ប្លុកហ្គឺ (Blogger)
[[::ប្លុក(វែបសាយ៍
)|ប្លុក(វែបសាយ៍ )]] ត្រូវបានណែនាំឲ្យដាក់បញ្ចូលគ្នាជាមួយអត្ថបទ ឬផ្នែកនេះ។ (ពិភាក្សា) |
ប្លក់ហ្គឺគឹជាគេហទំព័រមួយដែលអនុញ្ញាតអោយ យើងធ្វើការបង្កើតដោយឥតគិតតំលៃ។វាគឹជាគេហទំព័រមួយប្រភេទដែលជាលក្ខណះឯកជនដែលយើងបង្កើតសំរាប់បង្ហាញ ព័ត៌មាន វីដេអូ រូបភាព និងអ្វីជាច្រើនទៀតដែលយើងចង់បង្ហាញអោយអ្នកដ៏ទៃបានដឹង។ហើយសព្វថ្ងៃកំពុងមានការប្រើប្រាស់យ៉ាងច្រើននៅក្នុងពិភពលោក ហើយនៅក្នុងនោះក៏មានប្រទេសកម្ពុជាយើងផងដែរ។វាអនុញ្ញាតអោយយើងប្រើដោយប្រើជាឈ្មោះកម្មសិទ្ធ (blogspot.com)។
ប្រភេទរបស់គេហទំព័រ | Blog host |
---|---|
មាននៅក្នុង | See below |
ប្រទេសដើម | United States of America |
តំបន់បម្រើ | Worldwide |
ម្ចាស់ | |
ស្ថាបនិក | Evan Williams, Meg Hourihan |
អាសយដ្ឋាន URL | blogger.com |
ពាណិជ្ជកម្ម | Yes |
ការចុះឈ្មោះ | Optional, Free |
បើកដំណើរការ | សីហា 23, 1999[១] |
ស្ថានភាពបច្ចុប្បន្ន | Active |
សរសេរជាមួយ | Python[២] |
ប្រវត្តិនៃប្លុកហ្គឺ (History of Blogger)
កែប្រែប្លក់ហ្គឺ (Blogger)ត្រូវបានបង្កើតឡើងដោយលោក ភីរ៉ា ឡែបស៍( Pyra Labs) នៅក្នុងថ្ងៃ ២៣ ខែសីហា ឆ្នាំ១៩៩៩ ដែលបានបង្ហាញដំបូងបំផុតដោយ blog-publishing tools។វាបង្កើតឡើងសំរាប់ជួយដល់មនុស្សសាមញ្ញ។នៅខែកុម្ភះ ឆ្នាំ២០០៣ លោក ភីរ៉ាឡែបស៍ បានទទួលការមិនកំណត់ពីក្រុមហ៊ុន ហ្គូហ្គោល (Google)។ការផ្ដល់អោយនេះជាការជាលក្ខណៈបង់ប្រាក់(ដែលភីរ៉ា ឡែបស៍ជាអ្នកផ្តល់អោយ) ដើម្បីអោយមានជាលក្ខណៈមិនគិតថ្លៃសំរាប់អ្នកប្រើប្រាស់។ ឆ្នាំ២០០៤ លោក អ៊ីវែន វីលលៀម (Evan Williams) បានចាកចេញពីក្រុមហ៊ុនហ្គូកហ្គោល ហើយក្រុមហ៊ុនហ្គូកហ្គោលបានទិញ ពីកាសា(Picasa) ហើយបានធ្វើការរួមបញ្ជូលគ្នាជាមួយ ប្លុកហ្គឺ ដែលអនុញ្ញាតអោយអតិថិជនរបស់គេធ្វើការបង្ហោះរូបភាពចូលទៅក្នុងប្លុកហ្គឺ។ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០០៤ ក្រុមហ៊ុនប្លុកហ្គឺ បានបង្ហាញការរចនាសារឡើងវិញដ៏ធំមួយ ដូចជា ទំរង់គំរូដែលជាគួរពេញចិត្តទៅតាមប្រពន័្ធលក្ខណៈស្ដង់ដារ កន្លែងផ្ទុកឯកសារសំខាន់ដែលជាឯកជនសំរាប់ធ្វើការបង្ហោះ កន្លែងបញ្ចេញគំនិត និង តាមរយះអ៊ីម៉ែល។នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០០៦ប្លុកហ្គឺ បានចាប់ផ្ដើមធ្វើនៅក្នុងកំណែប្រែចុងក្រោយបំផុតជាលក្ខណ បែតា (Beta)។រាល់អ្នកប្រើប្រាស់ពីប្រទេសផ្សេងៗដែលមានទិន្នន័យនៅក្នុងហ្គូហ្គោល និង មានលក្ខណះថ្មីពិសេសខ្លះទៀត ដែលបានបញ្ញូលជាភាសាច្រើនដែលជាភាសាមុខដូចជា បារាំង អីតាលី អាឡឺម៉ង់ និងអេសស្ប៉ាញជាដើម។ នៅក្នុងខែធ្នូ ឆ្នាំ២០០៦ ការផ្ដល់អោយថ្មីមួយនេះត្រូវបានយកចេញពី បែតា( Beta)។ នៅក្នុងខែឧសភា ឆ្នាំ២០០៧ ក្រុមហ៊ុនប្លុកហ្គឺ (Blogger)បានធ្វើការផ្លាស់ប្តូរនៃបណ្ដាញនេះបានសំរេច។ ប្លុកហ្គឺបានមាន១៦ ដល់៥០នៃឈ្មោះកម្មសិទ្ធនៃអ្នកប្រើប្រាស់ម្នាក់ៗក្នុងឆ្នាំ២០០៧។
ការបង្កើត
កែប្រែជំហានទីមួយនេះការបង្កើតប្លុកគឺយើងត្រូវមាន អាសយដ្ឋានអ៊ីម៉ែល(Email)ជាមុនសិន។ទើបយើងអាចបង្កើតបាន។ ដើម្បីបង្កើតប្លុកយើងចូលទៅកាន់គេហទំព័រ www.blogger.com ឬ www.blogspot.com បន្ទាប់មកយើងនឹងបានឃើញរូបដូចខាងក្រោម៖
បន្ទាប់មកនៅពេលដែលយើងបានចុចនូចពាក្យថា Get Started ហើយវានឹងបង្ហាញនូវផ្ទាំងមូយទៀត ទាមទារអោយយើងបំពេញ សំនុំបែបបទខ្លះ ដូចជា អាស័យអ៊ីមែល របស់យើង លេខសម្ងាត់របស់អ៊ីមែល ឈ្មោះសម្រាប់បង្ហាញនៅខាងដើម (ចំណងជើង ប្លក់របស់យើង) បំពេញថ្ងៃខែឆ្នាំកំណើត និងត្រូវវាយពាក្យត្រួតពិនិត្យបញ្ជាក់អោយ បានត្រឹមត្រូវ គេពាក្យយ៉ាងម្តេចយើងត្រូវសសេរដូចនោះ ទោះបីជាលំបាកនិងមើល ក៏ដោយនិងត្រូវគ្រីស ទៅលើពីរចំនុច គឺ E mail notification and I accept ។ នៅពេលលោកអ្នកបានបំពេញនូវឯសារខាងលើនេះរួចហើយ សូមចុច ពាក្យថា Continue នៅខាងក្រោមផ្នែកខាងស្តាំដើម្បីបន្តធ្វើការនៅលើវាទៀត ។វានិងបង្ហាញផ្ទាំងមួយទៀត តម្រូវអោយលោកអ្នកបំពេញ ដែលមានដូចជា Blog title មានន័យថា វានិង លេចចេញនៅខាងលើ វ៉ែបសាយរបស់យើង។ ហើយលោកអ្នកអាចសសេរ និងចង់ដាក់ ចំណងអ្វីក៏បានតាមលោកអ្នកត្រូវការ។ នៅខាងក្រោមនោះទៀត គឺមានសារះសំខាន់ ណាស់សម្រាប់យើង គឺមានន័យ ថាជាអាស័យដ្ឋានរបស់យើង។ ដើម្បីអោយគេងាយ ស្វែងរក និង យើងអាចចូល ទំព័រនេះបានសម្រាប់រចនា កែប្រែ និងសសេរព័ត៌មាន បន្ថែម។ លោកអ្នកអាច ដាក់នូវអាស័យដ្ឋាននេះនូវឈ្មោះអ្វីក៏បាន តែចូរចង់ចាំថា ត្រូវងាយចាំ ខ្លី ហើយ មានន័យ។ បំពេញអោយបានត្រឹមត្រូវតាមតែបានបង្ហាញ។
ពេលលោកអ្នកចុចរូចហើយតាមការណែនាំខាងលើរូចហើយ និងបង្ហាញផ្ទាំងមួយ ទៀត ។ ផ្ទាំងនេះក៏មានសារះសំខាន់ណាស់ដែរ ត្រង់ថាទាមទារអោយលោក អ្នកជ្រើសរើស Template ដើម្បីទំព័រប្លុករបស់យើងបង្ហាញពេញលេញ។ Template នេះជារបស់វ៉ែប សាយប្លុកផ្ទាល់តែម្តង ។ លោកអ្នកអាចជ្រើសរើស Template មួយណាក៏បានតាម ចំណង់ចំណូលចិត្តរបស់លោកអ្នក។ ប្រសិនបើលោកអ្នកស្រលាញ់នូវ Template មួយណាហើយលោកអ្នកគ្រាន់តែចុចនៅលើវាជាការស្រេច។ សូមបញ្ជាក់ថា Template នេះមាន Columns ពីរ បី តាមតម្រូវចិត្ត មានពណ៌ស្រស់ស្អាត ហើយមានតែ បន្តិបន្តូចប៉ុណ្ណោះ ប្រហែលតែ ប្រាំបី Templates។ សូមជ្រើសរើសTemplates ណាមួយដែល លោកអ្នកពេញចិត្ត។ Templates ទាំងអស់នេះមិន សូវស្អាតពិតមែន
តែវាអាស្រ័យទៅ លើការរចនារបស់យើង និងមានគំនិតច្នៃប្រឌិតខ្ពស់ សម្រាប់អោយវ៉ែបសាយរបស់ យើងមានភាពទាក់ទាញខ្ពស់បំផុត។ ជាពិសេសលោកអ្នកត្រូវ មានអត្ថបទអោយ បាន ច្រើនដើម្បី អោយអ្នកទស្សនាក៏ដូចជា អ្នកដែលរកមេរៀន ដែល ទាក់ ទងទៅនឹងការ
សិក្សាប្រចាំថ្ងៃ ឬរឿងព្រេង រឿងកំប្លែង និងផ្សេងៗទៀតជាដើម។ ផងដែរនោះ លោក អ្នកត្រូវសសេរអត្ថបទអ្វីដែលថ្មី ដែលទាក់ទងទៅនឹង ការសិក្សាប្រចាំថ្ងៃរបស់សិក្សា នុសិស្សដែលមានចម្ងល់នៅក្នុងខ្លួន ហើយក៏ខិតខំស្រាវជា្រវនៅលើទំព័រអ៊ីនធឺណែត ដើម្បីយកមកសិក្សាបន្ថែមនោះ។ លោកអ្នកក៏អាចជ្រើសរើសយកនូវ Templates ថ្មីផ្សេងៗទៀតមកប្រើបានដែលដោយគ្រាន់តែលោកអ្នកចូលទៅក្នុងវ៉ែបសាយមួយដែលមានឈ្មោះថាbtemplates.com នោះលោកអ្នកនឹងទទួលបាន Templates ថ្មីៗ ស្អាតៗណាស់។ សូមមើលរូបខាក្រោម
ការប្រើប្រាស់
កែប្រែNew Post មានន័យថា ជាកន្លែងអោយ យើងយកសន្លឹងកិច្ចការថ្មីមកធ្វើលើវា សម្រាប់សសេរជាលក្ខណះអក្សរ កូដ អ្វីៗផ្សេងៗទៀត។ ចំពោះចំនុច Design នេះវិញក៏មានសារះសំខាន់ដែរ មានន័យ ថា ដើម្បីអោយលោកអ្នកមានភាពងាយស្រួលក្នុងកែប្រែទំព័ររបស់លោកអ្នក ដូចជា កែប្រែនៅក្នុង កូដ HTML បន្ថែមកូឡំ មាតិកា ដាក់រូបភាព ស្លាយ កូដផ្សេងៗ ជាច្រើនទៀត។ ចំពោះពាក្យថា SignOut សម្រាប់អោយយើងចាក ចេញពីទំព័រវ៉ែបសាយប្លក់របស់យើង ដោយមិនបានភ្ជាប់ជាមួយនិងអ៊ីនធឺណែតទៀតទេ។ សូមចងចាំថា នៅពេលលោកអ្នកឈប់ប្រើប្រាស់ប្លុករបស់លោកអ្នក ហើយសូមចុច Sign Out ដើម្បីជាសុវត្តិភាពី ព្រោះថា ប្រសិនបើលោកអ្នកប្រើ កុំព្យូរទ័រមួយច្រើននាក់លោកអ្នកមិនបាន ចាកចេញ នោះ នៅពេលមានអ្នកមក ប្រើប្រាស់បន្ត ហើយវ៉ែបសាយប្លក់វានិងបង្ហាញទំព័រប្លក់របស់អ្នកមុន ដូចនេះគេ អាចកែប្រែ ឬលុបចោលបាន។ ដូច្នេះដើម្បីសុវត្តិភាពទំព័រប្លក់របស់លោកអ្នក ពេលឈប់ប្រើប្រាស់ត្រូវចុចពាក្យថា Sign Out ជានិច្ច។ ចំនុចនេះសូមបញ្ជាក់ត្រ់ង New Post អោយកាន់តែច្បាស់លាស់ យើងចុចពាក្យ ថា New Post នោះនិងបង្ហាញផ្ទាំងមួយទៀត ។ ផ្ទាំងនេះសម្រាប់អោយយើងសសេរអត្ថបទ សសេរកូដ ដាក់រូបភាព ដាក់វីឌីអូ ហើយយើងក៏អាចធ្វើអក្សរអោយដិតធំ អក្សរទ្រេត សម្រាប់ភា្ជប់ពីទំព័រមួយទៅទំព័រមួយទៀតបានជាដើម។ Title ជាចំណងជើងអត្ថបទរបស់យើងលោកអ្នកសសេរក៏បាន មិនសសេរក៏បាន។ ត្រង់ចន្លោះខាងក្រោម Title ជាកន្លែងសម្រាប់សសេរអត្ថបទ។ និងលោកអ្នកអាចសសេរបាន ពីររបៀប គឺសសេរជាលក្ខណះជា កូដ តែគ្រាន់តែចេញជាកូដមួយចំនូនប៉ុណ្ណោះ គឺនៅពេលដែលលោកអ្នក ទាញរូបភាពចូល នោះចេញជាកូដ និងលោកអ្នកចង់រចនាអក្សរ ដោយសសេរកូដ បន្ថែកទៅលើអក្សរ។ ហើយនិងលោកអ្នកអាចសសេរជាអក្សរសុទ្ធ។ សម្រាប់សសេរជាកូដ (Edit HTML) និងសម្រាប់សសេរជាអក្សរសុទ្ធ(Compose) ។ សូមមើលឧទាហរណ៏ខាងក្រោម
ត្រង់ពាក្យថា Add a Gadget គឺប្រើដើម្បីបន្ថែមអ្វីៗដែលប្លែកៗផ្សេងជាច្រើនទៀតនៅ លើទំព័រមុខរបស់វិបប្លក់។ដែលមានដូចជា ៖ Popular Posts សម្រាប់បង្ហាញអត្ថបទដែលពេញនិយមរបស់ប្លក់របស់លោកអ្នក។ Blog’s stats សម្រាប់បង្ហាញចំនួនតួលេខអ្នកចូលទស្សនាប្លក់របស់អ្នក។ Pages សម្រាប់បង្កើតទំព័រថ្មីៗក្នុងប្លក់។ AdSense សម្រាប់ជួយផ្សាយពាណិជ្ជកម្មអោយ Google ដើម្បីរកប្រាក់ដោយងាយ។ Followers សម្រាប់បង្ហាញនរណាខ្លះជាប្រិយមិត្តរបស់ប្លក់របស់លោកអ្នក។ Search Box សម្រាប់អោយមិត្តអ្នកអានអាច ស្វែងអីនធឺណែតដោយមិនបាច់ចាកចេញពីប្លក់របស់អ្នក។ HTML/JavaScript សម្រាប់អោយបញ្ចូលកូដ HTML ពីប្រភពផ្សេងមកដាក់ក្នុងប្លក់បាន អ្នក។ Newsreel សម្រាប់បង្ហាញព័ត៌មានថ្មីៗពី Google News នៅលើប្លក់របស់អ្នក។ Label សម្រាប់បែងចែកប្រភេទនៃអត្ថបទដែលចង្ហោះ។ ឧទាហរណ៏ អប់រំ នយោបាយសុខភាព។ល។ Subscription Links សម្រាប់អោយមិត្តអ្នកអានអាចជាវអត្ថបទរបស់យើងតាមអីម៉ែល។ Profile សម្រាប់បង្ហាញអំពីជីវប្រវត្តិរបស់ម្ចាស់ប្លក់។ Blog Archive សម្រាប់ស្តុកទុកឯកសារ ឬអត្ថបទ ឬរូបភាព ឬវីដេអូ ដែលបានផ្សាយរួច។
ចំនុចកែប្រែកូដ Edit HTML មានដូចរូបខាងក្រោម យើងចុចពាក្យថា Edit HTML និងចេញផ្តាំងកូដនៅខាងក្រោមដើម្បីអោយលោកអ្នកកែប្រែ បន្ថែម តាមតម្រូវការ។ និងប្រសិនបើ លោកអ្នកចង់បង្កើតជា Top menu ឬកែប្រែវា និងលោកអ្នកចង់ផ្លាស់ប្តូរ Template ថ្មីដែលពេញចិត្ត គឺដោយសារថា នៅពេលលោកអ្នកថតចម្លង កូដ HTML ដែលជា Template ចង់ដាក់នោះ ជាភាសាអង់គ្លេស ដូច្នេះលោកអ្នកចង់ បង្កើតប្លក់ជាភាសាខ្មែរដើម្បីងាយស្រូលទៅដល់អ្នកទស្សនាអាន។ យ៉ាងណាមិញយើងជាកូន ខ្មែរត្រូវសសេរជាភាសាខ្មែរអោយបានច្រើនដើ់ម្បីលើកស្ទួយភាសាយើង។ ពីព្រោះថា នៅលើ អ៊ីធឺណែត សុទ្ទតែភាសាអង់គ្លេស ដែលមានភភាព ពីបាកទៅដល់យុវជន ខ្មែរមួយចំនូនក្នុង អាននិងស្វែងយល់បន្ថែម។ ហើយក៏ប្រយ័ត្នផងដែរនៅពេលលោកអ្នកធ្វើការជាមួយកូដ ត្រូវគ្រប់គ្រងអោយបានល្អនិងកុំលុបផ្តេសផ្តាស នាំអោយកូដរបស់លោក អ្នកខូចទ្រង់ទ្រាយ។ បើកន្លែងណាមិនច្បាស់កុំប៉ះពាល់អោយសោះ។ ប្រសិនបើយើងធ្វើការព្រាវ ជូនកាលទទួល លទ្ធផល ជួនកាលធ្វើអោយប្លក់ របស់យើងខូចទាំងស្រុង ដែលមិនអាចកែប្រែបាន ត្រូវទាមទារអោយយើង ដាក់កូដ Templateថ្មីមួយទៀត។លោកអ្នកអាចសរសេរកូដបន្ថែម និងលុបបាន។ ហើយនៅ ពេលលោកអ្នកកែប្រែរួចរួលហើយ លោកអ្នក ត្រូវចុចពាក្យថា Save Template នៅខាងស្តាំផ្នែកខាងក្រោមនោះជាការស្រេច។ សូមមើលរូបភាពខាងក្រោម
សារប្រយោជន៍
កែប្រែសារះសំខាន់នោះលោកអ្នកត្រូវសសេរអត្ថបទអោយបាន ច្រើនដើម្បីអោយប្រិយ មិត្តទាំងអស់ងាយស្រួលរកនូវអត្ថបទ។ តែចូរចងចាំថា កុំចម្លងអត្ថបទពីអ្នកដ៏ទៃទៀត អោយសោះ ពីព្រោះថាជាកម្មសិទ្ធរបស់គេ អ្វីដែលយើងត្រូវសសេរត្រូវជា គំនិតចេញ ពីខួរក្បាលយើង។ ម៉្យាងវិញទៀត ចំពោះរូបភាពវិញក៏មានសារះសំខាន់ណាស់ដែរ ដោយសារ រូបភាពធ្វើអោយប្លុករបស់ យើងមានភាពទាក់ទាញដើម្បីអោយប្រិយមិត្ត កម្សាន្តអារម្មណ៏។ ជាពិសេសប្រសិនបើយើងមានរូបភាពកំប្លុកកំប្លែងទៀតនោះ រឹតតែ អស្ចារ្យមួយ កម្រិតទៀត។ យ៉ាងណាមិញប្លក់ មានសភាពទូលំទូលាយដូចតែវ៉ែបសាយ ដ៏ទៃទៀតដែរ ជាពិសេសអាស្រ័យទៅលើ អាស័យដ្ឋានខ្លីហើយងាយ ស្រួលគេ ស្វែងរក ។ សព្វថ្ងៃនេះប្លក់ មានពាសពេញពិភពលោក អ្នកណាក៏មានដែរ សូម្បីតែសិស្សសាលា អនុវិទ្យាល័យក៏មានដែរ។ពីព្រោះគ្មានអ្វីដែលគួរអោយស្មុគស្មាញនោះទេគ្រាន់តែលោកអ្នកស្គាល់កន្លែងដាក់រូបភាពកន្លែងណាសម្រាប់សរេសអត្ថបទកន្លែងណា សម្រាប់រក្សាទុក និងផ្សេងៗទៀត នោះជា ការស្រេច។
ឯកសារយោង
កែប្រែ- ↑ "The Story of Blogger". Blogger.com. October 8, 2003. Retrieved December 25, 2011.
- ↑ Roger Chapman. "Top 40 Website Programming Languages". roadchap.com. Archived from the original on September 27, 2011. Retrieved September 6, 2011.
{{cite web}}
: More than one of|archivedate=
and|archive-date=
specified (help); More than one of|archiveurl=
and|archive-url=
specified (help)