ទ្វីបអាមេរិក
ទ្វីបអាមេរិក ជាទឹកដីទាំងឡាយនៃ ចំហៀងខាងលិចរបស់ផែនដី ឬ ពិភពថ្មី រួមមានបណ្តា ទ្វីប នៃ អាមេរិកខាងជើង និង អាមេរិកខាត្បូង រួមនឹងប្រជុំកោះ និង តំបន់។ ទ្វីបអាមេរិកមានទំហំស្មើនឹង ៨.៣% នៃផ្ទៃសរុបរបស់ផែនដី (២៨.៤% នៃផ្ទៃដីរបស់ផែនដី) និង មានចំនួនប្រជាជនប្រមាណស្មើ ១៤% នៃប្រជាជន ពិភពលោក.
អំពីឈ្មោះ
កែប្រែទ្វីបអាមេរិច ចែកជាពីរផ្នែកធំៗ អាមេរិចខាងជើង និងអាមេរិចខាងត្បូង សំរាប់អ្នកប្រាជ្ញ ជាពិសេសនៅប្រទេសសហរដ្ឋអាមេរិចនេះគឺជាពីរទ្វីប ក៏ប៉ុន្តែសំរាប់អ្នកប្រាជ្ញ នៅប្រទេសដែលនិយាយភាសាអេស្ប៉ាញនិងភាសាបារាំង នេះគឺជាមានតែមួយទ្វីប ពីព្រោះប្រទេសកម្ពុជាមានទំនាក់ទំនងច្រើនជាមួយប្រទេសបារាំងនៅភាសាខ្មែរ យើងយកគំនិតអ្នកប្រាជ្ញបារាំង និងអេស្ប៉ាញ ដូច្នេះហើយពេលយើងនិយាយពីទ្វីបអាមេរិច យើងយល់អាមេរិចខាងជើង និងអាមេរិចត្បូងជាមួយទ្វីប ។
បញ្ហាទី្វបអាមេរិច និងសហរដ្ឋអាមេរិច
កែប្រែមានមនុស្សជាច្រើនប្រើពាក្យអាមេរិច និងគិតតែពីប្រទេសសហរដ្ឋអាមេរិច ដូច្នេះហើយពេលគេនិយាយអំពីអ្វីពីអាមេរិច គេគិតតែនោះគឺមកពីសហរដ្ឋអាមេរិច ក៏ប៉ុន្តែសហរដ្ឋអាមេរិចគឺជាប្រទេសតែមួយនៅក្នុងទ្វីបអាមេរិច ។
ប្រភពឈ្មោះដើម
កែប្រែពាក្យអាមេរិច មកពីភាសាអ៊ីតាលី ពីព្រោះលោក អាមេរីកូ វេស៏ពូស៊ីអូ ដែលជាអ្នកដែលបង្កើតផែនទីដំបូងគេ នៅរវាងឆ្នាំ ១៤៩៩ ដល់ ១៥០២ អំពីទ្វីបទាំងអស់ ដូច្នេះគេដាក់ឈ្មោះរបស់គាត់សំរាប់ទ្វីបនេះ ដែលជនជាតិអ៊ឺរ៉ុបបានស្គាល់ថ្មី ។
ឈ្មោះដើម
កែប្រែនៅពេលជនជាតិអ៊ឺរ៉ុបខាងឃើញទ្វីបអាមេរិច នៅសតវត្សទី១៥ ជនជាតិទាំងមូលដែលរស់នៅទ្វីបនេះអត់មានគំនិតអំពីទ្វីបទាំងអស់ ហើយនឹងគេអត់ស្គាល់ទ្វីបដទៃ ដូច្នេះអត់មានឈ្មោះសំរាប់ទ្វីបទាំងអស់នៅមុនជនជាតិអេស្ប៉ាញដល់នៅឆ្នាំ ១៤៩២ ។
ប្រវត្តិរបស់ទ្វីបអាមេរិច
កែប្រែបុរេប្រវតិ្តសាស្រ្ត
កែប្រែមានការពិភាក្សាច្រើនពីបញ្ហារបស់មនុស្សដែលរស់នៅទ្វីបអាមេរិចនៅបុរេប្រវត្តិសាស្រ្ត ពីព្រោះទ្វីបអាមេរិចគឺជាទ្វីបថ្មីដែលទទួលមនុស្ស នៅពិភពលោក អ្នកប្រាជ្ញនិយាយថា មានមនុស្សរស់នៅទ្វីបអាមេរិចតាំងពី ១០០ពាន់ឆ្នាំហើយ មានក្រុមអ្នកប្រាជ្ញដែលគិតមនុស្សបានចូលមកទ្វីបអាមេរិច មកពីទ្វីបអាស៊ី មានស៊ីប៉េរី ដល់អេមេរិចខាងជើង ហើយនឹងមានក្រុមអ្នកប្រាជ្ញផ្សេងទៀតដែលគិតមនុស្សមកពីតំបន់ ប៉ូលីណែស៊ី នៅមហាសមុទ្រប៉ាស៊ីហ្រ្វិច ចូលនៅអាមេរិចខាងត្បូង ។ កន្លែងដែលចាស់ជាងគេនៅទ្វីបអាមេរិច គឺនៅប្រទេសសហរដ្ឋអាមេរិច ប្រទេសមិចស៊ិចកូ ប្រទេសកូឡុំប៊ី ប្រទេសប្រេស៊ីល ប្រទេសឈីលី ប្រទេសប៉េរ៉ូ និងប្រទេសអាហ្សង់ទិន
ជនជាតិដែលចំនាស់ជាងគេនៅទ្វីបអាមេរិច
កែប្រែទីក្រុងចាស់ជាងគេនៅទ្វីបអាមេរិច មានឈ្មោះថា ទីក្រុងការ៉ាល នៅប្រទេសប៉េរ៉ូ ដែលមានជាង ១២ពាន់ឆ្នាំមកហើយ ហើយនឹងនៅអេមេរិចខាងជើងមានអារ្យធម៌ដែលមានឈ្មោះ ក្លូវីស៍ នៅប្រទេសមិចសិចកូមានជនជាតិដែលមានឈ្មោះ អល៍មេកា និង ទល៍ទេកា ចាស់ជាង ១០ពាន់ឆ្នាំ ។
ជនជាតិមុនសម័យគ្រីស្តូបកូឡុំ
កែប្រែមុនលោកគ្រីស្តូបកូឡុំ រកឃើញទ្វីបអាមេរិចមានជនជាតិជាច្រើនដែលមានអនុវត្តន៍ច្រើនជាពិសេសនៅប្រទេសមិចសិចកូ និងអាមេរិចកណ្តាល ដូចជា ជនជាតិម៉ាយ៉ា និងជនជាតិអាស្តេកា គឺជាជនជាតិម៉ាយ៉ាដែលរកឃើញលេខសូន្យនៅគណិតវិទ្យា ហើយនឹងម៉ាយ៉ាបានរៀនច្រើនអំពីតារាសាស្រ្ត (តារាវិទ្យា) គេមានប្រតិទិនរបស់ខ្លួនដែលអភិវឌ្ឍជាងគេលើពិភពលោក ហើយនឹងម៉ាយ៉ាបានព្យាករណ៍ថា សូរ្យគ្រាស ដល់សតវត្ស ទី ២១ ក៏ប៉ុន្តែនៅពេលដែលជនជាតិអ៊ឺរ៉ុបមកដល់ទ្វីបអាមេរិច ពេលនោះជនជាតិម៉ាយ៉ាបានរលត់ផុតទៅ ។ នៅប្រទេសប៉េរ៉ូ ប្រទេសបូលីប៊ែរ ប្រទេសអេក្វាឌ័រ ប្រទេសឈីលីខាងជើង និងប្រទេសកូឡុំប៊ីខាងត្បូង មានជនជាតិកេឆ្វ័រ ដែលគេហៅថាអ៊ីនកា នៅប្រទេសកូឡុំប៊ីមានសហរដ្ឋមួយដែលហៅខ្លួនឯង មូអ៊ីស្ការ ឬឈីបឆា ហើយនឹងនៅសមុទ្រការីបមានជនជាតិហៅ ការីប ។ មនុស្សទាំងនោះកាន់សាសនាព្រាហ្ម គេអង្វរព្រះអាទិត្យ និងព្រះច័ន្ទ និងគេធ្វើពិធីបូជាយញ្ញមនុស្ស គេនិយាយភាសាជាច្រើន មានអ្នកបំរើ និងមានជនជាតិខ្លះស៊ីមនុស្ស គេអត់ដឹងដែលមានទ្វីបផ្សេងទៀតនៅពិភពលោក គេអត់ស្គាល់សត្វសេះ លោហធាតុ សំរាប់គ្រឿងសព្វាវុធ ហើយនឹងអត់ស្គាល់រំសេវ ភាសារបស់គេ អត់មានអក្សរ ។
ការរកឃើញទ្វីបអាមេរិច
កែប្រែនៅឆ្នាំ ១៤៩២ លោកគ្រីស្តូបកូឡុំបានរកឃើញទ្វីបអាមេរិច លោកជាជនជាតិអ៊ីតាលី ប៉ុន្តែម្ចាស់ក្សត្រី អ៊ីសាប៊ែល នៅរាជាណាចក្រអេស្ប៉ាញបានអោយគាត់កប៉ាល់ចំនួនបី និងបុរសជាច្រើនសំរាប់គាត់រកឃើញផ្លូវផ្សេងទៀតសំរាប់ទៅដល់នៅប្រទេសឥណ្ឌា ពីព្រោះនៅពេលនោះជនជាតិអារ៉ាប់មានសង្រ្គាមជាមួយជនជាតិអ៊ឺរ៉ុប និងមិនអនុញ្ញាតិជំនួញជាមួយប្រទេសឥណ្ឌា និងប្រទេសចិន ហើយនឹងគ្រីស្តូបកូឡុំដែលជានាវិកកប៉ាល មានគំនិតថាផែនដី ជាមូល ពីព្រោះនៅពេលនោះនៅទ្វីបអ៊ឺរ៉ុប គេគិតថាផែនដីរាងតំប៉ែត ។ គ្រីស្តូបកូឡុំ និងបុរសដែលទៅជាមួយគាត់បានតាមមហាសមុទ្រអាតាឡង់ទិច ទៅដល់ទិសខាងលិចពីព្រោះគាត់គិតថា គេនឹងដល់នៅប្រទេសឥណ្ឌា បើសិនពិភពលោកពិតជាមូល គេនាវិកកប៉ាលមួយឆ្នាំនៅពេលបុរសចាប់ផ្តើមបារម្មណ៍ គេចង់ព្យួរករលោកកូឡុំ ក៏ប៉ុន្តែនៅថ្ងៃ១២ ខែតុលា ឆ្នាំ ១៤៩២ គេបានឃើញដីថ្មីដែលជាទ្វីបអាមេរិច គេទៅដល់កោះដូមីនិចកាន់ ដែលបច្ចុប្បន្ននេះជាប្រទេសសាធារណៈរដ្ឋដូមីនិចកាន់ និងប្រទេសហៃទី កូឡុំអោយឈ្មោះកោះនោះថា ស្ប៉ាញថ្មី ក៏ប៉ុន្តែកូឡុំគិតដែលទ្វីបនោះជាទ្វីបអាស៊ី ដូច្នេះគាត់ហៅជនជាតិទាំងអស់នៅទ្វីបថ្មីជាជនជាតិឥណ្ឌា ។
ជ័យជំនះរបស់អាមេរិច
កែប្រែនៅពេលនោះ នៅទ្វីបអ៊ឺរ៉ុបមានបញ្ហាជាច្រើនពីព្រោះមានសង្រ្គាមធំជាមួយជនជាតិអារ៉ាប់ ប្រទេសអ៊ឺរ៉ុបទាំងអស់មានបញ្ហាម្ហូប និងក្រីក្រមែនទែន ដូច្នេះ នៅពេលគេដឹងដែលគ្រីស្តូបកូឡុំរកឃើញដីថ្មី ប្រទេសច្រើននៅទ្វីបអ៊ឺរ៉ុបចង់ទៅទីនោះ និងរកអ្វីៗសំរាប់ពួកគេប្រទេសដែលទៅនៅទ្វីបអាមេរិច ទីមួយគឺប្រទេសអេស្ប៉ាញ និងប្រទេសប៉ុទុយកាល់ បន្ទាប់មកប្រទេសអង់គ្លេស បារាំង ហូឡង់ ពីព្រោះប្រទេសអេស្ប៉ាញ និងប្រទេសប៉ុទុញកាល់ មានបញ្ហាជាមួយគ្នា សម្តេចប៉ាបមានព្រះនាម អាឡិចសាន់ឌ្រូ បានចែកពិភពលោក សំរាប់ទាំងពីរ បានជាប្រទេសអេស្ប៉ាញយកដីច្រើននៅអាមេរិចខាងត្យូង និងប៉ុទុយកាល់បានយកដីច្រើននៅទ្វីបអាហ្រិច ប្រទេសអង់គ្លេសចាប់ ដីនៅអាមេរិចខាងជើងជាមួយប្រទេសបារាំង និងប្រទេសហូឡង់ ។ ជនជាតិអ៊ឺរ៉ុប ធ្វើអាណានិគមជាច្រើននៅទ្វីបអាមេរិចទាំងអស់គេបានសម្លាប់ ជនជាតិអាមេរិចកាំងច្រើន ហើយនឹងជនជាតិអាមេរិចទាំងអស់ឆ្លងជំងឺរបស់អ៊ឺរ៉ុប និងស្លាប់ជាច្រើន ឯមនុស្សដែលរួចជីវិតនៅអាមេរិចធ្វើជាអ្នកបំរើរបស់អ៊ឺរ៉ុប និងជនជាតិអ៊ឺរ៉ុបអោយគេនិយាយភាសាអ៊ឺរ៉ុប ហាមពួកគេមិនអោយនិយាយភាសារបស់ខ្លួនឯង ហើយនឹងអោយគេអង្វរសាសនាគ្រីស្តទូត នៅពេលមានអាមេរិចកាំងបុរាណតិចតូចជនជាតិអ៊ឺរ៉ុបបានចាប់ជនជាតិអាហ្រិចជាច្រើនសំរាប់ធ្វើជាអ្នកបំរើនៅទ្វីបអាមេរិច ជាពិសេស ជនជាតិអង់គ្លេស ជនជាតិប៉ុទុយកាល់ ជនជាតិបារាំង ជនជាតិហូឡង់ ចាប់អាហ្រិចជាច្រើន និងលក់សំរាប់ជនជាតិអេស្ប៉ាញ ។ ជនជាតិអ៊ឺរ៉ុបយកមាសច្រើនសំរាប់ទ្វីបអ៊ឺរ៉ុប ជនជាតិអេស្ប៉ាញបន្តរកទ្វីបអាស៊ី ហើយនឹងបុរសម្នាក់ដែលជាជនជាតិប៉ុទុយកាល់មានឈ្មោះ ម៉ាហ្រ្គាចាណេស៍ គេបានធ្វើការសំរាប់អេស្ប៉ាញ គេនាវិកកប៉ាល់នៅមហាសមុទ្រប៉ាស៊ីហ្រ្វិច និងទៅដល់ប្រទេសពីលីពីន ប៉ុន្តែជនជាតិហ្រីលីពីនសំលាប់គាត់ បន្ទាប់មកប្រទេសអេស្ប៉ាញ បានដាក់ប្រទេសពីលីពីនជាអនានិគមរបស់គេដែរ ។
ឯករាជ្យនៅទ្វីបអាមេរិច
កែប្រែអាណានិគមដែលឯករាជ្យទីមួយនៅទ្វីបអាមេរិច គឺជាប្រទេសអាមេរិចនៅឆ្នាំ ១៧៨៣ ពីប្រទេសអង់គ្លេស បន្ទាប់មកប្រទេសហៃទី នៅឆ្នាំ ១៨០៤ ពីប្រទេសបារាំង និងអាមេរិចខាងត្បូងទាំងអស់ នៅឆ្នាំ១៨១០ ប្រទេសកាណាដា ជាអាណានិគមអង់គ្លេស និងប្រទេសប្រេស៊ីលជាអាណានិគម របស់ប៉ុទុយកាល់មិនធ្វើសង្រ្គាមសំរាប់សេរីភាព ។ សហរដ្ឋអាមេរិច ជាអាណានិគមច្រើនរបស់ប្រទេសអង់គ្លេស ហូឡង់ បារាំង និងប្រទេសអេស្ប៉ាញ សង្រ្គាមជាមួយប្រទេសអង់គ្លេសចាប់ផ្តើមនៅរដ្ឋខាងលិចដូចជា ញូយ៉ក ពីមុនជាអាណានិគមរបស់ប្រទេសហូឡង់ នៅពេលគេឈ្នះជនជាតិអង់គ្លេសគេយកអាណានិគមដែលនៅអាមេរិចខាងជើង និងបង្កើតសហរដ្ឋ ដែលគេអោយឈ្មោះថា អាមេរិចដូចទ្វីបរបស់ខ្លួន ។ នៅអាមេរិចខាងត្បូងដែលនិយាយភាសាអេស្ប៉ាញ មានសង្រ្គាមពីឆ្នាំ ១៨១០ ដល់ឆ្នាំ ១៨២០ បន្ទាប់មកមានសេរីភាពអាណានិគមអេស្ប៉ាញទាំងអស់ធ្វើប្រទេសច្រើនដែលយើងហៅពេលបច្ចុប្បន្ននេះថា អាមេរិចឡាទិន ពីព្រោះគេនិយាយភាសាអេស្ប៉ាញដែលមកពីភាសាឡាតាំង ។ នៅឯករាជ្យទាំងអស់របស់អាណានិគមអាមេរិច មានបុរស និងស្រ្តីជាច្រើនដែលជាវិរៈបុរសនារី ក៏ប៉ុន្តែជាពិសេសមានបីនាក់ លោក ចច់វ៉ាស៊ីនតុន នៅសហរដ្ឋអាមេរិច លោក យ៉ូស៊េបស៊ានមាទីន នៅអាហ្សង់ទិន និងស៊ីនម៉ូនប៊ូលីប៉ាល នៅប្រទេសដទៃ ។