ឧទ័យទិត្យវរ្ម័នទី២
ឧទ័យទិត្យវរ្ម័នទី២ (អង់គ្លេស: Outey Tityavaraman II) (សំស្ក្រឹត: Udayadityavarman II) (ប្រ.ស|គ.ស ០០០-១០៦៦) រជ្ជកាលគ្រងរាជ (គ.ស ១០៥០-១០៦៦) ក្រោយគ្រងរាជសម្បត្តិផ្លូវការណ៍ក្នុងឆ្នាំ ១០៥០ នៃគ.សករាជ ទ្រង់មានព្រះបរមនាមថា "វ្រះកម្រតេងអញ កំត្វនឝ្រីឧទ័យទិត្យវម៌្មទេវ" ប្រែជាខេមរៈភាសា "ព្រះកម្រតែងអញ ម្ចាស់ឧទ័យទិត្យវរ្ម័នទេវៈ" ។[១]
ឧទ័យទិត្យវរ្ម័នទី២ | ||||
Angkorian Temple of West Mebon built by King Udayadityavarman II, 11th century. | ||||
រជ្ជកាល | ១០៥០-១០៦៦ (ចក្រភពខ្មែរ) | |||
គ្រងរាជ | ១០៥០ | |||
ព្រះនាមពេញ | ព្រះកម្រតែងអញ ម្ចាស់ឧទ័យទិត្យវរ្ម័នទេវៈ | |||
មរណៈនាម | មិនមានកំណត់ត្រា | |||
ក្សត្រមុន | សូរ្យវរ្ម័នទី១ | |||
រាជបន្ត | ហស៌វរ្ម័នទី៣ | |||
សន្តិវង្ស | រាជវង្សអង្គរ អំបូរខ្មែរ | |||
ប្រសូត្រ | មិនមានកំណត់ត្រា | |||
ចូលទីវង្គត់ | ១០៦៦ (ជន្មាយុ)
មិនមានកំណត់ត្រា | |||
ជំនឿសាសនា | ពុទ្ធសាសនា មហាយាន
ព្រះវិស្ណុ និយម |
ការបះបោរ ចំនួន៣លើក
កែប្រែThree times rebellion
នៅក្នុងរាជព្រះបាទ ឧទ័យទិត្យវរ្ម័នទី២ ព្រះអង្គបានជាប់រវល់ដោះស្រាយភារកិច្ចជាច្រើន ដែលបណ្ដាលមកពីការបះបោរចំនួន៣ លើកពីសំណាក់ជនបរទេសឈ្លានពាន និង ក្រុមស្ដេចត្រាញ់ក្នុងតំបន់ លើកទី១ ការបះបោរ បំបែកភាគខាត្បូងពីការច្រៀតជ្រែករបស់ពួកចាមនៅ "ប៉ាន់តុរាំង" (Panduranga) (បច្ចុប្បន្នជាទីក្រុង: Phan Rang) ដែលបានបំបែកកាត់យកមកធ្វើជារដ្ឋអធិបតេយ្យរបស់ខ្លួន ។ លើកទី២ ការបះបោរដោយ ស្ដេចត្រាញ់នាម "ជ័យ បរមស្វរៈវរ្ម័ន" (Jaya Paramesvaravarman) ដែលជាមេដឹកនាំនៃកងបាញ់ព្រួញ បានបង្ករការវឹកវរនៅ "សម្ភពបុរៈ" (Sambhupura: ខេត្តក្រចេះ) យ៉ាងណាមិច ការបះបោរនេះ បានបង្ក្រាបដោយ មេទ័ពដ៏ល្បីល្បាញ របស់ព្រះបាទ ឧទ័យទិត្យវរ្ម័នទី២ នាម "សង្គរាមា" (Sangrama) ដែលបានយកជ័យនះក្នុងការបង្ក្រាបការបះបោរទាំងអស់នេះ ។ លើកទី៣ ការបះបោរ នៃរដ្ឋចំនុះមន (Khmer Mon) អំឡុងពេលនោះ ស្ដេចភូមា (Burma King) នាម "អនុរុទ្ធ" (អង់គ្លេស: Anawrahta King of Pagan) នៃអាណាចក្របាកាន បានចាត់ឱ្យមេទ័ពនាម "ក្យានសុីដ្ឋា" (Kyanzittha) ឈ្លានពានយកភាគខាងកើតរដ្ឋមន (Mon state) ដែលហៅថាសង្គ្រាមចែកព្រំប្រទល់រវាង (ភូមា និង ខ្មែរ) ។ ក្នុងពេលនោះដែរ ក៏មានស្ដេចត្រាញ់មួយទៀតនាម "កំវៅ" (Kamvau) បានបះបោរបង្ករភាពវឹកវរនៅតំបន់ "លប់បុរី" (Lopburi) ប៉ុន្តែត្រូវបានកំចាត់ដោយមេទ័ព "សង្គរាមា" របស់ព្រះបាទ ឧទ័យទិត្យវរ្ម័នទី២ ផងដែរ ។ [២] [៣]
ជំនឿសាសនា
កែប្រែReligious Beliefs
នៅក្នុងរាជព្រះបាទ ឧទ័យទិត្យវរ្ម័នទី២ ព្រះអង្គមានជំនឿយ៉ាងមុតមាំទៅលើ ព្រះវិស្ណុ ទ្រង់បានក៏សាង ប្រាសាទមេបុណ្យខាងលិច ដើម្បីឧទ្ទិសថ្វាយចំពោះ ព្រះវិស្ណុ ។ ទ្រង់បានសាង បដិមា ព្រះវិស្ណុផ្ទុំធ្វើពីសំរិទ្ធ យ៉ាងធំ ដែលស្ថាបនាដាក់នៅចំកណ្ដាល បារាយណ៍ខាងលិច ដែលតំណាងឱ្យប្រវត្តិរបស់ព្រះវិស្ណុ ដែលបានផ្ទុំលង់លក់ លើខ្នងនាគរាជ "អនន្តៈ" នៅលើផ្ទៃសមុទ្រអន្ទកាលដ៏ល្វឹងល្វើយ (Universe) ។[៤] ក្រៅពីជំនឿទៅលើសាសនាហិណ្ឌូ ទ្រង់ក៏មានជំនឿ ទៅលើ ពុទ្ធសាសនា ផងដែរ ទ្រង់បានសាងបញ្ចប់ ប្រាសាទបាពួន ពីព្រះបាទ ជ័យវរ្ម័នទី៥ និង បង្កើតមជ្ឈមណ្ឌលកណ្ដាលនៅទីនោះដែលជាទីក្រុងប្រជុំជន ដូចទៅនិងទីក្រុងអង្គរធំ ផងដែរ ។ ទោះជាយ៉ាងនេះក្ដី ព្រះអង្គនៅតែគោរពប្រតិប័ត្តសាសនាហិណ្ឌូហើយព្រះអង្គបានដើរតាមមាគាហ៍ នៃសាស្ដា ព្រះសិវៈ (Sasdasiva) ដែលបានលើកពួកព្រាហ្មណ៍បាគូ ឱ្យដឹកនាំប្រព័ន្ធសាសនារបស់រដ្ឋផងដែរ ហើយជាចុងក្រោយព្រះអង្គបានចូលព្រះទីវង្គត់ក្នុងឆ្នាំ ១០៦៦ នៃគ.សករាជ ហើយព្រះអនុជ ដែលជាប្អូនប្រុសបង្កើតរបស់ព្រះអង្គព្រះនាម ហស៌វរ្ម័នទី៣ បានឡើងសោយរាជ្យបន្តពីព្រះអង្គ ។ [៥] [៦]
ស្ថាប័ត្យកម្មដែលទ្រង់បានកសាង
កែប្រែ- សាងបញ្ចប់ បារាយណ៍ខាងលិច
- ប្រាសាទមេបុណ្យខាងលិច
- សាងបញ្ចប់ ប្រាសាទបាពួន
- ប្រាសាទស្ដុកកក់ធំ
សេចក្ដីជំរាប
កែប្រែមានមតិរបស់លោកបណ្ឌិតផ្នែកសិលាចរិកមួយ លើកឡើងថា «វម៌្ម» មាននៅលើសិលាចារឹកភាសាខ្មែរយ៉ាងច្រើន អ្នកប្រាជ្ញបារាំងបានអានថា varmma ដែរ។ ប៉ុន្តែ នៅពេលគេបកប្រែ ឬពន្យល់ជា ភាសាបារាំង គេសរសេរជា varman វម៌ន/ វរ្ម័ន វិញ។ បើយើងលើកតម្កើងឯកសារក្នុងស្រុក ហេតុអ្វីបានមិនគាំទ្រ សំណេររបស់ដូនតាថា «...វម៌្ម»?
ពាក្យ (វរ្ម័ន) ត្រូវបានក្រុមសិក្សាពាក្យសំស្ក្រឹត ជាន់ខ្ពស់ នៃក្រុមបុរាណាចារ្យ យកមកប្រើ ជាឈ្មោះផ្លូវការណ៍ នៃការសិក្សាទូទៅ ដោយទទួលស្គាល់ដោយក្រុម ប្រវិត្តវិទូខ្មែរជាន់ខ្ពស់ របស់សាលាបារាំងចុងបូព៌ា (École Française d'Extrême-Orient) ដែលហៅកាត់ថា (E.F.E.O) ដែលយកលំនាំតាមឈ្មោះព្រះបាទនរោត្តម ដែលមានព្រះនាមសរសេរថា "នរោត្ដមវរ្ម័ន" ដែលសរសេរឡើងក្នុងឆ្នាំ 1903 ដោយបែបនេះហើយទើបពាក្យ (វរ្ម័ន) មានប្រើប្រាសរហូតមកដល់បច្ចុប្បន្ននេះ ដែលមានសរសេរក្នុងក្រាំងសៀវភៅនានា ក្រោយសង្គ្រាមលោកលើកទី២ ហើយពាក្យ (វរ្ម័ន) ត្រូវបានបញ្ចូលក្នុងវចនានុក្រមខ្មែរ ដោយសម្ដេចសង្ឃរាជជួនណាត មកដល់បច្ចុប្បន្ននេះ គួរបញ្ចាក់ផងដែរថា មុនការចេះអានសំស្ក្រឹតរបស់លោកបណ្ឌិត កម្ពុជាមានក្រុមសិក្សាជាន់ខ្ពស់នៃភាសាសំស្ក្រឹតរួចទៅហើយ ម៉្យាងវិញទៀត អ្នកសិក្សាជន់ខ្ពស់ពីមុនៗ មានដូចជា៖ ក្រុមជំុនំទំនៀមទម្លាប់ខ្មែរ នៃក្រុមបុរាណាចារ្យ លោក កេងវ៉ាន់សាក់, លោក ត្រឹងងា ដែលសុទ្ធតែជាអ្នកសឹក្សាជាន់ខ្ពស់ មិនដែលតិះទាន និងលើកការអនុម័ត សំរេចការយល់ឃើញណាមួយ ដោយមិនមានការបោះឆ្នោតឯកភាព ក្នុងអង្គប្រជុំនៃបណ្ឌិតសភាអក្សរសាស្ត្ររបស់កម្ពុជានោះទេ ។[៧]
ដូចនេះ ៖ ប្រហែលជាលោក បណ្ឌិតមានការយល់ច្រឡំ រវាងការប្រើតួអក្សរ សំស្ក្រឹត និង តួអក្សរខ្មែរ បញ្ចុប្បន្ន ដែលមានន័យថា បើលោកបណ្ឌិត ចង់ឱ្យមានការប្រើពាក្យ (វម្ម៌) ជាពាក្យប្រើប្រាសទូទៅផ្លូវការណ៍ លោកបណ្ឌិត ត្រូវស្នើសុំសភាអក្សរសាស្ត្រជាតិកម្ពុជា លប់អក្សរក្រមកម្ពុជា ដែលមានព្យញ្ជនៈ ៣៣តួ ពី ក ដល់ អ និង ស្រៈ ទាំងអស់ចេញ ពីកម្មវិធីសិក្សារបស់រដ្ឋជាមុនសិន បន្ទាប់មកត្រូវស្នើសុំអង្គព្រះមហាក្សត្រ និង នាយករដ្ឋមន្ត្រីកម្ពុជា ទាត់ចោលនូវស្នាដៃរបស់អ្នកចងក្រងពីមុន ជាមុនសិន ទើបលោកបណ្ឌិតអាចយក ព្យញ្ជនៈ និង ស្រៈ នៃពាក្យសំស្ក្រឹតទាំងអស់ មកជំនួស ព្យញ្ជនៈ និង ស្រៈ នៃពាក្យ ខេមរៈភាសាបាន ហើយលោកបណ្ឌិត ត្រូវពន្យល់ពីរបៀបប្រកបពាក្យចំនួនរាប់លាន ដែលបានចងក្រងដោយ សម្ដេចសង្ឃរាជជួនណាត ក្នុងទម្រង់ជាសំស្ក្រឹត បន្ទាប់មក លោកបណ្ឌិត ត្រូវបង្កើតការប្រកបទាក់ទង និង ពាក្យចំនួនរាប់លានទៀត នៃក្រុមពាក្យរបស់ជនជាតិភាគតិចកម្ពុជា ដែលមានដូចជា៖ កួយ ភ្នង ចារាយ ល-។ មានសព្វគ្រប់ដូចការរៀបរាប់ខាងលើនេះហើយ ទើបលោកបណ្ឌិតអាចធ្វើការផ្លាសប្ដូរ នូវអ្វីដែលលោកបណ្ឌិតយល់ឃើញនេះ ។
បុរាណាចារ្យ លោកតែងលើកឡើងនៃពាក្យមួយថា (ពេក) ។
ចំណារពន្យល់
កែប្រែសិក្សាពាក្យ (វម្ម៌) ដែលជាពាក្យដើមនៃសិលាចរឹកសំស្ក្រឹត ដែលត្រូវបានប្រែសម្រួលជាពាក្យ (វរ្ម័ន) ដោយក្រុមសិក្សាជាន់ខ្ពស់ភាសាសំស្ក្រឹត នៃក្រុមបុរាណាចារ្យ ក្នុងរាជព្រះបាទនរោត្ដម ហើយក្រុមប្រវត្តិវិទូបារាំងបានយកទៅប្រែជាភាសាបារាំងនៃពាក្យ Varman ។ ហេតុអ្វីត្រូវហៅពាក្យ វម្ម៌ នេះថា (វ-ម័ន) ពីព្រោះពាក្យនេះត្រូវបានក្រុមបេសកជនចិន ហៅស្ដេចខ្មែរ ជំនាន់នគរភ្នំ នៃកន្ទុយពាក្យ ម្ម៌ នេះហៅថា "ម័ន" តាំងពីស.វទី៣ ឬ ស.វទី៥ មកម៉្លេះ ចំណែកឯជើងព្យញ្ជនៈ ម "្ម" គ្រាន់តែរបៀបដែលគេសរសេរដើម្បីសង្កត់ពាក្យទាញសូរសម្លេងប៉ុនណោះ ដោយពាក្យថ្មីៗ កាន់តែកើតឡើងច្រើនឡើងៗ តាមរយៈការមកដល់របស់ពួកអុឺរ៉ុប ដូចនេះកម្ពុជាចាំបាច់ត្រូវធ្វើបដិវឌ្ឍន៍អក្សរខ្មែរ ដើម្បីឱ្យមានភាពងាយស្រួលក្នុងការប្រកប និង ការអាន ។ ហេតុអ្វីពាក្យ (វរ្ម័ន) ត្រូវបន្ថែម ព្យញ្ជនៈ "រ" នៅចន្លោះកណ្ដាល ពីព្រោះ ព្យញ្ជនៈ វ និងចាប់ទាញយក ព្យញ្ជនៈ ន យកមកប្រកបចូលគ្នា ហៅថា (វ៉ន) ម័ ដូចនេះហើយ ក្រុមសិក្សាអក្សរសាស្ត្រខ្មែរ ត្រូវបន្ថែម ព្យញ្ជនៈ "រ" ដើម្បីបំបែកការទាញប្រកប ។ រហូតដល់ពាក្យ (វរ្ម័ន) ត្រូវបានប្រើប្រាសជាងមួយរយឆ្នាំ រហូតមកដល់បច្ចុប្បន្ននេះ ។
មើលផងដែរ
កែប្រែតំណភ្ជាប់ រជ្ជកាលគ្រងរាជ
កែប្រែឧទ័យទិត្យវរ្ម័នទី២ (គ.ស ០០០-១០៦៦)
| ||
មុនដោយ សូរ្យវរ្ម័នទី១ |
ចក្រភពខ្មែរ ១០៥០–១០៦៦ |
តដោយ ហស៌វរ្ម័នទី៣ |
ឯកសារយោង
កែប្រែ- ↑ MBN International (2005) Who's who in Cambodia, Publisher: MBN International in partnership with Promo-Khmer, Original from the University of California, ISBN: 2951352409
- ↑ Daniel George Edward Hall (1981) History of South East Asia[តំណភ្ជាប់ខូច], Publisher: Macmillan International Higher Education p.1073 ISBN: 1349165212
- ↑ Editor: Nicholas Tarling (1992) The Cambridge History of Southeast Asia: From early times to c. 1800, Publisher: Cambridge University Press p.706 ISBN: 0521355052
- ↑ Wolfgang Felten, Martin Lerner (1989) Thai and Cambodian Sculpture from the 6th to the 14th Centuries, Illustrated by Hugo Stiegler, Publisher: P. Wilson Publishers, Original from the University of Michigan p.253 ISBN: 0856673617
- ↑ Jan Myrdal (1970) Angkor: An Essay on Art and Imperialism, Publisher: Pantheon Books, Original from the University of Michigan p.167 ISBN: 0394415167
- ↑ George Coedes (1983) The Making of South East Asia, Publisher: University of California Press p.268 ISBN: 0520050614
- ↑ Prasoersūrisǎkti (Jum Mau) (Ukñā.) (1947) Eka Sahasrarātrī: muay bǎn muay yáp, Volume 12, Contributors: Cambodia. Bibliothèque Royale, Cambodia. Institut Bouddhique, Publisher: Cambodia Royal Library, Original from the University of Michigan