គ.ស ៩២ បឹងណងស្នោ | ||||
សុគត | គ.ស ១ មហានគរធំ |
ស្ដេច ប្រទេសរាជ និងម្ចាស់ក្សត្រីសុវណ្ណមាលា គ្មានបុត្រាបុត្រីសម្រាប់បន្ដព្រះរាជវង្សានុវង្សឡើយ។ ព្រះអង្គសោយរាជសម្បត្ដិបាន ២១ ឆ្នាំ។ ព្រះអង្គបានចូលទិវង្គតនៅឆ្នាំវកក្នុងព្រះជន្ម ៩២ វស្សា។
ដូច្នេះបើតាមពង្សាវតារសម្ដេចវាំងជួន ព្រះរាជវង្សក្សត្រខ្មែរដែលជាប់ឈាមជ័រព្រះថោងនាងនាគ ឬសម្ដេចកុម៉ែរាជត្រូវចប់ដាច់ពូជនៅក្នុងគ្រាកាលសម័យនេះ។
ព្រះបាទសម្ដេចប្រទេសរាជ ជាព្រះមហាក្សត្រខ្មែរទី៥ ចុងក្រោយបំផុតក្នុងព្រះរាជវង្សព្រះថោងនាងនាគ។ ក្នុងរាជព្រះថោងនាងនាគ ឬសម្ដេចកុម៉ែរាជ មានក្សត្រទាំងអស់៥ព្រះអង្គ ដែលបានសោយរាជសម្បត្ដិបន្ដបន្ទាប់គ្នារៀងមកចាប់តាំងតែពី ព.ស ២៧៧ ត្រូវជាឆ្នាំ ២៦៧ មុនគ.ស រហូតមកដល់ ព.ស ៥៤៣ ត្រូវជាឆ្នាំទី ១ មុនគ.ស។ រួមសេចក្ដីមក ព្រះរាជវង្សព្រះថោងនាងនាគបានគ្រប់គ្រងទឹកដីខ្មែរអស់រយៈពេលប្រមាណជា ២៦៧ ឆ្នាំ។
ព្រះរាជវង្សព្រះថោងនាងនាគត្រូវ រលត់ផុតពូជ ដោយសារព្រះសម្ដេចប្រទេសរាជ ស្ដេចចុងក្រោយបង្អស់ និងអគ្គមហេសីសុវណ្ណមាលា គ្មានបុត្រាបុត្រីសម្រាប់បន្ដរាជ្យ។ ឯព្រះញាតិវង្សជិតឆ្ងាយដែលមានសមត្ថភាព បុណ្យបារមីវិញក៏គ្មាន។
ការវិភាគ
កែប្រែក្នុងរាជ្យស្ដេចអង្គនេះ យើងអាចកត់សំគាល់បានថា ស្ដេចប្រទេសរាជ ដែលជារាស្ដ្រសោះ ហើយដែលគ្មានជាប់ឈាមជ័រស្ដេចអ្វីទាំងអស់ បានឡើងសោយរាជសម្បត្ដិនគរកម្ពុជាដោយសារមហេសីជាកូនស្ដេច។ ត្រង់នេះមានន័យថា នៅក្នុងទំនៀមទម្លាប់ប្រពៃណីខ្មែរជំនាន់ដើម បុរសអាចឈោងយកតាមត្រកូលខាងប្រពន្ធមកប្រើការយកបុណ្យសក្ដិ យកអំណាច ឬរាជបល្ល័ង្ក ឡើងធ្វើជាស្ដេចបាន។ ដូច្នេះហើយ ដោយសារម្ចាស់ក្សត្រីសុវណ្ណមាលា ដែលត្រូវជាកូនរបស់មហាក្សត្រផង ជាប្អូនបង្កើតព្រះមហាក្សត្រផង ស្ដេចប្រទេសរាជដែលជារាស្ដ្រ និងជាកូនអ្នកនេសាទត្រីសោះ បានមានសិទ្ធិឡើងគ្រងរាជសម្បត្ដិប្រទេសកម្ពុជា។ ទំនៀមទម្លាប់ឡើងស្នងរាជ្យ ឬក្ដាប់អំណាចដោយវិធីរបៀបនេះ យើងឃើញមានជាហូរហែតទៅទៀតក្នុងប្រវត្ដិសាស្ដ្រខ្មែរ។
ឯកសារយោង
កែប្រែ- ប្រវត្តិសាស្ត្រខ្មែរភាគរឿងនិទាន ដោយលោកបណ្ឌិតសភាចារ្យ រស់ ចន្ទ្រាបុត្រ
មុនដោយ ព្រះបាទសុវណ្ណបទុម |
នគរគោកធ្លក ២៦៧ ម.គ.ស.-? |
តដោយ ព្រះបាទទេវង្សអស្ចារ្យ |