ប្រាសាទហាន់ជ័យ

ប្រាសាទហាន់ជ័យមានទីតាំងស្ថិតនៅលើភ្នំហាន់ជ័យ ក្នុងភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងមានចម្ងាយប្រមាណ១៥គីឡូម៉ែត្រពីទីរួមខេត្តកំពង់ចាម។ ប្រាសាទហាន់ជ័យត្រូវបានកសាងឡើងនាចុងសតវត្សរ៍ទី៦ និងដើមសតវត្សរ៍ទី៧មុនសម័យអង្គរ ក្នុងរចនាបថសម្បូរណ៍ព្រៃគុហ៍។ ប្រាសាទហាន់ជ័យកសាងពីថ្មពពុះ ដែលមានលក្ខណៈ ដូចថ្មបាយកៀ្រម ហើយក្នុងប្រទេសកម្ពុជាគឺមានតែប្រាសាទចំនួនពីរប៉ុណ្ណោះ ដែលសាងសង់ពីថ្មពពុះនេះរួមមានប្រាសាទហាន់ជ័យនេះ និងប្រាសាទអាស្រមមហាឥសីដែលស្ថិតនៅលើភ្នំដា ស្រុកអង្គរបុរី ខេត្តតាកែវ