ប្រាសាទបន្ទាយសំរែ

ប្រាសាទបន្ទាយសម្រែ គឺជាប្រាសាទដ៏អស្ចារ្យមួយ ដែលស្ថិតនៅក្នុងតំបន់អង្គរនៃខេត្តសៀមរាប ប្រទេសកម្ពុជា។ វាជាប្រាសាទមួយដែលបានស្ដារឡើងវិញ ដោយបានយកលំនាំតាមរចនាប័ទ្ម របស់ប្រាសាទអង្គរវត្ត

ប្រាសាទបន្ទាយសំរែ

ឈ្មោះ: ប្រាសាទបន្ទាយសំរែ
អ្នកកសាង: ព្រះបាទសូរ្យវរ្ម័នទី២
កាលបរិច្ឆេទកសាង: ពាក់កណ្តាលសតវត្សទី ១២
ឧទ្ទិសថ្វាយ: ព្រះនរាយណ៍
ស្ថាបត្យកម្ម: រចនាបថអង្គរវត្ត
ទីតាំង: ភូមិព្រះដាក ឃុំព្រះតាដាក ស្រុកបន្ទាយស្រី ខេត្តសៀមរាប

ទីតាំងភូមិសាស្រ្ត

កែប្រែ

ប្រាសាទបន្ទាយសំរែស្ថិតនៅខាងកើតបារាយណ៍យសោធរតដាក (បារាយណ៍ខាងកើត) ហើយស្ថិតនៅចម្ងាយប្រហែល ២គីឡូម៉ែត្រពីភូមិព្រះដាក់ នៅខាងត្បូងផ្លូវពីប្រដាកទៅភ្នំបូក ។ ប្រាសាទបន្ទាយសំរែមានទីតាំងស្ថិតនៅក្នុងភូមិថ្នល់ទទឹង ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ប្រវត្តិប្រាសាទ

កែប្រែ

រូបភាពតូច|ប្លង់របស់ប្រាសាទបន្ទាយសំរែ ប្រាសាទបន្ទាយសំរែកសាងឡើងនៅពាក់កណ្តាលគ្រិស្តសតវត្សទី១២ ឧទិ្ទសដល់ព្រហ្មញ្ញសាសនានិកាយព្រះនារាយណ៍ ។ យើងសូមលើកយកពាក្យបន្ទាយសំរែនេះមកពន្យល់ បន្ទាយ គឺមានកំពែងព័ទ្ធជុំវិញ ចំណែក សំរែ ជាតិមនុស្សអ្នកព្រៃមួយពួកកើតនៅក្នុងកម្ពុជាដូច្នេះឈ្មោះដែលហៅថាបន្ទាយសំរែនេះគឺប្រហែលជាទាក់ទងទៅនឹងទីតាំងដែលមានកំពែងខ្ពស់ជុំវិញ ហើយដែលមានស្តេច និងអ្នកបម្រើដែលជាជនជាតិសំរែរស់នៅទីកន្លែងនេះ ។ ឈ្មោះបន្ទាយសំរែនេះគឺទាក់ទងនិងប្រវត្តិពិតដែលថានៅម្តុំភូមិ ព្រះដាក់ ដែលកាលដើមឡើយ គឺមានជនជាតិសំរែរស់នៅពិតមែន ហើយសព្វថ្ងៃគេសង្ស័យថា ប្រជាជននៅព្រះដាក់នេះមានជីដូនជីតា ជាជនជាតិសំរែ ដែលគេយកមកឲ្យយាមប្រាសាទ ។ ជាពិសេស ពួកសំរែនៅភ្នំក្រវាញបាននិយាយថា មានបងប្អូននៅអង្គរហើយប្រហែលជាមានអ្វីមួយនៅបន្ទាយសំរែនេះ ។ ដូចច្នេះ ឈ្មោះនៃប្រាសាទសំររែនេះ គឺទាក់ទង់នឹងប្រវត្តិសាស្រ្តពិតដែលទាក់ទង់ទៅនិងរឿងព្រេង និងទាក់ទង់និងទីតាំងរូបរាងរបស់ប្រាសាទនេះ[]

ស្ថាបត្យកម្មប្រាសាទ

កែប្រែ

ប្រាសាទបន្ទាយសំរែត្រូវបានសាងសង់អំពីថ្មភក់ផ្សំជាមួយថ្មបាយក្រៀម ដែលយើងនិងឃើញជញ្ជាំងរបស់សាលវែងព័ន្ធជុំវិញដោយខ្ពស់សន្លឹម និងគ្រឹះខាងក្នុងរបស់ប្រាសាទត្រូវបានសាងសង់អំពីថ្មបាយក្រៀម ហើយដំបូលរបស់សាលវែងព័ន្ធជុំវិញតួប្រាសាទសាងសង់អំពីឈើនិងប្រក់ក្បឿង។ ប្រាសាទនេះមានផ្លូវដើរសម្រាប់ចេញចូលបែរទៅទិសខាងកើតប្រវែងប្រហែល២០០ម៉ែត្រអមដោយបង្កាន់ដៃនាគអមសង់ខាងផ្លូវចូលបន្ទាប់មកមានរូបសំណាក់តោមួយគូរកំពុងឈរយាមផ្លូវចូល។

ហោត្រៃ និងថែវ

កែប្រែ

រូបភាពតូច នៅក្នុងប្រាសាទនេះមានអាគារហោត្រៃចំនួនពីរនៅសងខាងផ្លូវចូលរបស់តួប្រាសាទ ហោត្រៃនេះធ្វើអីថ្មភក់លើកផុតខ្ពស់ពីបាតនៃខឿនហើយមានលម្អទ្វារពីរគឺទ្វារបញ្ឆោតមួយបែរទៅទិសខាងកើតនិងទ្វារពិតបែរទៅទិសខាងលិច។ នៅលើក្លោងទ្វារទាំងពីរក៏មានលម្អហោជាងប្រកបដោយរឿងទេវកថា។ ថែវព័ន្ធជុំវិញប្រាសាទចំនួនពីរជាន់សាងសង់អំពីថ្មបាយក្រៀមប៉ុន្តែក្លោងទ្វារនិងបង្អួចធ្វើអំពីថ្មភក់។ ថែវទីមួយផ្នែកខាងក្រៅមានសភាពបាក់បែកខូចខាតយ៉ាងដំណំ ហើយកាលពីមុនថែវនេះទំនងមានដំបូលប្រក់ក្បឿងទ្រដោយឈើព្រោះយើងអាចមើលឃើញប្រហោងខ្លះៗសម្រាប់ធ្វើជាដំបូល។ ស្ទើរតែគ្រប់ផ្នែកនៃខ្លោងទ្វារគ្រប់ទិសទាំងបួនមានលម្អហោជាងប្រកបដោយក្បាច់ចម្លាក់រឿងទេវកថាក្នុងសាសនាព្រហ្មញ្ញសាសនានិងព្រះពុទ្ធសាសនា។

សិលាចារឹក

កែប្រែ

ប្រាសាទនេះមិនត្រូវបានគេរកឃើញសិលាចារឹកសម្បូរបែបដូចប្រាសាទផ្សេងទៀតនោះទេ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏ប្រាសាទនេះត្រូវបានអ្នកសិក្សាផ្នែងសំណង់ស្ថាបត្យកម្មនិងសិល្បៈបុរាណបានសិក្សាឃើញថាប្រាសាទបន្ទាយសំរែមានលក្ខណៈសំណង់ស្ថាបត្យកម្មនិងសិល្បៈស្រដៀងទៅនឹងរចនាបទប្រាសាទអង្គរវត្ត ដូច្នេះពួកគេអាចធ្វើសេចក្តីសន្និដ្ឋានថា ប្រាសាទបន្ទាយសំរែត្រូវបានកសាងនៅក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២។

ប្រាង្គកណ្តាល

កែប្រែ

រូបភាពតូច តួកណ្តាលប្រាសាទនេះមានរាងជាអក្សរធី ដែលលយចេញទៅទិសខាងកើតនិងមានទ្វារចំហមួយផងដែរ រីឯទ្វារបីទៀតដែលបែរមុខទៅទិសខាងជើង ខាងត្បូង និងទិសខាងលិចត្រូវបានបិទជិតដោយមានក្បាច់ចម្លាក់យ៉ាងល្អឯកនៅក្នុងផ្តៃទ្វារហើយនៅពីលើខ្លោងទ្វារក៏មានលម្អក្បាច់ចម្លាក់រឿងទេវកថាខ្លះផង។ នៅផ្នែកខាងក្នុង យើងឃើញមានប្រអប់មួយធ្វើអំពីថ្មភក់ ហើយមានគម្រប់នៅពីលើនិងមានប្រហោង ឬចំពួយមួយនៅផ្នែកខាងក្រោមនៃបាត។ ប្រអប់នេះត្រូវបានគេចាប់ទុកថាជាមឈូសសម្រាប់ផ្ទុកសាកសពហើយចំពួយនៅខាងក្រោមគឺជារន្ធបង្ហូរទឹកដែលហូរចេញពីសាកសពហើមរលួយរីឯរន្ធដែលគេបានចោះនៅកណ្តាលគម្របខាងលើសម្រាប់បញ្ចេញឧស្ម័ន ឬដើម្បីបញ្ចូលខ្សែរអំបោះស ឬសាច់ក្រណាត់សសម្រាប់ជាការទំនាក់ទំនងគ្នារវាងអ្នកស្លាប់និងអ្នករស់[]

ឯកសារយោង

កែប្រែ
  1. ដកស្រង់ចេញពីសៀវភៅតំបន់ទេសចរណ៍នៃប្រទេសកម្ពុជា ដែលរៀបចំចងក្រងដោយ លោក កែវ ភួង
  2. ហ្សក សឺដែស្ត ដើម្បីយល់កាន់ច្បាស់អំពីអង្គរ ប្រែសម្រួលជាភាសាបារាំងដោយលោក ម៉ុញ សារិ និងរៀបចំបោះពុម្ពដោយ ពន់ ឆាយ ទំព័រទី៤៦ដល់៤៧ បារីស ឆ្នាំ១៩៤៧