ប្រវត្តិវិទ្យុ

'''វិទ្យុ''' ជាប្រពន្ធផ្សព្វផ្សាយមួយ ដែលអាចផ្ដល់ព័ត៌មានបានយ៉ាងឆាប់រហ័ស ទៅដល់ប្រជាពលរដ្ឋ និងមនុស្ស ក្នុងសហគមន៍តាមរយៈសំលេង ក្នុងពេលតែមួយគ្រប់ទីកន្លែង ដែលបានគ្របដណ្ដប់តាមរយៈ រលកធាតុអាកាសដោយគំនិតតាមសំដី ដូចជាការអាននូវព័ត៌មានជាតិ អន្ដរជាតិ កម្មវិធីកំសាន្ដ បទចំរៀង ការពិភាក្សាគ្នា រឺការចាក់ស្ពតផ្សាយពាណិជ្ជកម្មនូវផលិតផលផ្សេងៗ ដើម្បីអោយប្រជាពលរដ្ឋ រឺប្រិយមិត្តអ្នកស្ដាប់ទទូលបាននូវចំណេះដឹង ការកំសាន្ដ ព័ត៌មាន ផលិតផលផ្សេងៗ។​ វិទ្យុជាដំណើរការនៃការផ្ញើរនិងការទទួលសារ ដោយប្រពន្ធរលកសំលេងអេឡិចត្រូម៉ាញេទិច ដោយគ្មានភ្ជាប់ខ្សែរសំរាប់ធ្វើការផ្សព្វផ្សាយនូវព័ត៌មាន ទៅកាន់មនុស្សទាំងអស់ក្នុងសង្គម។ គេចែកប្រភេទរលកសំលេងវិទ្យុជា២ប្រភេទគឺ រលកសំលេងវិទ្យុ​FM និងរលកសំលេងវិទ្យុAM

ស្ថានីយន៍វិទ្យុនិងអង់តែននៃប្រទេសស៊ុយអែត

ការបង្កើត

កែប្រែ
 
គំនូសបំព្រួញនៃគ្រឿងបញ្ជូននិងទទួលសំលេង

លោកជេម​​​​​​ ក្លឺកម៉ាកវ៉ែល​ បានបង្ហាញយ៉ាងម៉ឺងម៉ាត់ថា​ រលកអេឡិចត្រូម៉ាញេទិចអាចផ្សាយឆ្លងកាត់ទីលំហបាន។​ លោក'''​ហេនរីច​ រុដូហ្វហឺត'''​ និង​អ្នកផ្សេងទៀត​ បានពន្យល់បង្ហាញពីការផ្សាយរលកសំលេងវិទ្យុ។ គ្រឿងបញ្ជូននៃកំលាំងហ្វ្រេកង់ស៍វិទ្យុត្រូវបានបង្ហាញជាលក្ខណៈក្នុងពិសោធកម្មដោយលោក'''នីកូលា តេស្លា''' [[Nikola Tesla]],ដែលគាត់បានស្នើសុំក្នុងឆ្នាំ១៨៩២និងឆ្នាំ១៨៩៣អាចប្រើបានសំរាប់ផ្សព្វផ្សាយព័ត៌មានតាមទូរគមនាគមន៍។ វិធីរបស់លោក តេស្លា ត្រូវបានផ្សព្វផ្សាយក្នុងទីក្រុងញ៉ូញក ក្នុងឆ្នាំ១៨៩៧។ ក្នុងឆ្នាំ១៨៩៧ លោកតេស្លា បានអនុវត្ដន៍ពីររបៀបគឺ ប្រកាសនីយប័ត្រតក្កកម្មរិទ្យុសហរដ្ឋ US 645576, និងUS 649621។ លោក តេស្លា ក៏ធ្លាប់ប្រើគ្រឿងទទួលរលកសំលេងអេឡិចត្រូម៉ាញេទិចផងដែរ។ ក្នុងឆ្នាំ១៨៩៥ លោក ម៉ាខូនី បានបង្កើតប្រព័ន្ធវ៉ាយអ៊ឺលេស ដែលអាចអោយគ្រឿងបញ្ជូនសញ្ញាបានចម្ងាយឆ្ងាយ(១.៥នាទី/២.៤គម)។ ចំពោះពិសោធកម្មរបស់លោក ម៉ាខូនី, បាតុភូតដែលចំងាយគ្រឿងទទួលសារ គឺសមាមាត្រទៅនឹងកំពស់អង់តែន ដែលត្រូវបានគេស្គាល់ថា ច្បាប់ម៉ាខូនី។ ទំរង់នេះតំណាងអោយច្បាប់នៃធម្មជាតិដែលជាគ្រឿងឧបករណ៍ប្រើរបស់វិទ្យុ

ម៉ាស៊ីនទទួលរលកសំលេងវិទ្យុ​ និងទូរស័ព្ទដំបូងក្នុងឆ្នាំ2023

កែប្រែ

ទីបំផុត ទូរលេខឥតខ្សែគឺជាប្រវត្តិសាស្រ្ដចុងក្រោយដែលត្រូវបានប្រើសព្វថ្ងៃនេះ ដើម្បីឆ្លើយតបទៅនឹងបច្ចេកទេសទំនាក់ទំនងតាមរយៈវិទ្យុ និងការអនុវត្តន៍ ជាពិសេសទូរលេខទាំងនោះបានប្រើក្នុងពេលមានការធ្លាក់ចុះនៃវិទ្យុបីដងដំបូង(១៨៨៧‍ដល់១៩២០) មុនពេលវិទ្យុត្រូវបានប្រើឡើងវិញ។ លោកហ្គុយហ្កលីអ៊ែលម៉ូ ម៉ាខូនី បានពន្យល់បង្ហាញអំពីការប្រើប្រាស់វិទ្យុ ក្នុងការផ្សព្វផ្សាយការទំនាក់ទំនងកងទ័ពជើងគោកនិងកងទ័ពជើងទឹក, ពាណិជ្ជកម្ម ហើយចាប់ផ្ដើមអភិវឌ្ឍន៍ក្រុមហ៊ុន និងសំរាប់ទំនាក់ទំនងសេវាកម្មផ្គត់ផ្គង់បរិក្ខារ។ ការអភិវឌ្ឍន៍ខាងផ្នែកវិទ្យុ បានធ្វើអោយមានការចាប់អារម្មណ៍ពីអ្នកស្រាវជ្រាវជាច្រើន ហើយហេតុផលដ៏ជូចត់ចំពោះសេចក្ដីពិត អ្នកប្រឌិតរបស់វិទ្យុ ឋិតនៅរហូតមកដល់សព្វថ្ងៃនេះ។

ចុងសតវត្សទី២០

កែប្រែ

នៅក្នុងចុងសតវត្សទី២០ ប្រព័ន្ធឥតខ្សែស្លែប៊ី-(Slaby-Arco​ wireless) ត្រូវបានបង្កើតឡើង​ដោយលោក អាដោហ្វ ស្លែប៊ី និងលោកជហ្គ វន់អាកូ។ ក្នុងឆ្នាំ១៩០០ លោករីជីនល ហ្វេសសិនដិន(Reginald Fessenden) បានបង្កើតគ្រឿងបញ្ជូនសំលេងខ្សោយមួយតាមៈរលកធាតុអាកាស។ ក្នុងឆ្នាំ១៩០១ ម៉ាខូនី បានធ្វើការផ្សព្វផ្សាយវិទ្យុឆ្លងកាត់មហាសមុទ្រអាត្លង់ទិចបានជោគជ័យ។ ក្នុងឆ្នាំ១៩០៤ សហរដ្ឋអាមេរិចបានប្តូបញ្ជ្រាស់ ដែលលោកម៉ាខូនីទទួលបានពានរង្វាន់ចំពោះការបង្កើតវិទ្យុ ហើយអាចមានអនុភាពចំពោះហិរញ្ញវត្ថុរបស់អ្នកដុតនំក្នុងរដ្ឋ ដែលមានលោកថូម៉ាស អ៊ីឌីសាន់ និងលោកអាន់ដ្រ ខានីជី ផងដែរ។ នេះគឺបានអនុញាតអោយរដ្ឋាភិបាលសហរដ្ឋអាមេរិចកាត់បន្ថយការបង់តំលៃសិទ្ធដែលលោកតេស្លាកំពុងប្ដឹងតវ៉ាសំរាប់ការប្រើប្រកាសនីយប័ត្រតក្កកម្មរិទ្យុរបស់គាត់។ ក្នុងឆ្នាំ១៩០៧ ម៉ាខូនី បានបង្កើតអង់តែនវិទ្យុដំបូងសំរាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងទីក្រុងខ្លីហ្វដិន, អាយរីឡិន ជាមួយនិងទីក្រុងហ្កែស ប៊េ, ញ៉ូហ្វោនដលិន។

លោកជូលីអូ ខាវឺរ៉ា បាវេរ៉ា

កែប្រែ
 
លោកជូលីអូ ខាវឺរ៉ា បាវេរ៉ា

លោកជូលីអូ ខាវឺរ៉ា បាវេរ៉ា បានបង្កើតវិទ្យុក្នុងប្រទេសអេស្បាញអំឡុងឆ្នាំ១៩០២។ គាត់ទទួលបានប្រកាសនីយប័ត្រតក្កកម្មក្នុងប្រទេសអង់គ្លេស, អាឡឺម៉ង់, ប៊ែលជៀម និងប្រទេសអេស្បាញ។ អំឡុងខែឧសភាដល់ខែមិថុនា លោកខាវឺរ៉ា បានទទួលការអោយពរពីកងទ័ពអេស្បាញ, បានចូលរួមការប្រគល់ដំនែងនៃវិទ្យុទូរលេខរបស់លោកម៉ាខូនី នៅបណ្ដាញផ្សព្វផ្សាយរបស់ប្រទេសអង់គ្លេស, ហើយលោកបានអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយដោយខ្លួនរបស់គាត់។ គាត់ចាប់ផ្ដើមសហការជាមួយលោកម៉ាខូនី ចំពោះដំណោះស្រាយនៃប្រព័ន្ធទំនាក់ទំនងឥតខ្សែ, ទទួលបានប្រកាសនីយប័ត្រតក្កកម្មខ្លះៗនៅចុងឆ្នាំ១៨៩៩។ ក្នុងឆ្នាំ១៨៩៩ លោកខាវឺរ៉ា ដែលបានធ្វើការជាមួយលោកម៉ាខូនី និងជំនួយការរបស់គាត់ បានដោះស្រាយបញ្ហាលំបាកៗនៃទូរលេខឥតខ្សែ និងទទួលបានប្រកាសនីយប័ត្រតក្កកម្មដំបូងក្នុងចុងឆ្នាំ១៨៩៩នោះ។ នៅថ្ងៃទី២២ ខែមីនា,១៩០២, លោកខាវឺរ៉ា បានរកឃើញម៉ាស៊ីនទូរលេខឥតខ្សែអេស្បាញ និងសាជីវកម្មទូរស័ព្ទ ហើយបានទិញសំរាប់សាជីវកម្មរបស់គាត់ ដែលគាត់ទទួលបានប្រកាសនីយប័ត្រតក្កកម្មក្នុងប្រទេសអេស្បាញ, ប៊ែលជៀម, អាឡឺម៉ង់ និងប្រទេសអង់គ្លេស់។ គាត់បានបង្កើតវិទ្យុទី២ និងទី៣ក្នុងប្រវត្ដិសាស្រ្ដក្នុងពិភពលោកក្នុងឆ្នាំ១៩០១-១៩០២ ដោយថែរក្សាការបញ្ជូនសាររវាងទីក្រុងតារីហ្វា និងគីអ៊ូតា សំរាប់តភ្ជាប់គ្នាពីរបីខែ ហើយរវាងទីក្រុងជីវៀ និងអាយប៊ីសា។ នេះគឺបន្ទាប់ពីម៉ាខូនីបានបង្កើតសេវាកម្មវិទ្យុទូរលេខរវាងប្រទេសកោះវ៉ាយ និងប្រទេសប៊ូនេម៉ាវស្ស ក្នុងឆ្នាំ១៨៩៨។ ដូចនេះលោកខាវឺរ៉ាទទួលបាននូវជោគជ័យក្នុងការងារក៏ពិតមែន ប៉ុន្ដែវិទ្យុទូរលេខរបស់គាត់បានបញ្ឈប់ភ្លាមៗ, មូលហេតុទាំងអស់នោះមិនទាន់ដឹងច្បាស់នៅឡើយទេ រហូតមកទល់សព្វថ្ងៃនេះ។

ម៉ាខូនីចក្រភពអង់គ្លេស

កែប្រែ

ការប្រើប្រាស់ប្រកាសនីយប័ត្រតក្កកម្ម។​ក្រុមហ៊ុន ម៉ាក្រូនីស របស់ចក្រភពអង់គ្លេសបានបង្កើតឡើងនៅឆ្នាំ១៨៩៧ និងបានចាប់ផ្តើមធ្វើទំនាក់ទំនងជាមួយស្ថានីយ៍នៅឆ្នេរសមុទ្រនិងនាវានៅសមុទ្រ។ ក្រុមហ៊ុននេះបានយល់ស្របជាមួយសាខា ម៉ាក្រូនី របស់អាមេរិក មានការគ្រប់គ្រងយ៉ាងតឹងរ៉ឹងនៅលើនាវាមកកាន់ការទំនាក់ទំនងនៅឆ្នេរសមុទ្រ។ វាបានដំណើរការជាច្រើនរបៀបនៃទូរស័ព្ទនិងទូរសារបស់ជនជាតិអាមេរិកដែលបានដំណើរការរហូតដល់ឆ្នាំ១៩៨៣ ម្ចាស់របស់បរិក្ខានិងការបដិសេដ្ឋក្នុងការធ្វើទំនាក់ទំនងជាមួយក្រុមហ៊ុនដែលមិនមែនជាដៃគូររបស់ក្រុមហ៊ុនម៉ាក្រូនី បានផ្គត់ផ្គងបរិក្ខានាវា។ នៅក្នុងខែមិថុនាឆ្នាំ ១៩១២ បន្ទាប់ពីនាវាទីតានិចជួបគ្រោះមហន្តរាយ បំណុលគឺបានកើនឡើងាការផលិតរបស់ក្រុមហ៊ុន ម៉ាក្រូនីបានដំណើរការ ពិភពលោកថ្មីមួយជាមួយនិងគោលបំណងការបង្កើតរោងចក្រនៅដងវិថី ញ៉ូវស្ត្រីតនៅក្នុងរដ្ឋ ឆេលហ្វត និងនៅឆ្នាំ១៩៣២ ក្រុមហ៊ុនម៉ាក្រូនីបានស្រាវជ្រាវនៅទីពិសោធន៍។ ការច្នៃប្រឌិតជាច្រើនបានកើនឡើងពីគុណភាពនៃវិទ្យុ ហើយអ្នកដែលស្រលាញ់សិល្បៈបានសាកល្បងប្រើវិទ្យុ ទាំងនោះគឺជាជំហានដំបូងក្នុងការផ្សព្វផ្សាយដែលបានគ្រោងទុក។

ការផ្សាយសំលេង

កែប្រែ

ក្រុមហ៊ុន តេលេហ្វាន់គេនបានរកឃើញនៅថ្ងៃទី៧ខែឧសភា ឆ្នាំ ១៩០៣ ជាសហគមន៍តេលេហ្វាន់គេនសម្រាប់តេលេហ្វូនវ៉ាយអ៊ឺឡេស នៃ ស៊ីម៉េននិង ហល និងអាល់ជេមេន អាឡិចទ្រីស៊ីតេត ហ្គេសសេលស្ក្ហាហ្វ ( ក្រុមហ៊ុនអគ្គិសនីទូទៅ) ជាការចូលរួម ភារះសម្រាប់ការងារវិស្វកម្មវិទ្យុនៅក្នុងទីក្រុងបែកឡាំង។ វាបានបន្តជាការចូលរួមប្រថុយនៃ អេអ៊ីជី និង​ស៊ីម៉េន អេជី រហូតដល់ស៊ីម៉េនអេជីចាកចេញនៅក្នុងឆ្នាំ១៩៤១។​នៅឆ្នាំ​១៩១១ កាសើរ វីលហេម ទី២ បានផ្ញើរការងារវិស្វកម្មតេលេហ្វាន់គេនទៅក្រុងវេសសាយ។

វិទ្យុទទួលសំលេង

កែប្រែ

ការប្រើប្រាស់ប្រកាសនីយប័ត្រតក្កកម្ម។​ក្រុមហ៊ុន ម៉ាក្រូនីស របស់ចក្រភពអង់គ្លេសបានបង្កើតឡើងនៅឆ្នាំ១៨៩៧ និងបានចាប់ផ្តើមធ្វើទំនាក់ទំនងជាមួយស្ថានីយ៍នៅឆ្នេរសមុទ្រនិងនាវានៅសមុទ្រ។ ក្រុមហ៊ុននេះបានយល់ស្របជាមួយសាខា ម៉ាក្រូនី របស់អាមេរិក មានការគ្រប់គ្រងយ៉ាងតឹងរ៉ឹងនៅលើនាវាមកកាន់ការទំនាក់ទំនងនៅឆ្នេរសមុទ្រ។ វាបានដំណើរការជាច្រើនរបៀបនៃទូរស័ព្ទនិងទូរសារបស់ជនជាតិអាមេរិកដែលបានដំណើរការរហូតដល់ឆ្នាំ១៩៨៣ ម្ចាស់របស់បរិក្ខានិងការបដិសេដ្ឋក្នុងការធ្វើទំនាក់ទំនងជាមួយក្រុមហ៊ុនដែលមិនមែនជាដៃគូររបស់ក្រុមហ៊ុនម៉ាក្រូនី បានផ្គត់ផ្គងបរិក្ខានាវា។ នៅក្នុងខែមិថុនាឆ្នាំ ១៩១២ បន្ទាប់ពីនាវាទីតានិចជួបគ្រោះមហន្តរាយ បំណុលគឺបានកើនឡើងាការផលិតរបស់ក្រុមហ៊ុន ម៉ាក្រូនីបានដំណើរការ ពិភពលោកថ្មីមួយជាមួយនិងគោលបំណងការបង្កើតរោងចក្រនៅដងវិថី ញ៉ូវស្ត្រីតនៅក្នុងរដ្ឋ ឆេលហ្វត និងនៅឆ្នាំ១៩៣២ ក្រុមហ៊ុនម៉ាក្រូនីបានស្រាវជ្រាវនៅទីពិសោធន៍។ ការច្នៃប្រឌិតជាច្រើនបានកើនឡើងពីគុណភាពនៃវិទ្យុ ហើយអ្នកដែលស្រលាញ់សិល្បៈបានសាកល្បងប្រើវិទ្យុ ទាំងនោះគឺជាជំហានដំបូងក្នុងការផ្សព្វផ្សាយដែលបានគ្រោងទុក។

សិទ្ធអនុញ្ញាតអោយស្ថានីយ៍វិទ្យុផ្សព្វផ្សាយជាសាធារណៈ

កែប្រែ

សំនួរដំបូងដែលសិទ្ធឯកជន(ខេឌីខេអា)ចំពោះស្ថានីយ៍វិទ្យុក្នុងសហរដ្ឋអាមេរិច គឺមានចំលើយច្រើនជាងមួយ និងអាស្រ័យទៅលើនិឃន្ដសាស្រ្ដ។ ចំលើយដែលស្របទៅនឹងសំនួរដំបូងនេះ គឺអាស្រ័យទៅនឹងការរៀបចំកម្មវិធីបានទៀងទាត់។

  • វាជាការកំណត់ធម្មតាចំពោះសិទ្ធឯកជននៃវិទ្យុក្នុងទីក្រុងពីតស្ប័ហ្គ, ទីក្រុងផេនស៊ីវ៉ាន់នៀ, ដែលក្នុងខែតុលាឆ្នាំ១៩២០ គឺបានទទួលកម្មសិទ្ធរបស់វា និងបានផ្សព្វផ្សាយតាមរយៈរលកធាតុអាកាស ដំបូងដោយស្ថានីយ៍វិទ្យុសហរដ្ឋអាមេរិច។ (វិស្វករបស់ពួកគេ គឺលោកហ្វ្រាន់ ខន់រ៉ាដ បានផ្សព្វផ្សាយចេញពីស្ថានីយ៍របស់គាត់ផ្ទាល់ក្នុងឆ្នាំ១៩១៦)។
  • នៅថ្ងៃទី១៧ខែកុម្ភៈឆ្នាំ១៩១៩, ស្ថានីយ៍៩អ៊ិចអិម(9xm)នៅសកលវិទ្យាល័យវីសខាន់ស៊ីនក្នុងទីក្រុងម៉ាឌីសាន់ បានផ្សព្វផ្សាយពីការនិយាយស្ដីរបស់មនុស្សទៅកាន់សាធារណៈ។ ស្ថានីយ៍វិទ្យុ៩អ៊ិចអិម គឺត្រូ​វបានទទួលឯកសិទ្ធដំបូងក្នុងឆ្នាំ១៩១៤, ហើយបានចាប់ផ្ដើមដំណើរការបានយ៉ាងល្អក្នុងឆ្នាំ១៩១៦, ហើយបានចាក់ផ្សាយតន្ដ្រីដំបូងក្នុងឆ្នាំ១៩១៧។ ការចាក់ផ្សាយយ៉ាងទៀងទាត់នៃសំលេងនិងតន្ដ្រី បានចាប់ផ្ដើមនៅខែមករាក្នុងឆ្នាំ១៩២១។ ស្ថានីយ៍វិទ្យុនោះគឺនៅបន្ដផ្សព្វផ្សាយរហូតមកដល់សព្វថ្ងៃ ដែលមានឈ្មោះថា ដាប់បែលយូអេកអេ(WHA).

កាលបរិច្ឆេតនៃស្ថានីយ៍វិទ្យុដំបូង

កែប្រែ

នេះគឺជាការស្តាប់ពីស្ថានីវិទ្យុនៅក្នុងការផ្សព្វផ្សាយជាបណ្តាញ ជា AM និង FM។ ប្រព័ន្ធតេលេក្រាមវិទ្យុជាមួយការមិនបានបញ្ជូនសម្លេងដេលជាការស្តាប់)។ ពួកគេបានបញ្ចូលទាំងការផ្សព្វផ្សាយពាណិជ្ជកម្ម ជាសារធារណៈនិងមិនយកកម្រៃ។

Note
The first claimed audio transmission that could be termed to be from a broadcast station occurred on Christmas Eve in 1906, and was made by Reginald Fessenden.
Charles Herrold started broadcasting from a station in California in 1909 and was carrying audio by 1910.

ទឹកដីសហរដ្ឋអាមេរិកនិងកាណាដា

កែប្រែ

បញ្ជីនេះលម្អិតការមកដល់នៃវិទ្យុនៅក្នុងសហរដ្ឋអាមេរិកនិងកាណាដា

រដ្ឋ កាលបរិច្ឆេត
(សរអា) អាល់បាឡា 1922
(សរអា) តំបន់ធើរីថូរីរដ្ឋអាឡាស្កា 1924
(កាណាដា) អាល់បឺតា 1922
(សរអា) អារីសូណា 1922
(សរអា) អាកាន់សាស 1920
(កាណាដា) កូឡំប៉ីអង់គ្លេស 1922
(សរអា) កាលីហ្វញ៉ា 1921
(សរអា) កូឡូរ៉ាដូ 1921
(សរអា) កូនិកធីកាត់ 1922
(សរអា) ឌីឡាវ៉ែ 1922
(សរអា) ហ្វ្លរីដា 1921
(សរអា ចចជា 1922
(សរអា) ហ្គាម 1954
(សរអា) តំបន់ហាយវ៉េ 1922
(សរអា) អ៊ីដាហូ 1922
(សរអា) អីលីនា 1921
(សរអា) អីវ៉ា 1922