ប្រាសាទភ្នំឈ្ងោក

ប្រាសាទភ្នំឈ្ងោក

ឈ្មោះ: ប្រាសាទភ្នំឈ្ងោក
អ្នកកសាង: ព្រះបាទជ័យវរ្ម័នទី១
កាលបរិច្ឆេទកសាង: សតវត្សរ៍ទី៦
ឧទ្ទិសថ្វាយ: ព្រាហ្មណ៍សាសនា
ស្ថាបត្យកម្ម: រចនាបថខ្មែរ
ទីតាំង: ភូមិបុស្សត្របែក ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត

ប្រវត្តិប្រាសាទ

កែប្រែ

<ប្រាសាទភ្នំឈ្ងោកសម័យវប្បធម៌សម័យចេនឡា ក៏ដូចជាសម័យនគរដែរ គេឃើញមានការគោរពសក្ការ:នូវរូងភ្នំដែលមានលក្ខណ: ពិសិដ្ឋក្នុង ព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន ។ លក្ខណ:ពិសិដ្ឋនៃរូងភ្នំទាំងនោះអាចឆ្លុះបញ្ចាំងតាមរយ:វត្តមាននៃប្រសាទឥដ្ឋមួយចំនួន ។ ខុសពីប្រសាទភ្នំខ្យងដែលស្ថិតនៅក្នុងរូងភ្នំ ប្រាសាទភ្នំឈ្ងោកនៅខេត្តកំពតជាប្រាសាទឥដ្ឋសុទ្ធសាធ ហើយមានលក្ខណ:ពិសេសត្រង់ថា ប្រាសានេះត្រូវបានកសាងឡើងនៅក្នុងរូងភ្នំដែលស្ថិតនៅខ្ពស់ពីដីយ៉ាងហោចណាស់ក៏ ៤០ម៉ែត្រដែរ ។ គឺលក្ខណ:ពិសេសនេះហើយដែលធ្វើអោយប្រាសាទនេះមានមហិទ្ធិឬទ្ធិ និងកេរ្តិ៏ឈ្មោះល្បីល្បាញក្នុងអតីតកាល ។ ម្យ៉ាងទៀតរមណីយដ្ឋាននេះជាបូជនីយដ្ឋានយ៉ាងសំខាន់ ក្នុងសម័យមួយដែលជនជាតិខ្មែរយើងនៅកាន់ព្រហ្មញ្ញសាសនា។ នៅពេលដែលយើងឈានជើងចូលក្នុងប្រសាទឥដ្ឋនេះ យើងប្រទះឃើញលិង្គថ្មថម្មជាតិមួយដុះចេញពីបាតភ្នំ ស្ថិតនៅចំកណ្តាលប្រាសាទ ។ យើងអាចបញ្ជាក់បានថា លិង្គថ្មដ៏ចំលែកនេះដើមឡើយមានទ្រោនី(យោនី)ទ្រ ប៉ុន្តែឥលូវត្រូបាក់បែកជាបី កំណាត់ រួចត្រូវគេយកទៅចោលនៅប្រាសាទខាងស្តាំ ។ ថ្មីៗនេះវាត្រូវបានឆ្មាំនៅភូមិយកចំនែកយោនីទៅជួសជុល ហើយដាក់នៅកន្លែងដើមវិញ ពោលគឺបានបញ្ចូលលិង្គឲ្យដូចសភាពដើមវិញ។ បើប្រៀបធៀបប្រាសាទភ្នំឈ្ងោកទៅនិងប្រាសាទអាស្រមមហាឬសីអាចអោយដឹងថាប្រាសាទនេះមានឥទ្ធិពល វប្បធ៌មអង្គរបុរី ។ ការស្ថា បនាប្រាសាទនេះក្នុងរូងភ្នំ គឺជាបង្ហាញនូវទស្សនសំយោគនៃមនោគមវិជ្ជារវាងជំនឿខ្មែរក្នុងភូមិភាគនេះ និងជំនឿបែបឥណ្ឌា និយម ។ ការពិតការបូជាភ្នំបានកើតឡើងមុនសម័យប្រវត្តិសាស្ត្រម្លេះ ។ បើពិនិត្យអោយល្អិតល្អន់ទៅ បានឃើញថាប្រាសាទនេះមានតួប្រាង្គតែមួយគត់ ហើយត្រូវបានកសាងលើឃើនមួយផ្អិបជាប់នឹងជញ្ជាំងភ្នំដោយចែកចេញជាពីរផ្នែក ។ ផ្នែកខាង លើមានដំបូលមួយមានជំរាលបួន ដោយមានកំពូលជំទីតពីលើយ៉ាងសង្ហា ។ ប្រសាទនេះមានសណ្ឋានដូចមើមខ្ទឹម គួអោយគយគន់ក្រៃលែង ។ រីé នៅខាងក្រោមគេសង្កេតឃើញមានក្បាច់ជាបន្ទាត់ផ្តេកឆ្នូតៗ ដូចនៅក្រោមប្រាសាទសំបូរព្រៃគុគ ឬប្រាសាទគោគព្រះធាតុដែ ។ប្រាសាទនេះស្ថិតនៅក្នុងលរចនាបទ្មលាបរវ័ត ចុងសតវត្សទី ៦ និងដើមសតវត្សទី ៧ នៃគ្រឹស្តសរាជ ។ លក្ខណ:របស់ផ្តែគឺក្បាច់ផួងមាលារំយោលជាឆ្នួតធ្នូ ហើយនៅចំកណ្តាលផ្តែរគេឈើញមានរង្វង់មូលមួយដែលពុំទាន់មានក្បាច់ក្បូនៅឡើយ ។ សូមជំរាបឡើងវិញថា នៅមានប្រាង្គប្រាសាទ ពីរទៀតយ៉ាងសំខាន់ដែរ ក្នុងខេត្តកំពត មួយនៅជិតទូកមាស គែប្រាសាទទ្រទ្រង់ និងមួយទៀតនៅភ្នំខ្យង ដែលមានអាយុកាលមិនខុសគ្នាប៉ុន្មានជាមួយប្រាសាទ ភ្នំឈ្ងោក គឺប្រាសាទភ្នំខ្យង ។

វត្ថុតាងស្តីពីចំណាស់់នៃប្រាសាទឥដ្ឋភ្នំ ឈ្ងោក (ភ្នំងោក)

កែប្រែ

សូមរំលឹកថា ប្រសាទភ្នំឈ្ងោកដែលស្ថិតនៅក្នុងរូងភ្នំមួយនៅចង្កេះភ្នំឈ្ងោកមានទីតាំងនៅក្នុងភូមិតរពាំងព្រីង ស្រុក កំពត ខេត្ត កំពត ។ ប្រាសាទរូងនេះត្រូវបានអ្នកប្រជ្ញខាងបុរណវិជ្ជាចាត់តទុកថាជាប្រាសាទមុនអង្គរ ដោយហេតុថាទម្រង់ទ្រង់ទ្រាយរាជប្រសាទឥដ្ឋនេះមានលក្ខណ:ស្រដៀងទៅនឹងប្រាសាទថ្មអាស្រមមហាឥសី នៅក្បែប្រាសាទភ្នំដា ក្នុងខេត្ត តាកែវ និងប្រសាទហាន់ជ័យនៅខេត្តកំពង់ចាម បច្ចុប្បន្ន ។ មួយវិញទៀតចំណាស់អស់ប្រាសាទឥដ្ឋខាងលើនេះ ក៏អាចគូសបញ្ជាក់តាមរយ:ផ្ទាំងសិលាចារិកមួយផ្ទាំង ដែលត្រូវបានសិក្សាដោយ លោកអៃម៉ូនីញ៉េរ នៅឆ្នាំ ១៩០១ និងសំនបំណែកកុលាលភាជន៏បុរាណជាច្រើន និងស្នានទ្រោនិថ្មមួយ ដែលទើបតែត្រូវបានរកឃើញនៅពេលថ្មីៗនេះ។ស្នានទ្រោនិដេលជាយោនីរបស់ព្រះសិវសិង្គធម្មជាតិជាថ្មតំណាងអង្គជាតិព្រះនាង ឧមា ដែលត្រូវបានធ្វើឡើងក្នុងដើមសម័យ វប្បធម៌ចេនឡា ។ ម្យ៉ាងវិញទៀតការសិក្សារបៀបប្របធៀបលក្ខណ:នៃប្រសាទរូងភ្នំឈ្ងោក ឬភ្នំងោកនេះទៅនឹងប្រាសាទផ្សេងៗéទៀតជាច្រើនក្នុងតំបន់ ហើយដោយឡែកប្រាសាទភ្នំខ្យង ក៏អាចបង្ហាញនូវអាយុកាលរបស់បូជនីយដ្ឋាន បែបព្រហ្មញ្ញសាសនារបស់យើងផងដែរ ។ ព្រោះភាពស្រដៀងគ្នានៃក្បាច់ក្បូរចនារវាងវត្ថុសិល្ប:ពុំមែនជាការចៃដន្នឡើយ ក៏ប៉ុន្តែជាការកំនត់នៅកាលបរិច្ឆេត នៃប្រាសាទយ៉ាងប្រាកដ ។ភស្តតាងជាវត្ថុសំខាន់មួយទៀត គែបំណែកនៃកុលាលភាជន៏ ដែលនៅខាងមាត់មានលំអរដោយក្បច់ឆ្នូតព៌ណក្រហម ដូចដែលគេធ្លាប់ជួបនៅ អង្គរបុរី នៅស្ថានីយន៏ស្នាយ និងនភៅប្រសាទកំពុងព្រះ រួមទាំងនៅព្រែកតាគាំ ជ្រួយចង្វាជាដើម ។បើគេប្រៀបធៀបបំណែកកុលាលភាជន៏ ទៅនឹងបំណែក ឆ្នាំង ក្រឡកណ្ឌីបុរាណនៅប្រាសាទរូងភ្នំឈ្ងោកគេក៏អាចដឹងថា សមិទ្ធិផលខាងបុរាណវិទ្យា ពិតេះជាមានអាយុកាលរាប់ពាន់ឆ្នាំហើយដែរ ពោលគឺមិនមែនទើបតែពុំមែនទើបតែកើតមាននាពេលមិនយូឆ្នាំនោះទេ ។ ព្រោះអស្ថេភាពខាងនយោបាយ សេដ្ឋកិច្ច និងសង្គមនាសម័យក្រោយអង្គរ ដូចជាចម្បាំវាទីរបស់កងទ័ព្ធយួន គួបផ្សំជាមួយការផ្លាស់ប្តូប្រព័ន្ធគ្រប់គ្រងពីព្រហ្មញ្ញសានាទៅជាព្រះពុទ្ធសានានាសម័យក្រោអង្គរ ពុំអាចផ្តល់លិទ្ធភាពដល់ជនជាតិខ្មែរក្នុងការកសាងប្រាសាទសម្រាប់ការគោរពសក្ការបូជាដល់អទិទេពខាងព្រហ្មញ្ញសានាបាននៅឡើយ។សរុបសេចក្តីមក ការដែលប្រាសាទឥដ្ឋភ្នំ ឈ្ងោកត្រូវបានស្ថាបនាឡើងដោយព្រះសង្ឃនៅសតវត្សទី ១៨ នៃគ្រឹស្តសរាជ មិនមានលក្ខណ:សមស្របឡើយ ។ ចំពោះលោកអៃម៉ូនីញេរ(Aymonier , I, 153-154)ដែលបានសិក្សាប្រសាទនេះមុនគេ ចំណាស់របស់ប្រសាទភ្នំឈ្ងោអាចបញ្ជាក់តាមរយោះសិលាចារិកមួយនាសតវត្សទី ៧ ដែលព៌ណនាអំពីតង្វាយទៅព្រះសិវ:ដែលមានព្រះនាមថា អុត្បននេស្វរ: ។ ក៏ប៉ុន្តែចំពោះយើងស្ថិតនៅចុងសតវត្សទី៦ ដើម សតវត្សទី៧ នៃគ.សដោយសាក្បច់ផ្តែរមួយស្តិតនៅក្នុងរចនាបទ្មថលាបរិវត្ត ៕

ឯកសារយោង

កែប្រែ