ផលិតផលក្នុងស្រុកសរុប

ផលិតផលក្នុងស្រុកសរុប ឬអាចសរសេរកាត់ថា ផសស (ជាភាសាអង់គ្លេសgross domestic product, GDP) គឺជារង្វាស់រូបិយវត្ថុឬទ្រព្យសម្បត្តិនៃទំនិញនិងសេវាកម្មទាំងអស់ក្នុងតម្លៃទីផ្សារដែលផលិតឡើងនៅអំឡុងពេលជាក់លាក់ណាមួយ។[][] ផលិតផលក្នុងស្រុកសរុប (មធ្យម) សម្រាប់មនុស្សម្នាក់ៗគឺមិនអាចឆ្លុះបញ្ចាំងពីភាពខុសគ្នានៃជីវភាពមនុស្សនិងអត្រាអតិផរណារបស់ប្រទេសមួយឡើយ។ ដូច្នេះ ការប្រើប្រាស់ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់គិតជាយុគភាពនៃអំណាចទិញ (យអទ) ជាមូលដ្ឋានអាចមានប្រយោជន៍ជាងនៅពេលយើងប្រៀបធៀបកម្រិតជីវភាពរវាងប្រជាជាតិនានាខណៈដែលផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ៗគឺមានប្រយោជន៍នៅពេលធ្វើការប្រៀបធៀបសេដ្ឋកិច្ចជាតិនៅលើទីផ្សារអន្តរជាតិ។[] ផសស សរុបក៏អាចបំបែកទៅជាភាគទុននៃឧស្សាហកម្មឬវិស័យនីមួយៗនៃសេដ្ឋកិច្ច។[] សមាមាត្រនៃផលិតផលក្នុងស្រុកសរុបទៅនឹងប្រជាជនសរុបក្នុងតំបន់ត្រូវបានគេហៅថា ផសស សម្រាប់មនុស្សម្នាក់ៗ ឬអាចហៅសាមញ្ញថាបទដ្ឋាននៃការរស់នៅ។

ផែនទីសេដ្ឋកិច្ចពិភពលោកយោងទោតាមទំហំផលិតផលក្នុងស្រុកសរុប (ជាមធ្យម) គិតជាដុល្លារអាមេរិក, ធនាគារពិភពលោកឆ្នាំ២០១៤។[]

និយមន័យផលិតផលក្នុងស្រុកសរុបត្រូវបានកំណត់ដោយអង្គការសេដ្ឋកិច្ចជាតិនិងអន្តរជាតិផ្សេងៗគ្នា។ ឧទាហរណ៍៖ អង្គការដើម្បីកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ចបានកំណត់និយមន័យផលិតផលក្នុងស្រុកសរុបថាជា "វិធានការណ៍ផលិតកម្មសរុបស្មើនឹងផលបូកនៃតម្លៃសរុបដែលបានមកពីគេហដ្ឋានរបស់បុគ្គលឬអង្គស្ថាប័នណាមួយដែលចូលរួមចំណែកក្នុងផលិតកម្មនិងសេវាកម្ម (បូកពន្ធនិងដកប្រាក់ឧបត្ថម្ភធន លើផលិតផលដែលមិនរាប់បញ្ចូលក្នុងតម្លៃនៃផលិតផលសម្រេច)"។[] សម្រាប់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) គេបានចែងថា "ផលិតផលក្នុងស្រុកសរុបគឺជាការវាស់តម្លៃរូបិយវត្ថុនៃទំនិញនិងសេវាកម្មសម្រេចដែលត្រូវបានទិញដោយអ្នកប្រើប្រាស់ចុងក្រោយនិងផលិតនៅក្នុងប្រទេសមួយក្នុងរយៈពេលជាក់លាក់ណាមួយ"។[]

ឯកសារយោង

កែប្រែ
  1. "(ភាសាអង់គ្លេស) ផសស (អត្រាប្តូរប្រាក់ផ្លូវការ)" (PDF). ធនាគារពិភពលោក. Retrieved 22 កញ្ញា 2021.
  2. "តើអ្វីទៅជាផលិតផលក្នុងស្រុកសរុប (ផ.ស.ស)?". RFI Khmer. 12 វិច្ឆិកា 2018. Archived from the original on 2021-09-22. Retrieved 22 កញ្ញា 2021.
  3. "(អង់គ្លេស) ហិរញ្ញវត្ថុ & ការអភិវឌ្ឍន៍". Finance & Development | F&D. Retrieved 22 កញ្ញា 2021.
  4. Hall, Mary. "What Is Purchasing Power Parity (PPP)?". Investopedia. Retrieved 22 កញ្ញា 2021.
  5. Dawson, Graham (2006). Economics and Economic Change. FT / Prentice Hall. p. 205. ល.ស.ប.អ. 0-273-69351-4. 
  6. "OECD". Archived from the original on 2021-06-27. Retrieved 22 កញ្ញា 2021.
  7. Callen, Tim. "Gross Domestic Product: An Economy's All". IMF. Retrieved 22 កញ្ញា 2021.