ពញារាមទី១ (ភូមា: ပထမ ဗညားရံ, បញ្ចេញសំឡេង [pətʰəma̰ bəɲá jàɴ], អានថា:ពថម៉ាប្ញាយ៉ាន; មន: ဗညားရာံ; ១៣៩៣–១៤៤៦) គឺជាព្រះមហាក្សត្រនៃហង្សាវត្តីពគោចាប់ពីឆ្នាំ១៤២៤ ដល់ ១៤៤៦។ កាលនៅជាព្រះអង្គម្ចាស់ស្នងរាជ្យនៅឡើយ ព្រះអង្គបានបញ្ចប់សង្គ្រាមសែសិបឆ្នាំជាមួយនគរដែលជាសត្រូវនឹងនគរទ្រង់ អវៈនៅឆ្នាំ១៤២៣។ ព្រះអង្គបានឡើងសោយរាជ្យបន្ទាប់ពីបំពុលព្រះភាតារបស់ទ្រង់ព្រះបាទពញាធម្មរាជានៅឆ្នាំ១៤២៤។ ក្លាយជាក្សត្រហើយ ពញារាមបានថែរក្សានគរព្រះអង្គឱ្យស្ថិតនៅក្នុងសន្តិភាពឱ្យបានទូលំទូលាយ និងយូរអង្វែងក្នុងរយៈកាល ២០ ឆ្នាំក្នុងរជ្ជកាលរបស់ព្រះអង្គ នៅពេលនោះដែរ អវៈក៏កំពុងតែឈ្មុសឈ្មុលដើម្បីថែរក្សាទឹកដីរបស់ខ្លួនអោយនៅគង់វង្សដដែលដែរ។ ព្រះអង្គបានរិះរកគោលនយោបាយត្រីងៀតឆ្លៀតពងដើម្បីបន្តឱ្យអវៈចុះទន់ខ្សោយ ដោយជួយឱ្យមានការបះបោរនៅតោនងូប្រឆាំងនឹងអវៈរវាងឆ្នាំ១៤៣៧ និង ១៤៤២ កំឡុងពេលនោះ ព្រះអង្គក៏បានតែងតាំងព្រះរាជបុត្រារបស់ទ្រង់ធ្វើជាអនុរាជនៃតោនងូ។ នៅពេលនោះអវៈបានសញ្ជ័យតោនងូសាជាថ្មីឡើងវិញនៅឆ្នាំ១៤៤២ ព្រះអង្គក៏មិនបានតបតដោយសង្គ្រាមទ្រង់ទ្រាយធំប្រឆាំងនឹងអវៈវិញអ្វីឡើយ។

ពញារាមទី១
ပထမ ဗညားရံ
ព្រះមហាក្សត្រហង្សាវត្តី
រជ្ជកាល១៤២៤–១៤៤៦
អង្គមុនពញាធម្មរាជា
អង្គក្រោយពញាហ្វារ្យូ
ប្រសូតរ.ខែមេសា ១៣៩៣
រ.ខែកាសុន មី.ស. ៧៥៥[]
ពគោ (បាហ្គោ)
សុគត១៤៤៦ (៥៣ វស្សា)
មី.ស. ៨០៨[កំណត់ ១]
ពគោ (បាហ្គោ)
ជាយាសូមិនវិមលទេវី[]
រាជបច្ឆាញាតិឡេមុនធ៏
ព្រះនាម
រាមរាជាធិរាជ
វង្សហ្វារ្យូ
បិតារាជាធិរាជ
មាតាសុធម្មមាយា
សាសនាពុទ្ធសាសនាថេរវាទ

សង្ខេប

កែប្រែ

ពង្សាវតារភូមាផ្សេងៗមិនបានយល់ស្របលើកាលបរិច្ឆេទសំខាន់ៗនៃព្រះរាជជីវភាពរបស់ទ្រង់ឡើយ។

ពង្សាវតារ ប្រសូត–ទិវង្គត អាយុ រជ្ជកាល ល្វែងនៃរជ្ជកាល
ស្លាផាតរាជវង្ស[កំណត់ ២] រ. ១៣៧៧–១៤៣៧ ៦០ ១៤០៥–១៤៣៧ ៣២
ប៉ាកឡាត[កំណត់ ៣] រ. ១៣៩៣–១៤៤៦
(រឺ រ. ១៣៩៥–១៤៤៦)
៥៣
(រឺ ៥១)
១៤២៣–១៤៤៦ ២២–២៣
រាជាធិរាជអរិយទេវង្ស ខែមេសា ១៣៩៣–? មិនបានរាយការណ៍ មិនបានរាយការណ៍ មិនបានរាយការណ៍
មហារាជវង្ស និង ប្រាសាទកែវរាជវង្ស មិនបានរាយការណ៍ មិនបានរាយការណ៍ ១៤២៦–១៤៤៦ ២០
ញាតាភាព[កំណត់ ៤] រ. ១៣៩៥–១៤៤៦ ៥០ ១៤២៤–១៤៤៦ ២២

ព្រះអង្គម្ចាស់ស្នងរាជ្យ

កែប្រែ

ពញារាមគឺជាបុត្រានៃព្រះបាទរាជាធិរាជ។ បន្ទាប់ពីការសោយទិវង្គតរបស់ព្រះបាទរាជាធិរាជ ពញាធម្មរាជាបានក្លាយជាព្រះមហាក្សត្រ។ ពញារាម និង ពញាចាន់ភ្លាមៗបានបះបោរប្រឆាំងនឹងព្រះរៀមរបស់ខ្លួន។ ពញាធម្មរាជាបានរំងាប់ព្រះទ័យពញារាមម្ដងដោយតែងតាំងព្រះអង្គជារជ្ជទាយាទ និង ជាចៅហ្វាយស្រុកខេត្តកុសិមៈ និង ដីសណ្ដឥរាវត្តីទាំងមូល។ ពញាធម្មរាជាក៏បានរំងាប់ព្រះទ័យពញាចាន់ដោយតែងតាំងទ្រង់ជាចៅហ្វាយស្រុកខេត្តមុំហ៍[] ប៉ុន្តែពញារាមមិនពេញព្រះទ័យឡើយ។ ទ្រង់ភ្លាមៗក៏បានពង្រីកទឹកដីរបស់ទ្រង់ និងកាន់កាប់ដាហ្កុន (យ៉ាងហ្កូន) ក្នុងឆ្នាំ១៤២៣។ នៅពេល កងទ័ពអវៈបានមកកាន់កាប់ដាឡាទល់គ្នានឹងដាហ្កុន ពញារាមបានថ្វាយព្រះជេដ្ឋភគិនីឝ៊ីនចៅពូទៅអោយសីហសុ ដើម្បីទិញយកសន្តិភាព។ កងទ័ពអវៈបានដកថយ ដោយបញ្ចប់សង្គ្រាមសែសិបឆ្នាំរវាងអវៈ និង ហង្សាវត្តីពគោ។

ក្នុងឆ្នាំ១៤២៤ ពញារាមបានបំពុលពញាធម្មរាជា ហើយបានក្លាយជាព្រះមហាក្សត្រទីដប់មួយនៃហង្សាវត្តី[] ព្រះបរមនាមរបស់ព្រះអង្គ បានរាយសេចក្ដីក្នុងសិលាចារឹកភាសាមនជាច្រើន គឺ រាមរាជាធិរាជ (ရာမ ရာဇာဓိရာဇ်; បាលី: Rāma Rājādhirāj)។[]

រជ្ជកាល

កែប្រែ

កាលជាព្រះមហាក្សត្រហើយ ពញរាមបានរាជអនុញ្ញាតឱ្យពញាចាន់នៅធ្វើជាចៅហ្វាយស្រុកខែត្រមុំហ៍ដដែល ជាទីកន្លែងនៅពេលខាងក្រោយមកដែលពញាចាន់បានប្រើប្រាស់អំណាចដោយឯករាជ្យស្ទើរតែទាំងស្រុងនៅទីនោះ។ ព្រះអង្គក្នុងពេលដ៏ខ្លីនោះក៏បានជាប់វាក់វិននៅក្នុងជំលោះរាជវង្សនៃនគរអវៈ។ ក្នុងឆ្នាំ១៤២៦ ម៉ូញីនស្ដូបានឡើងសោយរាជ្យនៅអវៈ។ ក្នុងឆ្នាំ១៤២៩ ព្រះភគិនីព្រះអង្គឝ៊ីនចៅពូបានភៀសព្រះកាយចេញពីអវៈត្រឡប់ទៅពគោដោយសំងាត់។ ពញារាមបានទៅទទួលព្រះជេដ្ឋភគិនីរបស់ទ្រង់ប្រកបដោយក្ដីគោរព។[] ក្នុងឆ្នាំដដែល ចៅលូសិន្ខយ ចៅហ្វាយស្រុកខែត្រតោនងូ ដែលលោកយល់ថាខ្លួនលោកសាកសមជាស្ដេច ក៏បានស្វះស្វែងរកការចងសម្ព័ន្ធភាពនឹងពញារាមដើម្បីប្រឆាំងនឹងអវៈ ដោយការលើកថ្វាយកូនស្រីទៅអោយព្រះអង្គ។ ពញារាមបានយល់ស្រប ហើយបានវាយយកប្រំម៍ (ផ្យាយ) រួមគ្នាជាមួយកងទ័ពចៅហ្វាយស្រុកតោនងូ។[][] ម៉ូញីនស្ដូបានបំបែកបំបាក់សម្ព័ន្ធភាពនេះដោយការថ្វាយក្មួយស្រី សូមិនវិមលទេវី ទៅអោយពញារាមដែរ។[][] ក្សត្រពគោក៏បានទទួលយកដង្វាយដើម្បីសន្តិភាព តាមតែទ្រង់ក៏មិនចង់បន្តការប្រយុទ្ធគ្នាតទៅទៀតដូចគ្នា។

ការចងសម្ព័ន្ធនេះគឺជាការហុចផលឱកាសល្អឱ្យពញារាម។ ព្រះអង្គពិតជាពេញព្រះរាជហឫទ័យណាស់ដែលឃើញថាម៉ូញីនស្ដូកំពុងតែមានវិបត្តិដោយសារការវាយឆ្មក់របស់ឝានចូលទៅក្នុងទឹកដីអវៈពេញមួយទស្សវត្សឆ្នាំ១៤៣០។ នៅពេលតោនងូបានបះបោរម្ដងទៀតនៅឆ្នាំ១៤៣៧ ពញារាមបានត្រៀមរួចរាល់ហើយដើម្បីផ្ដល់ជំនួយដល់តោនងូ។ ដោយមានការជួយពីព្រះអង្គ តោនងូបានធ្វើឱ្យអវៈបរាជ័យ ហើយបុត្រពញារាម មីនចៅបានក្លាយជាអនុរាជនៃតោនងូវិញ។[] យ៉ាងណាមិញ ព្រះបាទមិនយ៉ឺទ្ជ៏ហ្ស្វាទី១នៃអវៈបានសញ្ជ័យយកតោនងូបាននៅចុងឆ្នាំ១៤៤២[] ហើយបានតែងតាំងតារាពញា ជាមេកន្ទ្រាញជាតិឝានឱ្យឡើងកាន់កាប់តោនងូជាជំនួស។[] រយៈកាលសេសសល់ទាំងប៉ុន្មានក្នុងរាជ្យព្រះអង្គ ព្រះអង្គមានសេចក្ដីសោមនស្សដោយទ្រង់ទតឃើញអវៈជាប់ដៃជាមួយការឈ្លានពានពីនគរមិងរបស់ចិន និងការលួចវាយឆ្មក់របស់ពួកឝាន។

ពញារាមបានសោយទិវង្គតបន្ទាប់ពីទ្រង់បានសោយរាជ្យបានប្រហែល ២២ ឆ្នាំ និងទ្រង់ត្រូវបានសោយរាជ្យបន្តដោយព្រះភាគិនេយ្យរបស់ទ្រង់ ហើយក៏ត្រូវជាបុត្រាធម៌របស់ទ្រង់ដែរ ដែលក្សត្រក្រោយអង្គនេះទ្រង់ព្រះនាមថាពញាហ្វារ្យូ បុត្រាមួយអង្គនៃព្រះនាងឝ៊ីនចៅពូ។

កំណត់

កែប្រែ

ឯកសារយោង

កែប្រែ
  1. Pan Hla 2005: 203
  2. ២,០ ២,១ Hmannan Vol. 2 2003: 74
  3. ៣,០ ៣,១ ៣,២ Phayre 1967: 81–84
  4. ៤,០ ៤,១ Harvey 1925: 115–116
  5. Than Tun 1985: xi
  6. Hmannan Vol. 2 2003: 71
  7. ៧,០ ៧,១ Phayre 1967: 91
  8. Fernquest 2006: 61–63

គន្ថនិទ្ទេសន៍

កែប្រែ
  • Athwa, Sayadaw (1785) (ជាBurmese). Mon Yazawin (Slapat Rajawan) (1922 រ.រ.). Yangon: Burma Publishing Workers Association Press. 
  • Fernquest, Jon (Autumn 2006). "Crucible of War: Burma and the Ming in the Tai Frontier Zone (1382–1454)" 4.
  • Harvey, G. E. (1925). History of Burma: From the Earliest Times to 10 March 1824. London: Frank Cass & Co. Ltd. 
  • Kala, U (1724) (ជាBurmese). Maha Yazawin. 1–3 (2006, 4th printing រ.រ.). Yangon: Ya-Pyei Publishing. 
  • Pan Hla, Nai (1968) (ជាBurmese). Razadarit Ayedawbon (8th printing, 2005 រ.រ.). Yangon: Armanthit Sarpay. 
  • Phayre, Lt. Gen. Sir Arthur P. (1883). History of Burma (1967 រ.រ.). London: Susil Gupta. 
  • Royal Historical Commission of Burma (1832) (ជាBurmese). Hmannan Yazawin. 1–3 (2003 រ.រ.). Yangon: Ministry of Information, Myanmar. 
  • Than Thun (1985). The Royal Orders of Burma, A.D. 1598–1885. 2. Kyoto University. http://hdl.handle.net/2433/173789. 
ពញារាមទី១
ប្រសូត/កើត: រ. ខែមេសា ១៣៩៥ សុគត/ស្លាប់: ១៤៤៦
គោរម្យងារសំរាប់រាជ្យ
មុនដោយ
ពញាធម្មរាជា
ព្រះមហាក្សត្រនៃហង្សាវត្តី
១៤២៤–១៤៤៦
តដោយ
ពញាហ្វារ្យូ
ព្រះរាជគោរម្យងារ
មុនដោយ
ពញាធម្មរាជា
រជ្ជទាយាទហង្សាវត្តី
១៤២១–១៤២៤
តដោយ
ពញាហ្វារ្យូ

ទំព័រគំរូ:Burmese monarchs


Cite error: <ref> tags exist for a group named "កំណត់", but no corresponding <references group="កំណត់"/> tag was found