ខេត្តតាកែវ
ខេត្តតាកែវ គឺជាខេត្តមួយដែលស្ថិតនៅភាគខាងត្បូងនៃប្រទេសកម្ពុជា។ ស្ថិតនៅខាងលិចទន្លេបាសាក់ ខេត្តតាកែវ មានព្រំប្រទល់ជាប់នឹងខេត្តកំពត ខាងលិចជាប់ ខេត្តកំពង់ស្ពឺខាងជើងឆៀងខាងលិច និងខេត្តកណ្តាលនៅខាងជើងនិងខាងកើត។ ហើយព្រំប្រទល់ភាគខាងត្បូងរបស់ខេត្តគឺព្រំដែនអន្តរជាតិជាមួយវៀតណាម(ខេត្តមាត់ជ្រូក)។ ទីក្រុងខេត្តដែលទើបនឹងត្រូវបានគេស្គាល់ថាជាទីរួមខេត្តដូនកែវ (អតីតហៅថាក្រុងតាកែវ) គឺជាទីក្រុងតូចមួយមានប្រជាជនសរុប ៣៩ ១៨៦ នាក់។ ខេត្តតាកែវគឺជាស្លាកស្នាមនៃវប្បធម៌ខ្មែរ ដោយសារតែជាអតីតនគរវ្នំនិងអាណាចក្រចេនឡាស្ថិតនៅកណ្តាលតំបន់។
ខេត្តតាកែវ | |
---|---|
ខេត្តតាកែវ | |
ខេត្តតាកែវក្នុងផែនទីនៃប្រទេសកម្ពុជា | |
ប្រទេស | កម្ពុជា |
បង្កើត | ឆ្នាំ១៩០៧ |
ក្រុង | ក្រុងដូនកែវ |
រដ្ឋាភិបាល | |
• អភិបាលខេត្ត | វុី សំណាង (គណបក្សប្រជាជនកម្ពុជា) |
ផ្ទៃក្រឡា | |
• សរុប | ៣៥៦៣ គម2 (១៣៧៦ ម៉ាយ ការ) |
ចំណាត់ថ្នាក់ផ្ទៃក្រឡា | លំដាប់លេខ២០ |
ប្រជាជន (២០១៩)[១] | |
• សរុប | ៨៩៩,៤៨៥នាក់ |
• ចំណាត់ថ្នាក់ | លេខ៧ |
• ចំណាត់ថ្នាក់សន្ទភាព | លំដាប់លេខ៣ |
ល្វែងម៉ោង | UTC+07 |
កូដតំបន់ | +៨៥៥ |
ក្រមអ.ម.អ. ៣១៦៦ | KH-២១ |
ស្រុក | ១០ |
ឃុំ | ១០០ |
ភូមិ | ១១១៩ |
ទីតាំងខេត្តតាកែវ
កែប្រែខេត្តតាកែវគឺជាខេត្ដមួយស្ថិតនៅភាគខាងត្បូងនៃប្រទេសកម្ពុជា។ ខេត្តនេះមានព្រំប្រទល់ខាងលិចជាប់នឹងខេត្តកំពត ភាគពាយ័ព្យជាប់នឹងខេត្តកំពង់ស្ពឺ ខាងជើងនិងខាងកើតជាប់ខេត្តកណ្ដាល និងភាគខាងត្បូងជាប់ជាមួយព្រំដែនអន្ដរជាតិប្រទេសវៀតណាម។ ខេត្តតាកែវមានផ្ទៃដីសរុប ៣,៦៨០.១៥ គីឡូម៉ែត្កការេ[២]។ ទីរួមខេត្តនៃខេត្តតាកែវគឺក្រុងដូនកែវ ដែលជាក្រុងតូចមួយមានប្រជាជន ៣៩,១៨៦ នាក់។ បើយើងធ្វើដំណើរពីភ្នំពេញទៅកាន់ទីរួមខេត្តតាកែវលើកំណាត់ផ្លូវជាតិលេខ ២ និងលេខ៣ គេនឹងបានឃើញស្ថានភាពប្រជាពលរដ្ឋ ការប្រកបរបររកស៊ីរបស់ពួកគេនៅក្នុងខេត្តនេះ។ មិនតែប៉ុណ្ណោះ គេក៏អាចធ្វើដំណើរតាមផ្លូវជាតិលេខ២ផងដែរ ដែលមានចម្ងាយផ្លូវប្រហែល៧៨ គីឡូម៉ែត្រ។
ចំនួនប្រជាជន
កែប្រែតាមជំរឿនប្រជាជននៅថ្ងៃទី៣ ខែមីនា ឆ្នាំ១៩៩៨ ខេត្តតាកែវមានចំនួន ៧៩០,១៦៨នាក់ និងជំរឿនថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨ ប្រជាជនមានចំនួន ៨៤៤,៩០៦នាក់។ តាមការធ្វើជំរឿនប្រជាជនកម្ពុជានៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ បានបង្ហាញថា ខេត្តតាកែវមានប្រជាជនសរុបចំនួន ៨៩៩,៤៨៥នាក់ និងមានដង់ស៊ីតេចំនួន ២៥២.៥នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ។ បើប្រៀបធៀបរវាងចន្លោះឆ្នាំ២០០៨ ដល់ឆ្នាំ២០១៩ មានកើនឡើងចំនួន ០.៥៧%[៣]។
រដ្ឋបាល
កែប្រែខេត្តតាកែវមាន ០១ ក្រុង ០៩ ស្រុក ៩៧ ឃុំ, ៣ សង្កាត់ និង ១១២១ ភូមិ [៤]។
លេខ | ស្រុក/ក្រុង | ឃុំ/សង្កាត់ | ភូមិ |
---|---|---|---|
២១០១ | ស្រុកអង្គរបូរី | ៦ | ៣៤ |
២១០២ | ស្រុកបាទី | ១៥ | ១៦៨ |
២១០៣ | ស្រុកបូរីជលសារ | ៥ | ៣៩ |
២១០៤ | ស្រុកគិរីវង់ | ១២ | ១១៥ |
២១០៥ | ស្រុកកោះអណ្តែត | ៦ | ៦៨ |
២១០៦ | ស្រុកព្រៃកប្បាស | ១៣ | ១១០ |
២១០៧ | ស្រុកសំរោង | ១១ | ១៤៧ |
២១០៨ | ក្រុងដូនកែវ | ៣(សង្កាត់) | ៤០ |
២១០៩ | ស្រុកត្រាំកក់ | ១៥ | ២៤៤ |
២១១០ | ស្រុកទ្រាំង | ១៤ | ១៥៤ |
អភិបាលខេត្ត
កែប្រែលរ | អភិបាល | កាន់តំណែង | ប្រភព | ផ្សេងៗ |
---|---|---|---|---|
1 | វ៉ី សំណាង | ២៤ មិថុនា ២០២៤ | ព្រះរាជក្រឹត្យលេខ នស/រកត/០៦២៤/៧០០[៥] | ឯ. អ៊ូច ភា ត្រូវផ្លាស់ប្ដូរដំណែងទៅជារដ្ឋលេខាធិការក្រសួងមហាផ្ទៃវិញតាមព្រះរាជក្រឹត្យលេខ នស/រកត/០៦២៤/៦៩៦[៦] |
2 | អ៊ូច ភា | ២៦ មីនា ២០១៨ | ព្រះរាជក្រឹត្យចុះថ្ងៃទី២៦ មីនា ឆ្នាំ២០១៨[៧][៨] | |
3 | ឡាយ វណ្ណៈ | |||
4 | ស្រី បេន | |||
5 | កែប ជុតិមា | |||
6 | ស៊ូ ភីរិន្ទ |
ប្រវត្តិសាស្ត្រ
កែប្រែតាកែវជាខេត្តចំណាស់មួយត្រូវបានគេចាត់ទុកថាជា "ដើមកំណើតនៃអរិយធ៌មខ្មែរ" ដោយសារតែធ្លាប់ជាតំបន់កណ្តាលនៃនគរចេនឡាបន្ទាប់ពីការធ្លាក់ចុះនៃនគរភ្នំ។ ប្រវត្តិសាស្រ្ត ជាច្រើនដែលទាក់ទងនឹងសម័យ អាណាចក្រភ្នំ និងសម័យ ចេនឡា ដោយមាន ប្រាសាទបុរាណជាច្រើនរហូតដល់៣៤ប្រាសាទដែលបានកសាងឡើងមុនសម័យអង្គររវាងសតវត្សទី៥ដល់ទី៨។ សក្ដានុពលភាពសំខាន់ក្នុងខេត្ត នេះគឺវិស័យទេសចរណ៍ ដែលជាប្រភពចំណូលជូនរដ្ឋ និងអាចឱ្យប្រជាពលរដ្ឋទាញរកប្រយោជន៍ពីវិស័យនេះផងដែរ។ តំបន់ទេសចរណ៍សំខាន់ៗក្នុងខេត្តនេះមានភាគច្រើនជាទីតាំងប្រវត្តិសាស្ត្រ ដូចជា ប្រាសាទបុរាណជាដើម ដែលធ្វើឱ្យទេសចរចូលចិត្តមកធ្វើការសិក្សាស្រាវជ្រាវ ព្រមទាំងទទួលនូវអារម្មណ៍បរិសុទ្ធ ពីទេសភាពប្រណីតៗជុំវិញតំបន់ ប្រាសាទបុរាណនោះផងដែរ។តាកែវត្រូវបានគេគិតថាជាកន្លែងកំណើតនៃអរិយធម៌ខ្មែរ។ ពាណិជ្ជករនៃប្រទេសចិនបានរៀបរាប់ថា រាជាណាចក្រខ្មែរកាលពីដើមមានទីតាំងស្ថិតនៅតាកែវ ដែលមានឈ្មោះថា "ហ្វ៊ូណន" ហើយពួកគេបាននិយាយទៀតថា នេះជាព្រះរាជាណាចក្រដែលមានកំពែងព័ទ្ធជុំវិញ។ ភស្ដុតាងនៃវត្ថុបុរាណនៅអង្គរបុរី បានបញ្ជាក់ថាទីនេះជាកន្លែងដែល ជាមូលដ្ឋាននៃព្រះរាជាណាចក្រខ្មែរយ៉ាងសំខាន់ចាប់តាំងពីដើមឆ្នាំ ៤០០ មុនគ្រិស្តសករាជ។ ក្នុងចំណោមខេត្តទាំង ២៤ ខេត្តតាកែវគឺជាខេត្តមួយដែលមានវ័យចំណាស់ជាងគេក្នុងប្រវត្តិសាស្រ្ត ដែលមានប្រវត្តិទាក់ទង់និងអាណាចក្រភ្នំ និងចេនឡា។ ខេត្តតាកែវមានប្រាសាទបុរាណចំនួន ៣៤ ដែលបុព្វបុរសខ្មែរយើងបានបន្សល់ទុក ហើយក៏ជាដួងព្រលឹងនៃប្រជាជនខ្មែរកាលជំនាន់នោះនិងប្រទេសកម្ពុជាយើងផងដែរ។ បច្ចុប្បន្នខេត្តតាកែវមានប្រាសាទ ដែលមានរូបរាងច្បាស់លាស់ចំនួន ៩កន្លែងដែលទាក់ទងនឹងប្រវត្តិសាស្រ្តគឺ៖
- ប្រាសាទភ្នំដា ស្ថាបនាឡើងនៅក្នុងសតវត្សទី៦ ស្ថិតនៅក្នុងស្រុកអង្គរបូរី។
- ប្រាសាទបាយ៉ង់កោរ ស្ថាបនាឡើងក្នុងសតវត្សទី៧ ស្ថិតនៅលើកំពូលភ្នំ បាយ៉ង់ ស្រុកគិរីវង់។
- ប្រាសាទនាងខ្មៅ: ស្ថាបនាឡើងក្នុងសតវត្សទី១០ ស្ថិតនៅក្នុងស្រុកសំរោង។
- ប្រាសាទភ្នំជីសូរ: ស្ថាបនាឡើងក្នុងសតវត្សទី១១ ស្ថិតនៅលើកំពូលភ្នំជីសូរ ក្នុងស្រុកសំរោង។
- ប្រាសាទភ្នំតាម៉ៅ: ស្ថាបនាឡើងក្នុងសតវត្សទី១១ ស្ថិតនៅក្នុងស្រុកបាទី។
- ប្រាសាទថ្មដុះ: ស្ថាបនាឡើងក្នុងសតវត្សទី១១ ស្ថិតនៅក្នុងស្រុកបាទី។
- ប្រាសាទតាព្រហ្មទន្លេបាទី: ស្ថាបនាឡើងក្នុងសតវត្សទី១២ និងដើមសតវត្សទី១៣ ស្ថិតនៅក្នុងស្រុកបាទី។
- ប្រាសាទយាយពៅ: ស្ថាបនាឡើងក្នុងសតវត្សទី១២ ស្ថិតនៅក្នុងស្រុកបាទី។
- ប្រាសាទជប់ពល: ស្ថិតនៅក្នុងក្រុងដូនកែវ។
វត្ថុអនុស្សាវរីយ៍ក្នុងតំបន់
កែប្រែទាំងនេះគឺជាហូលខ្មែរ ផាមួង និងក្រមាសូត្រដែលជាស្នាដៃរបស់ស្រ្ខ្តីខ្មែរនៅក្នុងស្រុកសំរោង។ ផលិតផលទាំងអស់នេះត្រូវបានទិញនៅគ្រប់វិស័យ កីឡា ទេសចរណ៏និងទីផ្សារក្នុងស្រុក។ ហើយពួកវាត្រូវបានផលិតឡើងក្នុងគុណភាពល្អបំផុត និងមានប្រយោជន៏សម្រាប់ការតុបតែងផ្ទះ និងការប្រើប្រាស់។ យើងអាចរកទិញបាននៅតាមទីផ្សារមួយចំនួនណៅក្នុងខេត្តតាកែវ ដូចជា ផ្សារ អង្គតាសោម ផ្សារសំរោងយ៉ោង និងនៅតាមទីផ្សារផ្សេងៗទៀតនៅក្នុងខេត្តតាកែវ និងនៅក្នុងប្រទេសកម្ពុជាផងដែរ។ ទាំងនេះគឺជាផ្នែកមួយនៃអត្តសញ្ញាណខ្មែរ។ ទោះជាយ៉ាងណាពួកវាត្រូវបានគេត្បាញនៅក្នុងខេត្តជាំច្រើនក្នុងប្រទេសកម្ពុជា។ សូមអញ្ជើញមកទស្សនា និងទិញផលិតផលទាំងនេះដែលមានតម្លៃតោកសមរម្យ ហើយមានគុណភាពខ្ពស់។
អាកាសធាតុ
កែប្រែខេត្តតាកែវមាន ៤រដូវគឺ រដូវរងា ចាប់ពី វិច្ឆិកាដល់ខែកុម្ភៈ និង មានរដូវលំហែរមានប្រាំង និង វស្សា ចាប់ ខែមិនា ដល់ខែឧសភា រដូវភ្លៀងមានចាប់ពី ខែមិថុនាដល់ខែតុលា។ ទីក្រុងដូនកែវ ខេត្តតាកែវ គឺជាក្រុងដែលមានភ្លៀងធ្លាក់ច្រើន នៅថ្ងៃដែលក្តៅ មានកំដៅរហូតទៅដល់ ៣៧អង្សា ហើយបើត្រជាក់ជាងគេវិញមានរហូត ២១អង្សា។
ការអភិវឌ្ឍ
កែប្រែចំពោះការអភិវឌ្ឈវិញមានភាពរីកចំរើននិងងាយស្រួលជាងមុន ដោយមានផ្លូវជាតិ ផ្លូលំ សាលារៀន មន្ទីរពេទ្យ។ ចំពោះផ្នែកសន្ដិសុខវិញមានសណ្ដាប់ធ្នាប់ល្អគ្មានអំពើលួចឆក់ប្លន់ ដែលប៉ះពាល់ដល់ការប្រកបរបររបស់ប្រជាជនឡើយ។ មិនត្រឹមតែប៉ុណ្ណោះប្រព័ន្ធអគ្គីសនីវិញមានស្ទើគ្រប់ផ្ទះ និង មានទឹកគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ។ ក្នុងឆ្នាំ២០១៧ នេះប្រជាជនប្រមាណ ៤០%ហើយដែលបានប្រើប្រាស់ទឹកស្អាតរាជរដ្ឋាភិបាលកំពុងតែខិតខំរៀបចំទឹកស្អាតដល់ប្រជាជនទូទាំងខេត្ត តែប្រជាពលរដ្ឋហាក់ដូចជាមិនចង់បោះបង់ចោលទម្លាប់ចាស់របស់ពួកគេ ក្នុងការប្រើប្រាស់ទឹកស្រះ និងទឹកអណ្ដូងឡើយ។ ក្រុមមន្ត្រី នឹងខិតខំជំរុញពួកគេឲ្យងាកមកប្រើប្រាស់ទឹកស្អាតវិញ។ បើប្រៀបធៀបខេត្តកំពង់ស្ពឺ កំពត កណ្ដាល ដែលជាខេត្តដែលនៅភាគខាងត្បូងនិងមានព្រំដែនជាប់ជាមួយប្រទេសវៀតណាម ខេត្តតាកែវគឺជាខេត្តដែលជាប់ចំណាត់ច្នាក់ ហើយមានភ្ញៀវទេសចរណ៏ទៅទស្សនាជាច្រើន។ អ្នកទស្សនាភាគច្រើនជាជនជាតិខ្មែរដែលពួកគេច្រើនទៅទស្សនាប្រាសាទបុរាណនៅចុងសប្តាហ៏។
សេដ្ឋកិច្ច
កែប្រែសេដ្ឋកិច្ចខេត្តតាកែវជាមូលដ្ខានគឺពឹងផ្អែកលើការធ្វើកសិកម្ម ការនេសាទ ការដាំដំណាំស្រូវនិងផ្លែឈើ ជាពិសេសគឺនៅតាមជនបទ។ ចំណែកនៅតាមទីប្រជុំជនវិញ ប្រជាជនច្រើនប្រកបរបរលក់ដូរ និងការប្រកបរបរអាជីវកម្មផងដែរ។ ហើយក៏មានសក្ដានុពលផងដែរចំពោះវិស័យទេសចរណ៍។
ផ្សារ
កែប្រែសំរាប់ផលិតផល ត្រី ផ្លែឈើ បន្លែ សាច់ និងផលិតផលវេចខ្ចប់ មួយចំនួនជាផលិតផលក្នុងស្រុក និងភាគច្រើននាំចូលមកពីប្រទេសវៀតណាម។ ភាគច្រើននៃហាងលក់ម្ហូបអាហារ និងភេសជ្ជៈ គឺនៅជុំវិញផ្សារ។
ផ្សារនៅខេត្តតាកែវរួមមាន
- ផ្សារកំពង់ជ្រៃ
- ផ្សារកោះអណ្ដែត
- ផ្សារគិរីវង់(ឃុំព្រៃរំដេង)
- ផ្សារក្បាលពោធិ៍
- ផ្សារតាកែវ
- ផ្សារដើមរកា
- ផ្សារត្រពាំងអណ្ដើក
- ផ្សារត្រាំកក់
- ផ្សារត្រាំខ្នារ
- ផ្សារថ្នល់បែកគុស
- ផ្សារទន្លាប់
- ផ្សារធំ
- ផ្សារបត់រកា
- ផ្សារព្រៃល្វា
- ផ្សារព្រៃសណ្ដែក
- ផ្សារព្រំដែនថាម៉ូ
- ផ្សារភ្នំដិន
- ផ្សារឫស្សីស្រុក
- ផ្សារសៃវ៉ា
- ផ្សារសំរោងយ៉ោង
- ផ្សារអង្គតាសោម
- ផ្សារអង្គរកា
- ផ្សារអង្គរបុរី
រូបភាព
កែប្រែឯកសារយោង
កែប្រែ- ↑ General Population Census of Cambodia 2020 - Provisional population totals, National Institute of Statistics, Ministry of Planning, 3 September 2020
- ↑ Municipality and Province Investment Information: Takeo Province Archived 2019-07-12 at the វេយប៊ែខ ម៉ាស៊ីន.
- ↑ ក្រសួងផែនការ និងស្ថិតិ ជំរឿនឆ្នាំ២០១៩
- ↑ [១]
- ↑ "លោក វ៉ី សំណាង ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ផ្ទេរមុខតំណែងពីអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងតែងតាំងមកជាអភិបាលនៃគណៈអភិបាលខេត្តតាកែវ". ព័ត៌មាន EAC (in kh). Retrieved 2024-10-05.
{{cite web}}
: CS1 maint: unrecognized language (link) - ↑ "ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យផ្លាស់ប្តូរ និងតែងតាំងអភិបាលខេត្តចំនួន០៨រូប | PRESS OCM I អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស". 2024-06-25. Retrieved 2024-10-05.
{{cite web}}
: zero width space character in|title=
at position 97 (help) - ↑ វីរៈ (27-03-2018). "លោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវត្រូវបានផ្លាស់ប្ដូរតួនាទីជំនួសដោយលោកអភិបាលរងខេត្តវិញ". http://kampucheathmey.com/2016/archives/876441.
- ↑ "បញ្ចប់តំណែងលោកឡាយ វណ្ណៈ តែងតាំងលោកអ៊ូច ភា ជំនួស". Koh Santepheap Daily. 2018-03-28. Retrieved 2024-10-05.
{{cite web}}
: zero width space character in|title=
at position 7 (help)